Business Edge Center

Business Edge Center

Share

. មជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខ-Business Edge Center (BEC)
. Provides you with a “Bridge” to your first employment at SMEs.
.

Telegram: https://t.me/courseinformation168 Learning & Development | Empowerment | Careers

29/04/2026

#ចែកដឹងគ្រាន់បានចំណេះ #ចែកគ្នាចេះគ្រាន់បានស្គាល់ផ្លូវ

28/04/2026

តើអ្វីទៅជា «មរតកការងារ» ? ធ្វើការបានត្រឹមតែប្រាក់ខែ ឬបានបន្សល់ទុកស្នាដៃ?
----------------
«មរតកការងារ» មិនមែនសំដៅលើទ្រព្យសម្បត្តិ ឬលុយកាក់ដែលយើងបន្សល់ទុកនៅកន្លែងធ្វើការនោះទេ។ ប៉ុន្តែវាគឺជា "ស្នាដៃ ប្រព័ន្ធការងារ និងឥទ្ធិពលវិជ្ជមាន" ដែលយើងបានបន្សល់ទុកឱ្យស្ថាប័ន និងមនុស្សជំនាន់ក្រោយ បន្ទាប់ពីយើងបានចាកចេញ (ទោះជាផ្លាស់ប្តូរកន្លែងធ្វើការ ចូលនិវត្តន៍ ឬឡើងតំណែងក៏ដោយ)។

💡 ជាទូទៅ មរតកការងារត្រូវបានបែងចែកជា ៣ ផ្នែកធំៗ៖
១. មរតកជាប្រព័ន្ធ និងឯកសារៈ
នេះគឺជាមរតកដែលអាចមើលឃើញផ្ទាល់ភ្នែក និងផ្តល់ប្រយោជន៍យូរអង្វែងបំផុត៖
🔹 ការចងក្រងឯកសារ៖ ឧទាហរណ៍ ការរៀបចំចងក្រងសៀវភៅច្បាប់ បណ្តុំលិខិតបទដ្ឋានគតិយុត្តស្តីពីការរៀបចំស្ថាប័ន ឬការធ្វើចំណាត់ថ្នាក់ឯកសាររដ្ឋបាលឱ្យមានសណ្តាប់ធ្នាប់។ ពេលយើងឈប់ អ្នកមកក្រោយមិនចាំបាច់រាវរកឯកសារទាំងនោះដោយលំបាកឡើយ គឺគេអាចយកស្នាដៃនោះមកប្រើប្រាស់ និងបន្តអភិវឌ្ឍបានតែម្តង។
🔹 ការបង្កើតនីតិវិធី (SOPs)៖ ការសរសេរទុកនូវរបៀបរបបធ្វើការ ឬក្បួនខ្នាតច្បាស់លាស់ ដែលធ្វើឱ្យស្ថាប័ននៅតែអាចដើរទៅមុខបានរលូន ទោះបីជាគ្មានវត្តមានយើងក៏ដោយ។

២. មរតកជាចំណេះដឹងៈ
មនុស្សម្នាក់ៗតែងមានជំនាញ និងបទពិសោធន៍រៀងៗខ្លួន៖
🔹 ការជួយបណ្តុះបណ្តាលមិត្តរួមការងារ ការផ្ទេរចំណេះដឹងដល់កូនចៅ ឬការបង្កើតជាអត្ថបទ ឬទំព័របណ្តាញសង្គមដើម្បីចែករំលែកចំណេះដឹងផ្នែករដ្ឋបាល និងច្បាប់ដល់អ្នកដទៃ សុទ្ធតែជាការសាងមរតក។
🔹 ពេលយើងចាកចេញ ចំណេះដឹងដែលយើងបានបង្រៀនគេ នឹងនៅតែបន្តរស់រាន និងជួយដោះស្រាយបញ្ហាក្នុងស្ថាប័ន ឬសង្គម។

៣. មរតកជាវប្បធម៌ និងឥទ្ធិពលៈ
នេះជាការចងចាំដែលអ្នកដទៃមានចំពោះយើង៖
🔹 តើយើងជាមនុស្សដែលតែងតែបង្កើតភាពស្មុគស្មាញ ឬជាអ្នកដែលតែងតែជួយរកដំណោះស្រាយ?
🔹 ភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ក្នុងការងារ នឹងក្លាយជាគំរូ សម្រាប់អ្នកដទៃអនុវត្តតាម។

#ហេតុអ្វីបានជាមរតកការងារមានសារៈសំខាន់?
បើទោះបីជាថ្ងៃណាមួយយើងលែងធ្វើការនៅទីនោះ ហើយក៏គ្មានអ្នកណាចងចាំឈ្មោះយើងក៏ដោយ ក៏ "លទ្ធផលនៃស្នាដៃ" របស់យើងនៅតែផ្តល់ប្រយោជន៍ដល់អង្គភាព។ វាគឺជាមោទនភាពផ្ទាល់ខ្លួនមួយ ដែលយើងដឹងថាពេលវេលា និងកម្លាំងញើសឈាមដែលយើងបានចំណាយ មិនមែនត្រឹមតែដើម្បីដោះដូរយកប្រាក់ខែមួយមុខនោះទេ ប៉ុន្តែវាបានជួយស្ថាប័នឱ្យកាន់តែប្រសើរឡើង។

#ចុះចំណែកលោកលោកស្រីវិញ?
ក្នុងតួនាទី និងការងារសព្វថ្ងៃនេះ តើមានចំណុចណាខ្លះដែលបងប្អូនកំពុងតែរៀបចំ ឬអាចសាងជា "មរតកការងារ" សម្រាប់ស្ថាប័ន និងអ្នកជំនាន់ក្រោយបាន?
✍️ ចូលរួមចែករំលែកមតិយោបល់របស់អ្នកនៅខាងក្រោមនេះទាំងអស់គ្នា! 👇

#មរតកការងារ #រដ្ឋបាលនិងការងារ #ភាពជាអ្នកដឹកនាំ #ការអភិវឌ្ឍន៍ខ្លួន #ការងារនិងសង្គម #ឯកសារច្បាប់និងរដ្ឋបាល
----------------
#ឧបត្ថម្ភដោយ៖ កឺកឺ អ៊ិចប្រេស (Gege Express):
> សេវាដឹកជញ្ជូនទំនិញនិងកម្មង់ទំនិញពីចិនគ្រប់ប្រភេទ
> សេវាបង្រៀនទិញទំនិញពីអែបចិនល្បីៗឥតគិតថ្លៃ
> Tel: 015 493 575/061 274 595
> TG: https://t.me/GeGeexpress168
> https://www.facebook.com/gegeexpress

27/04/2026

#អារម្មណ៍នៃការលើកទឹកចិត្ត
----------
​១. ការឈឺចាប់នៅថ្ងៃនេះ គឺជាផ្នែកមួយនៃដំណើរការនៃការរីកចម្រើន។
​២. ការបាត់បង់ខ្លួនឯងពីមុន មិនមែនជារឿងគួរឱ្យសោកសៅទេ តែវាគឺជាការត្រៀមខ្លួនសម្រាប់អ្វីដែលថ្មី។
​៣. អ្វីដែលមើលទៅហាក់ដូចជាទីបញ្ចប់នៅពេលដំបូង អាចជាចំណុចចាប់ផ្តើមដ៏អស្ចារ្យជាងមុន។
​៤. យើងត្រូវតែហ៊ានបោះបង់ភាពសុខស្រួលបែបដើម ដើម្បីឈានទៅរកជីវិតដែលល្អប្រសើរជាងមុន។
​៥. ការផ្លាស់ប្តូរតែងតែមកព្រមជាមួយភាពឯកោ ប៉ុន្តែលទ្ធផលដែរ​ ទទួលបានគឺពិតជាស័ក្តិសម។
​៦. កុំវាយតម្លៃខ្លួនឯងនៅក្នុងថ្ងៃដែលអ្នកនៅត្រឹមជា "ដង្កូវ" ឡើយ ព្រោះសក្តានុពលពិតប្រាកដរបស់អ្នក មិនទាន់បញ្ចេញមកអស់នៅឡើយទេ។
#ប្រភពដើមពីៈលន់-Lun
---------------
#ឧបត្ថម្ភដោយ៖ KC - គន្ធាម៉ៅការសំណង់:
> ម៉ៅការសំណង់គ្រប់ប្រភេទ២៥ខេត្តក្រុង
> ប្រឹក្សាយោបល់មុនសាងសង់ឥតគិតថ្លៃ
> មានក្រុមជាងចុះពិនិត្យដល់ទីកន្លែង
> Tel: 077882073
> Telegram: https://t.me/kcconstruction168
> https://web.facebook.com/Kuntheaconstruction168

27/04/2026

#5វគ្គក្នុងពេលតែមួយ! “ក្លាយជាអ្នកជំនាញអាជីពលក់អនឡាញ”
រៀនអនុវត្តន៍ផ្ទាល់ជាមួយវីឌូអូដែលមានស្រាប់លើជំនាញ៖
1. ជំនាញៈ ហ្វេសបុកផេក (page)
2. ជំនាញៈ តិកតុក (TikTok Technical)
3. ជំនាញៈ បច្ចេកទេសAI (Basic AI Technical)
4. ជំនាញៈ ឌីហ្សាញរូបភាព (Canva Graphic Designer)
5. ជំនាញៈ ផលិតវីឌីអូ (CapCut Video Editor)
--------
#ទទួលចុះឈ្មោះរាល់ថ្ងៃ Tel: 077 882 073
ចុះឈ្មោះរៀនថ្ងៃនេះទទួលបាន៖
1. ប្រឹក្សាយោបល់លើអាជីពលក់អនឡាញពេញមួយជីវិត
2. មានក្រុមការងាររងចាំឆ្លើយតបរាល់ចំងល់ផ្សេងៗរបស់អ្នក
3. សម្រាប់50នាក់មុនគេ បញ្ចុះតម្លៃ50%
--------
ព័ត៌មានអំពីវគ្គសិក្សា៖
More Infor: https://t.me/courseinformation168

26/04/2026

#ក្រុមការងារដែលខ្លាំង!
🔴 D – Dominance (ការផ្តោតលទ្ធផល)
ជាមនុស្សដែលចូលចិត្តឈ្នះ សម្រេចចិត្តលឿន និងគ្រប់គ្រងស្ថានការណ៍។ ពួកគេធ្វើការយ៉ាងរហ័ស ដើម្បីឲ្យបានលទ្ធផល ប៉ុន្តែអាចនិយាយត្រង់ពេក ឬអត់ធ្មត់តិច។

🟡 I – Influence (ការប៉ះពាល់ និងទំនាក់ទំនង)
ជាមនុស្សរីករាយ សកម្ម ចូលចិត្តនិយាយ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ពួកគេអាចលើកទឹកចិត្តក្រុមបានល្អ ប៉ុន្តែអាចខ្វះការផ្តោតលើលម្អិត។

🟢 S – Steadiness (ស្ថេរភាព និងការគាំទ្រ)
ជាមនុស្សស្ងប់ស្ងាត់ អត់ធ្មត់ និងស្រឡាញ់ការសហការ។ ពួកគេជួយគាំទ្រក្រុមបានល្អ ប៉ុន្តែមិនសូវចូលចិត្តការផ្លាស់ប្តូរ ឬសម្រេចចិត្តលឿន។

🔵 C – Conscientiousness (ភាពត្រឹមត្រូវ និងលម្អិត)
ជាមនុស្សប្រុងប្រយ័ត្ន ចូលចិត្តទិន្នន័យ និងការងារដែលមានគុណភាពខ្ពស់។ ពួកគេធ្វើការយ៉ាងម៉ត់ចត់ ប៉ុន្តែអាចគិតច្រើនពេក ឬយឺតក្នុងការសម្រេចចិត្ត។

D = លទ្ធផល | I = មនុស្ស | S = ស្ថេរភាព | C = គុណភាព
----------------
#ឧបត្ថម្ភដោយ៖ កឺកឺ អ៊ិចប្រេស (Gege Express):
> សេវាដឹកជញ្ជូនទំនិញនិងកម្មង់ទំនិញពីចិនគ្រប់ប្រភេទ
> សេវាបង្រៀនទិញទំនិញពីអែបចិនល្បីៗឥតគិតថ្លៃ
> Tel: 015 493 575/061 274 595
> TG: https://t.me/GeGeexpress168
> https://www.facebook.com/gegeexpress

25/04/2026

គុណភាពនៃការគ្រប់គ្រង មិនវាស់ដោយចំណងជើងទេ — គឺវាវាស់ដោយឥរិយាបថប្រចាំថ្ងៃ!
ថ្នាក់ដឹកនាំដ៏ល្អ ត្រូវធ្វើ៥ចំណុចនេះជារៀងរាល់ថ្ងៃ៖
---------------
✅ ស្ដាប់ ក្រុមការងារ — មុននឹងសម្រេចចិត្ត
✅ ទទួលស្គាល់ ការខិតខំ — ទោះតូចក្ដី
✅ ទទួលខុសត្រូវ — ពេលមានកំហុស មិនដាក់ទោសអ្នកដទៃ
✅ ចែករំលែក ចំណេះដឹង — មិនខ្លាចអ្នកដទៃ "ប្រសើរ" ជាង
✅ ចេះ ថ្លែងអំណរគុណ — ព្រោះ "សូមអរគុណ" ជាពាក្យដ៏មានឥទ្ធិពល

ចងចាំ! ស្ថាប័នជោគជ័យ ឬបរាជ័យ — ៩០% អាស្រ័យទៅលើគុណភាពនៃការគ្រប់គ្រង.!

ប្រសិនបើ Post នេះ ត្រូវចិត្ត — Share ទៅឱ្យថ្នាក់ដឹកនាំ ឬ ក្រុមការងារ ដែលអ្នកគោរព! 🙏
#គណភាពនៃការគ្រប់គ្រង #ភាពជាអ្នកដឹកនាំ #ការគ្រប់គ្រង #ឯកសារច្បាប់និងរដ្ឋបាល
----------------
#ឧបត្ថម្ភដោយ៖ កឺកឺ អ៊ិចប្រេស (Gege Express):
> សេវាដឹកជញ្ជូនទំនិញនិងកម្មង់ទំនិញពីចិនគ្រប់ប្រភេទ
> សេវាបង្រៀនទិញទំនិញតាមអែបចិនល្បីៗ ឥតគិតថ្លៃ
> Tel: 015 493 575/061 274 595
> TG: https://t.me/GeGeexpress168
> https://www.facebook.com/gegeexpress

24/04/2026

ការពិតទាំង 9 ដែល CEO ត្រូវទទួលស្គាល់ដើម្បីអនាគតក្រុមហ៊ុន៖

1. ឆន្ទៈទទួលខុសត្រូវ ចាប់ផ្តើមពីថ្នាក់លើ៖ ក្រុមការងារអ្នកដើរតាមដានជើងអ្នក ទាំងល្អនិងមិនល្អ។ កំហុសផ្ទាល់ខ្លួនរបស់អ្នក ជាអ្នកកំណត់ស្តង់ដារក្រុមហ៊ុនអ្នក ដោយមិនអាចបដិសេធបាន។

2. ជោគជ័យថ្ងៃនេះ មិនអាចធានាជោគជ័យបន្តនៅថ្ងៃស្អែកទេ៖ ទោះជាក្រុមហ៊ុនធំយ៉ាងណា ក៏នឹងបរាជ័យនៅពេលឈប់អភិវឌ្ឍខ្លួន។ រក្សាខ្លួនឲ្យនៅឈានមុខគេជានិច្ច ដោយធ្វើការជំនះពុះពារសម្រាប់អ្វីដែលថ្មី និងប្រសើរជាប្រចាំ។

3. ទស្សនវិស័យ ដែលមិនបានដាក់អនុវត្ត គ្មានប្រយោជន៍៖ គំនិតអស្ចារ្យ គ្មានប្រយោជន៍ទេ បើមិនបានយកមកអនុវត្តធ្វើ។ ធ្វើឲ្យផែនការយុទ្ធសាស្រ្ត ក្លាយជាលទ្ធផលដែលអាចវាស់វែងបាន។

4. អ្នកនិងបាត់បង់មនុស្សពូកែ៖ មនុស្សនិងរីកចម្រើន ហើយនិងចាកចេញ ជារឿងធម្មតា។ បង្កើតមនុស្សពូកែឲ្យបានច្រើន ប៉ុន្តែកុំបង្កើតតួរឯក។ ការរីកចម្រើន ត្រូវការ ការផ្លាស់ប្តូរ។

5. មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តគំនិតអ្នកទេ៖ ការដឹកនាំ មានន័យថា ការបង្កើតភាពមមាញឹកជាប់ជានិច្ច។ ត្រូវបន្តតាមផែនការអ្នកជានិច្ច ទោះណាវាប៉ះពាល់អារម្មណ៍អ្នកខ្លះ។

6. ការអស់ទឹកចិត្ត ធ្វើឲ្យប៉ះពាល់ទៅមនុស្សគ្រប់គ្នា រួមទាំងអ្នក៖ ការតាំងចិត្តប្រឹងហួសហេតុ ធ្វើឲ្យការធ្វើបាត់គុណភាព។ ផ្តល់អាទិភាព ឲ្យត្រលប់មកស្ថានភាពធម្មតា។ CEO ដែលបាត់ថាមពល មិនអាចដឹកនាំបានទេ។

7. ស្ថានភាពភាពមានលំនឹងល្អ អាចជាឃាតករលាក់មុខ៖ ស្ថានភាពមានលំនឹងល្អ ស្មើរនឹង លែងរីកចម្រើនទៅមុខ។ រុនច្រានឲ្យមានការបង្កើតគំនិតថ្មីៗ មុនពេលមានតម្រូវការ។

8. កេរ្តិ៍ឈ្មោះរបស់អ្នក ដើរលឿនជាងលទ្ធផលរបស់អ្នក៖ រឿងអាក្រក់មួយកើតឡើង អាចធ្វើឲ្យបាត់ទំនុកចិត្តជារៀងរហូត។ ការពារភាពទៀងត្រង់របស់អ្នក វាជាទ្រព្យដ៏មានតម្លៃឥតកាត់ថ្លៃបាន។

9. អ្នកមិនអាចដឹងគ្រប់រឿងបានទេ៖ គ្មាន CEO ណាអាចមានចម្លើយគ្រប់យ៉ាងពីអ្នកជំនាញជុំវិញខ្លួនទេ។ ត្រូវបន្តរៀន ហើយធ្វើខ្លួនឲ្យសាមញ្ញ។
----------------
#ឧបត្ថម្ភដោយ៖ កឺកឺ អ៊ិចប្រេស (Gege Express):
> សេវាដឹកជញ្ជូនទំនិញនិងកម្មង់ទំនិញពីចិនគ្រប់ប្រភេទ
> សេវាបង្រៀនទិញទំនិញតាមអែបចិនល្បីៗ ឥតគិតថ្លៃ
> Tel: 015 493 575/061 274 595
> TG: https://t.me/GeGeexpress168
> https://www.facebook.com/gegeexpress

22/04/2026

#គំរូឯកសារសម្រាប់លក់៖
គោលការណ៍ និងនីតិវិធីការងារគណនេយ្យសម្រាប់SMEs (ភាសាខ្មែរ)
Accounting Policies and Procedures Manual (KH)
-------------
#ឱកាសល្អសម្រាប់លោកអ្នក៖
ប្អូនៗនិស្សិតកំពុងសិក្សាជំនាញគណនេយ្យហិរញ្ញវត្ថុ
ជំនួយការគណនេយ្យ (Accounting Assistant)
បុគ្គលិកគណនេយ្យ (Accounting Officer)
គណនេយ្យករជាន់ខ្ពស់ (Senior Accountant)
ប្រធានក្រុមគណនេយ្យ (Accounting Supervisor)
ប្រធានគណនេយ្យ (Accounting Manager)
ម្ចាស់អាជីពអាជីវកម្ម (Business owner, SMEs)
-------------
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍គំរូឯកសារនេះ សូមឆាតចូលផេកឥលូវនេះ (គំរូមានស្រាប់)។ បញ្ជាក់៖ គំរូឯកសារជា File Word & PDF អាចយកទៅកែតម្រូវតាមស្ថាប័នរបស់លោកអ្នកបាន។









21/04/2026

ពាក្យថា "ល្បិចនៅកន្លែងការងារ" អាចមានន័យពីរយ៉ាង គឺល្បិចដែលគេប្រើដើម្បីបង្កបញ្ហាដល់អ្នក និងគន្លឹះល្អៗដើម្បីជួយឱ្យអ្នកទទួលបានជោគជ័យក្នុងអាជីព។ ខាងក្រោមនេះគឺជាការបកស្រាយលម្អិត៖

👉១. ល្បិចអវិជ្ជមានដែលអ្នកគួរប្រុងប្រយ័ត្ន៖
ក្នុងបរិយាកាសការងារខ្លះ អ្នកអាចនឹងជួបប្រទះនូវបុគ្គលដែលប្រើល្បិចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីធ្វើបាបអ្នកដទៃ៖

ការដាក់មនុស្សខុសជំនាញ (Micromanagement/Sabotage): ជួនកាលថ្នាក់ដឹកនាំខ្លះអាចប្រើល្បិចដាក់ការងារដែលអ្នកមិនចេះ ឬមិនមែនជាជំនាញរបស់អ្នក ដើម្បីឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ និង ចង់ដើរចេញដោយខ្លួនឯង។

ការបំបែកបំបាក់ និងការភ័យខ្លាច: មនុស្សដែលបង្កបញ្ហាជារឿយៗ ធ្វើឡើងដោយសារភាពភ័យខ្លាច បាត់បង់អំណាច ឬតួនាទីរបស់ខ្លួន ដូច្នេះពួកគេព្យាយាមកម្ចាត់បុគ្គលិកដែលមានសមត្ថភាពចេញ។

ការប្រើពាក្យសម្តីអសុរោះ និងការមិនផ្តល់តម្លៃ: ការមិនឱ្យតម្លៃលើពេលវេលា ឬការប្រើសម្តីមិនសមរម្យ គឺជាសញ្ញានៃ បរិយាកាសការងារមិនល្អ។
ការបង្កើតភាពឯកោ: បុគ្គលិកខ្លះអាចត្រូវបានគេធ្វើឱ្យនៅឯកោ គ្មានបណ្តាញទំនាក់ទំនង ដែលធ្វើឱ្យ ពិបាកក្នុងការរៀនសូត្រ និងរីកចម្រើន។


👉២. គន្លឹះ (ល្បិចវិជ្ជមាន) ដើម្បីជោគជ័យក្នុងកន្លែងការងារ៖
ដើម្បីការពារខ្លួន និងរីកចម្រើន អ្នកគួរអនុវត្តនូវចំណុចខាងក្រោម៖
កសាងទំនាក់ទំនងល្អ: ជៀសវាងការធ្វើខ្លួនជាមនុស្សឯកោ។ ចូរចេះ សហការជាមួយមិត្តរួមការងារ និងកសាងបណ្តាញទំនាក់ទំនងឱ្យបានច្រើន។

រក្សាភាពវិជ្ជាជីវៈ: ប្រើពាក្យសម្តីសមរម្យ គោរពពេលវេលា និងបង្ហាញអាកប្បកិរិយាវិជ្ជមានជានិច្ច។ ការសង្កេត និងការប្រុងប្រយ័ត្ន: ប្រសិនបើអ្នកមានអារម្មណ៍ថាមានអ្វីមិនធម្មតា (ដូចជាការកោះហៅឱ្យជួបនៅកន្លែងដែលមិនសមរម្យ) ចូរមាន ការប្រុងប្រយ័ត្នចំពោះការចាញ់បោក ពីសំណាក់ក្រុមជនខូចមួយចំនួន។

ការអភិវឌ្ឍខ្លួនឯង: កុំឱ្យភាពភ័យខ្លាចរបស់អ្នកដទៃមកបញ្ឈប់ការរីកចម្រើនរបស់អ្នក។ ចូរពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំង ដើម្បីឱ្យអ្នកក្លាយជាធនធានដែលមិនអាចខ្វះបាន។

ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាល្បិចកិច្ចកលនៅកន្លែងការងារ អ្នកគួរតែរក្សាភាពស្ងប់ស្ងាត់ កត់ត្រាទុកនូវរាល់ភស្តុតាង និងព្យាយាមដោះស្រាយតាមរយៈការប្រាស្រ័យទាក់ទងដោយត្រង់ទៅត្រង់មក ឬតាមរយៈផ្នែកធនធានមនុស្ស (HR)។
----------------
#ឧបត្ថម្ភដោយ៖ កឺកឺ អ៊ិចប្រេស (Gege Express):
> សេវាដឹកជញ្ជូនទំនិញនិងកម្មង់ទំនិញពីចិនគ្រប់ប្រភេទ
> សេវាបង្រៀនទិញទំនិញពីអែបចិនល្បីៗឥតគិតថ្លៃ
> Tel: 015 493 575/061 274 595
> TG: https://t.me/GeGeexpress168
> https://www.facebook.com/gegeexpress

20/04/2026

នៅក្នុងរចនាសម្ព័ន្ធការងារ មិនថារដ្ឋ ឬឯកជន យើងតែងតែប្រទះឃើញបាតុភូតមួយ គឺការតែងតាំងបុគ្គលិកដែលទើបនឹងចូលថ្មី ឬក្មេងខ្ចីគ្មានបទពិសោធន៍សោះ ឱ្យឡើងកាន់តំណែងជាប្រធានគ្រប់គ្រងលើកូនចៅដែលមានបទពិសោធន៍ និងអាយុច្រើនជាងខ្លួនរាប់សិបឆ្នាំ។

តើការដាក់ឱ្យអ្នក «គ្មានបទពិសោធន៍» មកដឹកនាំអ្នក «ពោរពេញដោយបទពិសោធន៍» នឹងបង្កើតឱ្យមានបញ្ហាអ្វីខ្លះនៅកន្លែងការងារ?
-----------
១. បាត់បង់ការគោរពតាំងពីថ្ងៃដំបូង
ការគោរពពិតប្រាកដ កើតចេញពីការកោតសរសើរលើសមត្ថភាព មិនមែនកើតចេញពីការខ្លាចញញើតនឹង "តំណែង" នោះទេ។ នៅពេលកូនចៅសួរនាំពីបញ្ហាបច្ចេកទេស ឬសុំដំណោះស្រាយ ហើយមេឆ្លើយមិនចេញ ឬដោះស្រាយខុស នោះទំនុកចិត្តនឹងត្រូវធ្លាក់ចុះដល់សូន្យ។ កូនចៅគោរពតែសំបកក្រៅ តែក្នុងចិត្តគឺពោរពេញដោយភាពធុញទ្រាន់។

២. ធ្វើការសម្រេចចិត្តខុសឆ្គងដោយសារអំនួត
មេដែលគ្មានបទពិសោធន៍ តែមានអំនួត តែងតែធ្លាក់ចូលក្នុងអន្ទាក់ចិត្តសាស្ត្រហៅថា អ្នកមិនសូវចេះ តែងតែគិតថាខ្លួនឯងចេះខ្លាំង។ ពួកគេហ៊ានដាក់ចេញនូវគោលការណ៍ ឬផែនការរវើរវាយ ដែលមិនអាចអនុវត្តបានជាក់ស្តែង ធ្វើឱ្យកូនចៅថ្នាក់ក្រោមរងសម្ពាធ និងធ្វើការទាំងត្រដាបត្រដួស។

៣. «កូនចៅជាអ្នកអូសរទេះ មេជាអ្នកអង្គុយយកមុខ»
នៅពេលមេមិនយល់ពីទំហំការងារ បន្ទុកទាំងអស់នឹងធ្លាក់ទៅលើកូនចៅដែលមានបទពិសោធន៍ជាអ្នករ៉ាប់រង។ កូនចៅមិនត្រឹមតែត្រូវធ្វើការងារបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងត្រូវបង្រៀនមេខ្លួនឯងដោយប្រយោល និងជួយបិទបាំងកំហុសមេទៀតផង។ ប៉ុន្តែពេលបានស្នាដៃ មេជាអ្នកយកមុខទាំងអស់ ដែលនេះជាកត្តាធ្វើឱ្យបុគ្គលិកល្អៗបាក់ទឹកចិត្ត និងសុំលាឈប់។

«តំណែង គេអាចតែងតាំងអ្នកនៅថ្ងៃណាក៏បាន ប៉ុន្តែ "បទពិសោធន៍ និងភាពជាអ្នកដឹកនាំ" គឺអ្នកត្រូវតែចំណាយពេលវេលា ញើសឈាម និងការតស៊ូ ដើម្បីលត់ដំវាដោយខ្លួនឯង។ កុំសប្បាយអរនឹងតំណែងធំដែលបានមកដោយងាយ ព្រោះវាក៏អាចទម្លាក់អ្នកឱ្យខ្មាសគេដោយងាយវិញដូចគ្នា!»
--------------
ចុះបងប្អូនវិញ... តើធ្លាប់មានបទពិសោធន៍ធ្វើការក្រោមការដឹកនាំរបស់មេដែល "គ្មានបទពិសោធន៍ តែចូលចិត្តបញ្ជា" ដែរឬទេ? តើបងប្អូនមានអារម្មណ៍យ៉ាងណា និងដោះស្រាយបែបណាដែរ?..👇

#អ្នកគ្រប់គ្រង #ភាពជាអ្នកដឹកនាំ #បរិយាកាសការងារ #សីលធម៌វិជ្ជាជីវៈ #ការអភិវឌ្ឍខ្លួន #រដ្ឋបាលនិងការងារ #ការអភិវឌ្ឍខ្លួនឯង
----------------
#ឧបត្ថម្ភដោយ៖ KC - គន្ធាម៉ៅការសំណង់:
> ម៉ៅការសំណង់គ្រប់ប្រភេទ២៤ខេត្តក្រុង
> ប្រឹក្សាយោបល់មុនសាងសង់ឥតគិតថ្លៃ
> មានក្រុមជាងចុះពិនិត្យដល់ទីកន្លែង
> Tel: 077882073
> Telegram: https://t.me/kcconstruction168
> https://web.facebook.com/Kuntheaconstruction168/

19/04/2026

បើនៅព្រៅលើស១ឆ្នាំ មកជួបអែតមីន អែតមីនមានបាលីស្នេហ៍..🤣🤣

19/04/2026
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Samdech Monireth Boulevard (217)
Phnom Penh
12352