The world books

The world books

Share

All types of book

30/11/2024

តាមការសន្យាគឺដល់វេលាដែលត្រូវចែករំលែកហេីយ​ តាមពិតថ្ងៃនេះរវល់តែត្រេកអរនឹងសមិទ្ធផលថ្មីរបស់កម្ពុជាយេីងគឺពិធីសម្ភោធបេីកឲ្យប្រេីប្រាស់មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពនិងសុខភាព(OSH training center)ដូច្នេះក៏យឺតយ៉ាវ​ តែយ៉ាងណាក៏ដោយត្រូវតែគោរពសន្យា🤭

នៅក្នុងវិស័យ​ឯកជន​ដូចជា​ ក្រុមហ៊ុន​ទិញលក់ផលិតផល​ សេវាកម្ម​ វិនិយោគ​ជាដេីម​ គឺត្រូវការបុគ្គលិកដេីម្បីប្រតិបត្តិការ😊
ដូចខ្ញុំធ្លាប់ចែករំលែករួចមកហេីយ​ ប្រព័ន្ធគ្រប់គ្រងគឺមានសារៈសំខាន់ណាស់ដេីម្បីធ្វេីឲ្យប្រតិបត្តិការជំនួញមាននិរន្តរភាព😊
ធាតុមួយនៃប្រព័ន្ធគ្រប់គ្រងគឺ​ ធនធានមនុស្ស​ ដែលធ្វេីឲ្យប្រព័ន្ធគ្រប់គ្រងដំណេីរការរលូននិងមានប្រសិទ្ធិភាព​ 👍

បេីនិយាយអំពីធនធានមនុស្សគឺសម្តៅទៅលេីការជ្រេីសរេីសបុគ្គលិកមកបម្រេីការងារដោយផ្តល់នូវប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ទៅតាមច្បាប់ឬប្រសេីរជាងច្បាប់ដេីម្បីអោយមានលក្ខខណ្ឌការងារសមរម្យនិងរក្សាបុគ្គលិកអោយបន្តការងារបានយូរអង្វែង😊​ តែនេះជាការគិតចង់បានប៉ុណ្ណោះ​ ពីព្រោះបុគ្គលិកមាន​២ប្រភេទគឺ​ បុគ្គលិកទ្រព្យ​ និង​ បុគ្គលិកបំណុល🤣
បុគ្គលិកទ្រព្យ​គឺធ្វេីការដោយភាពឆ្លាតវៃ​ បង្កេីតបានផលច្រេីនជាងប្រាក់ឈ្នួលដែលក្រុមហ៊ុនចំណាយ​ ចំណែកបុគ្គលិកបំណុលវិញគឺផលិតបានផលតិចជាងប្រាក់ឈ្នួលដែលក្រុមហ៊ុនផ្តល់ឲ្យ🤭
បុគ្គលិកទ្រព្យ​ឬបំណុលគឺកេីតឡេីងពីការជ្រេីសរេីស​ ការបណ្តុះបណ្តាល​ ការប្រេីប្រាស់របស់ថ្នាក់គ្រប់គ្រង​ ដូច្នេះហេីយទេីបមានពាក្យចាស់បុរាណនិយាយតៗគ្នាថា​ "ទឹកជ្រោះបេីខាងលេីកខ្វក់ខាងក្រោមក៏កខ្វក់ដែរ"🤣

បានហេីយចូលសាច់រឿងតួនាទីបុគ្គលិកទាំងបីនៅក្នុងវិស័យរោងចក្រ​ សហគ្រាសវិញ​ គឺៈ
១)រដ្ឋបាល
២)ធនធានមនុស្ស
៣)អនុលោមភាព (CSR, SEA, COC,…)

វប្បធម៌អ្នកវិនិយោគមួយចំនួនធំដែលប្រតិបត្តិនៅកម្ពុជាគឺចូលចិត្តជួលមនុស្សម្នាក់ឲ្យកាន់១០០មុខហេីយប្រាក់ខែតែមួយមុខទេ🤭
ដល់ពេលនាំគ្នាធ្វេីការយូៗទៅគិតថា​ ការងាររដ្ឋបាលគឺ១០០មុខ​ ដោយខ្លួនឯងមិនបានដឹងទេថា​ តួនាទីនិមួយៗមានការទទួលខុសត្រូវអ្វីខ្លះ?🤣
មិនចង់បកស្រាយច្រេីនសូមមេីលតារាងប្រៀបធៀបការងារទាំង៣នេះគឺ​ រដ្ឋបាល(admin) - ធនធានមនុស្ស(HR) - និងអនុលោមភាព (CSR,SEA,CoC…)🤭

បញ្ជាក់ៈ​ បេីមានពេលនឹងបកប្រែជាភាសាខ្មែរអោយ​តែចុងសប្តាហ៍រវល់ស្ទួចត្រី🎣🤣☕️

15/10/2024

ទ្រឹស្តី​នេះល្អណាស់ហេីយកូនចៅគ្រប់រូបចង់បានជាអនេក😊
ចំណែកមេវិញក៏ចង់ក្លាយទៅជាមេល្អដែលគេគោរពស្រលាញ់និងចូលចិត្តដែរ​ ហេីយកូនចៅគ្រប់រូបក៏ចង់បានវាដែរពេលដែលក្លាយទៅជាមេគេ​ ប៉ុន្តែទ្រឹស្តីល្អមិនប្រាកដថាធ្វេីបានគ្រប់គ្នាឡេីយពីព្រោះ👉
១)មនុស្សភាគច្រេីនទទួលត្រូវតែមិនទទួលខុស(ខ្លាចគេថាអន់)
២)មនុស្សភាគច្រេីនមានភាពច្រណែនគ្រាន់តែតិចឬច្រេីន​ ដូច្នេះទង្វេីដែលមានមោទកភាពចំពោះកូនចៅក៏ទៅតាមកម្រិតនៃភាពច្រណែនដែលខ្លួនមាន
៣)មនុស្សភាគច្រេីនយល់ថាខ្លួនឯងក៏ចេះហេីយមានឱកាសធ្វេីជាមេគេគឺចេះជាងកូនចៅ​ ដូច្នេះការប្រកាន់នូវកម្រិតចំណេះដឹងនិងឋានៈរបស់ខ្លួនគឺមិនងាយសួរយោបល់កូនចៅឡេីយ​ ដោយបារម្ភថាសួរកូនចៅច្រេីនខ្លាចកូនចៅថាអន់
៤)ធ្វេីជាមេគេគឺប្រឈមទៅនឹងការគ្រប់គ្រងជម្លោះ​និងដោះស្រាយបញ្ហា គឺមានទាំងបញ្ហាខ្លួនជាមេជាមួយកូនចៅ​ ឬ​ កូនចៅជាមួយកូនចៅ​ ឬកូនចៅជាមួយអ្នកផ្សេងទៀត​ ដូច្នេះការដោះស្រាយបញ្ហាគឺអាស្រ័យទៅលេីប្រភេទទាំងនោះដែរ​ បេីមេខ្សោយ​ ប្រកាន់យកពាក្យ​"អញ"​ ប្រកាន់បក្សពួក​ គិតប្រយោជន៍ផ្ទាល់ខ្លួន​ ច្បាស់ណាស់ការដោះស្រាយបញ្ហាមិនឈរលេីគោលការណ៍យុត្តិធម៌និងតម្លាភាពឡេីយ
៥)ទំនុកចិត្តពិបាកវាស់វែងណាស់​ ជាមេគេច្បាស់ជាទុកចិត្តកូនចៅហេីយទេីបប្រេី ពីព្រោះបេីមិនទុកចិត្តមិនប្រេីឡេីយ​ តែសំខាន់មេមានយន្តការគ្រប់គ្រងការងារនិងចេះប្រេីកូនចៅឬអត់? បេីមេខ្សោយហេីយមិនចេះប្រេីមនុស្ស​ ច្បាស់ណាស់ទំនុកចិត្តគឺលិចអណ្តែតមិនទៀងទាត់ហេីយឈានទៅរកការមិនទុកចិត្តគ្នា
៦)ដោយសារតែវប្បធម៌នៅកន្លែងការងារខុសៗគ្នា​ ហេីយវប្បធម៌ភាគច្រេីនគឺប្រជែងគ្នា​ វាយប្រហារ​គ្នា​ ដណ្តេីមមុខមាត់​ ផលប្រយោជន៍​ ធ្វេីអោយមេភាគច្រេីនបារម្ភខ្លាចកូនចៅល្អជាង​ មានមុខមាត់ជាង​ គេគោរពស្រលាញ់ជាង​ ខ្លាចបាត់បង់តួនាទីឬឋានៈ​ បាត់បង់ប្រយោជន៍​ ច្បាស់ណាស់មេភាគច្រេីនមិនចង់បង្រៀនកូនចៅអោយល្អឬក្លាយទៅជាមេឡេីយ🤔

នេះជាបរិបទជាក់ស្តែងនៅក្នុងពិភពការងារដែលកេីតមានស្ទេីរគ្រប់ទីកន្លែង​ ទេីបមានទ្រឹស្តីនេះផ្សព្វផ្សាយឡេីងក្នុងគោលបំណងដាស់តឿននិងតម្រង់ទិសមេនិងកូនចៅដែលនឹងក្លាយទៅជាមេនាពេលអនាគត😊

06/10/2024

ស្វែងយល់អំពីការបំលែងទិន្នន័យទៅជាគតិបណ្ឌិត:

👉 ទិន្នន័យ​:​ ជាកំណត់បង្ហាញ​ ឬការពិតដែលជាចំណុចចាប់ផ្តេីមដោយមិនទាន់បានកែប្រែឬបកប្រែ(ដែលភាសាសាមញ្ញហៅថា​ ទិន្នន័យដេីម​ ឬឆៅ)🤭

👉 ព័ត៌មាន​:​ ជាទិន្នន័យដែលបានរៀបចំ​ ចងក្រងរួចហេីយនិងបង្កេីតបានជាបរិបទឬស្ថានភាព👌

👉ចំណេះដឹង:​ ជាព័ត៌មានដែលបានបកប្រែទៅជាអត្ថន័យមួយនិងយល់បាន​ (លទ្ធផលអាចជាចំណេះដឹងដែលត្រូវឬខុស​ ឬត្រូវផងខុសផង​ អាស្រ័យកម្រិតនៃបញ្ញារបស់អ្នកបកប្រែ)🤣

👉 គតិបណ្ឌិត:​ ជាសមត្ថភាពក្នុងការយកចំណេះដឹងទៅប្រេីប្រាស់ប្រកបដោយប្រសិទ្ធភាពនិងក្រមសីលធម៌ដេីម្បីបង្កេីតបានជាគំនិតដែលប្រកបទៅដោយបញ្ញានិងភាពត្រឹមត្រូវ👍

រីករាយថ្ងៃអាទិត្យ​😊

Photos from The world books's post 30/09/2024

ផលប៉ះពាល់នៃផ្សែងដែលហុយចេញពីការឆេះក្រណាត់! 

👉 កាបូនម៉ូណូអុកស៊ីត (CO):​ ជាឧស្ម័នគ្មានពណ៌ គ្មានក្លិន ដែលអាចបណ្តាលឱ្យវិលមុខ សន្លប់ និងអាចស្លាប់ដោយសារកង្វះការផ្គត់ផ្គង់អុកស៊ីសែននៅក្នុងខ្លួន។
👉 អុីដ្រូសែនសុីយ៉ាណាយ Hydrogen Cyanide (HCN):​បញ្ចេញកំឡុងពេលឆេះហុយនៃវត្ថុធាតុដែលមានសមាសភាពផ្សំដូចជានីឡុង ប៉ូលីយេស្ទ័រ ឬប៉ូលីយូធ្យូថេន វាអាចរារាំងការដកដង្ហើមតាមកោសិកា ដែលនាំឱ្យសន្លប់ ឬស្លាប់។
👉 សមាសធាតុសរីរាង្គងាយនឹងបង្ករជាហេតុ (VOCs)៖ ជាទូទៅនៅក្នុងក្រណាត់សំយោគដែលត្រូវបានលាយដោយសារធាតុគីមី សារធាតុ VOCs អាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើម រលាកស្បែក និងជំងឺរ៉ាំរ៉ៃយូរអង្វែង។
👉 ភាគល្អិតឬលម្អងតូចៗ​ Particulate Matter (PM): ភាគល្អិតតូចៗអណ្តែតក្នុងខ្យល់ដែលត្រូវបានបញ្ចេញកំឡុងពេលដុតក្រណាត់អាចជ្រាបចូលទៅក្នុងសួតយ៉ាងជ្រៅ ហើយនាំឱ្យមានបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺត រលាកទងសួត និងការខូចខាតសួតរយៈពេលវែង។

The health effects of the smoke from the fabric burn:
1) Hydrogen Cyanide (HCN)
2) CO
3) VOCs
4) PM



14/08/2024

ភាពខុសគ្នារវាង​ អង្គហេតុ“Fact” និង​ ការបកស្រាយ “Intepretation”:
👉 អង្គហេតុៈ​ គឺមានលក្ខណៈវត្ថុបំណង​ ជាព័ត៌មានដែលអាចផ្ទៀងផ្ទាត់ដេីម្បីរកការពិតដែលមនុស្សទូទៅទទួលស្គាល់បាន​ វាជាស្ថានភាពពិតដែលាចអង្កេតបានឬជាទិន្នន័យដែលអាចវិនិច្ឆ័យបានដោយភស្តុតាង😊
Facts: are objective, verifiable pieces of information that are universally accepted as true. They are based on observable phenomena or data that can be confirmed through evidence.

👉 ការបកស្រាយ:​ ទាក់ទងទៅនឹងការពន្យល់​ ការកំណត់ឲ្យនូវអត្ថន័យទៅលេីអង្គហេតុ​ វាមានលក្ខណៈប្រធានបទនៃដំណេីរការយល់ដឹងទៅលេីអង្គហេតុដោយយោងទៅលេីទស្សនៈ​ ចំណេះដឹង​ ឬជំនឿរបស់បុគ្គលម្នាក់ៗ😊
Interpretation: involves explaining or assigning meaning to facts. It is the subjective process of making sense of the facts based on one's perspective, knowledge, or beliefs.

បញ្ហា (Problem) ខុសពី​ ជម្លោះ (Conflict)
👉 បញ្ហាៈ​ គឺកេីតឡេីងពីភាពខុសគ្នារវាង​ អង្គហេតុ(facts)​ និងស្តង់ដារ​ ច្បាប់​ តម្រូវការ​ (ទាក់ទងទៅនឹងការងារ​ ដំណេីរការ​ ឬស្ថានភាព)😊
👉ជម្លោះ (Conflict):​ គឺកេីតឡេីងពីភាពមិនចុះសម្រុង​ ភាពតាមតឹងរវាងភាគីពីរឬច្រេីន(ទាក់ទងទៅនឹង​ គំនិត​ តម្លៃ​ សេចក្តីត្រូវការ​ និងផលប្រយោជន៍)😊

បេីយក Facts មកវិភាគគឺងាយកំណត់បញ្ហា​ តែបេីយក interpretation មកគិតច្បាស់ណាស់នឹងមានគំនិតខ្វែងគ្នាបង្ករទៅជាជម្លោះ​ រួចបណ្តាលឲ្យមានបញ្ហាក្នុងទំនាក់ទំនង​ អារម្មណ​៍​ និង​ ការប្រស្រ័យទាក់ទងគ្នា😊

22/06/2024

បក្សពួកគឺមិនដែលធ្វេីឲ្យអ្នកជោគជ័យឡេីយ​ ក៏ប៉ុន្តែទេពកោសល្យ​គឺអាចធ្វេីឲ្យអ្នកជោគជ័យបាន😊

នៅគ្រប់ទីកន្លែងការងារ​គឺតែងតែមានការចូលចិត្ត​ រាប់អាន​ គោរពគ្នា​ ច្រណែនគ្នា​ ស្អប់និងខឹងគ្នា​ ដែលជាហេតុបង្កេីតឲ្យមាន​"បក្សពួក"​ ហេីយទំនាក់ទំនងកាន់ឃ្លាតឆ្ងាយនិងថយចុះជាលំដាប់​ កត្តាទាំងនេះហេីយធ្វេីអោយវប្បធម៌នៅកន្លែងការងារកាន់តែអាប់អួរនិងមិនមាន​សុខដុមរមនា​🤔

ការបង្កើតវប្បធម៌ចុះសម្រុងគ្នានៅកន្លែងធ្វើការពាក់ព័ន្ធនឹងការជំរុញបរិយាកាសដែលបុគ្គលិកមានអារម្មណ៍ថាមានតម្លៃ ការគោរព និងការលើកទឹកចិត្ត។ នេះគឺជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីសម្រេចបាននូវចំណុចនេះ🤔

១)​ ចក្ខុវិស័យនិងតម្លៃច្បាស់លាស់ៈ
- កំណត់ និងប្រាស្រ័យទាក់ទងគ្នាអំពីចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរបស់ស្ថាប័នឱ្យបានច្បាស់លាស់។
- ត្រូវប្រាកដថាតម្លៃទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃកន្លែងធ្វើការ ចាប់ពីការសម្រេចចិត្ត រហូតដល់អន្តរកម្មប្រចាំថ្ងៃ។
២)ទំនាក់ទំនងបើកចំហៈ
- ផ្សព្វផ្សាយបណ្តាញទំនាក់ទំនងប្រកបដោយតម្លាភាព ដែលនិយោជិតមានអារម្មណ៍សុវត្ថិភាពក្នុងការបញ្ចេញគំនិត កង្វល់ និងមតិកែលម្អរបស់ពួកគេ។
- រៀបចំកិច្ចប្រជុំ ឱ្យបានទៀងទាត់ ដើម្បីអោយគ្រប់គ្នាបានដឹង និងចូលរួម។
៣)ការរួមបញ្ចូលនិងភាពចម្រុះ:
- ជំរុញវប្បធម៌រួមដែលគោរព និងឲ្យតម្លៃលើភាពចម្រុះគ្រប់ទម្រង់ (វប្បធម៌ ភេទ អាយុ​ ជំនាញ​ បទពិសោន៍​។ល។)។
- អនុវត្តគោលនយោបាយ និងការអនុវត្តដែលគាំទ្រឱកាសស្មើគ្នា និងទប់ស្កាត់ការរើសអើង។
៤)ការទទួលស្គាល់ និងការកោតសរសើររបស់និយោជិតៈ
- ទទួលស្គាល់ និងផ្តល់រង្វាន់ដល់ការរួមចំណែករបស់បុគ្គលិកជាប្រចាំ។
- អនុវត្តកម្មវិធីទទួលស្គាល់ជារចនាសម្ព័ន្ធ ដើម្បីអបអរសាទរសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ។
៥)ការអភិវឌ្ឍន៍វិជ្ជាជីវៈ
- ផ្តល់ឱកាសសម្រាប់ការសិក្សាបន្ត និងកំណើនវិជ្ជាជីវៈ។
- គាំទ្របុគ្គលិកក្នុងក្តីប្រាថ្នាក្នុងអាជីពរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាល ការណែនាំ និងកម្មវិធីអភិវឌ្ឍន៍។
៦)​តុល្យភាពការងារ-ជីវិតៈ
- លើកកម្ពស់សមតុល្យជីវិតការងារដែលមានសុខភាពល្អ ដោយផ្តល់ជូននូវម៉ោងធ្វើការដែលអាចបត់បែនបាន ជម្រើសការងារពីចម្ងាយ និងកម្មវិធីសុខភាពនានា។
- លើកទឹកចិត្តបុគ្គលិកឱ្យឈប់សម្រាក និងវិស្សមកាលឱ្យបានទៀងទាត់ ដើម្បីការពារកុំឱ្យអស់កម្លាំង។
៧)ការកសាងក្រុម និងកិច្ចសហការៈ
- រៀបចំសកម្មភាពកសាងក្រុម និងព្រឹត្តិការណ៍នានា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហការ។
- លើកទឹកចិត្តដល់គម្រោងឆ្លងកាត់មុខងារ និងការងារជាក្រុម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការយល់ដឹងរវាងបុគ្គលិក។
៨)ការគាំទ្រភាពជាអ្នកដឹកនាំៈ
- ធានាថាអ្នកដឹកនាំ និងអ្នកគ្រប់គ្រងធ្វើគំរូពីវប្បធម៌កន្លែងធ្វើការដែលចង់បាន។🤭
- ផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំផ្តោតលើការយល់ចិត្ត ការទំនាក់ទំនង និងការដោះស្រាយជម្លោះ។
៩)ដំណោះស្រាយជម្លោះ
- បង្កើតដំណើរការច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហានិងដោះស្រាយជម្លោះ។
- បណ្តុះបណ្តាលបុគ្គលិក និងអ្នកគ្រប់គ្រងក្នុងជំនាញដោះស្រាយជម្លោះ ដើម្បីដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងស្ថាបនា។
១០)បរិយាកាសការងារដែលមានសុខភាពល្អ:
- រក្សាកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ស្អាត និងមានផាសុកភាព។
- លើកកម្ពស់សុខភាពផ្លូវចិត្ត និងផ្លូវកាយ តាមរយៈកម្មវិធី និងធនធាន។
១១)ការចូលរួមសហគមន៍:
- លើកទឹកចិត្ត និងសម្រួលដល់ការចូលរួមរបស់និយោជិតក្នុងសេវាសហគមន៍ និងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។
- កសាងអារម្មណ៍នៃគោលបំណង និងជាកម្មសិទ្ធិដោយរួមចំណែកដល់សុខុមាលភាពសង្គម។

ការអនុវត្តយុទ្ធសាស្រ្តទាំងនេះទាមទារការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជាប់លាប់ពីគ្រប់កម្រិតនៃស្ថាប័ន។ វាយតម្លៃ និងកែតម្រូវវិធីសាស្រ្តរបស់អ្នកឱ្យបានទៀងទាត់ ដោយផ្អែកលើមតិកែលម្អរបស់បុគ្គលិក និងគោលដៅរបស់ស្ថាប័ន ដើម្បីរក្សាវប្បធម៌នៅកន្លែងធ្វើការប្រកបដោយសុខដុមរមនា។

រីករាយថ្ងៃអាទិត្យ​😊🎣



18/06/2024

អត្តបទចែករំលែក!
[English text is below]

ការបង្កើតមេរៀនសម្រាប់ការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពពាក់ព័ន្ធទៅនឹងដំណើរការជាប្រព័ន្ធ ដើម្បីធានាថាខ្លឹមសារមានភាពទូលំទូលាយ ការចូលរួម និងសម្របតាមតម្រូវការរបស់សិក្ខាកាម។ នេះគឺជាការណែនាំជាជំហាន ៗ សម្រាប់ដំណើរការបង្កើតមេរៀនសម្រាប់ការបណ្តុះបណ្តាលៈ
១)​ការស្វែងរកនិងវាយតម្លៃទៅលេីតម្រូវការៈ
- កំណត់តម្រូវការបណ្តុះបណ្តាលៈ កំណត់នូវអ្វីដែលជាតម្រូវការសម្រាប់ការបណ្តុះបណ្តាលដោយធ្វើការស្ទង់មតិ ការសម្ភាសន៍ ក្រុមសិក្ខាកាម ឬការវិភាគទៅលេីការងារ។
- កំណត់គោលបំណង៖ បង្កើតគោលដៅសិក្សាច្បាស់លាស់ និងអាចវាស់វែងបាន ដែលស្របតាមតម្រូវការដែលបានកំណត់។
២)​ការវិភាគទៅលេីអ្នកចូលរួមសិក្សាៈ
- កំណត់អត្តសញ្ញាណអ្នកសិក្សាៈ វិភាគប្រភេទនៃក្រុ​មអ្នកសិក្សា ចំណេះដឹងពីមុន វិធីសិក្សា និងតម្រូវការជាក់លាក់ណាមួយរបស់សិក្ខាកាមគោលដៅ។
- កែសម្រួលខ្លឹមសារៈ​ រៀបចំឯកសារបណ្តុះបណ្តាលឱ្យសមនឹងកម្រិតជំនាញ និងចំណូលចិត្តសិក្សារបស់សិក្ខាកាម
៣)​ ការបង្កេីតខ្លឹមសារៈ
- ប្រមូលព័ត៌មានៈ ប្រមូលព័ត៌មានពាក់ព័ន្ធ ធនធាន និងឯកសារពីអ្នកជំនាញនៃប្រធានបទនោះ (SMEs) ស្តង់ដារឧស្សាហកម្ម និងឯកសារដែលមានស្រាប់។
- រៀបចំខ្លឹមសារៈ​ រៀបចំរចនាសម្ព័ន្ធខ្លឹមសារតាមលំដាប់លំដោយ​ និងបំបែកវាទៅជាម៉ូឌុល ឯកតា ឬមេរៀនដែលស្របតាមគោលបំណងសិក្សា។
- ចាប់ផ្តេីមបង្កេីតមេរៀនៈ​ បង្កើតប្រភេទមេរៀនផ្សេងៗ ដូចជាឯកសារសរសេរ បទបង្ហាញ វីដេអូ សកម្មភាពអន្តរកម្ម និងកម្រងសំណួរ។
៤)​ ការរចនានិងប្លង់មេរៀន
- ការរចនាទាក់ទាញៈ​ ប្រើឧបករណ៍រចនាដែលទាក់ទាញនិងចាប់អារម្មណ៍ ដូចជាក្រាហ្វិក រូបភាព និងពណ៌ចម្រុះ ដើម្បីបង្កើនចំណង់ក្នុងរៀនសូត្រ។
- ភាពស៊ីសង្វាក់គ្នាៈ ធានាឱ្យមានភាពស៊ីសង្វាក់គ្នាក្នុងការរចនានៃទម្រង់ រចនាប័ទ្មពុម្ពអក្សរ និងប្លង់នៅគ្រប់ឯកសារទាំងអស់។
៥)​ ការបង្កេីតវិធីសាស្រ្តបង្រៀនៈ
- ជ្រើសរើសរបៀបបង្រៀនៈ ជ្រើសរើសវិធីសាស្ត្របង្រៀនដែលសមស្រប (ឧ. ការរៀនតាមអនឡាញ ការបណ្តុះបណ្តាលក្នុងថ្នាក់រៀន ការរៀនដោយរួមបញ្ចូលគ្នា) ដោយផ្អែកលើសិក្ខាកាម និងគោលបំណងបណ្តុះបណ្តាល។
- ឧបករណ៍សម្រាប់បង្រៀនៈ បង្កើត ឬជ្រើសរើសឧបករណ៍ និងplatform ចាំបាច់សម្រាប់ការបង្រៀន ដូចជាប្រព័ន្ធគ្រប់គ្រងការរៀនសូត្រ (LMS) ថ្នាក់រៀននិម្មិត ឬកន្លែងបណ្តុះបណ្តាលផ្ទាល់
៦)ការបង្រៀនសាកល្បងៈ
- មេរៀនសាកល្បងៈ ធ្វើការសាកល្បងជាមួយនឹងអ្នកសិក្សាមួយក្រុមតូច ដើម្បីប្រមូលមតិកែលម្អលើខ្លឹមសារ ការរចនា និងវិធីបង្រៀន
- ពិនិត្យឡើងវិញៈ​ ធ្វើការកែតម្រូវចាំបាច់ដោយផ្អែកលើមតិកែលម្អ ដើម្បីកែលម្អមេរៀនបណ្តុះបណ្តាល។
៧)​ ការអនុវត្តៈ
- កាលវិភាគបណ្តុះបណ្តាលៈ​ រៀបចំផែនការ និងកំណត់ពេលវគ្គបណ្តុះបណ្តាល ដោយធានាថាគ្រប់ទិដ្ឋភាពនៃភស្តុភារទាំងអស់ត្រូវបានគ្របដណ្តប់។
- សម្របសម្រួលការបណ្តុះបណ្តាលៈ​ ផ្តល់ការបណ្តុះបណ្តាលដោយប្រើសម្ភារៈ និងវិធីសាស្រ្តដែលបានបង្កេីត​ ដោយរក្សាអ្នកសិក្សាឱ្យចូលរួម និងដោះស្រាយរាល់សំណួរ ឬបញ្ហាដែលកើតឡើង។
៨)ការវាយតម្លៃ
- វាយតម្លៃការសិក្សាៈ​ វាយតម្លៃប្រសិទ្ធភាពនៃការបណ្តុះបណ្តាលតាមរយៈការវាយតម្លៃ កម្រងសំណួរ និងលំហាត់ជាក់ស្តែង។
- ប្រមូលមតិកែលម្អៈ​ ប្រមូលមតិកែលម្អពីអ្នកចូលរួមទាក់ទងនឹងខ្លឹមសារបណ្តុះបណ្តាល ការផ្តល់ និងបទពិសោធន៍រួម។
- វិភាគលទ្ធផលៈ​ វិភាគលទ្ធផលនៃការវាយតម្លៃ និងមតិកែលម្អដើម្បីកំណត់ថាតើគោលដៅសិក្សាត្រូវបានបំពេញ។

៩)​ ការកែលម្អជាបន្តបន្ទាប់:
- សម្ភារៈធ្វើបច្ចុប្បន្នភាព ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវសម្ភារៈបណ្តុះបណ្តាល ដើម្បីឆ្លុះបញ្ចាំងពីព័ត៌មាន មតិកែលម្អ និងការផ្លាស់ប្តូរស្តង់ដារឧស្សាហកម្ម ឬតម្រូវការរបស់អង្គការ។
- ការវាយតម្លៃបន្តៈ តាមដានជាបន្តបន្ទាប់នូវប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាល និងធ្វើការកែលម្អតាមការចាំបាច់។

😊
Developing effective training materials involves a systematic process to ensure that the content is comprehensive, engaging, and tailored to the needs of the learners. Here is a step-by-step guide to the training materials development process:

1.Needs Assessment:
- Identify Training Needs: Determine what the training needs are by conducting surveys, interviews, focus groups, or job analysis.
- Define Objectives: Establish clear, measurable learning objectives that align with the identified needs.
2. Audience Analysis:
- Identify Learners: Analyze the target audience’s demographics, prior knowledge, learning styles, and any specific needs.
- Customize Content: Tailor the training materials to fit the audience’s level of expertise and learning preferences.
3. Content Development:
- Gather Information: Collect relevant information, resources, and materials from subject matter experts (SMEs), industry standards, and existing documentation.
- Organize Content: Structure the content logically, breaking it down into modules, units, or lessons that align with the learning objectives.
- Develop Material: Create various types of materials, such as written documents, presentations, videos, interactive activities, and quizzes.
4. Design and Layout:
- Engaging Design: Use visually appealing design elements, such as graphics, images, and color schemes, to enhance learning.
- Consistency: Ensure consistency in formatting, font styles, and layouts across all materials.
5. Development of Delivery Methods:
-Select Delivery Mode: Choose appropriate delivery methods (e.g., e-learning, classroom training, blended learning) based on the audience and training objectives.
- Develop Tools:Create or select the necessary tools and platforms for delivery, such as Learning Management Systems (LMS), virtual classrooms, or physical training spaces.
6. Pilot Testing:
- Test Materials: Conduct a pilot test with a small group of learners to gather feedback on the content, design, and delivery methods.
- Revise: Make necessary adjustments based on the feedback to improve the training materials.
7. Implementation:
- Schedule Training: Plan and schedule training sessions, ensuring all logistical aspects are covered.
- Facilitate Training; Deliver the training using the developed materials and methods, keeping learners engaged and addressing any questions or issues that arise.
8. Evaluation:
- Assess Learning: Evaluate the effectiveness of the training through assessments, quizzes, and practical exercises.
- Gather Feedback: Collect feedback from participants regarding the training content, delivery, and overall experience.
- Analyze Results: Analyze the assessment results and feedback to determine if learning objectives were met.
9. Continuous Improvement:
- Update Materials: Regularly update training materials to reflect new information, feedback, and changes in industry standards or organizational needs.
-Ongoing Evaluation: Continuously monitor the effectiveness of the training program and make improvements as necessary.

11/12/2023

360 degree Performance Management:

Upward feedback is the new connector to turn the performance management processes into 360 degree evaluation🤭
The purposes are producing the real leaders from all the levels (vertical and horizontal leaders), improve and enhance the good relationship at all the levels especially to engage the employees for a good teamwork and spirit with high responsibility and accountability.
The upward feedback should happen after the completion of employee performance appraisal (end of cycle for the performance evaluation) to ensure that employees and supervisors are practicing the performance appraisal with high integrity, transparency, respect, and positive attitude.
It is noted that, all the upward feedback must be confidential through the effectiveness of the IT policies and procedures as most of the case, the disclosure come from this ineffective implementation of data integrity.

12/08/2023

👉 Silence does not mean that you escape from the problem but it is better to build the opportunities rather risks🤭

👉 Self-reflection, self-awareness, self-confidence, self-discipline, self-development, and self-assessment are determined by the levels of your emotional intelligence👍

Have a nice weekend!

09/08/2023

ភាពជាអ្នកដឹកនាំកំពូល(ទី៥)គឺកេីតចេញពីការសន្សំនូវចរិតលក្ខណៈល្អៗពីកំណេីតហេីយត្រូវបា​នគេតម្រង់ទិសបន្ថែមដេីម្បីអោយប្រសេីរ​និងទទួលបា​នការគោរពយូរអង្វែង ចំណែកភាពជាអ្នកដឹកនាំដែលរៀនអនុវត្តតាមឬប្រឹងត្រាប់តាមគឺមិនសូវជោគជ័យទេ​ តែងតែពឹងផ្អែកលេីតួរនាទី​ អំណាច​ (ទី១)​ និងល្បិចកលប៉ុណ្ណោះ🤭

#ភាពជាអ្នកដឹកនាំប្រាំកម្រិត

12/07/2023
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


555
Phnom Penh
120605