សូមរីករាយទស្សនាវិដេអូ ទស្សនីយភាពពីលើអាកាសក្នុងពិធីក្រុងពាលី និងសូត្រមន្តបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ (ទួលពង្រ) លើផ្ទៃដី ១១ហិកតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ) ដែលអាចទទួលនិស្សិតឱ្យចូលសិក្សាបានប្រមាណ ៥០,០០០នាក់ (ប្រាំម៉ឺននាក់)។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
BELTEI International University
The Future of Global Leaders! The Official Page of BELTEI International University.
BELTEI International University is fully named in Khmer “សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” and in English “BELTEI International University”; BELTEI is the acronym from 6 main subjects such as BEL is derived from Business, Economics, Law and TEI is derived from Tourism, English, Information Technology.
22/05/2026
កិច្ចប្រជុំ ស្តីពីការរៀបចំកម្មវិធី "AIPA Roadshow in Cambodia" ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ
==================
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ស្តីពីការរៀបចំកម្មវិធី "AIPA Roadshow in Cambodia" ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ដែលជាសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងជំនួយការការិយាល័យ នៃមហាវិទ្យាល័យនីមួយៗផងដែរ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅអគារស្នាក់ការកណ្ដាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters)។
………………………………………………
Meeting on the Preparation for the “AIPA Roadshow in Cambodia” program, which will be held on May 27, 2026, at BELTEI International University, Campus 2 – Chom Chao Flyover.
==================
His Excellency Ly Navuth, President of BELTEI International University, presided over a meeting with the management teams of BELTEI International University regarding the preparation for the “AIPA Roadshow in Cambodia” program, which will be held on May 27, 2026, at BELTEI International University, Campus 2 – Chom Chao Flyover. The meeting was attended by Vice-Presidents, Deans, Vice-Deans, Heads and Deputy Heads of Offices, as well as Office Assistants from each faculty.
The meeting was conducted on the Morning of Friday, May 22, 2026 at BELTEI Group Headquarters.
សូមអញ្ជើញទស្សនា BELTEI IU News = ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ប៊ូ អ៊ា អញ្ជើញចូលរួមជាអធិបតី ពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ (ទួលពង្រ) លើផ្ទៃដី ១១ហិកតា ដែលស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ) ដែលអាចទទួលនិស្សិតឱ្យចូលសិក្សាបានប្រមាណ ៥០,០០០នាក់ (ប្រាំម៉ឺននាក់)។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
21/05/2026
អបអរសាទរ ពិធីសូត្រមន្តបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ (ទួលពង (ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីក្រុងពាល.....
21/05/2026
“អបអរសាទរ! ពិធីក្រុងពាលី និងសូត្រមន្តបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ (ទួលពង្រ) លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ) ដែលនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ"
=======================
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពយ៉ាងខ្ពង់ខ្ពស់ ពិធីក្រុងពាលី និងសូត្រមន្តប្រោះព្រំបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ (ទួលពង្រ) លើផ្ទៃដី ១១ហិតា ដែលស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ)។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង-អគ្គនាយិការង នៃប៊ែលធី គ្រុប ភ្ញៀវកិត្តិយសអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃប៊ែលធី គ្រុប សាកលវិទ្យាធិការរង ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ផងដែរ។
សូមជម្រាបជូនផងដែរថា អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ ដែលកំពុងសាងសង់នេះ ត្រូវបានរចនាឡើងតាមបែបទំនើប ស្របតាមស្តង់ដារអន្តរជាតិ ដែលសាងសង់លើផ្ទៃដីសរុប ១១ហិតា មានទីធ្លាធំទូលាយ បរិយាកាសល្អ សុវត្ថិភាព និងផាសុកភាពសម្រាប់និស្សិត ជាមួយនឹងការបំពាក់នូវសម្ភារៈសិក្សាទំនើបៗ ដើម្បីបំពេញតម្រូវការសិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍជំនាញរបស់និស្សិត ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងការវិវឌ្ឍនៃបច្ចេកវិទ្យានាសម័យឌីជីថល។ ជាពិសេស សាកលវិទ្យាល័យ ទីតាំងទី៣នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំកម្ពុជា និងផ្តល់ឱកាសសិក្សាកាន់តែងាយស្រួលជូនដល់និស្សិតនៅក្នុងប្រទេស និងជុំវិញពិភពលោក។
បច្ចុប្បន្ន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានចំនួន ៣ទីតាំង រួមមាន៖
-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ស្ថិតនៅអគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង១០០ម៉ែត្រ)
-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ទីតាំងទី២-ស្ពានអាកាសចោមចៅ ស្ថិតនៅអគារលេខ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ចម្ងាយប្រហែល ៥០០ម៉ែត្រ ពីស្ពានអាកាសចោមចៅ)
-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ទីតាំងទី៣-ទួលពង្រ (កំពុងសាងសង់ លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ)។
ពិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦៕
21/05/2026
អបអរសាទរ! ពិធីក្រុងពាលី និងសូត្រមន្តបុកគ្រឹះសាងសង់អគារសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ទីតាំងទី៣ (ទួលពង្រ) លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ) នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
#21, Street 360
Phnom Penh
12304
Opening Hours
| Monday | 07:00 - 20:30 |
| Tuesday | 07:00 - 20:30 |
| Wednesday | 07:00 - 20:30 |
| Thursday | 07:00 - 20:30 |
| Friday | 07:00 - 20:30 |
| Saturday | 07:00 - 17:30 |
| Sunday | 07:00 - 17:30 |