សូមអញ្ជើញទស្សនាឡើងវិញនូវសម្មភាព ការប្រជុំតម្រង់ទិស ស្ដីពីការត្រៀមប្រឡងបញ្ជប់ការសិក្សាផ្ទៃក្នុង ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់និស្សិតមហាវិទ្យាល័យ ទន្តវទនសាស្ត្រ និងមហាវិទ្យាល័យ វិទ្យាសាស្ត្រថែទាំវេជ្ជសាស្ត្រ ដើម្បីត្រៀមខ្លួនក្នុងការប្រឡងបញ្ចប់ការសិក្សានាពេលខាងមុខ។
Follow us with page: https://www.facebook.com/iu.edu.kh
IU International University, Kour Srov
ឧត្តមភាពការសិក្សាអប់រំ និងស្រាវជ្រាវ
Excels in Quality Education and Research.
សកម្មភាពកិច្ចប្រជុំសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិត មុនពេលនិស្សិតចេញទៅផ្លាស់ប្តូរការសិក្សានៅ China Medical University Hospital ប្រទេសតៃវ៉ាន់ ដើម្បីពង្រឹងការត្រៀមខ្លួន ផ្តល់ការណែនាំអំពីការសិក្សា ការរស់នៅ និងការសម្របខ្លួនក្នុងបរិបទអន្តរជាតិ។
Follow us with page: https://www.facebook.com/iu.edu.kh
[English Below]
សូមអញ្ជើញទស្សនា និងស្ដាប់ចំណាប់អារម្មណ៍របស់ យុវត្តី អុឺន សុភារី និង យុវជន ស៊ុយ ពិសី ក្រោយបានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងសាកលវិទ្យាល័យ អន្តរជាតិ។
កម្មវិធីនេះបានប្រារព្ធឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដោយបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ឱកាសសិក្សា និងការអភិវឌ្ឍសមត្ថភាពយុវជន។
Please watch and listen to the impressions shared by Ms. Eun Sopheary and Mr. Suy Pisey after participating in the Memorandum of Understanding (MoU) signing ceremony between Hun Sen Kampong Tralach High School and the International University.
The event was held on May 5, 2026, at Hun Sen Kampong Tralach High School, highlighting cooperation aimed at enhancing educational opportunities and developing the capabilities of young people.
Follow us with page: https://www.facebook.com/iu.edu.kh
#វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច
From June 8–12, 2026, the Faculty of Dentistry of International University and TRINON COLLEGIUM PRACTICUM jointly organized the 18th Free Dental Implant Placement Program for Cambodian citizens.
Follow us with page: https://www.facebook.com/iu.edu.kh
09/06/2026
WE ARE HIRING
International University is looking for candidates to join our team.
Positions Available:
• Designer
• Book producer
Working Time:
• Monday to Saturday
• 8:00AM-17:00PM
• Public holiday follow labor law
📍 Location:
Sangkat Phnom Penh Thmey, Sen Sok, Phnom Penh
How to Apply:
🔗 @iu.edu.kh
📞 096 66 56 504
សូមអញ្ជើញស្ដាប់អនុសាន៍របស់លោក នូ ម៉ៅ ជានាយកវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និង សាកលវិទ្យាល័យ អន្តរជាតិ ដែលបានប្រារព្ធឡើងនៅ វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។
កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកលើកកម្ពស់គុណភាពអប់រំ ការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង និងការបង្កើត ការយល់ដឹងអំពីជំនាញផ្សេងៗនៅសាកលវិទ្យាល័យ និងឱកាសសិក្សាបន្ថែមសម្រាប់សិស្សានុសិស្សនាពេលអនាគត។
Follow us with page: https://www.facebook.com/iu.edu.kh
#វទ្យាល័យហ៊ុនសែនកំពង់ត្រឡាច
08/06/2026
[English Below]
សកម្មភាពដាំបង្គោលធ្មេញក្នុងឆ្អឹង លើកទី១៨ របស់ក្រុមគ្រូពេទ្យ Trinon Collegium Practicum សហការជាមួយមហាវិទ្យាល័យទន្តវទនសាស្ត្រ នៃសាកលវិទ្យាល័យអន្តរជាតិ។
ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យអន្តរជាតិ តាមរយៈមហាវិទ្យាល័យទន្តវទនសាស្ត្រ បានសហការជាមួយក្រុមគ្រូពេទ្យ TRINON COLLEGIUM PRACTICUM រៀបចំសកម្មភាពដាំបង្គោលធ្មេញក្នុងឆ្អឹងដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។
The 18th Dental Implant Placement Program by the Trinon Collegium Practicum Team in Collaboration with the Faculty of Dentistry, International University
From June 8 to June 12, 2026, the International University, through its Faculty of Dentistry, is collaborating with the TRINON COLLEGIUM PRACTICUM team to organize a free dental implant placement program for the people of Cambodia.
Follow us with page: https://www.facebook.com/iu.edu.kh
08/06/2026
[English Below]
កិច្ចប្រជុំសំណេះសំណាល និងផ្តល់ការណែនាំដល់និស្សិត មុនពេលចេញទៅផ្លាស់ប្តូរការសិក្សានៅ China Medical University Hospital, Taiwan
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន និងណែនាំដល់និស្សិតអំពីការរៀបចំឯកសារចាំបាច់សម្រាប់ការធ្វើដំណើរ ការថែរក្សាសុខភាព ការប្តូររូបិយប័ណ្ណ ព្រមទាំងការត្រៀមខ្លួនសម្រាប់ការសិក្សា ដើម្បីឱ្យនិស្សិតមានភាពងាយស្រួល ក្នុងការធ្វើដំណើរ និងបំពេញការសិក្សានៅក្រៅប្រទេស។
សាកលវិទ្យាល័យ អន្តរជាតិ សូមជូនពរដល់និស្សិតទាំងអស់ឱ្យទទួលបានជោគជ័យក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានេះ និងទទួលបានបទពិសោធន៍ល្អៗ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពសិក្សា និងវិជ្ជាជីវៈ។
Orientation Meeting and Guidance for Students Before Departing for an Academic Exchange Program at China Medical University Hospital, Taiwan
This meeting was organized to provide students with information and guidance regarding the preparation of essential travel documents, health care considerations, currency exchange, and academic readiness. The goal is to ensure that students can travel smoothly and successfully pursue their studies abroad.
The International University extends its best wishes to all participating students for success in this academic exchange program and hopes they gain valuable experiences that will contribute to their academic and professional development.
Follow us with page: https://www.facebook.com/iu.edu.kh
08/06/2026
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតចូលរៀនថ្នាក់បណ្ឌិត ជំនាញសំណង់ស៊ីវិល សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧
សាកលវិទ្យាល័យ អន្តរជាតិ សូមជូនដំណឹងដល់សាធារណជន និងនិស្សិតដែលមានចំណាប់អារម្មណ៍ទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យ អន្តរជាតិ នឹងរៀបចំការជ្រើសរើសនិស្សិតចូលរៀនថ្នាក់បណ្ឌិត ជំនាញសំណង់ស៊ីវិល សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ដោយមានព័ត៌មានដូចខាងក្រោម៖
លក្ខខណ្ឌជ្រើសរើស
• បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ក្នុងជំនាញពាក់ព័ន្ធ។
• បេក្ខជនត្រូវមាននិទ្ទេសមធ្យមភាគ (GPA) ចាប់ពី ៣.០០ ឡើងទៅ ឬបានបញ្ចប់ការសរសេរនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Thesis)។
• បេក្ខជនត្រូវមានសំណើគម្រោងស្រាវជ្រាវបឋម (Research Proposal)។
ឯកសារតម្រូវ៖
• សញ្ញាបត្រថតចម្លង ដែលមានការបញ្ជាក់ត្រឹមត្រូវពីសាកលវិទ្យាល័យ ចំនួន ០២ ច្បាប់។
• លិខិតបញ្ជាក់ GPA ឬលិខិតបញ្ជាក់ការបញ្ចប់និក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ០១ ច្បាប់។
• ប្រវត្តិរូបសង្ខេប (CV) មានបិទរូបថតថ្មី និងពាក្យសុំចុះឈ្មោះចូលសិក្សា ចំនួន ០១ ច្បាប់។
• រូបថតថ្មី ថតចំពីមុខ មិនពាក់វ៉ែនតា ផ្ទៃខាងក្រោយពណ៌ស ទំហំ ៤×៦ ចំនួន ០៤ សន្លឹក។
កាលបរិច្ឆេទទទួលពាក្យ
ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។
កាលបរិច្ឆេទចូលរៀន៖
• វគ្គសៅរ៍–អាទិត្យ៖ ចូលរៀននៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦។
• វគ្គចន្ទ–សុក្រ៖ ចូលរៀននៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦។
ទីកន្លែងទទួលពាក្យ
ចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយទំនាក់ទំនងតាម
• អាចអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យព័ត៌មាន ជាន់ទី១ នៃសាកលវិទ្យាល័យ អន្តរជាតិ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ក្នុងម៉ោងធ្វើការ។
សម្រាប់ព័ត៍មានលម្អិត៖
☎️ 016 423 666 / 017 484 809
📩Telegram Hotline: https://t.me/+fqAMy_RuksJmZDE1
💬TikTok: https://www.tiktok.com/...
🛎 page: https://www.facebook.com/iu.edu.kh
🚗 google map: https://maps.app.goo.gl/3mw6H5stbBNCfbS19
🌐 Website: www.iu.edu.kh
📧 Email: [email protected]
▶️ www.youtube.com/
Follow us with page: https://www.facebook.com/iu.edu.kh
សូមអញ្ជើញស្ដាប់ចំណាប់អារម្មណ៍ឡើងវិញរបស់ លោកស្រី ងឹម សុផាន្នី ជាទន្តបណ្ឌិត បន្តការសិក្សាថ្នាក់ឯកទេស ពត់តំរង់ធ្មេញ នៅសាកលវិទ្យាល័យ អន្តរជាតិ ដែលបានចូលរួមសិក្សាថ្នាក់អនុបណ្ឌិតផ្នែក Orthodontics ដោយមានកាអញ្ជើញចូលរួមពី សាស្ត្រាចារ្យជនជាតិកូរ៉េ មកបង្រៀននៅសាកលវិទ្យាល័យ អន្តរជាតិ ដើម្បីចែករំលែកចំណេះដឹងវិជ្ជាជីវះ បទពិសោធន៍បច្ចេកទេសអន្តរជាតិ ក្នុងវិស័យទន្តសាស្ត្រ។
Follow us with page: https://www.facebook.com/iu.edu.kh
Click here to claim your Sponsored Listing.
Location
Category
Website
Address
NR2, Kour Srov
Phnom Penh
120000
Opening Hours
| Monday | 06:00 - 20:00 |
| Tuesday | 06:00 - 20:00 |
| Wednesday | 06:00 - 20:00 |
| Thursday | 06:00 - 20:00 |
| Friday | 06:00 - 20:00 |
| Saturday | 06:00 - 20:00 |
| Sunday | 06:00 - 20:00 |