26/03/2025
កាលពីសប្តាហ៍មុននេះ Student Ambassador Batch 2 នៃមជ្ឈមណ្ឌលអប់រំស្រ្ពីងបានរៀបចំកម្មវិធីសប្បុរសធម៌ Spring Hope 2.0 ក្រោមយុទ្ធនាការ "ផ្ញើក្តីសង្ឃឹមទៅកាន់ខេត្តតាកែវ" ដើម្បីជួយគាំទ្រដល់កិច្ចដំណើរការរបស់សាលាសហគមន៍ I See I Do ដែលមានសិស្សរហូតដល់ទៅ 340 នាក់ កំពុងត្រូវការជាចាំបាច់នូវការផ្គត់ផ្គង់ការសិក្សា និងការរស់នៅ។
យើងខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះសប្បុរសជនទាំងអស់ដែលមានទឹកចិត្តប្រពៃថ្លៃថ្លាក្នុងការគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការមួយនេះ ដោយយើងទទួលបានការបរិច្ចាគជាថវិកាសរុបរហូតដល់ទៅ 3113 ដុល្លារ រួមជាមួយតុក្កតា អាហារ សម្ភារសិក្សា និងសម្ភារសំខាន់ៗជាច្រើនផ្សេងទៀត។ ការចូលរួមរបស់អ្នកទាំងអស់គ្នាគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។