វិទ្យាល័យ ចម្រើនវិជ្ជា ខេត្តព្រៃវែង Chomroeun Vichea High School

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាល័យ ចម្រើនវិជ្ជា ខេត្តព្រៃវែង Chomroeun Vichea High School

វិទ្យាល័យ ចម្រើនវិជ្ជា ខេត្តព្រៃវែង Chomroeun Vichea High School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វិទ្យាល័យ ចម្រើនវិជ្ជា ខេត្តព្រៃវែង Chomroeun Vichea High School, Education, បណ្ដោយផ្លូវជាតិលេខ១ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង, Phnom Penh.

[ Catholic Education ]
វិទ្យាល័យ ចម្រើនវិជ្ជាជាគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនស្ថិតនៅក្រោមការគ្រប់គ្រង ឧបត្ថម្ភ និងគាំទ្រដោយព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម។
សាលាចាប់ផ្ដើមដំណើរការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០០៨។
បង្កើតឡើងដោយ បព្វជិត Alberto CACCARO,PIME វិទ្យាល័យចម្រើនវិជ្ជាបានចាប់ផ្តើមបោះទីតាំងនៅឆ្នាំ២០០៨ នៅភូមិបារាយណ៍

កើត ឃុំបារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង រហូតដល់ឆ្នាំ ២០០៩ ទើបក្រសួងប្រកាសអនុញ្ញាត

ឲ្យបើកប្រើប្រាស់ជាផ្លូវការមូលហេតុដែលយើងជ្រើសរើសធ្វើសកម្មភាពនៅខេត្តព្រៃវែងពីព្រោះ

ខេត្តនេះជាខេត្តដែលក្រីក្រជាងគេនៅក្នុងប្រទេសកម្ពុជា ហើយមិនសូវមានការអភិវឌ្ឍន៍ ។

ដោយឆ្លងកាត់តាមបទពិសោធន៍រយៈពេលមួយឆ្នាំនេះព្រមជាមួយនឹងតំរូវការជាក់ស្តែង
របស់ប្រជាពលរដ្ឋមូលដ្ឋាន និងដោយសារស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជាក្នុងវិស័យអប់រំ
មិនទាន់មានលក្ខណៈល្អនៅឡើយ ដូច្នេះយើងសម្រេចចិត្តចូលរួមជួយសង្គមកម្ពុជាតាមរយៈ
ការអប់រំព្រោះការអប់រំវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបដែលមិនអាចខ្វះបាន។
គោលការណ៍សាលារៀន

សាលារៀនមានគោលការណ៍ដូចខាងក្រោម៖

១-ការបំពេញចំនេះដឹងគ្រប់មុខវិជ្ជា

សាលារៀនធានាបំពេញចំណេះដឹងគ្រប់មុខវិជ្ជា ដល់សិស្សានុសិស្សស្របតាមបទដ្ឋាន

របស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីធានាអោយបាននូវកំរិតស្តង់ដារបស់រដ្ឋ។

២-គ្មានបំណងទទួលប្រាក់ចំណេញ

សាលារៀនមិនទាមទារការបង់ថ្លៃការសិក្សាចំពោះសិស្សនោះឡើយ។

៣-អាទិភាពសំរាប់សិស្សក្រីក្រនិងមានលំនៅដ្ឋានឆ្ងាយពីវិទ្យាល័យនានា

សាលារៀនមានបំណងចង់ជួយដល់សិស្សក្រីក្រ ជួបការលំបាកដែលពុំមានលទ្ធភាពរៀន

បន្តនៅវិទ្យាល័យផ្សេងៗទៀត ហើយម៉្យាងទៀតក៏ដើម្បីជួយកាត់បន្ថយអត្រាបោះបង់ការសិក្សា

របស់សិស្សក្រីក្រនិងមានលំនៅដ្ឋានដាច់ស្រយាលផងដែរ ធ្វើយ៉ាងនេះដើម្បីអោយពួកគេមាន

ចំណេះដឹង រឺមានបំនិនជីវិតអ្វីមួយពិតប្រាកដសំរាប់ពួកគេរស់នៅនាពេលអនាគត។

៤-និយត័ភាពលើការបង្រៀន និងការរៀន

-សាលារៀនធានាដល់ការបំពេញកាលវិភាគអោយបានត្រឹមត្រូវតាមម៉ោងសិក្សា របស់

ក្រសួង អប់រំ យុវជន និងកីឡា ដោយការមករៀននិងមកបង្រៀនទៀងទាត់ពេលវេលា។

៥-ការថែរក្សាសុខភាព សុវត្ថិភាព និង Gender សំរាប់សិស្សានុសិស្ស

ការរៀបចំអោយមានការថែរក្សា សុខភាព សុវត្ថិភាពនិងGender សំរាប់សិស្សានុសិស្ស សដើម្បីធានាដល់ការសិក្សារបស់សិស្សបានល្អប្រសើរជាពិសេសយុវនារី។ ក្នុងចំនុចនេះសាលាចង់ រៀបចំអោយមានការត្រួតពិនិត្យសុខភាពសិស្ស ដោយយកចិត្តទុកដាក់ជារៀងរាល់ខែជាពិសេស យុវនារីដែលមានបញ្ហាសុខភាពផ្ទាល់ខ្លួន និងម៉្យាងទៀតក៏នឹងមានរៀបចំសិក្ខាសាលាផ្សេងៗ សំរាប់បំប៉នដល់សិស្សផងដែរដូចជា ការជួញដូរផ្លូវភេទមកលើស្ត្រី បញ្ហាអំពើហឹង្សាក្នុងគ្រួសារ ការរីករាលដាលនៃជំងឺអេសដ៍ ការសេពគ្រឿងញៀន។ល។

៦-រចនាសម្ពន្ធ័ សាលារៀន សហគមន៍ និងមាតាបិតាសិស្ស

សាលារៀននឹងយកចិត្តទុកដាក់ក្នុងការទំនាក់ទំនងរវាង សាលារៀន សហគមន៍ និងមាតាបិតាសិស្សដើម្បីមានភាពងាយស្រួលដល់ការតាមដានការសិក្សា និងបរិស្ថានរស់នៅ

របស់សិស្សក្នុងសហគមន៍។

៧-ការបង្រៀនជីវភាសា និងបច្ចេកទេសផ្សេងៗ

សាលារៀនក៏មានបង្រៀនបន្ថែមភាសាបរទេស (បារាំង អង់គ្លេស) និង Computer ដល់សិស្សដើម្បី ជាចំណេះដឹងបន្ថែម និងជាមូលដ្ឋានគ្រឹះសំរាប់ថ្នាក់ឧត្តមសិក្សាផងដែរ។

៨-គ្រូបង្រៀនទាំងអស់មានគរុកោសល្យសមស្រប

ដើម្បីធានាអោយបាននូវគុណភាពក្នុងការបង្រៀន សាលាក៏នឹងផ្តល់គ្រូដែលមានសមត្ថ

ភាព បង្រៀនស្របតាមគរុកោសល្យរដ្ឋផងដែរ។

៩-ការអភិវឌ្ឍន៍សមត្ថភាពរបស់គ្រូបង្រៀន

សាលាមិនគ្រាន់តែយកចិត្តទុកដាក់ចំពោះ ការអភិវឌ្ឍន៍សមត្ថភាពសិស្សប៉ុណ្ណោះទេ តែ

សាលា ក៏នឹងចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់គ្រូបង្រៀនផងដែរ។ សាលារៀននឹង

មានរៀបចំសិក្ខាសាលាដើម្បីបំប៉នដល់គ្រូបង្រៀនផងដែរ។

១០-ការគាំទ្រកម្មវិធីពីប្រព័ន្ធអប់រំ

ក្រៅអំពីការគោរពនូវគោលការណ៍ទាំងប៉ុន្មានដែលសាលាមានខាងលើនេះ សាលាក៏មាន

ទិសដៅក្នុងការខិតខំអោយទទួលបាននូវការគាំទ្រ ពីក្រសួងអប់រំយុវជន និងកីឡាព្រមទាំងបំ

ពេញកិច្ច សហប្រតិបត្តិការល្អជាមួយការិយាល័យពាក់ពន្ធ័នានាក្នុង ការចុះអធិការកិច្ចពីថ្នាក់

ក្រសួង មន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុកជាដើម។

១១-ការជ្រើសរើសសិស្សចូលរៀនមានកំណត់

ជាទូទៅសាលានឹងបើកចំហរទទួលសិស្សដែលមកពីគ្រប់មូលដ្ឋានទាំងអស់អោយចុះ

ឈ្មោះចូល រៀន។ ក្នុងករណីដែលចំនួនសិស្សច្រើនលើសពីការកំណត់របស់សាលារៀននោះ

យើងនឹងមាន រៀបចំជាការប្រលងប្រជែងជម្រុះបេក្ខភាពរបស់សិស្ស ដោយយកតែ ៤៥ នាក់ប៉ុណ្ណោះ។ មុខវិជ្ជាដែលត្រូវប្រលងមានចំនួន៦គឺ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរ ភាសាអង់គ្លេសនិងវប្បធម៌ទូទៅ

គណៈគ្រប់គ្រងវិទ្យាល័យ ចម្រើនវិជ្ជា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ «ក-ខ» ជំនាន់ទី១៦ ទស្សនកិច្ចសិក្សានៅខេត្តសៀមរាបចំនួន៣...
13/08/2026

គណៈគ្រប់គ្រងវិទ្យាល័យ ចម្រើនវិជ្ជា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ «ក-ខ» ជំនាន់ទី១៦ ទស្សនកិច្ចសិក្សានៅខេត្តសៀមរាបចំនួន៣ថ្ងៃ គឺថ្ងៃទី១២ ១៣ ១៤ ខែសីហា ឆ្នាំ២០២៦។

សូមបេក្ខជនមកមើលដោយខ្លួនឯងដើម្បីដឹងថ្ងៃនិងម៉ោងសម្ភាសន៍ម្ដងទៀតនៅទីចាត់ការ វិ.ចម្រើនវិជ្ជា។ បេក្ខជនដែលមិនបានមកសម្ភាសន៍តាមកា...
12/08/2026

សូមបេក្ខជនមកមើលដោយខ្លួនឯងដើម្បីដឹងថ្ងៃនិងម៉ោងសម្ភាសន៍ម្ដងទៀតនៅទីចាត់ការ វិ.ចម្រើនវិជ្ជា។ បេក្ខជនដែលមិនបានមកសម្ភាសន៍តាមការកំណត់របស់សាលា ចាត់ទុកថាបោះបង់។

សាលានឹងបិទលទ្ធផលសិស្សដែលប្រឡងជាប់ ចូលរៀនថ្នាក់ទី១០ ចាប់ពីថ្ងៃស្អែកតទៅ នៅទីចាត់ការ នៃវិទ្យាល័យ ចម្រើនវិជ្ជា។

គណៈគ្រប់គ្រងនៃវិទ្យាល័យ ចម្រើនវិជ្ជា សូមថ្លែងអំណរគុណដល់លោក អ៊ុន វ៉ាន់ថេត ជាអតីតសិស្សវិទ្យាល័យ ចម្រើនវិជ្ជា ជំនាន់ទី៨ បាន...
11/08/2026

គណៈគ្រប់គ្រងនៃវិទ្យាល័យ ចម្រើនវិជ្ជា សូមថ្លែងអំណរគុណដល់លោក អ៊ុន វ៉ាន់ថេត ជាអតីតសិស្សវិទ្យាល័យ ចម្រើនវិជ្ជា ជំនាន់ទី៨ បានឧបត្ថម្ភថវិកាចំនួន30$ (សាមសិបដុល្លាសហរដ្ឋអាម៉េរិក)
ដើម្បីអភិវឌ្ឍន៍សាលារៀន។
សូមជូនពរលោក អ៊ុន វ៉ាន់ថេត និងក្រុមគ្រួសារមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។

សាលានឹងបិទលទ្ធផលសិស្សដែលប្រឡងជាប់ ចូលរៀនថ្នាក់ទី១០ ចាប់ពីថ្ងៃស្អែកតទៅ នៅទីចាត់ការ នៃវិទ្យាល័យ ចម្រើនវិជ្ជា។
09/08/2026

សាលានឹងបិទលទ្ធផលសិស្សដែលប្រឡងជាប់ ចូលរៀនថ្នាក់ទី១០ ចាប់ពីថ្ងៃស្អែកតទៅ នៅទីចាត់ការ នៃវិទ្យាល័យ ចម្រើនវិជ្ជា។

09/08/2026
គណៈគ្រប់គ្រងនៃវិទ្យាល័យចម្រើនវិជ្ជា សូមថ្លែងអំណរគុណដល់កញ្ញា អុន សំភ័ស ជាអតីតសិស្សវិទ្យាល័យ ចម្រើនវិជ្ជា ជំនាន់ទី១០ បានឧប...
08/08/2026

គណៈគ្រប់គ្រងនៃវិទ្យាល័យចម្រើនវិជ្ជា សូមថ្លែងអំណរគុណដល់កញ្ញា អុន សំភ័ស ជាអតីតសិស្សវិទ្យាល័យ ចម្រើនវិជ្ជា ជំនាន់ទី១០ បានឧបត្ថម្ភថវិកាចំនួន១០០.០០០៛ (មួយសែនរៀល)
ដើម្បីអភិវឌ្ឍន៍សាលារៀន។
សូមជូនពរកញ្ញា អុន សំភ័ស និងក្រុមគ្រួសារមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។

គណៈគ្រប់គ្រងវិទ្យាល័យ ចម្រើនវិជ្ជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ស៊ុន ភន និងលោកស្រី ហួន វណ្ណដា ព្រមទាំងបុត្របានឧបត្...
05/08/2026

គណៈគ្រប់គ្រងវិទ្យាល័យ ចម្រើនវិជ្ជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ស៊ុន ភន និងលោកស្រី ហួន វណ្ណដា ព្រមទាំងបុត្របានឧបត្ថម្ភ អង្ករចំនួន ៣បេសម្រាប់អាហារថ្ងៃត្រង់សិស្ស។
យើងខ្ញុំជាគណៈគ្រប់គ្រង សូមជូនពរលោក ស៊ុន ភន និងលោកស្រី ហួន វណ្ណដា ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។

05/08/2026

«ការជម្រុញបច្ចេកវិទ្យាឌីជីថលដោយខ្វះសីលធម៌បង្កផលប៉ះពាល់យ៉ាងខ្លាំង»
នេះជាការលើកឡើងដោយលោក វុធធា ថេត ជាបេក្ខជនទី៣ មកពីក្រុមបដិសេធ។
កាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ វិទ្យាល័យ ចម្រើនវិជ្ជាបានប្រារព្ធកម្មវិធីជជែកដេញដោល « គំនិតឆ្នើម » រដូវកាលទី១
ផលិតដោយ : ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។

05/08/2026

«ការបដិសេធមិនប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មិនខុសពីការរត់ថ្មើរជើងនោះទេ។
នេះជាការលើកឡើងដោយកញ្ញា ខឹម សុភ័គណា ជាបេក្ខជនទី៣ មកពីក្រុមស្រប។
កាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ វិទ្យាល័យ ចម្រើនវិជ្ជាបានប្រារព្ធកម្មវិធីជជែកដេញដោល « គំនិតឆ្នើម » រដូវកាលទី១
ផលិតដោយ : ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។

Address

បណ្ដោយផ្លូវជាតិលេខ១ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង
Phnom Penh
1234

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 11:00

Telephone

+855717571718

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យ ចម្រើនវិជ្ជា ខេត្តព្រៃវែង Chomroeun Vichea High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share