13/12/2021
**ឱកាសពិសេសសម្រាប់ប្អូនៗដែលទើបតែបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ដែលមានបំណងចង់ចុះឈ្មោះចូលរៀនវគ្គGround Training Class នឹងទទួលបានការបញ្ចុះតំលៃ 8% ភ្លាមៗ ដែលនឹងទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២១នេះតទៅ។
**វគ្គសិក្សាGround Training ថ្មីនឹងចាប់ផ្តើមចូលរៀនពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ 2021 នេះតទៅ។
**សម្រាប់ពត័មានបន្ថែមអំពីការចុះឈ្មោះចូលរៀន លោកអ្នកអាចផ្ញើរសារមកកាន់គេហទំព័ររបស់យើងតែមួយគត់គឺ KHMER PILOT TRAINING Co., Ltd
យេីងខ្ញុំមានសេចក្តីរីករាយក្នុងការឆ្លើយរាល់សំណួររបស់លោក អ្នក។
សូមអរគុណ!
19/11/2021
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ🙏🏻
យើងខ្ញុំ សូមជូនពរប្រជាជនខ្មែរ ជួបប្រទះនូវសេចក្ដីសុខ សុភមង្គល សុខភាពល្អ នៅក្នុងគ្រួសារ និងធ្វើដំណើរដោយសុវត្ថិភាព ជៀសផុតពីជំងឺខូវីត ហើយកុំភ្លេច ៣កុំ ៣ការពារ ។
09/11/2021
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា 🇰🇭
១៩៥៣ ~ ២០២១
Happy Cambodia Independence Day!
06/10/2021
រីករាយពិធីបុណ្យភ្ជុំបិណ្ឌ!
សូមជូនពរឲ្យប្រជាជនកម្ពុជា និងក្រុមគ្រួសារទាំងអស់ ជួបប្រទះតែសុភមង្គល និងសំណាងល្អ ព្រមទាំងធ្វើដំណើរទៅទីជិតឬឆ្ងាយ ប្រកបដោយសុខសុវត្ថិភាព។
18/06/2021
ទូលបង្គំ សូមព្រះបរមរានុញ្ញាតសម្ដែងនូវព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និងសូមលើកហត្ថប្រណម្យថ្វាយបង្គំបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្តុស័ក្តិសិទ្ធិនានាក្នុងលោក ទេវត្តាថែរក្សាព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ និងសូមព្រះអង្គគង់ប្រថាប់ជា សម្តេចព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា ជាដរាប តរៀងទៅ ។
14/05/2021
សូមក្រាបថ្វាយបង្គំទូលថ្វាយសព្ទសាធុការពរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា នៃព្រះមហាក្សត្រ ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី អស់វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ្ឆត្រ សូមប្រទានព្រះពរ ព្រះអង្គ ព្រះសមប្រកបតែ ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា៕
ថ្ងៃ សុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
01/05/2021
Hello everyone due to COVID-19 we all stay at home, let have some quizzes . Does anyone know which government ministry in charge on Civil Aviation in Cambodia?
Which department in charge of Flight school Approval?
Have a good weekend everyone!
30/04/2021
អបអរសារទរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី៤រោចខែពិសាខ ដើម្បីជាប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជារាស្ត្រក្នុងនគរ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។
#៣កុំ៣ការពារ
13/04/2021
សួស្តីឆ្នាំថ្មី ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៥ យើងខ្ញុំសូមបួងសួងទេវត្តាឆ្នាំថ្មី ព្រនាម មណ្ឌាទេវី ប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខសប្បាយ ហើយជៀសផុតពីជំងឺ កូវីត-១៩ និងឲ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ។
#៣កុំ៣ការពារ
#ចូលឆ្នាំនៅផ្ទះ
20/03/2021
តាមសេចក្តីរាយការរបស់ក្រសួងសុខាភិបាលនៅ ថ្ងៃទី19 ខែមីនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចំនួន 54នាក់ និងមានអ្នកជាសះស្បើយចំនួន18នាក់។
ដូចនេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តន៏ “៣ការពារ ៣កុំ” តាមការណែនាំរបស់ក្រសួងសុខាភិបាល។
បើមានករណីសង្ស័យសូមទាក់ទង់មកកាន់លេខ ១១៥
13/03/2021
Another big congratulations to our Young Cambodian, Mr. Sun for passing his CPL. We wish you the best and success on your upcoming journey🎉
08/03/2021
អបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា
សូមគោរពជូនពរដល់នារីទូទាំងសកលលោកអោយជួបតែេសចក្តីសុខ សំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ច
🤵🏻♀️👩🏻🔧👩🏻🔬👩🎤🧕🏻👩🏾🚀