The Truth សច្ចធម៌

The Truth សច្ចធម៌ សិក្សាពីធម្មជាតិ​🍀🍀

ពុទ្ធកិច្ច ៥យ៉ាង÷ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការ(៥យ៉ាង)ជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖១-នៅពេលព្រលឹម ទ្រង់និមន្...
23/05/2026

ពុទ្ធកិច្ច ៥យ៉ាង÷
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការ(៥យ៉ាង)ជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖

១-នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
២-នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន
៣-នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ
៤-នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ
៥-នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។

17/05/2026

ធ្ងន់នៅថ្មរ ក្រនៅក្តី ក្រឹតនៅស្រី វិន័យនៅសង្ឃ

🌺☸️អរិយមគ្គមានអង្គ ៨☸️🌺✨នៅក្នុងព្រះពុទ្ធសាសនាមិនយកអាការៈខាងក្រៅជាប្រមាណទេ ។ ព្រះពុទ្ធសាសនាគឺជាសាសនាកសាងនូវគុណធម៌ខាងក្នុង...
09/05/2026

🌺☸️អរិយមគ្គមានអង្គ ៨☸️🌺

✨នៅក្នុងព្រះពុទ្ធសាសនាមិនយកអាការៈខាងក្រៅជាប្រមាណទេ ។ ព្រះពុទ្ធសាសនាគឺជាសាសនាកសាងនូវគុណធម៌ខាងក្នុង ដែលអាចទប់ទល់ជាមួយនិងកិលេសបាន ។

កម្មំ វិជ្ជា ច ធម្មោ ច សីលំ ជីវិតមុត្តមំ ...សត្វទាំងឡាយ រមែងបរិសុទ្ធដោយអដ្ឋង្គិកមគ្គនេះ គឺកម្ម បានដល់ មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់ សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីលៈ បានដល់សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថា ជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធ ដោយគោត្រ ឬដោយទ្រព្យទេ។
គ្មានអ្វីបរិសុទ្ធជំនួសបានឡេីយ ដទៃក្រៅអំពីអដ្ឋង្គិកមគ្គប្រកបដេាយអង្គ៨ គឺមិនអាចញាុំងឲ្យសត្វបរិសុទ្ធបានទេ ។ ហេីយអដ្ឋង្គិកមគ្គប្រកបដេាយអង្គ៨ប្រការគឺជាអ្វី? គឺជាចេតនាមគ្គ។

ជីវិតបរិសុទ្ធ និងប្រសើរខ្ពង់ខ្ពស់ដោយធម៌ ៤៖
១-កម្មៈ ការងារសុចរិត ឬការងារគ្មានទោស ( អនវជ្ជកម្ម ),
២- វិជ្ជាៈ ចំណេះវិជ្ជា,
៣- ធម៌ៈ កុសលធម៌ គុណធម៌ ចរិយាធម៌ ,
៤- សីលៈ សីល ឬសីលធម៌ ... ។

✨ព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ៖

១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់ បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ,

២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាមកា​ន់តាម នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់។

៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង នឹង​ប្រតិបត្តិ​នោះ ។
វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរ, ព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់, បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់, បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរ, បដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ។ ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថាៈ
ការ​រៀន​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិ,​ ការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិ, ការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ​ ។

🍂អរិយមគ្គមានអង្គ ៨

១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ,
២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ,
៣- សម្មាវាចា សំដីត្រូវ,
៤- សម្មាកម្មន្តៈ ការងារត្រូវ,
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ,
៦- សម្មាវាយាមៈ ព្យាយាមត្រូវ,
៧- សម្មាសតិ ការរលឹកត្រូវ,
៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ ។
១-សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤
១- ទុក្ខៈ ធម្មជាត​ដែល​នាំ​ឲ្យ​លំបាក​ព្រួយ​មាន​ជាតិ​ ជរា​ មរណៈ​ជាដើម,
២- ទុក្ខសមុទយៈ ហេតុ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​បាន​ដល់​តណ្ហា,
៣- ទុក្ខនិរោធៈ ព្រះ​និព្វាន​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ,
៤- ទុក្ខនិ​រោធគាមិ​នី​បដិបទា មធ្យម​មាគ៌ា​នាំ​ឲ្យ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ ។
២-សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ៖
១- នេក្ខម្មសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម,
២- អព្យាទ​សង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យាបាទ,
៣- អវិហឹសាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀត​បៀន​។
៣-សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ៖
១- មុសាវាទា វេរមណី ការ​វៀរចាក​កិរិយា​ពោល​កុហក,
២- បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សំដី​ញុះ​ញង់,
៣- ផរុសាយ វាចាយ វេរមណី ការ​​វៀរ​​ចាក​​សំដី​​ទ្រ​គោះ
៤- សម្ផប្បលាបា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​ពោល​​រឿង​​ឥត​​ប្រយោជន៍។
៤-សម្មាកម្មន្តៈ ការ​ងារ​​ត្រូវ​​បាន​​ដល់​​ការ​​វៀរ​ចាក​ កាយ​ទុច្ចរិត ៣ យ៉ាង​គឺ
១- បាណាតិបាតា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​បំបាត់​​ប្រាណ​​សត្វ,
២- អទិន្នាទានា វេរមណី ការ​​វៀរ​​ចាក​​ការ​​កាន់​​យក​​វត្ថុ​​ដែល​​គេ​​មិន​​ឲ្យ,
៣- កាមេសុមិច្ឆា​ចារា វេរមណី ការ​​វៀរ​​ចាក​​ការ​​ប្រព្រឹត្ត​​ខុស​​ក្នុង​​កាម​​ទាំង​ឡាយ​។

សីលនាំឱ្យអវិប្បដិសយ (មិនក្តៅក្រហាយ)ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា សីលដែលមានសភាពបរិសុទ្ធ មានប្រយោជន៍ធ្វើឱ្យបុគ្គល មិនមានស...
30/04/2026

សីលនាំឱ្យអវិប្បដិសយ (មិនក្តៅក្រហាយ)
ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា សីលដែលមានសភាពបរិសុទ្ធ មានប្រយោជន៍ធ្វើឱ្យបុគ្គល មិនមានសេចក្តីក្តៅក្រហាយស្តាយក្រោយ (អវិប្បដិសយ)។ កាលណាវិប្បដិសយមិនមាន វានឹងនាំទៅរក៖
បាមោជ្ជៈ: សេចក្តីរីករាយក្នុងចិត្ត
បីតិ: សេចក្តីឆ្អែតចិត្ត
បស្សទ្ធិ: សេចក្តីស្ងប់កាយស្ងប់ចិត្ត
សុខៈ: សេចក្តីសុខ
សមាធិ: ការតម្កល់ចិត្តនឹងធឹង

សីល៥ និងសីល៨សូមអនុមោទនាថ្ងៃឧសថសីល🙏
27/03/2026

សីល៥ និងសីល៨
សូមអនុមោទនាថ្ងៃឧសថសីល🙏

កូនមាសឪពុក🌸❤️🌸✍️កូនរបស់ឪចូរអត់ធន់ និង ប្រឹងប្រែងតស៊ូក្នុងការសិក្សារៀនសូត្រ ខំរៀនដឹងរបស់ផ្សេងៗ នៅជុំវិញជីវិត ហើយនាំយកការច...
24/03/2026

កូនមាសឪពុក🌸❤️🌸
✍️កូនរបស់ឪចូរអត់ធន់ និង ប្រឹងប្រែងតស៊ូក្នុងការសិក្សារៀនសូត្រ ខំរៀនដឹងរបស់ផ្សេងៗ នៅជុំវិញជីវិត ហើយនាំយកការចេះដឹងមកប្រកបការងារ ដើម្បីកុំឱ្យជួបប្រទះនូវភាពក្រលំបាក និងដែលជាសំខាន់ណាស់ទៅទៀតនោះ គឺកូនអាចនឹងជួយអ្នកដទៃបាន ៕៚

ដោយលោកគ្រូ ប៊ុត សាវង្ស

17/03/2026

ព្រះអង្គសួរ ព្រះបុណ្ណៈ

ប្រភពវីដេអូ៖ ៥០០០ឆ្នាំ

មិត្តនិងសត្រូវខាងក្នុង🌿
17/03/2026

មិត្តនិងសត្រូវខាងក្នុង🌿

បលិពោធ ១០ យ៉ាងប្រភព៖ ៥០០០ឆ្នាំ
17/03/2026

បលិពោធ ១០ យ៉ាង

ប្រភព៖ ៥០០០ឆ្នាំ

កុំចំណាយពេលរបស់អ្នកដើម្បីបញ្ជាក់នរណាម្នាក់ថា "អ្នកល្អគ្រប់គ្រាន់" មនុស្សដែលធ្វើឱ្យអ្នកសង្ស័យតម្លៃរបស់អ្នកមិនគួរនៅក្បែរនោ...
30/05/2025

កុំចំណាយពេលរបស់អ្នកដើម្បីបញ្ជាក់នរណាម្នាក់ថា "អ្នកល្អគ្រប់គ្រាន់" មនុស្សដែលធ្វើឱ្យអ្នកសង្ស័យតម្លៃរបស់អ្នកមិនគួរនៅក្បែរនោះទេ

Credit: Ven. Theum Thea

30/05/2025

ធ្វើបុណ្យប្រកបដោយសទ្ធា | ព្រះអង្គគ្រូ ជិនវរោ ព្រឿង ព្រីម

Address

Phnom Penh
120407

Website

Alerts

Be the first to know and let us send you an email when The Truth សច្ចធម៌ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category