Health Promotion - NCHP News

Health Promotion - NCHP News The National Centre for Health Promotion (NCHP) provide health promotion/health education and commun

07/08/2026

របៀបធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់កុមារ
-----------------------------------------

អ្នកម្តាយនៅតែនាំកូនទៅពិនិត្យសុខភាព បន្ទាប់ពីសម្រាល រហូតដល់ទារកអាយុ ២ឆ្នាំ!
06/08/2026

អ្នកម្តាយនៅតែនាំកូនទៅពិនិត្យសុខភាព បន្ទាប់ពីសម្រាល រហូតដល់ទារកអាយុ ២ឆ្នាំ!

អ្នកម្តាយនៅតែនាំកូនទៅពិនិត្យសុខភាព បន្ទាប់ពីសម្រាល រហូតដល់ទារកអាយុ ២ឆ្នាំ!
-------------------------------------------
បងប្អូនស្រ្តីៗ នៅតែអាចនាំកូនរបស់អ្នកបន្ទាប់ពីសម្រាល រហូតដល់អាយុ ២ឆ្នាំ ទៅទទួលសេវាត្រួតពិនិត្យសុខភាព តាមដានសុខភាពកូន
តាមរយៈមូលនិធិសមធម៌សុខាភិបាលនៅមន្ទីរពេទ្យដែលជាសេវាតាមបែបវេជ្ជសាស្រ្ត ធានាសុវត្ថិភាព និងគុណភាពដល់កូនៗអ្នក!
សូមប្រើបណ្ណមូលនិធិសមធម៌សុខាភិបាលទាំងអស់គ្នា រាល់ពេលទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព!
#ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា
#មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
#មូលនិធិសមធម៌សុខាភិបាល_ផ្តល់ភាពកក់ក្តៅ

06/08/2026

💙"ខ្ញុំសូវមានទឹកដោះ..." ជាក្តីបារម្ភដែលអ្នកម្តាយទើបសម្រាលជាច្រើនអាចមាន!

💡ប៉ុន្តែ តើអ្នកដឹងទេ?

🤱👶 ក្នុងប៉ុន្មានថ្ងៃដំបូងក្រោយពេលសម្រាល ម្តាយនឹងផលិត ទឹកដោះដំបូង ដែលមានបរិមាណតិច ប៉ុន្តែពោរពេញដោយសារជាតិចិញ្ចឹម និងអង្គបដិប្រាណ ដែលជួយការពារទារកពីការឆ្លងជំងឺ។ មួយវិញទៀត ក្រពះរបស់ទារកទើបនឹងកើតតូចប៉ុនរង្វង់ក្រចកមេដៃទេ ដូចនេះ បរិមាណតិចតួចនៃទឹកដោះដំបូងគឺគ្រប់គ្រាន់ហើយ!
✨ ការដាក់ទារកបៅភ្លាមៗក្នុងរយៈពេលមួយម៉ោងដំបូង និងបំបៅឱ្យបានញឹកញាប់តាមតម្រូវការរបស់ទារក នឹងជួយជំរុញការផលិតទឹកដោះម្តាយឱ្យកាន់តែច្រើន។

💙 កុំអស់សង្ឃឹម ប្រសិនបើអ្នកគិតថាទឹកដោះចេញតិច។ ការចាប់ផ្តើមបំបៅកូនឱ្យបានឆាប់ និងការបន្តបំបៅកូនដោយទឹកដោះម្តាយជាប្រចាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយឱ្យទឹកដោះម្តាយឆាប់ចេញ ហើយចេញកាន់តែច្រើន។

💪
🌱
💙

06/08/2026
04/08/2026
ការពារខ្លួនពីជំងឺគ្រុនឈាម ដើម្បីសុខភាពម្ដាយនិងទារក-------------------------------------------------------សូមមានប្រុងប្រយ...
04/08/2026

ការពារខ្លួនពីជំងឺគ្រុនឈាម ដើម្បីសុខភាពម្ដាយនិងទារក
-------------------------------------------------------
សូមមានប្រុងប្រយ័ត្នជំងឺគ្រុនឈាមជាពិសេសនៅក្នុងរដូវវស្សា ដែលជំងឺនេះអាចកើតចំពោះមនុស្សគ្រប់វ័យ ចំពោះស្រ្ដីមានផ្ទៃពោះអាចបង្កគ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុងផ្ទៃ ហើយអាចចម្លងជំងឺនេះទារកបាននៅពេលស្រ្ដីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ

ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព សហការជាមួយមន្ទីរសុខាភិបាលនៃរ...
30/07/2026

ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ក្រោមការគាំទ្ររបស់អង្គការ Vital Strategies បានរៀបចំបើកវគ្គតម្រង់ទិសការតេស្ដសាកល្បងលើគោលការណ៍ណែនាំ ស្ដីពីការផ្ដល់ប្រឹក្សាលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់នៅតាមមូលដ្ឋានសុខាភិបាល និងសម្រាប់អ្នកជំងឺរបេង។
វគ្គតម្រង់ទិសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីមណ្ឌលសុខភាព អំពីវិធីសាស្រ្តផ្ដល់ប្រឹក្សាខ្លីៗក្នុងការលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ រួមជាមួយការកត់ត្រាស្ថានភាពប្រើប្រាស់ផលិតផលថ្នាំជក់ ការតាមដាន និងការវាយតម្លៃប្រសិទ្ធភាពនៃការផ្ដល់ប្រឹក្សា សម្រាប់អនុវត្តសាកល្បងនៅតាមមណ្ឌលសុខភាពគោលដៅទាំង១២ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៤រូប អញ្ជើញមកពីមណ្ឌលសុខភាព​ចំនួន ១២ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ។

Address

Building #3, National Road 6A, Kienkhliaeng, Prekleap, Chroychangvar, Kingdom Of Cambodia
Phnom Penh

Alerts

Be the first to know and let us send you an email when Health Promotion - NCHP News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share