នាយកដ្ឋានផែនការ - DoP

នាយកដ្ឋានផែនការ - DoP Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋានផែនការ - DoP, Education, #169, Norodom Boulevard, Khan Boeung Keng Kang, Phnom Penh.

សូមអបអរសាទរ ដល់លោកបណ្ឌិត គុណ សីហា ដែលទទួលបានការតែងតាំងក្នុងមុខតំណែងជាប្រធាន​នាយកដ្ឋាន​ផែនការ​ នៃអគ្គនាយកដ្ឋានគោលនយោបាយនិ...
25/08/2026

សូមអបអរសាទរ ដល់លោកបណ្ឌិត គុណ សីហា ដែលទទួលបានការតែងតាំងក្នុងមុខតំណែងជាប្រធាន​នាយកដ្ឋាន​ផែនការ​ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមគោរពជូនពរ លោកបណ្ឌិត ឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបន្តចូលរួមចំណែកដឹកនាំនាយកដ្ឋាន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។

នាថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២៦ នៅការិយាល័យផែនការយុទ្ធសាស្ត្រ នៃនាយកដ្ឋានផែនការ មានការ ប្រជុំពិនិត្យ កែសម្រួលសូចនាករ ចំណុច...
30/07/2026

នាថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២៦ នៅការិយាល័យផែនការយុទ្ធសាស្ត្រ នៃនាយកដ្ឋានផែនការ មានការ ប្រជុំពិនិត្យ កែសម្រួលសូចនាករ ចំណុចដៅ បញ្ហាប្រឈម យុទ្ធសាស្រ្ត សកម្មភាព និងធ្វើចំណោលដល់ឆ្នាំ២០៣០ ពីជំពូកទី១ ដល់ជំពូកទី៣ ជាមួយ អគ្គនាយកដ្ឋានយុវនជន និងនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា ដើម្បីផ្តល់ និងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំរបាយការណ៍ពិនិត្យឡើងវិញពាក់ កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០២៤-២០២៨។

ពិធីប្រគល់លិខិតបញ្ជាក់ការងារហាត់ការនៅ​នាយកដ្ឋានផែនការជូនលោក សាវឿន ដេវីដនារសៀលថ្ងៃចន្ទ ១៣ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័...
27/07/2026

ពិធីប្រគល់លិខិតបញ្ជាក់ការងារហាត់ការនៅ​នាយកដ្ឋានផែនការជូនលោក សាវឿន ដេវីដ

នារសៀលថ្ងៃចន្ទ ១៣ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុង ឌីម ប្រធានការិយាល័យរដ្ឋបាល តំណាងលោកស្រី ថាន់ សេដ្ឋារ័ត្ន ប្រធាននាយកដ្ឋានផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ជូន «លិខិតបញ្ជាក់ការងារហាត់ការ» ជូនដល់ លោក សាវឿន ដេវីដ ដែលបានបំពេញភារកិច្ចជានិស្សិតហាត់ការនៅការិយាល័យសម្របសម្រួលហិរញ្ញប្បទានសហប្រតិបត្តិការនៃនាយកដ្ឋានផែនការ ប្រកបដោយជោគជ័យ។

លោក សាវឿន ដេវីដ បានបំពេញការងារសិក្សាហាត់ការរយៈពេល ០៤ (បួន) ខែ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនេះ លោកបានចូលរួមយ៉ាងសកម្មក្នុងការងាររដ្ឋបាល ការបកប្រែឯកសារជាភាសាខ្មែរ និងអង់គ្លេស ការរៀបចំរបាយការណ៍កិច្ចប្រជុំជាភាសាអង់គ្លេស ព្រមទាំងការងារបច្ចេកទេសពាក់ព័ន្ធព័ត៌មានវិទ្យា។ បន្ថែមពីនេះ លោកបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ មានស្មារតីសហការ ឧស្សាហ៍ព្យាយាម និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានផែនការ សូមសម្តែងនូវការកោតសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែង រួម

នារសៀល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត លីម សុធា បានដឹកនាំក្រុមការងារនាយកដ្ឋានផែនការ ក្នុងការប្រជុំពិភាក្សាតា...
23/07/2026

នារសៀល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត លីម សុធា បានដឹកនាំក្រុមការងារនាយកដ្ឋានផែនការ ក្នុងការប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយក្រុមការងារ IIEP ដើម្បីពិនិត្យលើការងារបច្ចេកទេស រៀបចំរបាយការណ៍ត្រួតពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦  នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមបណ្ឌិត លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋាននៃគោលនយោបាយ...
17/07/2026

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមបណ្ឌិត លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋាននៃគោលនយោបាយ និងផែនការ បានដឹកនាំ កិច្ចប្រជុំពិភាក្សា ដែលរៀបចំដោយនាយកដ្ឋានផែនការ ស្ដីពីការពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពនៃសេចក្ដីព្រាងរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយ ការធ្វើផែនការ ការអភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធទិន្នន័យគ្រប់គ្រងអប់រំ ព្រមទាំងការសម្របសម្រួលកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ធាតុចូលដែលទទួលបាននឹងរួមចំណែកពង្រឹងគុណភាពសេចក្ដីព្រាងរបាយការណ៍ និងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦  នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមពុត សាមិត្ត អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និ...
16/07/2026

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមពុត សាមិត្ត អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ កិច្ចប្រជុំពិភាក្សា ដែលរៀបចំដោយនាយកដ្ឋានផែនការ ស្ដីពីការពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពនៃសេចក្ដីព្រាងរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គាធិការដ្ឋាន។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីអគ្គាធិការដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពពាក់ព័ន្ធនឹងការងារអធិការកិច្ច ការធានាគុណភាពអប់រំ កិច្ចការប្រឡង និងសវនកម្មផ្ទៃក្នុង។ ធាតុចូលដែលទទួលបាននឹងរួមចំណែកពង្រឹងគុណភាពសេចក្ដីព្រាងរបាយការណ៍ និងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦  នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមពុត សាមិត្ត អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន ន...
16/07/2026

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមពុត សាមិត្ត អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ កិច្ចប្រជុំពិភាក្សា ដែលរៀបចំដោយនាយកដ្ឋានផែនការ ស្ដីពីការពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពនៃសេចក្ដីព្រាងរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានក្រោមចំណុះ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពពាក់ព័ន្ធនឹងការគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ។ ជាពិសេស ការពិភាក្សាផ្តោតលើកិច្ចការនីតិកម្ម ការសម្របសម្រួលកិច្ចសហប្រតិបត្តិការ ព្រមទាំងការពិនិត្យតាមដាន និងវាយតម្លៃ ធាតុចូលដែលទទួលបាននឹងរួមចំណែកពង្រឹងគុណភាពសេចក្ដីព្រាងរបាយការណ៍ និងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦  នៅសាលប្រជុំនាយកដ្ឋានផែនការ  នាយកដ្ឋានផែនការ បានរៀបចំ កិច្ចប្រជុំពិភាក្សាស្ដីពីការពិនិ...
15/07/2026

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានផែនការ នាយកដ្ឋានផែនការ បានរៀបចំ កិច្ចប្រជុំពិភាក្សាស្ដីពីការពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពនៃសេចក្ដីព្រាងរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ
ឯកឧត្ដម ទេព ពិយ្យោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានក្រោមចំណុះ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពពាក់ព័ន្ធនឹងការគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ។ ជាពិសេស ការពិភាក្សាផ្តោតលើការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស ព្រមទាំងការគ្រប់គ្រងសំណង់ និងទ្រព្យសម្បត្តិរដ្ឋ។ ធាតុចូលដែលទទួលបាននឹងរួមចំណែកពង្រឹងគុណភាពសេចក្ដីព្រាងរបាយការណ៍ និងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦  នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមបណ្ឌិត លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ​...
15/07/2026

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមបណ្ឌិត លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ​ និងផែនការ បានដឹកនាំ កិច្ចប្រជុំពិភាក្សា ដែលរៀបចំដោយនាយកដ្ឋានផែនការ ស្ដីពីការពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពនៃសេចក្ដីព្រាងរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានយុវជន។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពពាក់ព័ន្ធនឹងអនុវិស័យយុវជន។ ជាពិសេស ការពិភាក្សាផ្តោតលើការអភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការចូលរួមរបស់យុវជនក្នុងសង្គម ការអប់រំបំណិនជីវិត និងការត្រៀមខ្លួនរបស់យុវជនសម្រាប់ការងារ និងការអភិវឌ្ឍប្រទេស។ ធាតុចូលដែលទទួលបាននឹងរួមចំណែកពង្រឹងគុណភាពសេចក្ដីព្រាងរបាយការណ៍ និងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦  នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមបណ្ឌិត លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ ន...
14/07/2026

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានផែនការ ឯកឧត្តមបណ្ឌិត លីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ បានដឹកនាំ កិច្ចប្រជុំពិភាក្សា ដែលរៀបចំដោយនាយកដ្ឋានផែនការ ស្ដីពីការពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពនៃសេចក្ដីព្រាងរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកីឡា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ពីអគ្គនាយកដ្ឋានកីឡា និងអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សូចនាករ យុទ្ធសាស្ត្រ និងសកម្មភាពពាក់ព័ន្ធនឹងអនុវិស័យអប់រំកាយ និងកីឡា។ ជាពិសេស ការពិភាក្សាផ្តោតលើការលើកកម្ពស់សុខភាព និងកាយសម្បទារបស់សិស្ស ការអភិវឌ្ឍសកម្មភាពអប់រំកាយនៅតាមគ្រឹះស្ថានសិក្សា ការជំរុញការចូលរួមក្នុងសកម្មភាពកីឡា និងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកីឡា។ ធាតុចូលដែលទទួលបាននឹងរួមចំណែកពង្រឹងគុណភាពសេចក្ដីព្រាងរបាយការណ៍ និងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

Address

#169, Norodom Boulevard, Khan Boeung Keng Kang
Phnom Penh
855

Alerts

Be the first to know and let us send you an email when នាយកដ្ឋានផែនការ - DoP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to នាយកដ្ឋានផែនការ - DoP:

Shortcuts

Share

Category