Chhay Mid - ឆាយ មីត

Chhay Mid - ឆាយ មីត Work on ourselves and Serve others.
(2)

បើអ្នកមានអារម្មណ៍ថាខ្លួនឯងមិនជោគជ័យ ហាក់អន់ជាងគេ គេទៅមុខអស់ហើយ ខ្ញុំយឺតជាងគេ ខ្ញុំខ្សោយណាស់មិនដូចគេ​ ជាដេីម​ ត្រូវចងចាំថ...
27/07/2026

បើអ្នកមានអារម្មណ៍ថាខ្លួនឯងមិនជោគជ័យ ហាក់អន់ជាងគេ គេទៅមុខអស់ហើយ ខ្ញុំយឺតជាងគេ ខ្ញុំខ្សោយណាស់មិនដូចគេ​ ជាដេីម​ ត្រូវចងចាំថា៖​

-មនុស្សយើងមិនអាចប្រៀបធៀបគ្នាបានទេ។​ គេមានដំណើរគេ យើងនៅលើដំណើររបស់យើង។ កាលៈទេសៈ ឱកាស និងស្ថានភាពយើងមិនដូចគ្នាទេ។ ផ្កាក្នុងលោកនេះ​ មានក្លិននិងសម្រស់ផ្សេងៗពីគ្នា ហើយពេលវេលារីកស្រស់បំព្រងរបស់វាក៏មិនដូចគ្នាដែរ។ ដូចនេះគួរដឹងថា​ឱកាសពេលវេលារបស់យេីងគ្រាន់តែមិនទាន់មកដល់ប៉ុណ្ណោះ មិនអាចប្រៀបធៀបជាមួយគេ​ ហើយធ្វើបាបខ្លួនឯងនោះទេ។

-រៀនដើរសន្សឹមៗ(徐行)បន្តិចម្ដងៗ។ តក់តក់ពេញបំពង់​។ មិនអាចបង្ខំបានទេ ព្រោះផ្លូវយើងដេីរ​ មិនដូចគ្នាទេ។ ហើយផ្លូវខ្លះលំបាកថែមទាំងឆ្ងាយទៀត ត្រូវប្រើពេលយូរ អត់ធ្មត់ច្រើន ទើបអាចទៅដល់បាន។ បេីគេជាយេីង​ឬស្ថិតក្នុងស្ថានភាពយេីង​ ប្រហែលក៏ត្រូវដេីរយឺតៗដូចយេីងអ៊ីចឹងដែរក៏ថាបាន។ គ្មានផ្លូវកាត់ គ្មានផ្លូវស្រួល គ្មានផ្លូវលឿនខុសធម្មជាតិនោះទេ។ ដើមឈើទោះបីប្រើជាតិគីមីក្ដី​ ក៏នៅត្រូវការពេលលូតលាស់និងចេញផ្លែដែរ។ គួរចាំពាក្យចាស់បុរាណខ្មែរយើងណែនាំទុកថា៖ សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា។ រៀនខាំស្មៅ​ រៀនអត់ធ្មត់ មួយៗ សន្សឹមៗ។

-រៀនចេះពេញចិត្ត រីករាយ និងដឹងគុណ(感恩)នូវអ្វីដែលយើងកំពុងមាន អ្វីដែលយើងអាចធ្វើបាន កន្លែងដែលយើងកំពុងឈរជើងនិងទីតាំងបច្ចុប្បន្នដែលយើងកំពុងនៅ វានឹងជួយបន្ថែមកម្លាំងឱ្យយេីងកាន់តែច្រើន និងធ្វើឱ្យយើងកាន់តែរឹងមាំពោរពេញដោយថាមពលបន្តដំណើរទៅកាន់គោលដៅខាងមុខបានកាន់តែឆាប់រហ័ស ជាជាងអង្គុយកើតទុក្ខ ប្រៀបធៀប ដាក់សម្ពាធ មិនរីករាយ មិនសប្បាយចិត្តជាមួយនឹងស្ថានភាពច្ចុប្បន្នរបស់ខ្លួនឯង។

គួរចាំថាអ្វីដែលយេីងកំពុងមានសុទ្ធតែជាទ្រព្យ សុទ្ធតែជារបស់មានតម្លៃសម្រាប់យេីង។ បើមិនប្រយ័ត្នទេពេលបាត់បង់ ទើបយេីងដឹងថាវាមានតម្លៃ។

-ពេលខ្លះ​ ចង់លឿនខ្លាំងជ្រុល ចង់ទៅមុខជាងគេដើម្បីអ្វី? ដើម្បីក្ដីសុខនិងភាពរីករាយឬ? គ្រប់យ៉ាងមិនសុទ្ធតែត្រូវលឿនរហ័សទាន់ចិត្តនិងបានមុនគេនោះទេ។ ចេះសម្របខ្លួនតាមដំណើរ(顺势)​ ចេះស្គាល់ការពិត ស្គាល់ភាពជាក់ស្ដែង ដឹងកន្លែងត្រូវឈប់ ដឹងពេលត្រូវបន្តដំណើរទៅមុខ និងចេះធ្វើដំណើរដោយភាពរីករាយនិងពេញចិត្តរាល់ដំណាក់កាលតាមកម្លាំង(enjoy the process) ទៅតាមធនធានដែលយេីងមាន ទើបជាជម្រើសល្អបំផុតសម្រាប់ជីវិត​ ហេីយវាក៏សូវខាតពេលកេីតទុក្ខក្នុងដំណេីរជីវិតខ្លួនឯងផងដែរ។

-កុំបោះបង់ កុំធ្វើបាប កុំដាក់សម្ពាធខ្លួនឯងពេកអី! យេីងបានមកដល់កន្លែងនេះ យេីងមិនខ្សោយនោះទេ។ រៀនញញឹមរីករាយ អរគុណនិងដឹងគុណខ្លួនឯង​ និងជឿជាក់បន្តដំណើរសន្សឹមៗទៅមុខទៀត ដល់ពេលមួយ​ ផ្ការបស់យេីងនឹងរីកស្រស់បំព្រងចេញមកជាក់ជាមិនខាន។

ឆាយ​ មីត

គំនិតខ្លះៗជួយដោះលែងខ្លួនឯងពីគុកអតីតកាល៖-កុំដាក់ពិន័យធ្វើបាបខ្លួនឯងចំពោះរឿងរ៉ាវ ពេលវេលាដែលមិនអាចត្រឡប់ទៅវិញបាន និងមនុស្សដ...
22/07/2026

គំនិតខ្លះៗជួយដោះលែងខ្លួនឯងពីគុកអតីតកាល៖
-កុំដាក់ពិន័យធ្វើបាបខ្លួនឯងចំពោះរឿងរ៉ាវ ពេលវេលាដែលមិនអាចត្រឡប់ទៅវិញបាន និងមនុស្សដែលលែងមានវត្តមានបន្តទៀតអី។ គ្រប់យ៉ាងចប់ហើយ អ្វីដែលអ្នកគិតគ្រាន់តែជាគំនិត ដែលមិនអាចត្រឡប់ទៅរកវិញបានប៉ុណ្ណោះ។ ឈប់ចាញ់បោកចិត្ត ចាញ់បោកគំនិតមិនត្រឹមត្រូវនេះទៀតទៅ។

-ទឹកទន្លេហូរទាំងយប់ហូរទាំងថ្ងៃ មិនអាចត្រឡប់ដូចដើមនិងមិនអាចនៅនឹងថ្កល់មួយកន្លែងដូចដើមរហូតនោះទេ។ នេះជាច្បាប់ធម្មជាតិ វាជាការពិត មិនមែនគ្រាន់តែជាគំនិតនិងទស្សនៈនោះទេ។ គ្រប់យ៉ាងតែងប្រែប្រួលនិងធ្វើដំណើរទៅមុខជានិច្ច។ ទទួលស្គាល់ការពិត បន្តដំណើរទៅមុខតាមច្បាប់ធម្មជាតិ កុំដាក់គុកខ្លួនឯងឱ្យនៅជាប់គាំងក្នុងគុកអតីតកាល គុកគំនិតនេះបន្តទៀតអី។

-អ្វីដែលកើតឡើងហើយ គឺកើតឡើងរួចរាល់ហើយ។ វាទៅហួសរួចហើយ មិនអាចត្រឡប់មកវិញនោះទេ។ ឈប់បន្ទោសខ្លួនឯងទៀតទៅ។ ជីវិតពិតប្រាកដគឺនៅក្នុងពេលបច្ចុប្បន្ននេះ មិនមែនអតីតកាលនោះទេ។

-គ្រប់គ្រាន់ហើយ អ្នកបានខកចិត្ត អ្នកបានឈឺចាប់ អ្នកបានខកបំណង និងសោកស្ដាយរួចរាល់ហើយ ឱ្យវាចប់ត្រឹមនេះចុះ កុំបន្តទុក្ខសោកនិងភាពឈឺចាប់ទាំងនេះជាប់កាយជាប់ចិត្តវិញ្ញាណបន្តទៀតអី។

រៀនសម្រាក ព្យាបាល ថែទាំ អប់រំកាយចិត្ត​ ស្រលាញ់ខ្លួនឯងឱ្យបានល្អ និងរស់នៅឱ្យបានល្អ។

ឆាយ​ មីត

អានហេីយស្រាលចិត្ត...ធូរទ្រូង៖-រៀនញញឹមសម្រាកតាមសម្រួលកុំបង្ខំ(舞为​ Effortless) មិនមែនគ្រប់យ៉ាងសុទ្ធតែអាចបង្ខំចង់បានតាមចិត្...
19/07/2026

អានហេីយស្រាលចិត្ត...ធូរទ្រូង៖
-រៀនញញឹមសម្រាកតាមសម្រួលកុំបង្ខំ(舞为​ Effortless) មិនមែនគ្រប់យ៉ាងសុទ្ធតែអាចបង្ខំចង់បានតាមចិត្តចង់នោះទេ។ ទឹកទន្លេរហូរតាមដំណើរធម្មជាតិរបស់វា ទីបំផុតគង់នឹងចាក់ទៅដល់មហាសមុទ្រ។ មានកន្លែងខ្លះអាចទៅមុខបាន មានកន្លែងខ្លះតម្រូវឱ្យឈប់និងបត់បែន។

-ធ្វើខ្លួនឱ្យដូចទឹក(上善若水)។ ធម្មជាតិទឹក​ វាហូរទៅតាមកម្លាំងដែលវាមាន។ អ្វីដែលរាំ​ងស្ទះ​ ទឹកតែងហូរចាក់ចុះ​បត់បែនគេចចេញកាលវាដឹងថាកម្លាំងវាទម្លុះមិនបាន។ ទន់ភ្លន់បត់បែនមិនមែនទន់ខ្សោយទេ ប៉ុន្តែជាការស្គាល់កម្លាំងនិងធម្មជាតិខ្លួនឯង និងដឹងពីវិធីសាស្រ្តផ្សេងនិងកន្លែងដែលខ្លួនអាចទៅដល់។

-គ្រប់យ៉ាងតែងប្រែប្រួល(舞常 អនិច្ចំ) មិនថារដូវកាល រឿងរ៉ាវសមបំណងក្ដីមិនសមបំណងក្ដី​ កាលៈទេសៈ ផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ល្អ អារម្មណ៍មិនល្អនោះទេ គឺសុទ្ធតែប្រែប្រួលនិងផ្លាស់ប្ដូរជានិច្ច។ បច្ចុប្បន្ននេះ គ្រប់ខណៈ ពេលនេះ ឥលូវនេះ គឺសុទ្ធតែកំពុងកើតឡើងនិងប្រែប្រួលទៅវិញជាប្រក្រតី។

-ឱ្យវាទៅតាមដំណើររបស់វា(随缘 go with the flow)។ យេីងមិនអាចគ្រប់គ្រងលទ្ធផលបាននោះទេ។ រឿងខ្លះត្រូវមក ត្រូវខ្លះត្រូវចាកចេញទៅវិញ។ បន្ធូរការជាប់ជំពាក់ ស្រាយចំណងចេញ និងដោះលែងវាឱ្យតាមដំណើរដែលវាគួរទៅ និងតាមដំណើររឿងដែលគួរកើតមានឡើង។

-ចេះស្គាល់ប្រមាណ ចេះស្គាល់ពាក្យថាគ្រប់ (知足 knowing enough )។ ដេញចាប់រហូតដល់ គ្មានទីបញ្ចប់ទេ។ ដេញចាប់រហូត គ្មានកន្លែងត្រូវសម្រាកនោះទេ។ សន្តិភាព សេចក្ដីសុខ សុភមង្គល ពេលនេះ ឥលូវនេះ ទីនេះ កន្លែងនេះ ជាមួយការពេញចិត្ត ភាពស្កប់ស្កល់ រីករាយជាមួយអ្វីដែលខ្លួនមាន និងសន្តិភាពជាមួយសេចក្ដីស្ងប់ដែលកើតឡើងពីការអប់រំចិត្តរបស់យើងជាប្រក្រតីនិងមិនដាក់ចុះនូវធុរ:។

ឆាយ​ មីត

ក្ដីស្រលាញ់ពិត​ និងការហួងហែងទាមទារចង់បានបែបអាត្មានិយម។ មួយជាចិត្តអ្នកផ្ដល់ឱ្យដោយស្នាមញញឹម​ រីឯមួយទៀតជាចិត្តដែលទាមទារចង់ត...
18/07/2026

ក្ដីស្រលាញ់ពិត​ និងការហួងហែងទាមទារចង់បានបែបអាត្មានិយម។
មួយជាចិត្តអ្នកផ្ដល់ឱ្យដោយស្នាមញញឹម​ រីឯមួយទៀតជាចិត្តដែលទាមទារចង់តែបានមិនគិត​ មិនយល់​ និងមិនចេះស្កប់ស្កល់...។

កុំផ្ញេីក្ដីសុខលេីអ្នកណាម្នាក់ទាំងស្រុងពេកអី! កុំស្រលាញ់គេ​រហូតអត់ចេះស្រលាញ់និងថែរក្សាខ្លួនឯងអី​! បេីអ្នកផ្ញេីក្ដីសុខលេី...
17/07/2026

កុំផ្ញេីក្ដីសុខលេីអ្នកណាម្នាក់ទាំងស្រុងពេកអី!
កុំស្រលាញ់គេ​រហូតអត់ចេះស្រលាញ់និងថែរក្សាខ្លួនឯងអី​!
បេីអ្នកផ្ញេីក្ដីសុខលេីគេទាំងស្រុង​
អ្នកនឹងកេីតទុក្ខអន្ទះអន្ទែងខ្វះគេមិនបាន,​
គេឱ្យសុខ​ អ្នកសុខ​ គេឱ្យទុក្ខ​ អ្នកនឹងកេីតទុក្ខភ្លាម,​
ហេីយអ្នកក៏ឆាប់ខឹង​ ឆាប់អន់ចិត្តដែរបេីអ្នកមានចិត្ត
ជាប់ជំពាក់​ខ្លាំង ឬស្រលាញ់ហួងហែងប្រភេទនេះ។
រៀនប្រេីបញ្ញា​និងថ្លឹងថ្លែង​ ទេីបអាចរកសុខឱ្យខ្លួនឯងបាន។

រៀនស្រលាញ់ខ្លួនឯង ថែខ្លួនឯង និងចេះរកសុខ រកភាពរីករាយឱ្យខ្លួនឯង។ រៀនប្រើបញ្ញានិងចេះថ្លឹងថ្លែង នោះទើប អាចរកសុខ រកភាពរីករាយឱ្យខ្លួនឯងបាន...។

អ្នកដែលផិតក្បត់​ មិនស្មោះត្រង់ជាមួយនឹងប្ដីប្រពន្ធ​ ឬគ្រួសារ​ ត្រូវត្រៀមខ្លួនទទួលផលកម្ម០៣នេះ៖១.​ បាត់កិត្តិយស​ ខូចកេរ្តិ៍...
24/06/2026

អ្នកដែលផិតក្បត់​ មិនស្មោះត្រង់ជាមួយនឹងប្ដីប្រពន្ធ​ ឬគ្រួសារ​
ត្រូវត្រៀមខ្លួនទទួលផលកម្ម០៣នេះ៖

១.​ បាត់កិត្តិយស​ ខូចកេរ្តិ៍ឈ្មោះ​
បាត់បង់តម្លៃខ្លួន​ និងធ្លាក់ចុះថាមពលជីវិត។

២.​ ធ្វេីការឬរកស៊ីធ្លាក់ចុះ​ ខូតខាត​
មិនសូវបានផលល្អ​ ឬត្រជាក់​រីកចម្រេីនដូចមុន។

៣.​ ក្ដៅក្រហាយ​ បែកបាក់គ្រួសារ​ បង្កេីតជម្លោះ​
ប៉ះពាល់ដល់កូន​ចៅ រកសុខសុភមង្គលក្នុងជីវិតមិនឃេីញ។

ជួនកាលខ្វះក្ដីសុខ​ផ្លូវអារម្មណ៍ ខំរត់រកក្ដីសុខបែបនេះ​ តែតាមពិតវាជាគ្រោះ​ ជាបាប​ទៅវិញទេ វាមិនមានក្ដីសុខពិតទេ​ ដូចនេះត្រូវចេះប្រយ័ត្ន​ ចេះសេពគប់មិត្តល្អ​ និងចេះអប់រំកាយ​អប់រំចិត្ត​ខ្លួនឯងជាប្រចាំ...គ្រប់យ៉ាងតែងមានដំណោះស្រាយ​ ឱ្យតែយេីងចេះទម្លាក់មានះ​ និងចេះពិភាក្សាគ្នា។

ដោយ៖​ ឆាយ​ មីត

20/05/2026

គ្រួសារ​ គឺជាជម្រកដ៏កក់ក្ដៅ​ ជាកន្លែងផ្ដល់ក្ដីសុខនិងក្ដីស្រលាញ់​ មិនមែនជាតុលាការរកខុសរកត្រូវ​ យកចាញ់យកឈ្នះគ្នានោះទេ។

ជីវិតនេះខ្លីណាស់​! ពេលវេលាចេះតែរំកិលទៅមុខទំពារស៊ីជីវិតយេីងជានិច្ច​។ ពេលវេលាមិនចាំយេីងទេ​ មនុស្សជាច្រេីនបានចាកចេញ​ ជ្រុះប...
17/05/2026

ជីវិតនេះខ្លីណាស់​! ពេលវេលាចេះតែរំកិលទៅមុខទំពារស៊ីជីវិតយេីងជានិច្ច​។ ពេលវេលាមិនចាំយេីងទេ​ មនុស្សជាច្រេីនបានចាកចេញ​
ជ្រុះបាត់ចេញពីជីវិតយេីងម្ដងមួយៗ​គួរឱ្យសង្វេគណាស់​។

ទីបំផុតទៅ​ ក្នុងជីវិតគឺមានតែសេចក្ដីល្អ​ សេចក្ដីស្រលាញ់​ និងរស់នៅជាមួយភាពស្កប់ស្កល់​ក្នុងចិត្ត មិនមានវិប្បដិសារីជាមួយអំពេីបាប​ រស់មានក្ដីសុខជាមួយខ្លួនឯង​ មិនធ្វេីឱ្យអ្នកដទៃក្ដៅក្រហាយកេីតទុក្ខ​ ពោលគឺរស់នៅមានសតិមានបញ្ញា​ មិនប្រមាទ​ និងចេះរីករាយស្ងប់ស្ងាត់​ ព្រមទាំងអាចផ្ដល់ក្ដីសុខនិងភាពកក់ក្ដៅឱ្យមនុស្សជុំវិញខ្លួនបាន​ ជីវិតនេះសមល្មមហេីយ។

យេីងក្ដី​ គេក្ដី​ សុទ្ធតែអាចចាកចេញពីលោកនេះបានគ្រប់ពេល​!

ឆាយ​ មីត

សព្វេ​ សត្តា​ អាហាររដ្ឋិតិកា​ សត្វលោករស់នៅអាស្រ័យអាហារ។ ចិត្តអារម្មណ៍​ ក៏ត្រូវការអាហាររបស់វាដែរ។ ហេីយចិត្តអារម្មណ៍ត្រូវក...
16/05/2026

សព្វេ​ សត្តា​ អាហាររដ្ឋិតិកា​ សត្វលោករស់នៅអាស្រ័យអាហារ។ ចិត្តអារម្មណ៍​ ក៏ត្រូវការអាហាររបស់វាដែរ។ ហេីយចិត្តអារម្មណ៍ត្រូវការអាហារល្អឬមិនល្អគឺអាស្រ័យទៅគុណភាពរបស់ចិត្តអារម្មណ៍នោះ។

ចិត្តអារម្មណ៍ខ្លះឃ្លានចង់ពេក​ ក៏ទទួលមិនគិតអាហារ។ រីឯចិត្តអារម្មណ៍ខ្លះ​ មានសតិបញ្ញាអាចឃុំគ្រងបាន​ គេក៏ចេះស្គាល់និងទទួលអាហារល្អៗមានប្រយោជន៍និងមិនបំផ្លាញសុខភាពជីវិតខ្លួនឯងនិងគ្រួសារ។

ចិត្តអារម្មណ៍មនុស្សប្រុសស្រីប្ដីប្រពន្ធក៏ដូចគ្នា​ដែរ ព្រោតែខ្វះអាហារផ្លូវអារម្មណ៍នៅក្នុងផ្ទះ​ទេីបខំរកថ្មី​ ខំរកនៅខាងក្រៅ។ ខ្លះខំរកនៅខាងក្រៅ​ រីឯខ្លះទៀតសុខចិត្តដេកបៀមទុក្ខរីងរៃសោកសៅអត់ឃ្លាននៅក្នុងផ្ទះ​ ជាពិសេសមនុស្សស្រី​ ព្រោះតែខ្វះអាហារផ្លូវអារម្មណ៍ពីប្ដី​ ពីគ្រួសារ។

គ្រប់យ៉ាងត្រូវការជជែកគ្នា​ និយាយគ្នា ដោះស្រាយ​ជាមួយគ្នា​ ចេះសម្រួលអារម្មណ៍​ ពង្រឹងសតិបញ្ញា​ ព្យាបាលផ្លូវចិត្តផ្លូវអារម្មណ៍ដែលស្គមខ្សោះឃ្លានអាហារ​ជាមុនសិន នោះទេីបអាចចូលជ្រៅដោះស្រាយបញ្ហាក្បត់​ឬវិបត្តិក្នុងគ្រួសារ​ ជាពិសេសលេីជីវិតគូបាន។

ដោយ៖​ ឆាយ​ មីត

15/05/2026

អនុញ្ញាតឱ្យខ្លួនឯងញញឹម​ សម្រាក​ និងលែងតាមដានជ្រៀតជ្រែកចង់ដឹងរឿងគេទៀត​ ព្រោះរឿងខ្លះអត់ពាក់ព័ន្ធនឹងយេីងទេ។ 😊​ Allow yourself to be relaxed, at ease and peace.

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Chhay Mid - ឆាយ មីត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Chhay Mid - ឆាយ មីត:

Shortcuts

Share

Category