24/08/2026
តើអ្នកដឹងទេ? អ្វីដែលគួរឱ្យខ្លាចបំផុត គឺការស៊ាំនៅកន្លែងដែលគ្មានក្តីសុខ និងកន្លែងដែលធ្វើឱ្យយើងគ្មានការអភិវឌ្ឍន៍ខ្លួន ដូច្នេះប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបនេះ…នេះជា ៥ ចំណុចដែលអ្នកត្រូវដឹង និងត្រូវដាស់តឿនខ្លួនឯង ៖
១- ពេលខ្លះផ្លូវថ្មី អាចនាំយើងទៅឆ្ងាយជាងការស្រមៃ។
២- ការនៅក្នុងតំបន់ Comfort Zone យូរពេកអាចធ្វើឱ្យបាត់បង់ឱកាសល្អៗក្នុងជីវិត។
៣- ពេលខ្លះការដើរចេញ ឬការប្ដូរទិសដៅមិនមែនជាការបរាជ័យទេ តែជាការផ្តល់ឱកាសទីពីរឱ្យខ្លួនឯង។
៤- គ្មានពាក្យថាយឺតពេលទេ បើទាំងអស់គ្នាហ៊ានបោះជំហាន ហើយច្បាស់លាស់នឹងវានោះ។
៥- ជីវិតមានផ្លូវច្រើន បើមិនទាន់ត្រូវចំកន្លែងទេ ចូរហ៊ានប្តូរទិសដៅ។
ហើយនេះជាយុទ្ធសាស្ត្រអនុវត្តជាក់ស្ដែងមួយចំនួនដែលអ្នកអាចចាប់ផ្ដើមធ្វើបានភ្លាមៗ ៖
១- វាយតម្លៃស្ថានភាពបច្ចុប្បន្ន ៖
កត់ត្រាអ្វីដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត និងអ្វីដែលអ្នកចង់បានពិតប្រាកដ។
២- កំណត់គោលដៅតូចៗ ៖
កុំអាលគិតពីការផ្លាស់ប្តូរធំដុំភ្លាមៗ ចាប់ផ្ដើមពីជំហានតូចៗដែលងាយធ្វើជារៀងរាល់ថ្ងៃ។
៣- រៀនជំនាញថ្មី ៖
ប្រើប្រាស់ពេលទំនេរដើម្បីអភិវឌ្ឍសមត្ថភាពផ្សេងទៀត ដើម្បីត្រៀមសម្រាប់ឱកាសថ្មី។
៤- បង្កើតបណ្ដាញទំនាក់ទំនង ៖
ជួបពិភាក្សាជាមួយមនុស្សដែលមានផ្នត់គំនិតវិជ្ជមាន និងការរីកចម្រើន។
៥- រៀបចំកញ្ចប់ថវិកាបម្រុង ៖
ជួយឱ្យអ្នកមានភាពកក់ក្ដៅ និងដកឃ្លាចេញដោយទំនុកចិត្ត ពេលផ្លាស់ប្តូរការងារ ឬទិសដៅជីវិត។
តើអ្នកកំពុងតែស្វែងរកការផ្លាស់ប្តូរលើផ្នែកណាមួយក្នុងជីវិ តមែនទេ? ការងារ ការសិក្សា ឬទម្លាប់រស់នៅ? ប្រសិនបើអ្នកចង់ផ្លាស់ប្តូរតើអ្វីជាឧបសគ្គធំបំផុតដែលធ្វើឱ្យអ្នកមិនទាន់ហ៊ានបោះជំហានចេញ? ចែករំលែកក្នុងខមមិនបានណា!
ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________