29/09/2021
*English below*
.................................................
ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស. ២៥៦៥ ត្រូវនឹងថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ២០២១ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានសហការជាមួយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងអង្គការកែឆ្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED) រៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្តីពី “គោលនយោបាយ និងការគ្រប់គ្រងសំណល់រឹងប្រកបដោយចីរភាព-SWAP” ដែលប្រព្រឹត្តទៅតាមរយះតាមប្រព័ន្ធអនឡាញ ZOOM។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗពីរ៖ ១) ដើម្បីផ្សព្វផ្សាយព័ត៌មានទូទៅរបស់គម្រោង និង២) ពិភាក្សាលើបញ្ហាប្រឈមនិងឱកាស និងគោលគំនិតគន្លឹះដើម្បីរៀបចំគោលនយោបាយលើកកម្ពស់ការអនុវត្តគម្រោងសំរាមសំណល់រឹងប្រកបដោយចីរភាពនៅកម្ពុជា។ សិក្ខាសាលានេះបានទទួលការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ អ្នកស្រាវជ្រាវ និងនិស្សិត នៃសាលកវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ អង្គការ ស្ថាប័ន និងវិស័យឯកជនដែលពាក់ព័ន្ធសរុបចំនួន ១០០ នាក់។ វេទិកាពិភាក្សាដោយអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួនពីររូប៖ ឯកឧត្តម ជៀក អាង ជាជំនួយការអមក្រសួងបរិស្ថាន និងលោក សំ ផល្លា ជានាយករងនៃអង្គការ COMPED ផ្តោតសំខាន់ទៅលើបញ្ហាប្រឈម និងឱកាសក្នុង ការអនុវត្តការគ្រប់គ្រងសំរាមសំណល់រឹងនៅកម្ពុជា។
On 23rd September 2021, the Faculty of Forest Sciences of the Royal University of Agriculture has collaborated with University of Heng Samrin Thboungkhmum, and organization of waste processing and education in Cambodia (COMPED), organized a dissemination workshop on "Sustainable Solid Waste Management and Policy-SWAP" through ZOOM online. The workshop has two main objectives: 1) to provide a general overview about the project, and 2) to discuss the challenges and opportunities and key concepts to develop policies and to improve the implementation of sustainable solid waste management projects in Cambodia. The workshop was attended by high management level, professors, researchers and students of the Royal University of Agriculture, University of Heng Samrin Thboungkhmum, NGOs and relevant private sectors totally 100 participants. The panel discussion with participation from the two distinguished speakers H.E Chiek Ang, Advisor attached to the Ministry of Environment and Mr. Sam Phalla, Deputy Director of COMPED, focused on the challenges and opportunities for solid waste management in Cambodia.
01/02/2021
សេចក្តីប្រកាសព័ត៌មាន
*English below
.................................................
ភ្នំពេញ៖ ថ្ងៃចន្ទ ៤ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពស. ២៥៦៤ ត្រូវនឹងថ្ងៃ ០១ ខែកុម្ភះ ឆ្នាំ២០២១ មហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយលេខាធិការដ្ឋាន ASPIRE បានរៀបវគ្គបណ្ដុះបណ្ដាលស្តីពី “ការស្រង់ និងកត់ត្រាព័ត៌មានស្ដីពីការគ្រប់គ្រងនិងការតាមដាន និងវាយតម្លៃ (Data Collection & Entry into Management Information System (MIS) & Monitoring & Evaluation)” នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយគម្រោង “ពង្រីកបច្ចេកទេសកសិកម្មដែលធន់នឹងអាកាសធាតុ (SUCRA) / អនុសមាសភាគ ៣.២ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មសម្រាប់ការបង្កើតថ្មី ភាពធន់ និងការផ្សព្វផ្សាយ (ASPIRE) ដែលទទួលបានមូលនិធិគាំទ្រដោយកម្មវិធី IFAD។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពអ្នកសម្របសម្រួលកសិករនៅក្នុងខេត្តគោលដៅគម្រោង (កំពង់ឆ្នាំង និងពោធិ៍សាត់) ដែលផ្តោតលើការបញ្ចូលទិន្នន័យកសិកររបស់គម្រោង SUCRA ចំនួន ១៥០០ គ្រួសារទៅក្នុងប្រព័ន្ធ MIS នៃកម្មវិធី ASPIRE។ វគ្គបណ្ដុះបណ្ដាលនេះ បានអញ្ចើញចូលរួមពីស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រុមការងារពីលេខាធិការដ្ឋាន ASPIRE ក្រុមការងារនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ទីប្រឹក្សាសម្របសម្រួលខេត្តគោលដៅគម្រោង អ្នកសម្របសម្រួលកសិករនៅក្នុងទាំងពីរខេត្ត។ ជាលទ្ធផល សិក្ខាកាមទាំងអស់បានយល់ដឹង និងបានបង្កើនសមត្ថភាពអ្នកសម្របសម្រួលកសិករនៅក្នុងខេត្តគោលដៅ និងទីប្រឹក្សាសម្របសម្រួលទាំងពីរខេត្តទទួលបានចំណេះដឹងលើការបញ្ចូលទិន្នន័យ និងគ្រប់គ្រង់ទិន្នន័យ និងសកម្មភាពនាពេលអនាគតផ្សេងៗទៀត។
..........................
Phnom Penh: On Monday, 1st February 2021, the Faculty of Forestry Science of the Royal University of Agriculture in collaboration with the ASPIRE Secretariat organized a training workshop on “Data Collection & Entry into Management Information System (MIS) & Monitoring & Evaluation” at the Royal University of Agriculture. This training is organized by the project of Scaling-up Climate Resilient Agriculture (SUCRA) under the sub-component 3.2 of MAFFs’ Agriculture Services Programme for Innovations, Resilience and Extension (ASPIRE) funded by IFAD. The objectives were to strengthen the capacity of the farmer facilitators in the target provinces (Kampong Chhanag and Pursat) focused on the data collection of 1500 SUCRA’s farmers for MIS system of ASPIRE. The training was attended by relevant institutions, including the ASPIRE Secretariat, SUCRA team of the Royal University of Agriculture, Provincial Coordinators, farmer facilitators in both provinces. As a result, all participants had the capacity of facilitating farmers in the target provinces, and the two provincial coordinators absorbed knowledge on data entry and management for future data plans and activities.
28/02/2020
ថ្ងៃព្រហ-សុក្រ ៥-៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២០ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ កសិកម្ម និងបរិស្ថាននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (CAES of RUA) សហការណ៍ជាមួយមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឈន៍ និងបរិស្ថាន (CDE) នៃសាកលវិទ្យាល័យប៊ើន ប្រទេសស្វីស ដែលជាទីស្នាក់ការនៃលេខាធិការដ្ឋានរបស់បណ្តាញទស្សនៈពិភពលោកស្តីពីវិធីសាស្រ្ត និងបច្ចេកទេសអភិរក្ស (WOCAT)។ ក្រោមកិច្ចសហការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងការរៀបចំសិក្ខាសាលាស្តីពី “ការធ្វើផែនទីធ្លាក់ចុះគុណភាពដី និងកិច្ចពិគ្រោះយោបល់សម្រាប់មាគ៌ានៃការពង្រីកការគ្រប់គ្រងដីប្រកបដោយចីរភាពនៅកម្ពុជា” ដែលស្ថិតនៅក្នុងគម្រោង “ពង្រីកបច្ចេកទេសអនុវត្តន៍ការគ្រប់គ្រងដីប្រកបដោយចីរភាព (SLM) តាមរយៈកសិករខ្នាតតូច” ប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
On 27th -28th Feb 2020, Center for Agricultural and Environmental Studies of Royal University of Agriculture (CAES of RUA) is cooperated with Center for Development and Environment (CDE) of University of Bern, Switzerland, hosting World Overview of Conservation Approaches and Technologies (WOCAT) Secretariat. Under cooperation of Provincial Department of Agriculture, Forestry and Fisheries of Preah Vihear to organize “ Workshop on Land Degradation Mapping and Consultation for Sustainable Land Management (SLM) Practice Scaling-up Pathways in Cambodia”. That is a part of “Scaling-up Sustainable Land Management (SLM) Practice by Smallholder Farmers” Project. This workshop is located in Provincial Department of Agricultural, Forestry and Fisheries of Preah Vihear Province.
10/12/2019
MASTER INSTRUCTIONAL VIDEO ON SLM PRACTICE IN CAMBODIA
This video showed you the good sustainable land management practice applied at the farm level of rural Cambodia.
10/12/2019
Sustainable land management in response to land degradation and climate change in Cambodia
This video is about aims to conceptualise sustainable land management that tries to address land degradation and contributes to climate change mitigation and...
01/11/2019
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានចុះពិនិត្យទីតាំងបង្ហាញ និងពង្រីកការអនុវត្តការគ្រប់គ្រង់ដីប្រកបដោយចីរភាព ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ សកម្មភាពនេះជាផ្នែកមួយនៃគម្រោង "ពង្រីកបច្ចេកទេសអនុវត្តន៍ការគ្រប់គ្រងដីប្រកបដោយចីរភាព (SLM) តាមរយៈកសិករខ្នាតតូច" ដែលស្ថិតក្រោមជំនួយឧបត្ថម្ភដោយ IFAD តាមរយៈ CDE (WOCAT) និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គោលបំណងនៃការចុះសិក្សាដើម្បីស្វែងយល់ពីការអនុវត្តបច្ចេកទេសបច្ចុប្បន្នភាពនៅកម្រិតកសិដ្ឋាន និងពង្រីកបច្ចេកទេសការគ្រប់ដី ប្រកបដោយចីរភាពដើម្បីធ្វើឱ្យកសិដ្ឋានកាន់តែប្រសើរឡើងតាមរយៈការអនុវត្តបច្ចេកទេសដែលមានស្រាប់ និងរកឃើញថ្មីទៅតាមទិដ្ឋភាពផ្សេងៗគ្នា។
Center for Agricultural and Environmental Studies of Royal University of Agriculture follows up the demonstrations and Scaling up Sustainable Land Management (SLM) Practices in Rovieng District, Preah Vihear Province. The activity is a part of project "Scaling-up Sustainable Land Management (SLM) practices by smallholder farmers" funded by IFAD through CDE (WOCAT), CAES of RUA. Its aims to understand the current practices at the farm level and scale up SLM technologies for improving farmers’ farm through applying existing and innovative technologies at different landscapes.