សំអាត ជឹមកេណឌី

សំអាត ជឹមកេណឌី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សំអាត ជឹមកេណឌី, Education, #371, Phum Sleng Rolerng, Sangkat Turk Thla, Khan Sen Sok, Phnom Penh.

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃពិធីបុណ្យឯករាជ្យជាតិ។
09/11/2022

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃពិធីបុណ្យឯករាជ្យជាតិ។

14/07/2022

កុំភ្លេចកាលនៅគ្រាលំបាក

សុជីវធម៌សំខាន់ៗក្នុងការទទួលទានអាហារនៅភោជនីយដ្ឋានដែលត្រូវយល់ដឹងមិនថាទៅទីកន្លែងណាក៏ដោយ ការប្រកាន់ខ្ជាប់សុជីវធម៌សម្រាប់ទីកន...
25/05/2022

សុជីវធម៌សំខាន់ៗក្នុងការទទួលទានអាហារនៅភោជនីយដ្ឋានដែលត្រូវយល់ដឹង

មិនថាទៅទីកន្លែងណាក៏ដោយ ការប្រកាន់ខ្ជាប់សុជីវធម៌សម្រាប់ទីកន្លែងនោះ គឺជារឿងដែលបុគ្គលគ្រប់រូបត្រូវជ្រាបច្បាស់និងអនុវត្តឲ្យបានត្រឹមត្រូវដើម្បីឲ្យការបញ្ចេញសកម្មភាពប្រស្រ័យទាក់ទងគ្នាមានភាពថ្លៃថ្នូរ មិនប៉ះពាល់ដល់សុខុមាលភាព និងកិត្តិយសខ្លួនឯងផ្ទាល់ និងអ្នកដទៃ។ ចំពោះការទៅទទួលទានអាហារនៅភោជនីយដ្ឋានវិញ ក៏មានសុជីវធម៌សំខាន់ៗជាច្រើនដែរ។ ហេតុនេះហើយអត្ថបទនេះនឹងបង្ហាញជូនពីសុជីវធម៌សំខាន់ៗក្នុងការទទួលទានអាហារនៅភោជនីយដ្ឋានដែលអ្នកត្រូវយល់ដឹង និងអនុវត្ត។

+ ត្រូវ​គិត​អំពី​ការ​ស្លៀក​ពាក់​
ត្រូវប្រាកដថាអ្នកស្លៀកពាក់សមស្របតាមកាល:ទេស: និងកម្មវិធី។ ប្រសិនបើអ្នកទៅភោជនីយដ្ឋានដែលមានលំដាប់ជាន់ខ្ពស់ មិនមែនជាអាហារដ្ឋានធម្មតា សូមរំលងការស្លៀកពាក់បែបខោខូវប៊យ និងស្បែកជើងផ្ទាត់ ហើយស្លៀកពាក់អ្វីដែលមើលទៅមានភាពប្រណីតផ្លូវការបន្តិច។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា​អ្វី​ជា​ការ​ស្លៀកពាក់​ត្រឹមត្រូវ សូមពិភាក្សាជាមួយអ្នកដែលត្រូវញ៉ាំអាហារជាមួយ។

+ អង្គុយឲ្យបានសមរម្យ
នៅផ្ទះអ្នកប្រហែលជាអាចអង្គុយតាមរបៀបដែលអ្នកគិតថាស្រួលខ្លួន។ ប៉ុន្តែនៅភោជនីយដ្ឋាន វិញតាមរបៀបរបបសុជីវធម៌ អ្នកគួរតែអង្គុយឲ្យត្រង់ខ្លួន ប៉ុន្តែមិនមើលទៅរឹងខ្លួនពេក។ ក្រៅពីនេះសូមអ្នកអង្គុយលើកៅអីទាំងមូលឲ្យចំកណ្ដាល មិនវៀចខ្លួន ហើយដាក់ជើងទាំងសងខាងនៅលើកម្រាល ហើយមិនអង្គុយកោងខ្លួន។ ដៃរបស់អ្នកទាំងគូ គួរតែនៅជិតខ្លួនរបស់អ្នក ហើយហាមឆ្ការដៃពាសពេញតុ។ អ្នកអាចដាក់ដៃរបស់អ្នកនៅលើតុ ប៉ុន្តែត្រឹមប្រវែងកដៃប៉ុណ្ណោះ។

+ កុំទុករបស់ប្រើប្រាស់ផ្សេងៗនៅលើតុ
ករណីនេះគឺកើតឡើងញឹកញាប់មែនទែន ទោះជាយ៉ាងណាក៏ដោយអ្នកគួរយកទូរស័ព្ទ កូនសោ និងរបស់របរផ្សេងទៀតចេញពីលើតុ។ ពេលកំពុងទទួលទានសូម​កុំ​យក​ទូរសព្ទ​ចេញមកផ្ញើសារឬឆាត ព្រោះវាអាចជាសារបង្ហាញទៅអ្នករួមតុជាមួយអ្នកថា អ្នកយកចិត្តទុកដាក់ជាមួយទូរស័ព្ទជាងពួកគេ។ ការលើកទូរស័ព្ទ ផ្ញើសារឆ្លើយតប ឬអ៊ីមែលសូមរង់ចាំរហូតដល់ការទទួលទានអាហារចប់ ប៉ុន្តែប្រសិនបើវាជារឿងបន្ទាន់ សូមធ្វើការអភ័យទោសមុននឹងដកទូរស័ព្ទរបស់អ្នកយកមកប្រើប្រាស់។

+ ដាក់កន្សែងនៅលើភ្លៅ
អ្នកអាចដាក់កន្សែងនៅលើភ្លៅភ្លាមៗនៅពេលអ្នកអង្គុយចុះ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមានអ្នកបបួលអ្នកទៅញ៉ាំអាហារ ជាពិសេស ប្រសិនបើវាជាលក្ខណ:បែបពិភាក្សាមុខជំនួញ សូមរង់ចាំរហូតដល់អ្នកបបួលដាក់កន្សែងនៅលើភ្លៅរបស់គេជាមុនសិន។ ប្រសិនបើអ្នកត្រូវទៅ បន្ទប់ទឹក សូមដាក់កន្សែងទុកនៅលើកៅអីសិន។ ហើយនៅពេលទទួលទានអាហាររួចរាល់នោះ អ្នកអាចដាក់កន្សែងលើតុបាន។

+ រង់ចាំ​អ្នក​រួមតុបានអាហារទាំងអស់គ្នា​​
ប្រសិនបើអាច សូមអ្នករង់ចាំអ្នករួមតុជាមួយគ្នាទទួលបានអាហាររៀងៗខ្លួនសិន ចាំទទួលទានទៅដំណាលគ្នា។ កាលធ្វើបែបនេះ អាចធ្វើឲ្យរួមតុអ្នកមិនចាំបាច់អង្គុយមើលអ្នកទទួលទាន ដោយភាពអន្ទះសារ ហើយអ្នកក៏មិនចាំបាច់អង្គុយរង់ចាំរហូតដល់ពួកគេទទួលទានចប់ដែរ។ ប៉ុន្តែបើ កាល:ទេស:ដែលអ្នកត្រូវដូរអាហារដែលលើកមកខុស ឬជាប់និយាយទូរស័ព្ទកិច្ចការបន្ទាន់ អ្នកអាចប្រាប់ឲ្យអ្នករួមតុទទួលទានមុនក៏បាន។

+ កុំស្រែកហៅទៅអ្នករត់តុ
ជំនួសពីការស្រែកហៅអ្នករត់តុ សូមព្យាយាមប្រែក្រសែភ្នែកជាមួយពួកគេ ដើម្បីជាសញ្ញាថាអ្នកត្រូវការអ្វីមួយ។ ប្រសិនបើអ្នករត់តុនៅតែមិនអាចទទួលបានសញ្ញាហៅរបស់អ្នក សូមលើកដៃទៅកាន់ទិសដៅដែលពួកគេកំពុងនៅ។ ក្រៅពីនេះអ្នកត្រូវបង្ហាញអាកប្បកិរិយាសមរម្យទៅកាន់ពួកគេ ដោយមិនត្រូវចាត់ទុកពួកគេជាអ្នកបម្រើរបស់អ្នក។

+ កុម៉្មង់អាហារក្នុងបរិមាណប្រហាក់ប្រហែលគ្នា
សូមកុំកុម៉្មង់អាហារច្រើនមុខពេក ហើយត្រូវនិយាយគ្នាជាមួយអ្នករួមតុថាតើត្រូវហៅអាហារចំនួនប៉ុន្មាន ដើម្បីជៀសវាងការហៅអាហារច្រើនហួស ធ្វើឲ្យអ្នកផ្សេងត្រូវរង់ចាំអ្នកទទួលទានទម្រាំតែអស់។

+ អ្វីដែលអ្នកគួរធ្វើពេលកំពុងទទួលទានអាហារក្នុងពេលដែលអ្នកកំពុងទទួលទានអាហារអ្នក៖

* ត្រូវទំពារអាហារថ្នមៗហើយបិទមាត់អ្នកឲ្យជិតទំពារអាហាររួចរាល់
* ចាំទទួលទានទឹក ឬភេសជ្ជ:
* កាន់សម្ភារ:សម្រាប់ញ៉ាំឲ្យត្រឹមត្រូវ
* កុំដួសម្ហូបពេញចានពេក
* មិនត្រូវឈោងចាប់អាហារ តែត្រូវឲ្យអ្នកផ្សេងជួយហុចឲ្យ
* ជៀសវាងការទទួលទានបណ្ដើរ សន្ទនាបណ្ដើរ…។

+ ប្រាប់ពីរបៀបនិងអ្នកដែលត្រូវចេញលុយទុកជាមុន
ប្រសិនបើអ្នករៀបចំពិធីជប់លៀងអាហារ ឬចង់បង់ប្រាក់សម្រាប់អាហាររបស់អ្នកគ្រប់គ្នា សូមប្រាប់ទៅអ្នកមកជាមួយជាមុន។ បន្ទាប់មកប្រាប់ទៅបុគ្គលិកហាងជាមុនដើម្បីឲ្យគេយកវិក្កយប័ត្រមកឲ្យអ្នកដោយផ្ទាល់តែម្ដង។ ប៉ុន្តែបើសិនជាអ្នកទទួលទានអាហារជារបៀបចេញលុយស្មើគ្នា សូមអ្នកនិយាយទៅកាន់អ្នករួមតុជាមុន ដើម្បីឲ្យពួកគេអាចកុម៉្មង់អាហារ ដែលពួកគេចូលចិត្ត និងស្របតាមលទ្ធភាព។

+ ឲ្យប្រាក់ធីបសមរម្យ
បើអ្នកចង់ឲ្យប្រាក់ធីបនៅក្នុងភោជនីយដ្ឋាន សូមកុំឲ្យប្រាក់ធីបតិចខ្លាំងពេក។ អាស្រ័យលើផែនការរបស់ភោជនីយដ្ឋាន អ្នករត់តុខ្លះ ទទួលបានប្រាក់ខែតិចតួច ដោយសារគេរំពឹងលើប្រាក់ធីបបន្ថែមសម្រាប់ទ្រទ្រង់ជីវភាព។ ជាការល្អសូមអ្នកផ្ដល់ធីបពី10ទៅ20ភាគរយនៃថ្លៃម្ហូបអាហារសម្រាប់ការបម្រើសេវាកម្មប្រកបដោយភាពពេញចិត្ត។

+ ចាកចេញក្រោយពីរយៈពេល 15 នាទី
បើ​អ្នក​មិន​ចង់​ឱ្យ​ភាព​សប្បាយ​រីក​រាយ​ចប់​លឿន សូមបន្ត​ទៅ​​កន្លែង​ផ្សេងៗទៀតដូចជា ស្កាយបារ ជាដើម ព្រោះភោជនីយដ្ឋានពិតជាត្រូវការតុសម្រាប់ភ្ញៀវផ្សេងទៀត ជាពិសេសចំពោះភោជនីយដ្ឋានដែលពេញនិយម។ភោជនីយដ្ឋានគឺជាអាជីវកម្មមួយ ហើយការអង្គុយលេងបន្ទាប់ពីញ៉ាំអាហាររួចយូរពេក អាចរារាំងឲ្យអតិថិជនផ្សេងទៀតទទួលបានកន្លែងសម្រាប់ទទួលទាន។ ដូចនេះជាសុជីវធម៌ដ៏ប្រសើរ សូមចាកចេញយ៉ាងយូរបំផុត15នាទី បន្ទាប់ពីទទួលទានអាហាររួច។

🚹 :រៀបការជាមួយបងទៅ🚺 :តើបងមានផ្ទះអត់?🚹:បងជួលគេនៅ...🚺:មានឡានអត់?🚹:មានតែម៉ូតូ...🚺:ប្រាក់ខែមួយខែប៉ុន្មាន?🚹:200$ ក្នុងមួយខែ🚺:...
09/04/2021

🚹 :រៀបការជាមួយបងទៅ
🚺 :តើបងមានផ្ទះអត់?
🚹:បងជួលគេនៅ...
🚺:មានឡានអត់?
🚹:មានតែម៉ូតូ...
🚺:ប្រាក់ខែមួយខែប៉ុន្មាន?
🚹:200$ ក្នុងមួយខែ
🚺:ហាសហា...តើបងមានអ្វីល្អដែលខ្ញុំត្រូវរៀបការជាមួយនោះ
🚹:តែបងស្រលលាញ់អូន
🚺:ស្រលាញ់! ហូបជំនួសបាយបានអត់?

🏃បុរសម្នាក់នោះ មុខឡើងក្រហមហើយដើរចេញទៅ...

⏰ 3 ឆ្នាំក្រោយមក...

🚹:ខ្ញុំ...នឹងរៀបការជាមួយនាង
🚺.មានផ្ទះអត់?
🚹 :មានវិឡា
🚺.មានឡានអត់?
🚹 :មាន Land Rover
🚺.ប្រាក់ខែមួយខែប៉ុន្មាន?
🚹:ខ្ញុំជាអ្នកឲ្យប្រាក់ខែគេ
🚺.ចឹង..ក៏បាន ខ្ញុំការជាមួយបង

👰💒 នាងក៏រៀបការជាមួយគេ
តែនាងភ្លេចគិតថាលើកនេះគេអត់បានប្រាប់ថាស្រលាញ់នាងទេ

⏰ 10 ឆ្នាំក្រោយមក
🚹:យើងលែងគ្នាទៅ
🚺.ហេតុអីទៅ?
🚹:ខ្ញុំមានស្រីថ្មីហើយ គេទាំងល្អហើយស្អាត...នាងមិនបានបិុនគេនោះទេ
🚺.តែខ្ញុំជាភរិយាអ្នក
🚹:ទេ...នាងគឺជាស្រីដែលខ្ញុំទិញបានដោយផ្ទះ🏠 លុយ💰 និងឡាន🚗
🚺.ក្រែងអ្នកស្រលាញ់ខ្ញុំហ្អី? ខ្ញុំចាំបានថាអ្នកធ្លាប់និយាយណា៎
🚹:តែលើកនោះនាងអត់យល់ព្រម ពេលដែលនាងព្រម ខ្ញុំអត់បាននិយាយទេ
ចឹងយើងលែងគ្នាទៅ!

👫 ជីវិត-ស្នេហា ដែលសាមញ្ញ ប្រសេីរជាងអ្វីទាំងអស់ ចូរថែរក្សាមនុស្សដែលអ្នកស្រលាញ់ហើយគេស្រឡាញ់អ្នកឲ្យបានល្អ សង្គមមុខលុយ💵 សង្គមវត្ថុនិយម ចុងក្រោយនឹងពេញទៅដោយភាពចាកចេញ ដ៏ជូរចត់ និងឈឺចាប់!

👉តើមានមនុស្សប៉ុន្មាននាក់ដែលដឹងហើយយល់នោះ?

តើអ្នកចង់ក្លាយទៅជាបុគ្គលិកបែបណានៅក្នុងអង្គភាពរបស់អ្នក?
11/01/2021

តើអ្នកចង់ក្លាយទៅជាបុគ្គលិកបែបណានៅក្នុងអង្គភាពរបស់អ្នក?

26/12/2020
24/12/2020

106 YEARS AGO THEY STOPPED THE WAR FOR CHRISTMAS.

24/12/2020

វិធីសាស្ត្រទាំង ៥ដើម្បីក្លាយខ្លួនជាអ្នកមាន នៅក្នុងប្រទេសកម្ពុជា Khmer news, Cambodia news, Business news cambodia, Business in cambodia, Entrepreneur news, More like this, Entrep...

មានប្អូនប្រុសម្នាក់បានសុំអោយខ្ញុំជួយស្វែងរកម៉ូតូដែលបានបាត់នៅម្ដុំសង្កាត់ទឹកថ្លា ប្រសិនបើបងប្អូនបានឃើញ ជួយcallមកតាមលេខទូរ...
05/12/2020

មានប្អូនប្រុសម្នាក់បានសុំអោយខ្ញុំជួយស្វែងរកម៉ូតូដែលបានបាត់នៅម្ដុំសង្កាត់ទឹកថ្លា ប្រសិនបើបងប្អូនបានឃើញ ជួយcallមកតាមលេខទូរស័ព្ទចំនួនបីខ្សែរនេះផង 010 241 198 / 099 459 995 / 097 551 6606
ខ្ញុំបាទសូមអរគុណទុកជាមុន🙏

Address

#371, Phum Sleng Rolerng, Sangkat Turk Thla, Khan Sen Sok
Phnom Penh
12102

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85510241198

Website

Alerts

Be the first to know and let us send you an email when សំអាត ជឹមកេណឌី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សំអាត ជឹមកេណឌី:

Shortcuts

Share

Category