MINAMI CAMBODIA

MINAMI CAMBODIA

Share

�សាលាបង្រៀនបើកបរយានយន្តមីណាមី និងសាលាភាសាជប៉ុន�

18/03/2026

ពន្លឺភ្លឺ នាំមកនូវសុវត្ថិភាពសម្រាប់ការបើកបរនៅពេលយប់
:::សូមទស្សនាវីដេអូ ភាគទី៨ សុវត្ថិភាពក្នុងការបើកបរនៅពេលយប់ វគ្គ៖ពន្លឺព្រះចន្ទតែម្យ៉ាងមិនគ្រប់គ្រាន់ទេ
បើកភ្លើងយានជំនិះរបស់អ្នកនៅពេលដែលមេឃចាប់ផ្តើមងងឹត ម្យ៉ាងទៀតបិទស្ទីកគ័រចំណាំងផ្លាតក៏ជួយឱ្យអ្នកដទៃងាយមើលឃើញដែរ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

18/03/2026

ប្រើប្រាស់គន្លងផ្លូវបានត្រឹមត្រូវ បង្ហាញពីស្មារតីទទួលខុសត្រូវក្នុងការបើកបរ
:::សូមទស្សនាវីដេអូ ភាគទី៧ ការប្រើប្រាស់គន្លងផ្លូវ វគ្គ៖បើកបរមិនមែនដូចលោតអន្ទាក់ទេ
នៅពេលអ្នកបើកបរ យល់ដឹងពី " ការប្រើប្រាស់គន្លងផ្លូវ " បានត្រឹមត្រូវ ជាចំណែកចូលរួមកាត់បន្ថយការកកស្ទះ និងអាចបង្ការគ្រោះថ្នាក់ផង ក៏ដូចជាបង្ហាញពីស្មារតីទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរក្នុងការបើកបរ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

18/03/2026

អ្នកណាមានសិទ្ធិអាទិភាពទៅមុន នៅត្រង់ផ្លូវប្រសព្វ?
:::សូមទស្សនាវីដេអូ ភាគទី៦ សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ វគ្គ៖អ្នកណាគួរទៅមុន?
សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វរវាងផ្លូវដី ឬផ្លូវលំ និងផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង យានយន្តនៅលើផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងមានសិទ្ធិទៅមុន។ ចំពោះផ្លូវបំបែកគ្មានផ្លាកសញ្ញា យានយន្តនៅខាងស្តាំដៃទំនេរមានសិទ្ធិទៅមុន។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

18/03/2026

អ្នកបើកបរត្រូវប្រុងប្រយ័ត្នចំពោះដែនងងឹតរថយន្ត ដើម្បីអាចបញ្ចៀសហានិភ័យគ្រោះថ្នាក់!
:::សូមទស្សនាវីដេអូ ភាគទី៥ ដែនងងឹត វគ្គ៖គេឃើញយើង យើងឃើញគេ
អ្នកបើកបរត្រូវដឹងពីដែនងងឹតរបស់ខ្លួន ដែលមិនអាចមើលឃើញយានជំនិះតាមកញ្ចក់មើលក្រោយ ដូច្នេះត្រូវងាកក្បាលទៅឆ្វេង ឬងាកទៅស្តាំតាមស្មា នៅពេលចេញដំណើរ ជែង ប្តូរគន្លងផ្លូវ បត់ឆ្វេងបត់ស្តាំ និងចូលឈប់ ឬចតអែបខាង។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

18/03/2026

ផ្លាកសញ្ញាចរាចរណ៍អាចជួយឱ្យអ្នកបើកបរមានភាពងាយស្រួល និងបង្កើនការប្រុងប្រយ័ត្ន!
:::សូមទស្សនាវីដេអូ ភាគទី៤ ផ្លាកសញ្ញាចរាចរណ៍ វគ្គ៖មើលផ្លាកសញ្ញាចរាចរណ៍ផង
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។
គោរពផ្លាកសញ្ញាចរាចរណ៍ បង្ការអ្នកពីគ្រោះថ្នាក់ និងការពិន័យ។

18/03/2026

គោរពច្បាប់ចរាចរណ៍ បើកបរតាមល្បឿនកំណត់!
:::សូមទស្សនាវីដេអូ ភាគទី៣ ការបើកបរលើសល្បឿនកំណត់ វគ្គ៖លឿនដូចខ្យល់ព្យុះ
ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ ព្រោះវាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។
បើកបរដោយការទទួលខុសត្រូវ គឺការពារជីវិតអ្នក និងអ្នកដទៃ។

18/03/2026

មួយភ្លែតចុចទូរសព្ទ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត!
:::សូមទស្សនាវីដេអូ ភាគទី២ ឥរិយាបថគ្រោះថ្នាក់ វគ្គ៖ទិញអីវ៉ាន់ខុសពេល
ពេលកំពុងបើកបរ សូមផ្តោតលើផ្លូវ និងបើកបរដោយប្រុងប្រយ័ត្ន។ កុំប្រើ ឬចុចទូរសព្ទដៃ ព្រោះវាអាចបង្កគ្រោះថ្នាក់ចរាចរណ៍បានគ្រប់ពេលវេលា។
បើកបរដោយការទទួលខុសត្រូវ គឺការពារជីវិតអ្នក និងអ្នកដទៃ។

18/03/2026

ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ អាចសង្គ្រោះជីវិតអ្នកបាន
:::សូមទស្សនាវីដេអូ ភាគទី១ ការប្រើប្រាស់មួកសុវត្ថិភាព វគ្គ៖ខូចសក់ ប្រសើរជាងបែកក្បាល
មុនចេញដំណើរ សូមកុំភ្លេចពាក់មួកសុវត្ថិភាព និងដាក់ខ្សែឱ្យបានត្រឹមត្រូវ ដើម្បីការពារខ្លួនអ្នក និងអ្នកជាទីស្រឡាញ់ពីគ្រោះថ្នាក់ចរាចរណ៍។
ពាក់មួកសុវត្ថិភាព មិនមែនព្រោះខ្លាចពិន័យ ប៉ុន្តែព្រោះស្រឡាញ់ជីវិត។

09/09/2025

🎉 អបអរសាទរ 🎉 បានទទួលជ័យលាភីនៅក្នុងការលេងហ្គេមជាមួយ មីណាមី។

សម្រាប់អ្នកមិនបានជ័យលាភី ក៏អាចទាក់ទងមកសាលាចុះឈ្មោះចូលរៀនបានដែរណា 🥰

09/09/2025

🎉 អបអរសាទរ 🎉
សាលាបង្រៀនបើកបរ មីណាមី សូមអបអរសាទរដល់អ្នកឆ្លើយសំណួរបានពិន្ទុពេញចំនួន ៣ នាក់! 👏👏👏

ដើម្បីរកអ្នកឈ្នះចុងក្រោយតែម្នាក់ សាលាយើងនឹងធ្វើ ការបង្វិលកង់សំណាង តាមរយៈ Live នៅម៉ោង 12:30 ថ្ងៃនេះ។ 🕧✨

📌 ចូលរួមទស្សនារួមគ្នា ដើម្បីដឹងថា តើនរណានឹងក្លាយជាអ្នកឈ្នះរង្វាន់ពិសេសនេះ‼️

Photos from MINAMI CAMBODIA's post 23/08/2025

កុំភ្លេចជួបគ្នានៅ CJCCណា
.....................................................
#ពិព័រណ៍ការងារ
#មីណាមី

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. 06, Street 598 Sangkat Beoung 2
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00