10/12/2024
ពាក្យថា គឺជាភាសាលាបាលី។
_តាមលំនាំបាលី អានថា
_តាមលំនាំខ្មែរ អានថា ខ្មែរបុរាណបដិសេធអក្សរ គឺត្រូវអានថា
==>ជាតក ឬជាត ឬជាតក៍ ជានាមសព្ទ ការកនាមប្រែថា រឿងសម្រាប់សម្តែងយ៉ាងពីរោះនូវការប្រព្រឹត្តនៃព្រះពុទ្ធដែលកើតឡើងក្នុងអតីត។
ក្នុងកាលព្រះពុទ្ធចូលបរិនិព្វានទៅបាន៣ខែ ព្រះអរហន្ត៥០០អង្គ ប្រជុំគ្នាក្នុងសត្តបណ្ណាគុហា ទៀបភ្នំវេភារៈ ជិតនគររាជគ្រឹះ ធ្វើបឋមសង្គាយនា លៃលករួបរួមព្រះពុទ្ធវចនៈដែលជា៖
+ពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត មករៀបរៀងមួយផ្នែកឱ្យឈ្មោះថា #ក្រុមវិន័យឬវិន័យបិដក
+ព្រះពុទ្ធវចនៈដែលមានន័យសេចក្តីអន្ទងបង្កើតសទ្ធា សេចក្តីជ្រះថ្លា បង្កើតទ្រឹស្តីល្អដល់សាសនិកជន លោករៀបរៀងដាក់មួយផ្នែកឱ្យឈ្មោះថា #ក្រុមព្រះសូត្រឬសុត្តន្តបិដក
+ព្រះពុទ្ធវចនៈដែលមានអត្ថល្អិតល្អន់ ជ្រៅជ្រះទូលាយដែលសម្តែងអំពី ចិត្ត ចេតសិក រូប និព្វាន លោករៀបរៀងដាក់មួយផ្នែក ឱ្យឈ្មោះថា #ក្រុមព្រះអភិធម្មឬអភិធម្មបិដក
==>រួមទាំង៣នេះហៅថា #ព្រះត្រៃបិដក មានន័យថា កញ្ច្រែងបី ឬល្អីបី សម្រាប់ផ្ទុកពាក្យពេជ្ញ របស់ព្រះពុទ្ធ។
#អំពីសុត្តន្តបិតក មានទាំងអស់៥និកាយ គឺ៖
១- រឿងវែងៗដែលព្រះពុទ្ធទ្រង់សន្ទនាវែកញែកបញ្ជាក់ពីទ្រឹស្តីខុសត្រូវជាមួយនឹងជនណាម្នាក់។ ( មានសរុប៣៤រឿង ហៅថា #ទីឃនិកាយ១ )
២- រឿងមានដំណើរទំនងដូចគ្នា ប៉ុន្តែធុនកណ្តាល គឺពុំវែងពេកពុំខ្លីពេក។ ( មានសរុប១៥២រឿង ហៅថា #មជ្ឈិមនិកាយ១ )
៣- រឿងដែលចែងអំពីព្រះពុទ្ធនិងមនុស្ស ឬទេវតា ព្រះឥន្ទ្រព្រះព្រហ្ម ពោលភាសិតតទល់គ្នាហាក់ដូចជាអួតយោបលគ្នា។ ( មានសរុប៧៧៦២រឿង ហៅថា #សំយុត្តនិកាយ )
៤- ពុទ្ធភាសិតដែលរាប់ចំនួនអ្វីៗជាប្រភេទផ្សេងៗពីគ្នា ទោះជាមានរូបក្តី ឥតរូបក្តី ថានោះគឺមានតែមួយ នោះមានតែពីរ លើសគ្នាជាលំដាប់ គឺពួកធម៌មួយ ធម៌ពីរ។ល។ (មានសរុប៩៥៥៧រឿង ហៅថា #អង្គុតរនិកាយ១ )
៥- ព្រពុទ្ធវចនៈសល់អំពីវិន័យបិដក សល់អំពីអភិធម្មបិដក សល់អំពីនិកាយទាំងបួននេះ មាន១៥ប្រភេទ ដូចជា -ខុទ្ទកបាឋ -ធម្មបទ -ឧទ្ទាន -ឥតិវុត្តិកៈ -សុត្តនិបាត -វិមានវត្ថុ -បេតវត្ថុ -ថេរគាថា -ថេរីគាថា -ជាតក -និទ្ទេស -បដិសម្ភិទា -អបទាន -ពុទ្ធវំសៈ -ចរិយាបិដក គឺទាំង១៥នេះហៅថា #ខុទ្ទកនិកាយ១ (ជាដកក្នុងខុទ្ទកនិកាយនៃសុត្តបិដក រួមមានទាំងអស់៥៥០ជាតក ឬ៥៥០រឿង។)
ទសជាតក ឬរឿងទាំង១០នៃទសជាតក គឺជាប្រភេទទី១០ ដែលឱ្យឈ្មោះថា ស្ថិតនៅក្នុងខុទ្ទកនិកាយ គឺនិកាយទី៥នៃសុត្តបិដក។
រូបភាពសៀវភៅនៅក្នុង បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា
13/11/2024
03/08/2024
23/07/2024
17/07/2024
16/07/2024
13/07/2024
12/07/2024
08/07/2024
05/07/2024
04/07/2024