វត្តជុំ រាជធានីភ្នំពេញ

វត្តជុំ រាជធានីភ្នំពេញ ផ្សាយចេញពីវត្តជុំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

អាត្មាភាពព្រះវីរិយមេធា​ ហាន់​ សុវណ្ណា​ ព្រះចៅអធិការវត្តជុំ​រួមជាមួយភិក្ខុសាមណេរគ្រប់អង្គ  អាចារ្យគណ:កម្មការ​ និងពុទ្ធបរិ...
25/07/2026

អាត្មាភាពព្រះវីរិយមេធា​ ហាន់​ សុវណ្ណា​ ព្រះចៅអធិការវត្តជុំ​រួមជាមួយភិក្ខុសាមណេរគ្រប់អង្គ អាចារ្យគណ:កម្មការ​ និងពុទ្ធបរិស័ទចំណុះជេីងវត្តជុំ​ សូមថ្លែងអំណរព្រះគុណចំពោះ​
ចំពោះញោម​មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ទាវ​ ង៉ា​ ព្រមទាំងក្រុមគ្រួសារ​កូនចៅ​ និងញាតិមិត្ត​ ដែលបានប្រគេនចង្ហាន់​ ទេយ្យទានជាច្រេីន​ និងបច្ច័យ​ ៤០០,០០០៛​ ដល់ព្រះសង្ឃក្នុងរដូវកាលចូលព្រះវស្សានៅវត្តជុំ។
​ សូមជូនពរញោម​ និងក្រុមគ្រួសារទាំងអស់​ មានសុខភាពល្អ​ អាយុយឺនយូរ​ និងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡេីយ។
ថ្ងៃសៅរ៍ ១១កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

24/07/2026

ការងារ បន្តទៀតហើយញោមៗ ធ្វើផ្ទះបាយ (រោងនិច្ចភក្ត) សម្រាប់ព្រះសង្ឃ មានកម្ពស់២ជាន់

24/07/2026

ចាប់ផ្ដើមរុះរើផ្ទះបាយចាស់ហើយញោមៗ ដែក ឥដ្ឋ ក៏ចាប់ផ្ដើមដឹកមកបណ្ដើរៗហើយពរ នេះហើយញោមកម្លាំងសាមគ្គីរបស់ញោមៗ បានការធ្វើផ្កាប្រាក់កាលពីថ្ងៃទី១២ កក្កដា ពត

24/07/2026

«ទានគុណ»
ទានំ តានំ មនុស្សានំ ទានជាទីពឹងផ្អែកនៃមនុស្សទាំងឡាយ
ទានំ ទុគ្គតិវារណំទានអាចឃាត់ឃាំងរាំងរាមិនព្រមឲ្យទៅកាន់ទុគ្គតិបាន
ទានំ សគ្គស្ស សោបានំ ទានប្រាកដស្មើដូចជណ្ដើរកែវឡើងទៅកាន់ស្ថានសួគ៌
ទានំ សន្តិករំ បរំទានដ៏ឧត្ដម អាចធ្វើម្ចាស់ទានឲ្យរលត់ទុក្ខទាំងពួងបានដោយពិត ។
ទានបីដូចជាកែវចិន្ដាមណី អាចឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួងតាមចិត្តនឹក ពុំនោះសោតបីដូចជាដើមកប្បព្រឹក្ស អាចឲ្យសម្រេចសម្បត្តិទាំងពួងដល់សត្វនិករទួទៅ ទានបីដូចជាឆ្នាំងដ៏ពេញដោយបាយជាទិព្វ អាចផ្ដល់ឲ្យដល់សត្វទាំងឡាយបានដោយពិត ។
ជនទាំងឡាយតែងបានសោយសម្បត្តិជាស្ដេចចក្រពត្តិដ៏មានសិរីសួស្ដីក្ដី បានសោយទិព្វសម្បត្តិជាព្រះឥន្រ្ទាធិរាជក្ដី ក៏បានដោយទានដែលខ្លួនបានឲ្យដល់បុគ្គលអ្នកមានសីលដោយពិត ឬថា ជនទាំងឡាយតែងបាននូវលោកុត្តរសុខ គឺសេចក្ដីសុខជាលោកុត្តរសម្បត្តិក្ដី ក៏បានដោយផលទានជាដើមនោះដែរ ។
ព្រោះហេតុនោះ សប្បុរសទាំងឡាយត្រូវតែឲ្យទាន ដែលជាគុណអាចសម្រេចប្រយោជន៍ដល់បុគ្គលជាស្រែបុណ្យល្អ តាមចិត្តសទ្ធាដោយពិត ត្រូវតែរក្សាសីល ( តាមកាលគួរ ) រីទាន និងសីលនេះ ជាធម្មជាតមានផលល្អក្រៃលែង ។

23/07/2026

ខាងវត្តជុំ មានភ្លៀងហើយៗបន្ទាប់ពីរងចាំអស់ជាច្រើនថ្ងៃ 😁ញោមៗនៅខេត្តជួយចែកទឹកភ្លៀងមកនេះខ្លះមកពរ!😁

អាត្មាភាពព្រះវីរិយមេធា​ ហាន់​ សុវណ្ណា​ ព្រះចៅអធិការវត្តជុំ​រួមជាមួយភិក្ខុសាមណេរគ្រប់អង្គ  អាចារ្យគណ:កម្មការ​ និងពុទ្ធបរិ...
23/07/2026

អាត្មាភាពព្រះវីរិយមេធា​ ហាន់​ សុវណ្ណា​ ព្រះចៅអធិការវត្តជុំ​រួមជាមួយភិក្ខុសាមណេរគ្រប់អង្គ អាចារ្យគណ:កម្មការ​ និងពុទ្ធបរិស័ទចំណុះជេីងវត្តជុំ​ សូមថ្លែងអំណរព្រះគុណចំពោះ​
ចំពោះលោក​ ខៀវ​ សារ:​ និងក្រុមគ្រួសារ​ ញាតិមិត្តដែលបានប្រគេនបច្ច័យ​ ៨០,០០០៛​ សម្រាប់កសាងនៅវត្តជុំ។
​ សូមជូនពរញោម​ និងក្រុមគ្រួសារទាំងអស់​ មានសុខភាពល្អ​ អាយុយឺនយូរ​ និងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡេីយ។
ថ្ងៃព្រហស្បតិ៍​ ៩កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៦។

អាត្មាភាពព្រះវីរិយមេធា​ ហាន់​ សុវណ្ណា​ ព្រះចៅអធិការវត្តជុំ​រួមជាមួយភិក្ខុសាមណេរគ្រប់អង្គ  អាចារ្យគណ:កម្មការ​ និងពុទ្ធបរិ...
23/07/2026

អាត្មាភាពព្រះវីរិយមេធា​ ហាន់​ សុវណ្ណា​ ព្រះចៅអធិការវត្តជុំ​រួមជាមួយភិក្ខុសាមណេរគ្រប់អង្គ អាចារ្យគណ:កម្មការ​ និងពុទ្ធបរិស័ទចំណុះជេីងវត្តជុំ​ សូមថ្លែងអំណរព្រះគុណចំពោះ​
ចំពោះញោម​ឧបាសិកា​ យ៉ែម​ អេង​ និងក្រុមគ្រួសារ​ ញាតិមិត្ត​ ដែលបានប្រគេនចង្ហាន់​ ទេយ្យទាននិងបច្ច័យ​ ១,០៥៤,០០០៛​ ដល់ព្រះសង្ឃក្នុងរដូវកាលចូលព្រះវស្សានៅវត្តជុំ។
​ សូមជូនពរញោម​ និងក្រុមគ្រួសារទាំងអស់​ មានសុខភាពល្អ​ អាយុយឺនយូរ​ និងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡេីយ។
ថ្ងៃព្រហស្បតិ៍​ ៩កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៦។

22/07/2026

សូមអនុមោទនា! សូមជ្រះថ្លាថ្ងៃឧបោសថសីល

21/07/2026

អាត្មាភាព សូមថ្លែងអំណរអរគុណចំពោះ
១-លោក សន ស៊ិន ចៅសង្កាត់គោករកា និងសហការី
២-លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់
៣-លោក ហៃ សុខឃីម ចៅសង្កាត់សំរោងក្រោម
…………^🙏🙏🙏^………

20/07/2026

អាត្មាភាពព្រះគ្រូចៅអធិការវត្តជុំ រួមជាមួយព្រះសង្ឃគ្រប់អង្គ និងគណៈកម្មការលោកអាចារ្យ សូមថ្លែងអំណរអរគុណចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់ញោមៗទាំងពីរក្រុមបានធ្វើបង្អែមចេកខ្ទិះ សម្រាប់កម្មវិធីបុណ្យផ្កាប្រាក់វត្តជុំ ។

Address

WatChum
Phnom Penh
12000

Telephone

+85517557789

Website

Alerts

Be the first to know and let us send you an email when វត្តជុំ រាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វត្តជុំ រាជធានីភ្នំពេញ:

Shortcuts

Share