University of Health Sciences

University of Health Sciences

Share

Cambodian Oldest Medical School. Founded in 1946 as the "Royal School for Medical Officers". University has 2 campuses with three faculties and one school.

Currently, Faculty of Medicine, Pharmacy, Odonto-Stomatology and Technical School for Medical Care have a total students over 7,000 in academic year 2016-2017.

Photos from ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា's post 07/08/2026
Photos from University of Health Sciences's post 07/08/2026

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ដឹកនាំកិច្ចប្រជុំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រចាំខែកក្កដា ឆ្នាំ២០២៦
......
ទីតាំងទី១ ស.វ.ស.៖ ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស.) បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ លោក លោកស្រីសាស្រ្តាចារ្យជាសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរងនាយករង និងថ្នាក់ដឹកនាំក្រោមឱវាទនៅតាមការិយាល័យ និងអង្គភាពចំណុះមហាវិទ្យាល័យ មន្ទីរពេទ្យ មជ្ឈមណ្ឌល និងអង្គភាពកិច្ចការទូទៅ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៤៦ នាក់។

ឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ បានផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងបានណែនាំឱ្យពង្រឹងការងាររដ្ឋបាល នៅស.វ.ស. ឱ្យមានប្រសិទ្ធភាព និងបានណែនាំឱ្យមន្រ្តីរាជការ បុគ្គលិកទាំងអស់ ត្រូវអនុវត្តការងារ ដោយយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តការងារដោយការទទួលខុសត្រូវ ប្រកបដោយនវានុវត្តន៍។

នាឱកាសនេះ មហាវិទ្យាល័យ អង្គភាព និងការិយាល័យនីមួយៗ បានរាយការណ៍អំពីដំណើរការ ភាពប្រឈម និងដំណោះស្រាយ នៅក្នុងដំណើរការអនុវត្តការងារតាមរចនាសម្ព័ន្ធថ្មី របស់ស.វ.ស.៕

Photos from University of Health Sciences's post 07/08/2026

សេចក្តីជូនដំណឹង ស្តីពី ការទទួលឯកសារ CONVENTION D'ACCUEIL ដើម្បីស្នើសុំចុះហត្ថលេខា និងស្នើសុំលិខិតអនុញ្ញាតកម្មសិក្សា វគ្គ DFMS/DFMSA សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

Photos from University of Health Sciences's post 07/08/2026

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​បានចូលរួម​ក្នុង​កម្មវិធី The 3rd IUHW International Symposium ស្តីពីការបណ្តុះបណ្តាលវិស័យ​សុខាភិបាលនៅសាកលវិទ្យាល័យ​ International University of Health and Welfare ប្រទេសជប៉ុន​

—————-

ចាប់ពីថ្ងៃចន្ទ ៥រោច ដល់ថ្ងៃអង្គារ​ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០២៦ ដោយមានការអនុញ្ញា​តដ៏ខ្ពស់ខ្ពស់​ពីឯកឧត្តម​សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ដឹកនាំដោយឯកឧត្តម​សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និង​ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​បានចូលរួម​ក្នុងកម្មវិធីThe 3rd IUHW International Symposium ស្តីពីការបណ្តុះបណ្តាល​វិស័យសុខាភិបាលនៅសាកលវិទ្យាល័យ​ International University of Health and Welfare ប្រទេសជប៉ុន​។

ក្នុងកម្មវិធីលើកទី៣នេះ មានថ្នាក់ដឹកនាំ និងអ្នកជំនាញដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាល​វិស័យសុខាភិបាល និងប្រព័ន្ធសុខាភិបាល​សរុបចំនួន​៥២ នាក់ ដែលអញ្ជើញពីប្រទេស​ចំនួន​១២ ប្រទេស​បានចូលរួមជាមួយថ្នាក់ដឹកនាំ និង​អ្នកជំនាញនៃសាកលវិទ្យាល័យInternational University of Health and Welfare ប្រទេសជប៉ុន។ ក្រៅពីដំណើរទស្សនកិច្ចផ្ទាល់នៅមជ្ឈមណ្ឌលបង្ហាញត្រាប់ មន្តីរពេទ្យ និងមជ្ឈមណ្ឌលនានានៃសាកលវិទ្យាល័យIUHW កិច្ចប្រជុំ និង​ការពិភាក្សាតុមូល​បានសង្កត់ធ្ងន់​លើប្រធានបទជាច្រើន​ដូចជា៖ ប្រព័ន្ធបណ្តុះបណ្តាល​ថ្នាក់ក្រោយបរិញ្ញាបត្រ​ក្នុងវិស័យសុខាភិបាល​នៃប្រទេសចូលរួមនិងជប៉ុន ការពិភាក្សាតុមូលពាក់ព័ន្ធនឹង​អនាគតនៃប្រព័ន្ធបណ្តុះបណ្តាល​ក្រោយបរិញ្ញាបត្រក្នុងវិស័យសុខាភិបាលដើម្បីទទួលបាន​មូលធនមនុស្សស្របនឹងតម្រូវការអនាគត បទពិសោធន៍ និង​ការឆ្លុះបញ្ចាំងពាក់ព័ន្ធ​នឹងការគ្របដណ្តប់សុខភាពជាសាកលនៃប្រទេសជប៉ុន គោលនយោបាយបណ្តុះបណ្តាល​វិស័យសុខាភិបាលប្រទេសជប៉ុន នវានុវត្តន៍វេជ្ជសាស្រ្ត និង​ការគ្របដណ្តប់សុខភាពជាសាកលសម្រាប់​វិស័យឱសថសាស្រ្តដើម្បីលើកកម្ពស់​ការទទួលយកបានឱសថកាន់តែប្រសើរ ការពិភាក្សាតុមូលស្តីពីប្រព័ន្ធ​សុខាភិបាល​នៃប្រទេសនីមួយៗដើម្បីឆ្ពោះទៅរក​ការគ្របដណ្តប់សុខភាពជាសាកល។ ក្រៅពីការចែករំលែកបទពិសោធន៍ល្អដែលពាក់ព័ន្ធនឹងប្រធានបទ ថ្នាក់ដឹកនាំ និងអ្នកជំនាញដែលអញ្ជើញពីប្រទេសទាំង១៣ បានចូលរួមពង្រឹង​កិច្ចសហប្រតិបត្តិនានាដើម្បីជាប្រយោជន៍ទៅវិញទៅមកផងដែរ។

ឆ្លៀតឱកាសក្នុង​កិច្ចប្រជុំនេះ ឯកឧត្តម​សាស្រ្តាចារ្យសាកលវិទ្យាធិការ និងប្រតិភូបានជួបប្រជុំជាមួយនិស្សិត​កម្ពុជា​មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ដែលបានទទួលអាហារូបករណ៍កំពុងសិក្សា​ថ្នាក់​វេជ្ជបណ្ឌិតទូទៅនៅសាកលវិទ្យាល័យInternational University of Health and Welfare ប្រទេសជប៉ុនដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាពនានា​ដែលពាក់ព័ន្ធនឹង​ការសិក្សា ព្រមទាំង​អនាគតនៃការងារបណ្តុះបណ្តាល​ និង​មន្ទីរពេទ្យសាកលវិទ្យាល័យស.វ.សផងដែរ។

សូមជម្រាបជូនថា មកដល់ពេលនេះ មាននិស្សិតស.វ.ស​កម្ពុជាដែលបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យ IUHW មកសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅនៅប្រទេសជប៉ុនសរុបចំនួន​២០ នាក់។ ក្នុងចំណោម​និស្សិត​២០នាក់នេះ មកដល់ពេលនេះនិស្សិតស.វ.សចំនួន​​៣ នាក់បានបញ្ចប់​ការសិក្សាដោយជោគជ័យ និងបានប្រឡងជាប់បានទទួល​Medical License ពីប្រទសជប៉ុនផងដែរ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខភិបាល​សូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ IUHW ដែលមាន​​លោកសាស្រ្តាចារ្យ Kuninori TAKAGI ជានាយកសាកលវិទ្យាល័យ IUHW និងលោកសាស្រ្តាចារ្យ Yasuhiro SUZUKI ជាប្រធានសាកលវិទ្យាល័យ IUHW ដែលតែងតែគាំទ្រ​ និងលើកកម្ពស់កិច្ចសហប្រតិការណ៍កាន់តែជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

Photos from University of Health Sciences's post 06/08/2026

ស.ប.ថ.វ៖ លទ្ធផលប្រឡងថ្នាក់និស្សិតបរិញ្ញាបត្ររងឆ្មប ឆ្នាំទី២ ជំនាន់ទី១៦ ឆ្នាំសិក្សា ២០២៤-២០២៥

06/08/2026

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រេីនជន្មាយុគម្រប់​ ៧៤ឆ្នាំ​ ឈានចូល​ ៧៥ឆ្នាំ

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Monivong Boulevard
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00