កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

  • Home
  • Cambodia
  • Phnom Penh
  • កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ឬ DSDP ផ្តើមគំនិតបង្កើត និងអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលមានឈ្មោះជាភាសាអង់គ្លេស “Digital Skill Development Program (DSDP)” ក្រោមការផ្តួចផ្តើមគំនិតបង្កើត និងអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈការប្រើប្រាស់ធនធានពី វិភាគទានប្រចាំឆ្នាំរបស់មូលនិធិនៃការកសាងសមត្ថភាព និងស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន(ស.អ.) និងវិភាគទានពីប្រភពស្របច្បាប់ផ្សេងៗទៀត ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធន មនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរ...
17/10/2024

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”
—-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក.ប.ទ. បានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍ និងមានរហូតដល់ ៣ ០០០ កន្លែង ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (Financial Aid without Interest).

កាលបរិច្ឆេទ និងការទទួលពាក្យ

- បេក្ខជនត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈ www.dsdp.gov.kh/registration

‐ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤

‐ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ ឬអ៊ីម៉ែល [email protected]


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android

09/08/2024

សូមស្តាប់ការបកស្រាយរបស់ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជកម្ម ពាក់ព័ន្ធ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

លោកជំទាវ ហ៊ាន ប៉ូលីណេ អនុលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកសាងសង់និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ន...
12/03/2024

លោកជំទាវ ហ៊ាន ប៉ូលីណេ អនុលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកសាងសង់និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងប្រធានលេខាធិការដ្ឋាននៃកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល បានចូលរួមជាវាគ្មិន ក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ ស្តីពីមុខងារ វឌ្ឍនភាព និងសារសំខាន់នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។

#ការងារអភិវឌ្ឍន៍មូលធនមនុស្សឌីជីថល #រដ្ឋាភិបាលឌីជីថល #បរិវត្តកម្មឌីជីថល #សេវាសាធារណៈឌីជីថល #បច្ចេកវិទ្យា #យុទ្ធសាស្ត្របញ្ចកោណ

#ក្រសួងប្រៃសណីយ៍និងទូរគមនាកមន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជី...
11/03/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល និង ពិព័រណ៍រដ្ឋាភិបាលឌីជីថល និង បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅក្នុងកម្មវិធីនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញទស្សនាពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដោយក្នុងពិព័រណ៍នោះមានរួមមាន ស្តង់របស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀតរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ តាមរយៈទស្សនាកិច្ចនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលបដិសណ្ឋារកិច្ច សម្តេចមហាបវរធិបតី ប្រកបដោយការស្វាគមន៍ និងគារវកិច្ចខ្ពង់ខ្ពស់។ ទន្ទឹមនេះ សម្តេចធិបតី បានចំណាយពេលវេលា ពិនិត្យស្វែងយល់បន្ថែម និងស្តាប់បទបង្ហាញដោយសង្ខេបអំពីមុខងារនិងគុណប្រយោជន៍ នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងកម្មវិធីបណ្តុះបណ្តាល ដែលក្រសួងបាននឹងកំពុងអនុវត្ត ដែលវិធីសាស្ត្រមួយផ្នែកសម្រាប់បង្កើនសមត្ថភាពចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់មន្ត្រី និងប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងកាត់បន្ថយគម្លាតឌីជីថល។

14/12/2023
សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ...
09/12/2023

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”
——
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សិស្ស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់…

សូមចុចអាន

📄បេក្ខជនត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈគេហទំព័រ www.dsdp.gov.kh/registration
📞សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ០៩៨ ៩៤៣ ៧៧៧ / ០៩៩ ៣៦៩ ៨៨៩ ឬអ៊ីម៉ែល [email protected]
📅ចាប់ផ្តេីមទទួលពាក្យពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐Twitter 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android

សូមស្វាគមន៍មកកាន់បណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) សូមស្កេន QR Code ឬ ចូលទៅកាន់ដំ...
04/12/2023

សូមស្វាគមន៍មកកាន់បណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) សូមស្កេន QR Code ឬ ចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មាន
---
Welcome to Digital Skill Development Program (DSDP) official social media! Please scan QR Codes or click links for news:

Website : https://dsdp.gov.kh
Facebook : https://www.facebook.com/dsdp.gov.kh
Telegram : https://t.me/dsdpkh
Instagram : https://Instagram.com/dsdp.gov.kh

កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលពិតជាផ្នែកមួយដ៏សំខាន់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរបស់រាជរដ្ឋាភិបាលផងដែរ ដែលរួមចំនែក...
26/11/2023

កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលពិតជាផ្នែកមួយដ៏សំខាន់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរបស់រាជរដ្ឋាភិបាលផងដែរ ដែលរួមចំនែកក្នុងការអភិវឌ្ឍមូលធនមនុស្សឌីជីថល។

=> ស្របតាមចលនាការណ៍នៃការធ្វើបរវិត្តកម្មឌីជីថល នៅក្នុងតំបន់និងសកល, ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងស្វ័យប្រវត្តិកម្ម នឹងបង្ហាញនូវតួនាទីកាន់តែសំខាន់នៃបច្ចេកវិទ្យាឌីជីថល ក្នុងសកម្មភាពសេដ្ឋកិច្ច, ធុរកិច្ច និងអភិបាលកិច្ច។ ក្នុង២ ទសវត្សចុងក្រោយ, បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកសំខាន់នៃសកម្មភាព សេដ្ឋកិច្ចនិងសង្គម ព្រមទាំងបានផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើន។ ក្នុងបរិការណ៍នៃការរីករាលដល់ជំងឺកូវីដ-១៩ បច្ចេកវិទ្យាឌីជីថល ត្រូវបានមើលឃើញថា មានសម្ទុះខ្លាំងទ្វេដង ក្នុងការជំរុញ និងការសម្រួលដល់សម្មភាពសេដ្ឋកិច្ច និងធុរកិច្ច និងដល់ប្រជាជនទូទៅ។ ជានិន្នាការទៅមុខ ប្រទេសនានាផ្តោតអាទិភាពជាចម្បង លើវិស័យពាក់ព័ន្ធសំខាន់ៗតាមរយៈ ការជំរុញធ្វើឌីជីថលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដោយផ្តល់អាទិភាពលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីបង្កើតផលិតភាព និងកសាងភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូចនេះ ដើម្បីចូលរួមក្នុងការកសាងមូលធានមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ) ដែលសរសេរជាភាសាអង់គ្លេស "Digital Skill Development Program" (DSDP) ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ ការប្រឹក្សាយោបល់ដល់និស្សិត ការសម្របសម្រួល ការស្នាក់នៅរបស់និស្សិត ការសហការជាមួយគ្រឹះស្ថានសិក្សានិងស្ថានប័នពាក់ព័ន្ធ និង/ឬ ការអភិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើដល់ការអប់រំ។

សូមរីករាយទស្សនាកម្សាន្តក្បួនប្រទីបព្រះបរមរាជវាំង ក្រសួង ស្ថាប័ននានា នៅលើផ្ទៃទឹកទន្លេបួនមុន ការបាញ់កាំជ្រួច និងទិដ្ឋភាពពេ...
26/11/2023

សូមរីករាយទស្សនាកម្សាន្តក្បួនប្រទីបព្រះបរមរាជវាំង ក្រសួង ស្ថាប័ននានា នៅលើផ្ទៃទឹកទន្លេបួនមុន ការបាញ់កាំជ្រួច និងទិដ្ឋភាពពេលរាត្រី​ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខាមុខព្រះបរមរាជវាំង។

រាជធានីភ្នំពេញ រាត្រីថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ២០២៣

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត
#កម្ពុជា

សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣ នេះ ។ ...
23/11/2023

សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣ នេះ ។ ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង ។

យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់, និទ្ទេស B ចំនួន ៦.៩៦៤ នាក់, និទ្ទេស C ចំនួន ១៨.៣០៨ នាក់, និទ្ទេស D ចំនួន ៣៤.២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧.២៦៩ នាក់ ៕

Samdech Thipadei Hun Manet, Prime Minister of Cambodia

#ហ៊ុនម៉ាណែត
#កម្ពុជា

#កអជឌ

Address

អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh
120210

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category