22/08/2026
ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន និងជានាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានដឹកនាំរៀបចំ កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងាររយៈពេល ៦ខែ ព្រមទាំងពិភាក្សា និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។
កិច្ចប្រជុំបានផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើការកំណត់ ទិសដៅការងារសំខាន់ៗសម្រាប់រយៈពេលបន្ត ដើម្បីធានាឱ្យការអនុវត្តផែនការការងាររបស់សមាគម សម្រេចបានតាមគោលដៅ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងវិស័យអប់រំនៅកម្ពុជា។