Serey Mongkul

Serey Mongkul ខ្ញុំបង្កើតផេកនេះដើម្បីចែករំលែកចំណេះដឹង

07/10/2025
Statement to the WorldWe want to make it clear: Thailand attacked Cambodia first. In response, Cambodia stood up and fou...
27/07/2025

Statement to the World

We want to make it clear: Thailand attacked Cambodia first. In response, Cambodia stood up and fought back only to defend our land and our people.

Cambodia does not want war. We seek peace, stability, and mutual respect between nations. Our people deserve to live in harmony, not fear. We call on the international community to understand the truth and support efforts for peace in the region.

Let peace prevail.
Cambodia stands for sovereignty, peace, and justice.

16/03/2019

បច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាច្រើន មិនទាន់មានការយល់ដឹងពីការផ្ទេរកម្មសិទ្ធិ ឬ កាត់ប្លង់ដី ឬ ​ផ្ទះសម្បែង....

តើលិខិតរដ្ឋបាលគឺជាអ្វី? ហេតុអ្វីចាំបាច់មានលិខិតរដ្ឋបាល? ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោម៖ លិខិតរដ្ឋបាលបានមកពីកន្សោ...
19/12/2018

តើលិខិតរដ្ឋបាលគឺជាអ្វី? ហេតុអ្វីចាំបាច់មានលិខិតរដ្ឋបាល? ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោម៖ លិខិតរដ្ឋបាលបានមកពីកន្សោមពាក្យ ៣ គឺ៖ លិខិត + រដ្ឋ + បាល។
លិខិត គឺជាការសរសេរជាលាយលក្ខណ៍អក្សរដើម្បីបង្ហាញពីវត្ថុបំណងថ្លែងទៅកាន់នរណាម្នាក់។
រដ្ឋ សំដៅលើនគរ ប្រទេស ដែន រាស្រ្ត ប្រជាជន អ្នករស់នៅក្នុងដែន។
បាល មានន័យថាគ្រប់គ្រង ថែរក្សា ការពារ ផ្គត់ផ្គង់ បីបាច់ ត្រួតត្រា មើលការខុសត្រូវ។ល។
រួមសេចក្ដីមក លិខិតរដ្ឋបាល គឺជាលិខិតស្នាមទាំងឡាយណាដែលអ្នកផ្ញើ (បេសកៈ sender) សរសេរ រៀបរៀង តាក់តែងជាលាយលក្ខណ៍អក្សរថ្លែងទៅកាន់រូបវន្ដបុគ្គល ឬនីតិបុគ្គល (គម្យជន receiver) ដើម្បីទំនាក់ទំនងការងារក្នុងក្របខណ្ឌជាផ្លូវការ ជាផ្លូវរដ្ឋ ឬជាកិច្ចការពាក់ព័ន្ធនឹងការថែរក្សា ការគ្រប់គ្រងអង្គភាព អង្គការ ក្រុមហ៊ុន ក្រសួង ស្ថាប័ន ទាំងផ្ទៃក្នុងនិងខាងក្រៅ តាមបែបបទមួយមានសណ្ដាប់ធ្នាប់ ដែលមានលក្ខណៈជាតឹកតាង ស្ថិតស្ថេរ មិនអាចប្រែក្រឡាស់បាន សមដូចពាក្យថា "The writing are left, the speech blow away"។
អ្នកធ្វើលិខិតរដ្ឋបាលត្រូវយកចិត្តទុកដាក់លើការតាក់តែងសេចក្ដីឱ្យមានប្រសិទ្ធភាព ត្រូវបញ្ជាក់អំពីគោលបំណងឱ្យបានច្បាស់ សង្ខេបន័យសេចក្ដីឱ្យបានខ្លី ខ្លឹម ខ្លាំង (ខ្លីតែមានន័យគ្រប់គ្រាន់) ពន្យល់ឱ្យចំសាច់រឿង និងគ្រប់ជុ្រងជ្រោយដើម្បីឱ្យអ្នកអានងាយយល់ ចៀសវាងការរៀបរាប់វែងអន្លាយ ប្រើពាក្យច្រំដែល ធ្វើឱ្យបញ្ហាស្រួលទៅជាបញ្ហាស្មុគ្រស្មាញ។
អ្នកសរសេរលិខិតរដ្ឋបាលត្រូវចៀសវាងការប្រើពាក្យបាលី សំស្រ្កឹត ឬពាក្យបរទេសក្នុងលិខិតរដ្ឋបាល ដែលនាំឱ្យអ្នកអាន អ្នកពិនិត្យលិខិត ពិបាកអាន ពិបាកយល់ ហើយត្រូវចំណាយពេលយូរក្នុងការយល់ន័យ សេចក្ដី។ ជាងនេះទៅទៀត បើអ្នកសរសេរមិនយល់អំពីកិច្ចការរដ្ឋបាល និងមិនប៉ិនប្រសប់ វាអាចនាំឱ្យមានការអនុវត្តការងារខុស ឬស្ទះកិច្ចការក្នុងដំណើរការរដ្ឋបាលរបស់ក្រសួង ស្ថាប័ន អង្គភាព ក៏ដូចជាក្នុងទំនាក់ទំនងការងារជាមួយក្រសួង ស្ថាប័ន ឬអង្គភាពខាងក្រៅដែរ។
ដូចនេះ កិច្ចការរដ្ឋបាលជាភារកិច្ចសំខាន់ណាស់ក្នុងកិច្ចដំណើរការការងារទាំងវិស័យរដ្ឋនិងវិស័យឯកជន ដែលតម្រូវឱ្យអ្នកតាក់តែងសេចក្ដី មានចំណេះដឹងសមស្រប ប៉ិនប្រសប់ និងឈ្លាសវៃ ក្ដាប់ឱ្យបានបែបបទ និងរបៀបតាក់តែងឱ្យបានត្រឹមត្រូវ សំដៅធានានូវទម្រង់មួយមាន “ឯកភាពរដ្ឋបាល” ប្រកបដោយនីត្យានុកូលភាពនិងចំណេញពេលវេលា។

Address

Phnom Penh
023

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+85516888366

Website

Alerts

Be the first to know and let us send you an email when Serey Mongkul posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category