Cambo Business

Cambo Business

Share

Cambo Business can provide you everything that what you looking for like text, media, knowledge....

22/09/2021

រីករាយពិធីបុណ្យភ្ជុំបិណ្ឌ
Happy​​ Pchum Ben Day
22.09.2021 - 10.10.2021🌹🌹🌷🌷🌺🌺🌿☘️
______________________

បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យបែបប្រពៃណីខ្មែរមួយដ៏សំខាន់
ក្នុងចំណោមពិធីបុណ្យប្រពៃណីជាច្រើនទៀត ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធិជាមួយពុទ្ធសាសនា។ តាមប្រពៃណី ពិធីបុណ្យនេះបណ្តុះនូវព្រលឹងនៃសាមគ្គីភាព និងការរឭកនឹកគុណដល់បុព្វបុរសទាំងឡាយ។ សម្រាប់ខ្មែរដែលគោរពពុទ្ធសាសនា នេះគឺជារដូវដែលពួកគេធ្វើទក្ខិណាទានទំនុកបម្រុងព្រះសង្ឃក្នុងរដូវវស្សា៣ខែ ហើយឧទ្ទិសផលបុណ្យដល់ញាតិទាំងឡាយដែលចែកឋានទៅ។

ក្នុងឱកាសពីធីបុណ្យភ្ជំបិណ្ឌនេះយើងខ្ញុំសូមជូនពរដល់ប្រជាជនខ្មែរទាំងអស់ទទួលបានតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការ រកស៊ីទទួលទានមានបាន ជាពិសេសជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។​🙏🙏🙏🌹🌹🌷🌷🌺🌺🌿☘️

Pchum Ben is an important traditional Khmer festival
Among many other traditional ceremonies that are closely associated with Buddhism. Traditionally, this festival nurtures the spirit of unity and gratitude to ancestors. For Cambodians who follow Buddhism, this is the season when they give alms to support monks during the three-month rainy season and dedicate the festival to relatives who have passed away.

On the occasion of Pchum Ben, we wish all Cambodians happiness, prosperity, all kinds of business, especially meeting the four blessings of the Buddha: āyu, vaṇṇà, sukhà, palà, do not waste.🙏🙏🙏🌹🌹🌷🌷🌺🌺🌿☘️
______________________

ច្រើនទៀត​ :
https://www.youtube.com/channel/UCJIQm3LYyADbQmirxj_r6mQ
https://www.youtube.com/watch?v=u5NEXAY0ZP4
https://www.youtube.com/watch?v=h7O6l-b-52s&t=4s

13/09/2018

ប្រវត្តិអ្នកបង្កើតរថភ្លើងដំបូងគេក្នុងលោក Geoge Stephenson

06/09/2018
13/10/2017
13/10/2017

ឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី -​ កម្រង់សម្តីដ៏មានន័យដែលធ្វើអោយអ្នកជោគជ័យ
---------------------------------------------------------
កុំភ្លេចចុច Like Page : Cambo Business ដើម្បីទទួលបានចំណេះដឺងថ្មីជាច្រើនទៀត​ ឬចង់ផ្សព្វផ្សាយពាណ្ជកម្មកុំភ្លេចទំនាក់ទំនងតាមរយៈ Page នេះ

13/10/2017

រីករាយថ្ងៃចុងសប្តាហ៍​!!​

ប្រទេសទាំង ១០ ដែលមានវិស័យសុខភាពសាធារណៈឈានមុខគេបំផុតលើពិភពលោក 07/06/2017

ប្រទេសទាំង ១០ ដែលមានវិស័យសុខភាពសាធារណៈឈានមុខគេបំផុតលើពិភពលោក សុខភាពគឺជាកត្តាចំបងបំផុតរបស់មនុស្ស ដែលកំណត់សុខុមាលភាពនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗរៀងរាល់ថ្ងៃដែលមិនអាចមើលរំលងបានឡើយ។ ប្រទេសមហាអំណាច...

កម្រង់សម្តីទាំងប្រាំបួនរបស់ Jack Ma ធ្វើអោយយើងកែប្រែខ្លួនជាអ្នកដឹកនាំដ៏មានឥទ្ធិពល............. 01/06/2017

កម្រង់សម្តីទាំងប្រាំបួនរបស់ Jack Ma ធ្វើអោយយើងកែប្រែខ្លួនជាអ្នកដឹកនាំដ៏មានឥទ្ធិពល............. ដូចដែលលោកអ្នកបានដឹងនិងស្គាល់រួចមកហើយអំពីក្រុមហ៊ុន Alibaba Group ដែលមានលក់ទំនិញតាម Online មានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភលោក​ ហើយដែលមាន Jack Ma ...

Photos 22/05/2017

Bill Gates ប្រាប់ច្បាប់ជីវិតទាំង ១០ គ្មានគ្រូណាបង្រៀនយើងឱ្យដឹងទេ នៅ.........

Bill Gates ប្រាប់ច្បាប់ជីវិតទាំង ១០ គ្មានគ្រូណាបង្រៀនយើងឱ្យដឹងទេ នៅសាលា!
​លោក Bill Gates ធ្លាប់បាន​ថ្លែង​នៅ​សាលា​វិទ្យាល័យ​មួយ​អំពី​ច្បាប់​ជីវិត​ទាំង ១០ ដែល​គ្រូ​ពួកគេ​មិនបាន​បង្រៀន​នោះឡើយ​។

​ ១. ជីវិត​គ្មាន​យុត្តិធម៌​ទេ រៀន​ទទួលយក​វា រស់នៅ​ឱ្យ​ស៊ាំ​ជាមួយ​វា​!

​ ​២. ពិភពលោក​នេះ​មិន​ខ្វល់​ពី​មនុស្ស​ដែល​លើកសរសើរ​ខ្លួនឯង​ទេ​។ ពិភពលោក​នេះ​រំពឹង​មនុស្ស​នឹង​សម្រេច​អ្វីមួយ​បាន​ជាមុនសិន មុននឹង​ពួកគេ​មាន​អារម្មណ៍ល្អ​អំពី​ខ្លួនឯង​។​

​ ​៣. អ្នកនឹង​មិនអាច​រក​លុយ​បាន ៦០.០០០ ដុល្លារ​ភ្លាម​ក្រោយ​រៀន​ចប់​វិទ្យាល័យ​ទេ​។ អ្នក​ក៏​នឹងមិន​ក្លាយជា​អនុ​ប្រធានាធិបតី​ជាមួយ​រថយន្ត​រដ្ឋ​មួយគ្រឿង​នោះដែរ​។

​ ​៤. ប្រសិនបើ​អ្នក​គិតថា គ្រូបង្រៀន​របស់​អ្នក​តឹងតែង រង់ចាំ​ពេលធ្វើ​ការឱ្យ​ថៅកែ​ណា​ម្នាក់​សិន​ទៅ​ដឹង​ហើយ​។

​ ​៥. ប្រសិនបើ​ជីវិត​អ្នក​ក្លាយជា​ចោលម្សៀត វា​មិនមែនជា​កំហុស​ឪពុកម្តាយ​ទេ ប៉ុន្តែ​វា​ជា​កំហុស​របស់​អ្នក ដូច្នេះ​ត្រូវ​រៀនសូត្រ​ពី​កំហុស​ខ្លួនឯង ដើម្បី​កែលម្អ​ឡើងវិញ​។

​ ៦. មុនពេល​អ្នក​កើតមក ឪពុកម្តាយ​មិនដែល​នឿយហត់​ដូច​សព្វថ្ងៃ​ទេ​។ ពួកគាត់​ត្រូវ​ចេញថ្លៃ​ទឹក​ភ្លើង បោក​ខោអាវ​ឱ្យ​អ្នក និង ស្តាប់​អ្នក​និយាយ​សរសើរ​ខ្លួនឯង​។ ដូច្នេះ មុនពេល​អ្នក​កម្ចាត់​ប៉ារ៉ាស៊ីត​ចេញពី​ព្រៃឈើ​ដើម្បី​ការពារ​ឈើ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ចូរ​ព្យាយាម​កម្ចាត់​សត្វល្អិត​ចេញពី​ទូរ​ដាក់​ខោអាវ​របស់​អ្នក​សិន​ទៅ កុំឱ្យ​ឪពុកម្តាយ​មកជួយ​សម្អាត​ឱ្យ​ទៀត​។​

​ ​៧. សាលារៀន​របស់​អ្នក​ប្រហែលជា​លុបបំបាត់​អ្នកចាញ់​អ្នកឈ្នះ ប៉ុន្តែ​ជីវិត​ពិត​មិន​ដូច្នោះ​ទេ​។ សាលា​ខ្លះ លែងមាន​ការដាក់​ពិន្ទុ​ធ្លាក់ ហើយ​ពួកគេ​ផ្តល់ឱកាស​ច្រើនលើក​ដល់​សិស្ស​ដើម្បី​រក​ទាល់តែ​ឃើញ​ចម្លើយ​ត្រឹមត្រូវ​។ នេះ​មិន​ដូចគ្នា​បន្តិច​សោះឡើយ​ក្នុង​ជីវិត​ពិត​។ ឱកាសល្អ​ក្នុង​ជីវិត​មិន​ងាយ​គេ​ផ្តល់ឱ្យ​រហូត​ទាល់តែ​យើង​ព្រម​ទទួលយក​វា​នោះទេ​។​

​ ​៨. ជីវិត​មិន​បែងចែក​តាម​ឆមាស​ដូច​នៅ​សាលា​ទេ​។ អ្នកនឹង​មិនមាន​ថ្ងៃ​ឈប់សម្រាក​ខែ​ក្តៅ​ឡើយ ហើយ​ថៅកែ​អ្នក​ក៏​មិន​ចាប់អារម្មណ៍​ជួយ​អ្នករក​ពេល​សម្រាក​ឱ្យ​អ្នក​នោះដែរ​។ រក​ពេល​សម្រាក​ដោយ​ខ្លួនឯង​។

​ ​៩. ទូរទស្សន៍​មិន​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិត​ទេ​។ ក្នុង​ជីវិត​ពិត មនុស្ស​ត្រូវ​ចេញពី​ហាង​កាហ្វេ រួច​ទៅរក​ការងារ​ធ្វើ​។

​ ​១០. គួរ​ធ្វើ​ល្អ​ដាក់​មនុ​ស្សមោក​មឹះៗ ថ្ងៃ​ណាមួយ​អ្នក​នឹងធ្វើ​ការឱ្យ​ពួកគេ​ជាមិនខាន​៕

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Phnom Penh