19/03/2026
អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ "រួមគ្នាកសាងក្ដីសង្ឃឹមនិងភាពសុខដុមរមនា"
This is an official page for Department of Social Work of Royal University of Phnom Penh.
19/03/2026
អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ "រួមគ្នាកសាងក្ដីសង្ឃឹមនិងភាពសុខដុមរមនា"
14/02/2026
សូមស្វាគមន៍និស្សិតជំនាន់ទី១៨ចូលមកគ្រួសារសង្គមកិច្ចវិទ្យា។ ការប្រជុំតម្រង់ទិសជាមួយនិស្សិតឆ្នាំទី១ (២០២៥-២០២៦) ជាមួយដេប៉ាតឺម៉ង់។
12/12/2025
អបអរសាទរ!
លទ្ធផលបេក្ខជនដែលបានប្រឡងជ្រេីសរេីសជាប់ជាស្ថាពរឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦
ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា
24/11/2025
ជូនពរប្អូនៗទទួលបានជោគជ័យ។ ប្អូនៗអាចមកមើលឈ្មោះប្រឡងមុនមួយថ្ងៃ។
30/10/2025
📌ការដាក់ពាក្យប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមកិច្ចនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ សូមប្រញាប់រួសរាន់ឡើង
🗓ផុតកំណត់ទទួលពាក្យ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥
18/10/2025
ប្អូនៗដែលជាប់អាហារូបករណ៍បម្រុង ជំនាញ សង្គមកិច្ចវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមមកបង្ហាញខ្លួន និងបំពេញសំណុំបែបបទចូលរៀន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត។ ករណីមិនបានបង្ហាញខ្លួនតាមកាលកំណត់ ត្រូវចាត់ទុកថាបោះបង់អាហារូបករណ៍របស់ខ្លួន។
30/09/2025
📣ព័ត៌មានដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា នៃសាកលវិទ្យាភូមិន្ទភ្នំពេញ
កម្មវិធីសិក្សាបរិញ្ញាបត្រសង្គមកិច្ចវិទ្យាថ្នាក់បង់ថ្លៃ ឆ្នាំសិក្សា២០២៥-២០២៦
ទំនាក់ទំនង៖
📧[email protected]
📣 RUPP Department of Social Work
📍សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មណ្ឌល២)
27/09/2025
អបអរសាទរប្អូនៗមកកាន់ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា ២០២៥- ២០២៦!
សូមបំពេញពាក្យ និងសំណុំបែបបទផ្សេងៗត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
03/09/2025
📢[សេចក្តីជូនដំណឹង]
ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមចូលរួមអបអរសាទរប្អូនៗសិស្សវិទ្យាល័យទាំងអស់ដែលទើបប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិកាលពីថ្មីៗនេះ!
ឆ្លៀតក្នុងឱកាសនេះ ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឱ្យបានជ្រាបថា យើងនឹងរៀបចំការប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកសង្គមកិច្ចវិទ្យានៅឆ្នាំសិក្សា ២០២៥-២០២៦ ឆាប់ៗនេះ។
សូមប្អូនៗពិនិត្យមើលព័ត៌មានលម្អិតអំពីកម្មវិធី និងដំណើរការប្រឡងនៅក្នុងឯកសារភ្ជាប់ខាងក្រោម៖
📌កាលបរិច្ឆេទដាក់ពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៤:០០នាទីរសៀល។
21/08/2025
📌បើកទទួលពាក្យចុះឈ្មោះប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
02/08/2025
នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អតីតនិស្សិត និងនិស្សិតសង្គមកិច្ចវិទ្យាចំនួន ៣១នាក់ បានជួបជុំគ្នាដើម្បីរំលឹកឡើងវិញអំពី «ប្រតិកម្មផ្លូវចិត្ត និងវិធីសាស្ត្រក្នុងការថែរក្សា និងសង្គ្រោះផ្លូវចិត្តបឋម»។
វគ្គនេះបង្កើតឡើងក្នុងគោលបំណង ជួយឱ្យអតីតនិស្សិត និងនិស្សិតរបស់យើងមានលទ្ធភាពក្នុងការឆ្លើយតប និងជួយខ្លួនឯង ក៏ដូចជាមនុស្សជុំវិញខ្លួនបាន នៅពេលទទួលអារម្មណ៍តានតឹង ឬអារម្មណ៍ផ្សេងៗ ជាពិសេសនៅក្នុងស្ថានភាពតានតឹងក្នុងជម្លោះ រវាងប្រទេស និងប្រទេស។
វគ្គនេះ ត្រូវបានសម្របសម្រួលដោយ លោកស្រី សុខ ផាណែត អ្នកឯកទេសចិត្តសាស្រ្ត នៃអង្គការធីភីអូ និងជាគ្រូបង្រៀននៃដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា។
សូមអរគុណលោកស្រី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួននាចុងសប្ដាហ៍ ក្នុងការសម្របសម្រួលវគ្គបណ្ដុះបណ្ដាលប្រកបដោយអត្ថន័យ និងខ្លឹមសារ ដែលជួយជាប្រយោជន៍ដល់និស្សិត និងអតីតនិស្សិតយើងទាំងអស់គ្នា។
សូមអរគុណដល់និស្សិត និងអតីតនិស្សិតទាំងអស់គ្នាចំពោះការចាប់អារម្មណ៍ក្នុងការថែរក្សាសុខភាពផ្លូវចិត្តផ្ទាល់ខ្លួន និងជួយដល់មនុស្សជុំវិញខ្លួន ព្រមទាំងចំណាយពេលវេលាចូលរួមនាព្រឹកនេះ។ ដេប៉ាតឺម៉ង់ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តអនុវត្ត និងចែករំលែកចំណេះដឹង វិធីសាស្ត្រ និងបទពិសោធន៍ល្អៗក្នុងការថែរក្សាផ្លូវចិត្តបន្តទៀត។