13/05/2026
✨ អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧៣ យាងចូល៧៤ព្រះវស្សា សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះករុណាមានព្រះរាជសុខភាពបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
13/05/2026
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ គ្រឹះស្ថាននឹងធ្វើការឈប់សម្រាកចំនួន០១ថ្ងៃ គឺថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
គ្រឹះស្ថាននឹងបើកដំណើរការវិញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
10/05/2026
អបអរសាទរទិវាអ្នកម្ដាយ!
ជូនចំពោះស្ត្រីដ៏អស្ចារ្យទាំងអស់នៅក្នុងពិភពលោកនេះ ភាពរឹងមាំ ក្តីមេត្តា និងការលះបង់របស់មាតាគ្រប់រូបនៅគ្រប់ទិសទី។ សូមអរគុណចំពោះតួនាទីដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលអ្នកម្តាយគ្រប់រូបបានផ្តល់ឱ្យក្នុងជីវិតរបស់កូនៗគ្រប់រូប។
Happy Mother’s Day!
To all the incredible women around the world: we honour the strength, compassion, and dedication of mothers everywhere. Thank you for the invaluable role you play in the lives of your children; your contribution is truly beyond measure.
04/05/2026
សេចក្តីជូនដំណឹង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក
មានកិត្តិយសសូមជម្រាបជូនអតិថិជន និង សាធារណៈជនមេត្តាជ្រាបថា៖ គ្រឹះស្ថាននឹងធ្វើការឈប់សម្រាក ចំនួន០១ថ្ងៃ គឺថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ នាឱកាស ព្រះរាជពិធីច្រត់ព្រះនង្គ័ល គ្រឹះស្ថាននឹងបើកដំណើរការវិញ នៅថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៦។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមអតិថិជន និង សាធារណៈជនជ្រាបជាដំណឹង។
សូមអរគុណ!
30/04/2026
សេចក្តីជូនដំណឹង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក
មានកិត្តិយសសូមជម្រាបជូនអតិថិជន និង សាធារណៈជនមេត្តាជ្រាបថា៖ គ្រឹះស្ថាននឹងធ្វើការឈប់សម្រាក ចំនួន០១ថ្ងៃ គឺថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នាឱកាស ទិវាពលកម្មអន្តរជាតិ និង ពិធីបុណ្យវិសាខបូជា គ្រឹះស្ថាននឹងបើកដំណើរការវិញ នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៦។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមអតិថិជន និង សាធារណៈជនជ្រាបជាដំណឹង។
សូមអរគុណ!
13/04/2026
🎊 សួស្ដីឆ្នាំថ្មី ប្រពៃណីខ្មែរ 🎊
គ្រឹះស្ថានហិរញ្ញវត្ថុ មីយ៉ា ម.ក យើងខ្ញុំសូមគោរពជូនពរលោកអ្នក និងក្រុមគ្រួសារ សូមប្រកបតែសុខភាពល្អបរិបូណ៌ វិបុលសុខគ្រប់ប្រការ ផ្លែផ្កាជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសឆ្នាំថ្មី។ សូមទេវតាឆ្នាំថ្មី ព្រះនាង រាក្យសាទេវី ប្រសិទ្ធពរជ័យ សិរីសួស្ដី រីកចម្រើនរុងរឿង ប្រកបតែភាពរីករាយ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។
13/04/2026
សេចក្តីជូនដំណឹង
ស្តីពីការឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក
មានកិត្តិយសសូមជម្រាបជូនអតិថិជន និង សាធារណៈជនអោយបានជ្រាបថា៖ គ្រឹះស្ថាននឹងធ្វើការឈប់សម្រាក ចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ គ្រឹះស្ថាននឹងបើកដំណើរការវិញ នៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៦។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមអតិថិជន និង សាធារណៈជនជ្រាបជាដំណឹង។
សូមអរគុណ!
13/04/2026
សារជូនពរ ចំពោះ ក្រុមប្រឹក្សាភិបាល
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
យើងខ្ញុំជាបុគ្គលិក សូមគោរពជូនពរជ័យ សិរីមង្គល និងវិបុលសុខ ជូនចំពោះក្រុមប្រឹក្សាភិបាល សូមឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ និងជោគជ័យ ក្នុងការដឹកនាំ និងកំណត់ទិសដៅអភិវឌ្ឍស្ថាប័នឲ្យមានការរីកចម្រើន និងនិរន្តរភាពយូរអង្វែង។
11/04/2026
🪷 ពិធីសូត្រមន្តលើករាសី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក 🪷
នារសៀលថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
ក្រោមអធិបតីភាពរបស់ លោកស្រី ជាង អុីង ប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិក
នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បានរៀបចំពិធីសូត្រមន្តលើករាសី ដើម្បីសុំសិរីសួស្តី ជ័យមង្គល និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ស្របតាមប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរ។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត
គ្រឹះស្ថានបានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ
និងពិសារអាហារសាមគ្គី ក្នុងបរិយាកាសស្និទ្ធស្នាល អធ្យាស្រ័យ និងរីករាយ។
🙏 សូមទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ប្រទានពរជូនគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់
ឲ្យមានសេចក្តីសុខ សុភមង្គល សិរីសួស្តី
និងបវរមហាប្រសើរគ្រប់ៗគ្នា។
✨ សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសេចក្តីចម្រើន
ភាពជោគជ័យ និងសុខដុមរមនា ជានិច្ចនិរន្តរ៍។
09/04/2026
សេចក្តីជូនដំណឹង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក សូមជូនដំណឹងដល់អតិថិជន និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា គ្រឹះស្ថាននឹងផ្អាកសេវាបម្រើអតិថិជន ចាប់ពីវេលាម៉ោង ២ រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំពិធីសូត្រមន្តលើករាសី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
គ្រឹះស្ថាននឹងចូលបម្រើការងារឡើងវិញនៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦ ។
សូមអរគុណ!!
11/03/2026
Job Opportunity with MIA Plc.!
Urgent Hiring:
1.Medium Loan Officer (20 post)
2.Small Loan Officer (20 post)
Noted: Salary is negotiable.
Location: Head Office
Building 93, Conner of Norodom Blvd and St. 208, Sangkat Boeung Raing, Khan Daun Phenh, Phnom Penh, Cambodia.
HOW TO APPLY:
Interested Candidates , Please submit your CV and Cover Letter to:
📩 [email protected]
Telegram 092999600 or t.me/hrmiaplc
📞 Contact ៖ 092 999 600