22/03/2018
សម័យមុនៗ ខ្មែរមិនដែលរើសអើងស្ត្រីទេ! ស្ត្រីខ្មែរមិនត្រូវបាន ប្រៀបធៀបនឹងប្រហុក១ពាងនៅក្នុងផ្ទះឡើយ តែប្រៀបបាន នឹង សម្ពត់ក្នុងផ្នត់! ទើបតែប្រមាណជា១ទសវត្យចុងក្រោយ នេះប៉ុណ្ណោះ! ឧទាហរណ៍ ចាស់ទំុច្រើននាក់ដែលខ្ញំុបានស្គាល់ ដែលយុវវ័យរបស់គាត់នៅក្នុងសម័យលន់ ណុលឬក្នុងសម័យ សង្គមរាស្ត្រនិយម និងចាស់ទំុឯទៀតដែលយុវភាពរបស់គាត់ ថិតក្នុងសម័យរដ្ឋកម្ពុជា ពួកគាត់បាននិយាយថាស្ត្រីខ្មែរពីដើម គាត់ត្រឹមតែហ៊ានលួចស្រលាញ់ទេ មិនដែលបានសូម្បីកាន់ដៃ របស់នាង ហើយបើមិនបានសំុផ្លូវដើរ ជណ្តើរឡើងជាមុន មុខ តែមិនអាចចូលផ្ទះនោះបានឡើយ ព្រោះតែងតែមានឆ្កែកាច ប្រមាណ៤ ទៅ ៥ក្បាល ដែលឪពុកម្តាយរបស់នារីចិញ្ចឹម។ ហាហា! ខ្ញំុថា ផ្នត់គំនិតរបស់បុរសដែលរើសអើងលើស្ត្រី បាន មានតែក្នុងរយៈពេលប្រមាណតែ១០ឆ្នាំនេះប៉ុណ្ណោះ ដែលមក ពីអំពើរពុករលួយដែលបណ្តុះចេញពីគ្រូបង្រៀនចេះទារលុយពីកូនក្មេង (កូនសិស្ស)នៅក្នុងសាលា និងមានកំណើននៃកម្ម- ការនីនៅក្នុងប្រទេសរាប់ម៉ឺននាក់ រួមទាំងអំពើរអាវ៉ាសែនៃបុរស ចំណាស់ៗដែលមានឋានៈ សក្តិយសធំៗ និងទ្រព្យសម្បត្តិជា ឧកញ៉ាជាដើម ប្រឡូកនឹងស្រីក្មេងដែលពួកគេច្រើនជាសិល្ប-ការនី និងស្ត្រីខាងសេវាកម្សាន្តដ៏ទៃទៀតជាដើម។មានការធ្លាក់ ចុះនៃសិលធម៌របស់មនុស្សព្រោះតែបញ្ហានានាដែលកើតមានសម្រាប់ប្រទេសដែលថិតក្នុងរបត់ប្រទេសកំពុងអភិវឌ្ឍផងដែរ ក៏ជាផ្នត់គំនិតនៃប្រជាជនកម្ពុជា ដែលមានជាតិកំណើតកាត់ ខ្សែរចិនដែលមិនសូវឲ្យតម្លៃលើស្ត្រី មានឥទ្ធិពលលើសង្គម ជាតិយើង ហើយភាគច្រើនតែនៅក្នុងក្រុងភ្នំពេញ។ រីដំណោះ ស្រាយគឺប្រពៃណីទំនៀមទម្លាប់ខ្មែរជំនាន់ដើម គួរត្រូវបានស្តារ អភិវឌ្ឍ និងអភិរក្ស។ បរិបទនៃប្រទេសកំពុងអភិវឌ្ឍ ត្រូវរក្សារ ផ្នត់គំនិតកំុបែងចែកមនុស្សខ្មែរផងគ្នារវាងកូនចៅចិន និងកូន ខ្មែរសុទ្ធ អ្នកមាន និងអ្នកក្រ តែផ្ទុយទៅវិញត្រូវរក្សារគ្នាទៅវិញ ទៅមក ដោយគិតថា ខ្មែរណាក៏ជាខ្មែរដូចយើង។បើគាត់ជាអ្នក ចំណាកស្រុក ត្រូវផ្តល់ទីកន្លែងឲ្យគ្នាដកដង្ហើម ហើយបើគាត់ ជាកូនអ្នកមាន ត្រូវអធ្យាស្រ័យរាល់ពាក្យសម្តី ឬអកប្បកិរិយា ដែលលើសលោះនិងត្រូវស្គាល់ពីកំហុសដែលខ្លួនមានចំពោះគ្នា។ បញ្ហាអំពើរពុករលួយ ត្រូវកាត់បន្ថយចេញពីថ្នាលបណ្តុះ ទំពាំង តែនៅមិនទាន់ចេញពីក្នុងជួរស្ថាប័នរដ្ឋ ដែលត្រូវប្រើ ច្បាប់ជំនួសមនោសញ្ចេតនាគ្រួសារ បក្យនយោបាយនិងលុយ កាក់ជាធំនោះ។ ស្ត្រីកម្មករ ត្រូវលាងខ្លួនឲ្យស្អាតពីពាក្យ ប្តីគេក៏ ព្រម និងត្រូវប្រកាន់ថា ខ្លួនជាផ្កាក្នុងរបង ទោះជាបានរស់នៅ ខាងក្រៅរង្វង់ទ្រូងរបស់ឪពុកម្តាយក្តី។ ឯសិលធម៌ វិន័យរបស់ មនុស្សត្រូវបណ្តុះតាមរយៈសាសនាព្រះពុទ្ធ និងកម្រិតវប្បធម៌ ខ្ពស់ (ថ្នាក់ទី១២យ៉ាងតិច បើមិនចង់បន្តការសិក្សានៅថ្នាក់ ឧត្តម) របស់មនុស្សនៅក្នុងសង្គមកម្ពុជា ជាពិសេសយុវជន ដោយមិនត្រូវសម្លឹងតែប្រាក់បៀរវត្យរបស់មុខនាទីកម្មករ កម្ម-ការនីរោងចក្រ ឬពលករចំណាកស្រុកឡើយ។ ខ្ញំុជឿថាយុវជន យើងមានជាតិនិយម គឺសេចក្តីស្នេហាយ៉ាងជ្រាលជ្រៅ ចំពោះ ប្រទេសជាតិ មាតុភូមិកម្ពុជាណាស់។ ដូច្នេះ បើចង់អនុវត្តន៍ជា ប្រយោជន៍ដើម្បីកំុឲ្យតែមានតែស្រលាញ់នៅលើបបូរមាត់នោះ គឺត្រូវតែធ្វើ នោះគឺអភិវឌ្ឍខ្លួនឯង។ ខ្ញំុសូមប្រាប់ថា ប្រទេស ជាតិដែលរឹងមាំល្អ មានសេដ្ឋកិច្ចល្អ គឺកម្លាំងពលកម្មជាតិ ( គឺ យើងទាំងអស់គ្នានេះ អាយុពេញកម្លាំងការងារចាប់ពី ១៨ឆ្នាំ ទៅដល់៥០ឆ្នាំនេះ)ច្រើន ចាប់ពី៥០%ទៅ៦០% ជាអ្នកជំនាញ ជាន់ខ្ពស់និងមធ្យម ដូចជាគ្រូពេទ្យ គិលានុបដ្ឋាក សាស្ត្រាចារ្យ (គ្រូសកលវិទ្យាល័យ) គ្រូបឋម វិស្វករអេឡិចត្រូនិក ជាងភ្លើង ស្ថាបត្យករ អ្នកច្នៃម៉ូតផ្ទះ វិស្វករសំណង់ស៊ីវិល អ្នកម៉ៅកាសំ-ណង់៘ មានច្រើនទៀត។ បញ្ហាស្រីញីរបស់ឧកញ៉ាឬបុរស ចំណាស់ជា១សិល្បការនី គួរកំុឲ្យបន្តមាន។ បញ្ហានារីសេវា កម្សាន្ត ត្រូវសិក្សា និងកែរលម្អរក្លិបផ្តល់កន្លែងកម្សាន្តផងដែរ។
បញ្ហា បើគិតថាមិនងាយដោះ និងចង់ចំណាយពេលវេលាដោះ នោះប្រាកដជាដូច្នេះមែន តែបើមានឆន្ទៈដោះស្រាយ នោះមិន ចំណាយពេល ហើយមានការលំបាកទេ ព្រោះសុទ្ធតែមនុស្ស មានបេះដូងចំពោះជាតិ ម្យ៉ាងទៀត តាមការចំណាប់អារម្មណ៍ របស់ខ្ញំុ បញ្ហាអស់នេះ គឺមានមេក្លោងបំផ្ទុះឡើង ពាក់ព័ន្ធនឹង នយោបាយ ក៏មកពីអ្នកចង់បានចំណេញលុយ ដូចការបំផ្ទុះ ពាក្យចចាមអារាម រឿងទិញសណ្តែកខៀវទុក ខ្លាចអ្នកតាកាច់ ឬទិញចេក ខ្លាចព្រលឹងខ្មោចនៅកោះពេជ្រតាមរកនោះឯង ដែលយើងគ្រប់គ្នា ត្រូវតាំងស្មារតីឲ្យនឹងនរកំុចាញ់ការឃោស-នា នាំឲ្យច្របូកច្របល់ផ្លូវចិត្ត ចាក់អង្ករយកអង្កាម ដែលនាំឲ្យ សង្គមយើងបាត់បង់តម្លៃល្អៗរបស់សង្គមជាច្រើន ដូចករណី តម្លៃស្ត្រីបាត់បង់ខ្លះៗនេះឯង តែមិនទាន់បាត់បង់ទាំងអស់ នោះទេ ដរាបណាការរៀបអាពាហ៍ពិពាហ៍នៅមាន ដរាបណា បុរសកម្ពុជា នៅតែចង់ផ្តល់កិត្តិយសដល់ស្ត្រីជាទីស្រលាញ់ របស់គាត់ឲ្យមានឋានៈជាប្រពន្ធគាត់ ជាម្តាយរបស់កូនគាត់ ជាអ្នកម៉ែជាទីស្នេហា ជាប្អូន បងស្រីសម្លាញ់ ជាលោកយាយ ជាទីគោរព ជាពួកម៉ាក និងដៃគូការងារដ៏ល្អរបស់ពួកគេ!ហើយ ស្ត្រី គួរតែផ្តល់តម្លៃទៅឲ្យយុវជនរបស់ពួកគេផងតាមរយៈស-កម្មភាពរបស់ខ្លួនផងជាដើម!
ជ័យោ កម្ពុជា! ជ័យោ ប្រជាជនកម្ពុជាក្នុងសន្តិភាព គុណតម្លៃ ក្នុងការអភិវឌ្ឍ និងអភិរក្ស! ជ័យោ ប្រពៃណី ទំនៀមទម្លាប់ល្អផូផង់របស់កម្ពុជា!
ប្រសិនបើអ្នក (ជាមនុស្សប្រុស) ឃើញបុរសផ្សេងៗទៀតកំពុងរើសអើង និងមិនផ្តល់តម្លៃដល់ស្ត្រី តើអ្នកនឹងធ្វើដូចម្តេច?
លោក ខុន វុទ្ធី នឹងនិយាយទៅកាន់បុរសទាំងនោះថា យើងជាបុរសមិនគួររើសអើងចំពោះស្ត្រីឡើយ ពីព្រោះស្ដ្រីគឺជាមាតានៃពិភពលោក គាត់ប្រៀបដូចជាម្ដាយ ជាបងប្អូនស្រីរបស់យើងដែរ គាត់មានសិទ្ធិស្មើនិងបុរស គាត់ជាមនុស្សដូចយើងដែរ ហើយសម័យនេះទៅហើយ យើងមិនគួរណារើសអើងគ្នាឡើយ យើងគួរស្រលាញ់រាប់អានគ្នាពីព្រោះយើងមិនអាចរស់នៅលើភពផែនដីនេះតែម្នាក់ឯងបានទេ។
If you [as a man] see other men discriminating and undervaluing women, what will you do?
Khon Vouthy said I will tell them that men should not discriminate against women because women are mothers of the world; they could be your mothers and your sisters; women and men have equal rights; and women are also human beings; and discrimination should no longer exist in this modern world. We should treat each another equally since we cannot live alone on the earth.
| |