ព្រៃកូរខ្លាំង !
គ្រូ
ដំណឹងថ្មីៗ
ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន៖ “ការអប់រំចរិយាសម្បទាសិស្សជាភារកិច្ចរួមរបស់ទាំងអស់គ្នា ទាំងគណៈគ្រប់គ្រងសាលា គ្រូបង្រៀន គ្រួសារ និងសង្គមទាំងមូល”។
17/03/2026
#សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពអ្នកគ្រូនាយិកា (រ៉ាវែ សុភា)
ដោយសារមានបញ្ហារកាំរកូសក្នុងគ្រួសារ បុរសជាប្តី បានបំផ្ទុះគ្រាប់
បែកដៃ សម្លាប់ប្រពន្ធយ៉ាងអាណោចអាធ័ម នៅស្រុកអូរជុំ ខេត្តរតនគិរី
ករណី ឃាតកម្មនេះកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ
២០២៦ វេលាម៉ោង ប្រហែល៣ និង៣០នាទី ទាបភ្លឺ នៅ
ចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុក
អូរជុំ ខេត្តរតនគិរី។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរជុំ បានឱ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមកម្លាំង អធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ូយ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុ ។ របាយការណ៍ដដែលបញ្ជាក់ថា ជនរងគ្រោះមាន ឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរមុខរបរគ្រូបង្រៀន ជាប្រពន្ធបានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងបន្ទប់ដេក។ រីឯជនបង្ក មានឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំជនជាតិគ្រឹង សញ្ជាតិខ្មែរមុខរបរយោធានៅជួរមុខ រងរបួសធ្ងន់ មានទីលំនៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
មូលហេតុដែលនាំឱ្យកើតហេតុខាងលើនេះគឺ មានបញ្ហារកាំរកូសក្នុងគ្រួសារ។
បច្ចុប្បន្ន ជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី រីឯជនបង្កជាប្តីត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ៕
#ទូរទស្សន៍ជាតិខេត្តរតនគិរី
ក្រសួងអប់រំ ៖ សិស្សមិនត្រូវប្រើទូរស័ព្ទក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែក្នុងករណីចាំបាច់ត្រូវអនុញ្ញាតឱ្យប្រើបម្រើឱ្យការរៀនសូត្រតែប៉ុណ្ណោះ!
16/03/2026
#សេចក្ដីណែនាំ: ស្ដីពី ការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស
ទាញយកឯកសារ ៖ https://moeys.gov.kh/dol/doc-12260316
16/03/2026
ខ្ញុំជួយលោកគ្រូអ្នកគ្រូបានតែប៉ុណ្ណឹងទេ 🙏 មានការអីអាចឆាតចូលក្នុងផេកនាយកដ្ឋាន ខាងក្រោមនេះបាន
ក្រសួងអប់រំមានដឹងឬអត់ បន្ទាប់ពីប្រគល់កូនពៅ(គ្រូបឋម និងមត្តេយ្យ)ឱ្យទៅនៅក្រោមរដ្ឋបាលស្រុក(មហាផ្ទៃ) ស្រុកខ្លះលឿនល្អ តែស្រុកខ្លះចូលសប្ដាហ៍ទី៣ហើយមិនទាន់ទម្លាក់ប្រាក់ខែឱ្យពួកគាត់នៅឡើយទេ សូមជួយប្រឹក្សានិងផ្ដល់យោបល់ជូនពួកគាត់ផងទាន!
គ្រូចេញថ្មី
ប្រាក់ខែនឹងបើកសរុប
នៅមុនចូលឆ្នាំខ្មែរ
សំណូមពរក្រសួង មេត្តាពិចារណាផ្ដល់ប្រាក់ខែជូនគ្រូបង្រៀនជាប់កិច្ចសន្យា ក្នុងខែនីមួយៗឱ្យទាន់ពេលវេលា ដូចគ្រូក្របខ័ណ្ឌនុងគ្រូកិច្ចព្រមព្រៀងផង ព្រោះពួកគាត់ត្រូវការដើម្បីចំណាយបំពេញការងារ កុំរង់ចាំ៣ខែឬ៥ខែទើបបើកឱ្យម្ដងអី អាណិតពួកគាត់ផង
សំណូមពរ ក្រសួងគួរពិចារណា
ប្រាក់ខែគ្រូបើអាច ចូលសរុបតែមួយលើកបានហើយ ជាពិសេសកំណត់ចូលក្នុងថ្ងៃតែ១ទូទាំងខេត្តតែម្ដងកុំឱ្យពិបាក ឧទាហរណ៍ចូលថ្ងៃទី១៥នៃខែនីមួយៗជារៀងរាល់ខែ!
15/03/2026
ដោយសារចាំយកតែរបាយការណ៍ ទើបពុំបានដឹងថា ក្រោមឱវាទធ្វើអំពើអ្វីខ្លះ បើបានចុះមកស៊ើបពីគ្រូដោយស្ងាត់ៗល៎មើល បានដឹងថាកន្លែងខ្លះទារថ្លៃទឹកប៊ិក ទឹកតែ កាហ្វេ ថ្លៃសាំង ថ្លៃទឹកចិត្ត ទឹកថ្លើម ទឹកប្រមាត់ ទឹកអាស៊ីត ចាប់ពី៥ពាន់ ដល់ ១០ម៉ឺនឯណោះក៏មានដែរ ហើយសាកតវាល៎មើល បើមិនគ្រូនោះ កាំរក្សាទុកដដែលដល់ចូលនិវត្ត ព្រោះពួកអស់ហ្នឹងកត់ចូលបញ្ជីខ្មៅរួចអស់ហើយ សុំណុំពាក្យនោះនឹងផ្អឹបទុកឬហែកដុតចោល គ្មានថ្ងៃបានឡើងកាំដូចអ្នកដែលព្រមឱ្យលុយតាមសំណូមពរដទៃឡើយ !
Click here to claim your Sponsored Listing.
Location
Category
Website
Address
Prahnorodom
Phnom Penh