Vannak ចែករំលែកចំណេះដឹង

Vannak ចែករំលែកចំណេះដឹង ផ្សព្វផ្សាយតែអ្វីដែលពិត និងមានប្រយោជន៍ដល់ជាតិ🇰🇭

អនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ
07/01/2026

អនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

31/12/2025

អបអរសាទរ🥰 កម្ពុជា🇰🇭 មានសេវាទូរស័ព្ទចល័ត 5G ប្រើប្រាស់ចាប់ពីថ្ងៃទី ០១ មករា ២០២៦ នេះតទៅ!👌😊🇰🇭

31/12/2025

BBC រាយការណ៍ថា ថៃព្រមដោះលែងវីរៈកងទ័ពកម្ពុជា១៨រូប ដោយសាររងសម្ពាធការទូតពីចិន!

អរគុណមិត្តចិន!

ដំណឹងគួររីករាយ នៅទីបំផុតវីរៈកងទ័ព១៨រូប របស់កម្ពុជាយើង ត្រូវបានភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ!៣១ ធ្នូ ២០២៥
31/12/2025

ដំណឹងគួររីករាយ នៅទីបំផុតវីរៈកងទ័ព១៨រូប របស់កម្ពុជាយើង ត្រូវបានភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ!

៣១ ធ្នូ ២០២៥

28/12/2025

អរគុណលោកពូដែលហ៊ានស្ដីបន្តោសត្រង់ៗ សូមបងម្ចាស់ហាងកែប្រែឡើងវិញ កាន់តែឆាប់ កាន់តែល្អបង សូមបងកុំបរទេសនិយមអី ខ្មែរយើងក៏មិនអន់ដែរ ស៊ីវីល័យមិនចាញ់ប្រទេសជិតខាងទេ។

ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន ...
28/12/2025

ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន (ប្រមាណ២លាន៨សែនដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា។

អគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន បង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៨ ខែធ្នូ ថា ជំនួយដំបូងរបស់ចិនបានមកដល់កម្ពុជា ដែលរួមមានតង់ ភួយ និងអាហារ។

លោកក៏សង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងក្លាយជាជំនួយទាន់ពេលវេលាសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ ដើម្បីកែលម្អស្ថានភាពរស់នៅ និងជម្នះការលំបាកនាពេលបច្ចុប្បន្ន៕

រូបថតពីហ្វេសប៊ុកលោក វ៉ាង វិនពីន

ឱកាសបម្រើជាតិមាតុភូមិ❗🇰🇭 👉រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចអនុញ្ញាតឱ្រក្រសួងការពារជាតិ ជ្រើសរើសពលទាហាន...
19/12/2025

ឱកាសបម្រើជាតិមាតុភូមិ❗🇰🇭 👉

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចអនុញ្ញាតឱ្រក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ២,៩៦៤នាក់ បំពេញក្របខណ្ឌឱ្យបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដោយសេចក្ដីសម្រេចលេខ ១១៨ សសរ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព(ប៉េកាំង)៖ ប្រទេសចិនសង្ឃឹមថា ក...
15/12/2025

មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព

(ប៉េកាំង)៖ ប្រទេសចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥។

លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ៕

កម្ពុជា ស្វាគមន៍បទឈប់បាញ់ តែថៃ បដិសេធសម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍បទឈប់បាញ់ដែលតាមដានដោយប្រព័ន្ធផ្កាយរណប ក្រោយពិភាក្សាជា...
13/12/2025

កម្ពុជា ស្វាគមន៍បទឈប់បាញ់ តែថៃ បដិសេធ

សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍បទឈប់បាញ់ដែលតាមដានដោយប្រព័ន្ធផ្កាយរណប ក្រោយពិភាក្សាជាមួយលោក ដូណាល់ ត្រាំ និងលោក Anwar នាយករដ្ឋមន្រ្តីម៉ាឡេស៊ី តាមទូរសព្ទ។ ប៉ុន្មាននាទីក្រោយមក រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ប្រកាសបន្តសង្រ្គាមឈ្លានបានកម្ពុជា ដោយបដិសេដសំណើរបទឈប់បាញ់នេះ។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) នឹងត្រូវបានចាត់តាំងទៅតាមព្រំដែនថៃ-កម្ពុជា ដើម្បីតាមដានស្ថានការណ៍។ រីឯលទ្ធផលនៃការតាមដានតាមផ្កាយរណប និងការសង្កេតនៅកន្លែងផ្ទាល់ នឹងត្រូវបង្ហាញនាកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី១៦ ខែធ្នូ ខាងមុខ។

«កម្ពុជាស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់នាយប់នេះ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក។» សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ។

ក្រោយសំណើរកម្ពុជា និងម៉ាឡេស៊ី ត្រូវបានចុះផ្សាយ នៅម៉ោង៥ល្ងាចថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២៥ លោក Natthapol Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​ចេញ​សេចក្តី​ណែនាំ​បទ​ឈប់​បាញ់​ណាមួយ​ដល់​យោធា​ទេ ហើយ​លោក​បាន​បញ្ជាក់​ថា​នឹង​មិន​មាន​បទ​ឈប់​បាញ់​ទេ​រហូត​ដល់​កម្ពុជា​ត្រូវ​បញ្ចប់​អរិភាព​យ៉ាង​ច្បាស់។

13/12/2025

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍គំនិតផ្តួចផ្តើមរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលស្នើឱ្យមាន «បទឈប់បាញ់បន្ទាន់ម៉ោង១០យប់នេះ»

 #សម្ដេច ហ៊ុន សែនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយ...
13/12/2025

#សម្ដេច ហ៊ុន សែន

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ
និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់
សាលារៀន វត្តអារាមក៏ពួកគេប្រើ
កាំភ្លើងធំនិងយន្តហោះវាយបំផ្លាញ
ចោល។ផ្សែងពុលគ្រាប់បែកចង្កោម
ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់
ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ
និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។
ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាក
រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។
ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។
វិធានការនេះគឺដើម្បីធានាសុវត្តិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។
សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅ
ប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។
សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារ
សុវត្តិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ
ផ្សែងពុលរបស់ថៃ៕

Address

Sreat 496, Chåmpamorn Khan, Phnom Penh
Phnom Penh
338

Telephone

+85586272013

Website

Alerts

Be the first to know and let us send you an email when Vannak ចែករំលែកចំណេះដឹង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Vannak ចែករំលែកចំណេះដឹង:

Shortcuts

Share

Category