Heng-ហេង

Heng-ហេង

Share

រឿងណាមួយដែលអ្នកស្អប់មិនចង់ឲ្យអ្នកដទៃធ្វើមកលើខ្លួន ចូលកុំធ្វើរឿងនោះទៅកាន់អ្នកដទៃ។

Photos from ក្រុមហ៊ុន មេធាវី អ៊ីនហ្វីនីធី Infinity Law Firm's post 13/05/2025
Photos from Heng-ហេង's post 09/04/2025

ព្រះរាជក្រមលេខ៖ នស/រកម/០៣២៥/០០២ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ។

ទាញយកឯកសារទីនេះ៖
https://drive.google.com/file/d/1i-__CIkROFWS7RnTQ4cE2P1XHkf38mGy/view?usp=sharing


Heng-ហេង

Photos from Heng-ហេង's post 08/04/2025

#ការគំរាមកំហែងហែកកេរិ៍ គឺជាអំពើប្រព្រឹត្តដោយគំរាមកំហែងបើកកកាយ ឬ ទម្លាក់កំហុសទៅលើអំពើដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬ ការរាប់អាន ដើម្បីទទួលបាននូវ៖
១. ហត្ថលេខា ឬ ស្នាមមេដៃ។
២. ការសន្យា ឬ ការបោះបង់ចោលអ្វីមួយ។
៣. ការប្រគល់មូលនិធិ តម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។

ចំពោះអំពើគំរាមកំហែងហែកកេរិ៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល។


Heng-ហេង

19/03/2025

#បទរំលោភលើលំនៅឋាន⚖️
===================
Heng-ហេង
#អ្នកតាមដាន

27/12/2024

បទប្រើប្រាស់ដោយខុសច្បាប់នូវឯកសារបញ្ជាក់វិជ្ជាជីវៈ
================================
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិ នូវឯកសារបញ្ជាក់វិជ្ជាជីវៈដែលកំណត់ដោយអាជ្ញាធរសាធារណៈ។
(យោងតាម មាត្រា ៦១៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា)


Heng-ហេង

08/12/2024

#តើចៅក្រមស៊ើបសួរនិងចៅក្រមជំនុំជម្រះមានតួនាទីអ្វីខ្លះ?
====================================
#ចៅក្រមស៊ើបសួរ៖ គឺមានតួនាទី ប្រមូលភស្តុតាងទទួលបានពីព្រះរាជអាជ្ញា និងជនរងគ្រោះដែលធ្វើការដាក់បន្ទុកទៅលើជនត្រូវចោទ។ នៅពេលចៅក្រមស៊ើបសួរ ប្រមូលភស្តុតាងទាំងសងខាងហើយ អាចថ្លឹងថ្លែងបានថា តើរបស់ព្រះរាជអាជ្ញា ឬរបស់ជនត្រូវចោទហ្នឹង មួយណាមានទម្ងន់ជាង ពិតជាមានបទល្មើស ឬគ្មានបទល្មើស ? ដែលតាមមាត្រា ១២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌយើង ដែលគាត់ស៊ើបទាំងដាក់បន្ទុក និងដោះបន្ទុកលើជនត្រូវចោទ។ បើសិនរកមិនឃើញបទល្មើសទេ ចៅក្រមស៊ើបសួរគឺគាត់លើកលែងការចោទប្រកាន់ ហើយបើសិនមានបទល្មើសវិញ ចៅក្រមស៊ើបសួរ គឺគាត់នឹងបញ្ជូនភស្តុតាងទៅចៅក្រមជំនុំជម្រះសម្រេចសេចក្តី។

#ចៅក្រមជំនុំជម្រះ៖ គឺមានភារកិច្ច ធ្វើជាអ្នកតំណាងអង្គតុលាការ ដើម្បីសម្រេចសេចក្ដីក្នុងសំណុំរឿងនានា ដោយផ្អែកតាមឆន្ទានុសិទ្ធិ និងបញ្ញត្តិច្បាប់ ថាតើភាគីណាមួយជាអ្នកឈ្នះក្តី ឬភាគីណាមួយជាអ្នកចាញ់ក្ដី។

#ចែករំលែកដោយ » Heng-ហេង
#អត្តបទសង្ខេប

08/12/2024

#អ្វីទៅជាការរំលោភលើទំនុកចិត្ត?
====================
- បទល្មើសរំលោភលើទំនុកចិត្ត គឺជាអំពើរគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់ (យោងមាត្រា ៣៩១ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា)។

- សម្រាប់បទល្មើសរំលោភលើទំនុកចិត្តនេះដែរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល (យោងមាត្រា ៣៩២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា)។

#ចែករំលែកដោយ Heng-ហេង
#សូមអរគុណ

08/12/2024
06/12/2024

#អាជ្ញាយុកាលនៃទោសព្រហ្មទណ្ឌ⚖️
=====================
Heng-ហេង

#អ្នកតាមដាន

05/12/2024

#តើអ្វីទៅជាបទទ្វេពន្ធភាព?
==================
បទទ្វេពន្ធភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល អំពើដែលចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មី មុនការរំលាយអាពាហ៍ពិពាហ៍ចាស់។

ត្រូវផ្តន្ទាទោសដូចគ្នា ចំពោះមន្រ្តីអត្រានុកូលដ្ឋាន ដែលដឹងហេតុការណ៍នោះច្បាស់ នៅតែអនុញ្ញាតឱ្យរៀបអាពាហ៍ពីពាហ៍ ឬ ចុះបញ្ជីអាពាហ៍ពិពាហ៍នេះ មុនការរំលាយអាពាហ៍ពិពាហ៍ចាស់។

យោងមាត្រា ៣៥០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចកម្ពុជា។

#អ្នកតាមដាន
Heng-ហេង

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh