Pichda Bazi Qimen
ចែករំលែកអំពីចំណេះដឺង Chinese Metaphysics និងប្រឹក្សាអំពី Bazi, QiMen Manifestation, QiMen Strategic Ex*****on
ជំនាញប៉ាជឺ(Bazi)-ឈីមិន(QiMen)-ជ្រើសរើសវេលាធ្វើរឿងសំខាន់ៗក្នុងជីវិត(Date Selection)-ការផ្តោតស្រម៉ៃសម្រេចក្តីប្រាថ្នា(Art of manifesting) ។ កក់ប្រឹក្សាផ្ទាល់ខ្លួន ឬសម្រាប់ស្ថាប័ន 📞081 5555 61
17/10/2025
ដោះស្រាយឲ្យភ្ញៀវប៉ាជឺរឿងការរៀបចំផែនការអាជីវកម្មការអភិវឌ្ឍសាងសង់អចលនទ្រព្យ និងការបង្វែរទិសដៅនៃការវិនិយោគ លើវិស័យអចលនទ្រព្យយុគ៩ ខុសពីយុគ៨។ ការជួបប្រឹក្សានេះ ធ្វើឡើងនៅការិយាល័យ pichdabaziqimen។
ត្រូវជ្រើសរើសរៀនជំនាញណាដែលត្រូវនឹងទេពកោសល្យប្អូនៗពីកំណើត និងសមស្របទៅតាមរបត់របស់សង្គម ទើបជាជម្រើសល្អសម្រាប់កសាងជីវភាពល្អ។ ប្អូនៗ សុទ្ធតែមានទេពកោសល្យពិសេសពីកំណើត យើងអាចដឹងតាមរយៈថ្ងៃខែឆ្នាំកំណើតនៅក្នុងរបាយការណ៍ប៉ាជឺ។
For teenagers..
ឪពុកម្តាយអាចតម្រង់ទិសកូន ទៅតាមទេពកោសល្យពីកំណើតរបស់ម្នាក់ៗ ដែលមាននៅក្នុងប៉ាជឺថ្ងៃខែឆ្នាំកំណើតរបស់ម្នាក់ៗ ស្របជាមួយស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គមបច្ចុប្បន្ន។
06/09/2025
ជួបអតិថិជនពិភាក្សាអំពី ការជ្រើសរើសជំនាញត្រៀមខ្លួន ទៅរៀនសកលវិទ្យាល័យឲ្យចំគោលដៅយោងតាមសមត្ថភាពពិសេសនៅក្នុងប៉ាជឺថ្ងៃខែឆ្នាំកំណើតរបស់គាត់ ។ ស្វែងយល់ពី 3P គឺ Profile, Profit, Passion របស់គាត់។
កុំឲ្យថ្ងៃក្រោយធ្វើការងាររកសុី តាមបេះដូង (Passion) តែខុសអ្វីដែលជាចំណុចខ្លាំងពីកំណើត (Profile) ហើយអត់ងាយចំនេញ(Profit) ។
💎ចូលជ្រើសរើសកិច្ចការណាដែល ត្រូវនឹងជំនាញទេពកោសល្យពីកំណើត(Profile) ហើយ មានទីផ្សារចំនេញ (Profit) ហើយតាមបេះដូងក្តីស្រលាញ់ទៀត (Passion) ❤️🩷
#ការអប់រំ #ការអភិវឌ្ឍជំនាញ #ប៉ាជឺ
06/09/2025
អំណាចនៃភាពស្ងប់ស្ងាត់!
ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់ ពេលខ្ញុំស្ងប់ស្ងាត់ ខ្ញុំមើលឃើញរឿងវែងឆ្ងាយសម្រាប់ខ្លួនខ្ញុំ និងសម្រាប់មនុស្សជាច្រើនដែលមករកខ្ញុំ !
“អំណាចនៃភាពស្ងប់ស្ងាត់”
ក្នុងជីវិតប្រចាំថ្ងៃដែលពោរពេញទៅដោយសំឡេងរំខាន ការជួបប្រទះ នឹងភាពស្ងប់ស្ងាត់អាចជារឿងកម្រហើយលំបាក។
ភាពស្ងប់ស្ងាត់នាំយើងទៅរកឱកាស ឱ្យយើងរកឃើញខ្លួនឯង។ នៅពេលដែលពិភពលោកស្ងាត់ យើងអាចស្តាប់សម្លេងក្នុងចិត្ត បង្ហាញពីអារម្មណ៍ អាថ៌កំបាំង និងបញ្ហាដែលយើងអាចត្រូវការការកែសម្រួល។ វាជាពេលសម្រាកផ្លូវចិត្ត បញ្ច្រាសចេញពីសម្ពាធ និងភាពច្របូកច្របល់នៃជីវិតប្រចាំថ្ងៃ។
នៅពេលស្ងប់ស្ងាត់ យើងអាចសង្កេតឃើញអ្វីៗបានច្បាស់លាស់ជាងមុន។ ហើយការសង្កេត និងការស្ដាប់ជាភាពស្ងប់ស្ងាត់អាចជួយអភិវឌ្ឍន៍ការយល់ដឹង និង ការសម្រេចចិត្តឱ្យកាន់តែរឹងមាំ។
សូមកុំស្មានថា ភាពស្ងប់ស្ងាត់ គឺជាសញ្ញានៃភាពខ្សោយ ឬការបាត់បង់សកម្មភាព ប៉ុន្តែ វាជាឧបករណ៍ដ៏មានអត្ថប្រយោជន៍ក្នុងការរក្សាសុខភាពផ្លូវចិត្ត បង្កើនប្រសិទ្ធភាពក្នុងការធ្វើការ និងការច្នៃប្រឌិត។ មនុស្សជាច្រើនទទួលបានគំនិតល្អបំផុតរបស់ខ្លួននៅពេលមានស្ងប់ស្ងាត់។
ទាំងអស់នេះជាអត្ថន័យ និង តម្លៃនៃភាពស្ងប់ស្ងាត់បានកាន់តែច្បាស់៖
១. ភាពស្ងប់ស្ងាត់ជាគន្លងនៃការធ្វើសមាធិ និងការចូលទៅក្នុងខ្លួនឯង
ក្នុងពិភពសាសនា និងទស្សនវិជ្ជា ភាពស្ងប់ស្ងាត់តែងតែត្រូវបានប្រើជាមធ្យោបាយ ដើម្បីចូលទៅក្នុងគំនិត និងផ្លូវចិត្ត។ ការធ្វើសមាធិ គឺជាការប្រើប្រាស់ភាពស្ងប់ស្ងាត់ ដើម្បីឲ្យចិត្តបានស្ងប់ និងមានការយល់ដឹងលើខ្លួនឯងកាន់តែច្បាស់។
២. ភាពស្ងប់ស្ងាត់ក្នុងការប្រាស្រ័យទាក់ទង
មនុស្សជាច្រើនគិតថា ការប្រាស្រ័យទាក់ទងល្អ ត្រូវតែនិយាយជាមួយគ្នាច្រើន។ ប៉ុន្តែពេលខ្លះ ការស្ងប់អាចបញ្ជាក់អារម្មណ៍បានល្អជាងពាក្យសម្តី ។ ភាពស្ងប់អាចជាសញ្ញានៃការយល់ព្រម ការយកចិត្តទុកដាក់ ឬសូម្បីតែការគោរព។
៣. ភាពស្ងប់ស្ងាត់ជាឧបករណ៍សម្រាក និងស្ដារកម្លាំង
ភាពស្ងប់ស្ងាត់អាចជាឧបករណ៍សម្រាប់ស្តារកម្លាំង បន្ទាប់ពីធ្វើការងារច្រើន ឬការប្រឈមជាមួយអារម្មណ៍ធ្ងន់ធ្ងរ។ ភាពស្ងប់អាចជួយឲ្យខួរក្បាលបានសម្រាក ធ្វើឲ្យការគិតមានប្រសិទ្ធភាពឡើងវិញ និងបណ្តេញភាពនឿយហត់ផ្លូវចិត្ត។
៤. ភាពស្ងប់ស្ងាត់ជាការបង្ហាញអំណាចផ្ទាល់ខ្លួន
មនុស្សម្នាក់ដែលអាចស្ងប់នៅពេលគេនិយាយមិនសូវសមរម្យ ឬនៅពេលមានស្ថានភាពតានតឹង គឺជាសញ្ញាថា បុគ្គលនោះមានអំណាចលើខ្លួនឯង។
៥. ភាពស្ងប់ស្ងាត់ជាផ្នែកនៃសិល្បៈ និងច្នៃប្រឌិត
សិល្បករជាច្រើន ទាំងអ្នកសរសេរ អ្នកគូរ សិល្បករដើរតួ ឬតន្ត្រីករ តែងតែប្រើភាពស្ងប់ស្ងាត់ ដើម្បីបង្កើតចក្ខុវិស័យថ្មី។
ភាពស្ងប់ស្ងាត់មិនមែនជាការខ្វះអ្វីមួយទេ ប៉ុន្តែ វាជាការបំពេញ — ការបំពេញដោយភាពស្ងប់ផ្លូវចិត្ត ការយល់ដឹង ការរស់ជាមួយខ្លួនឯង។
នៅពេលពិភពលោកកំពុងនិយាយគ្រប់គ្នា អ្នកដែលអាចស្ងប់បាន គឺជាអ្នកដែលស្តាប់បាន។ ហើយអ្នកស្តាប់បាន គឺជាអ្នកដែលយល់បានជាមុនគេ។
សរុបទៅ ភាពស្ងប់ស្ងាត់ វាជាផ្នែកមួយនៃជីវិតដែលអាចផ្តល់អំណាចដ៏អស្ចារ្យ ប្រសិនបើយើងដឹង និង ចេះប្រើវាឲ្យត្រឹមត្រូវ។ នៅក្នុងពិភពលោក គេជឿជាក់លើភាពឆាប់រហ័ស និងសកម្មភាពច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែ ត្រូវចាំថា អ្នកណាដែលចេះស្ងប់ អ្នកនោះ គឺមានអំណាច ។
#អានសៀវភៅជួយពង្រីកគំនិត
31/08/2025
សម្រាប់ប្អូនៗប្រលងបាក់ឌុប 2025 ទោះលទ្ធផលយ៉ាងណា អ្នកត្រូវសម្លឹងគិតទៅមុខ។ ជំនាញ និងទេពកោសល្យជារឿងសំខាន់ក្នុងការបង្កើតចំនូល និងកិត្តិយស ឋាន: ។ មនុស្សភាគច្រើនធ្វើការខុសជំនាញដែលបានរៀននៅមហាវិទ្យាល័យ ដោយសារភាគច្រើនជ្រើសរើសសកលវិទ្យាល័យ និងជំនាញតាមគ្នា និងតាមការពេញនិយម ។ ប៉ុន្តែនៅក្នុងប៉ាជឺថ្ងៃខែឆ្នាំកំណើត របស់ម្នាក់ៗ នឹងបង្ហាញអំពី profile អំពីខ្លួនអ្នក និងទេពកោសល្យពិសេសរបស់អ្នក សក្កានុពលរបស់អ្នក ដូច្នេះងាយស្រួលដល់អ្នករៀបចំផែនការសិក្សា និងផែនការជីវិត។
#ការអប់រំ #ការអភិវឌ្ឍជំនាញ #ប៉ាជឺ
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Phnom Penh
00855