សមាគមអតីតអ្នកបួសខ្មែរ - Former Khmer Monk Association

  • Home
  • Cambodia
  • Phnom Penh
  • សមាគមអតីតអ្នកបួសខ្មែរ - Former Khmer Monk Association

សមាគមអតីតអ្នកបួសខ្មែរ - Former Khmer Monk Association សមាគមអតីតអ្នកបួសខ្មែរ មានគោលបំណងចែករំលែក ចំណេះដឹង ជំនាញ និងឱកាស ដោយមិនរើសអើង និន្នាការនយោបាយឡើយ។

២៤/០៨/២៥---: ថ្ងៃនេះ ជាមួយព្រះសង្ឃខេត្តសៀមរាប សមាគម ជីវិត និង ក្តីសង្ឃឹម និងសមាគមអតីតអ្នកបួសខ្មែរ បានចែកអំណោយជូនបងប្អូនម...
24/08/2025

២៤/០៨/២៥---: ថ្ងៃនេះ ជាមួយព្រះសង្ឃខេត្តសៀមរាប សមាគម ជីវិត និង ក្តីសង្ឃឹម និងសមាគមអតីតអ្នកបួសខ្មែរ បានចែកអំណោយជូនបងប្អូនមីងមាគ្រួសារភាសឹក គ្រួសារពលករត្រឡប់ពីប្រទេសសៀម និងគ្រួសារជួបការលំបាក សរុបចំនួន ១០០គ្រួសារ ប្រព្រឹត្តទៅនាវត្តសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រីប្រធានក្រុមប្រឹក្សាស្រុក តំណាងអាជ្ញាធរស្រុក លោកស្រីមេឃុំ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសប្បុរសជន។

សមាគមអតីតអ្នកបួសខ្មែរ សូមថ្លែងអំណរអរគុណជូនចំពោះ សមាជិកគ្រប់រូប បងប្អូនញាតិមិត្តជិតឆ្ងាយ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងទិញអាវយឺតនៃការចងចាំ -"៥ថ្ងៃ កក្កដា ឆ្នាំ២០២៥'- របស់សមាគម។ សូមអរព្រះគុណ និងអរគុណ

សេចក្តីជូនដំណឹងស្ដីពីការបិទបញ្ចប់យុទ្ធនាការលក់អាវយឺតនៃការចងចាំ  --" ៥ថ្ងៃ កក្កដា ២០២៥"--សមាគមអតីតអ្នកបួសខ្មែរសូមជម្រាបជូ...
17/08/2025

សេចក្តីជូនដំណឹងស្ដីពីការបិទបញ្ចប់យុទ្ធនាការលក់អាវយឺតនៃការចងចាំ --" ៥ថ្ងៃ កក្កដា ២០២៥"--

សមាគមអតីតអ្នកបួសខ្មែរសូមជម្រាបជូនបងប្អូនទាំងអស់មេត្តាជ្រាបថា ក្រោយបើកយុទ្ធនាការលក់អាវយឺតនៃការចងចាំ ៥ថ្ងៃ កក្កដា ២០២៥ អស់រយៈពេល ៣អាទិត្យ កន្លងមកនេះ និងលក់អាវបាន ៦៧ ប្រមូលថវិកាជួយវីរៈកងទ័ពនិងក្រុមគ្រួសារបានចំនួន ៦៧០ដុល្លារ។ យើងខ្ញុំសូមប្រកាសបិទបញ្ចប់យុទ្ធនាការនេះ ចាប់ពីពេលនេះតទៅ។

ថវិកាបានពីលក់អាវទាំងអស់ និងថវិកាដែលបងប្អូនសប្បុរសជនបានបរិច្ចាគតាមរយៈយុទ្ធនាការរបស់សមាគម នឹងយកទៅជួយដោះស្រាយតម្រូវការចាំបាច់របស់បងប្អូនវីរៈកងទ័ព ក្រុមគ្រួសារ និងប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយការឈ្លានពានរបស់ទាហ៊ានសៀម នាពេលខាងមុខដ៏ខ្លី។ ចំពោះបញ្ជីរាយនាមសប្បុរសជននិងអតិថិជនដែលបានទិញអាវសមាគមនិងបង្ហោះបញ្ជូននៅ។

បងប្អូនបានទិញហើយ បងប្អូនមួយចំនួនក៏បានទទួលហើយដែរ រីឯបងប្អូនមួយចំនួនទៀតនឹងបានទទួលបានឆាប់ៗនេះ ព្រោះអាវបានបញ្ជូនទៅតាមគោលដៅហើយ។ ទោះយ៉ាងណាប្រសិនបើមានការលើសលស់នៅខ្វះខាតឬក៏មិនបានទទួលអាវដែលបងប្អូនបានកម្មង់នោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ សូមអញ្ជើញទាក់ទងផ្តល់ដំណឹងឱ្យយើងខ្ញុំវិញផង ដើម្បីយើងខ្ញុំនឹងចាត់ចែងដោះស្រាយជូន។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះទឹកចិត្តសប្បុរសជនទាំងអស់ ដែលបានចូលរួមនូវយុទ្ធនាការនេះ។ សូមអរគុណ

អាវយឺតនៃការចងចាំ "៥ថ្ងៃ កក្កដា ២០២៥" ដែលបងប្អូនបានកម្មង់កន្លងមក ឥឡូវនេះបានមកដល់ជិតគ្រប់១០០% ហើយ។ ចាប់ពីថ្ងៃស្អែក យើងខ្ញុ...
15/08/2025

អាវយឺតនៃការចងចាំ "៥ថ្ងៃ កក្កដា ២០២៥" ដែលបងប្អូនបានកម្មង់កន្លងមក ឥឡូវនេះបានមកដល់ជិតគ្រប់១០០% ហើយ។ ចាប់ពីថ្ងៃស្អែក យើងខ្ញុំនឹងចាប់ផ្ដើមបញ្ជូនទៅជូនបងប្អូនម្ចាស់អាវ ឬបងប្អូនណាដែលចង់មកទទួលយកអាវដោយខ្លួនឯង នៅផ្ទះខ្ញុំក៏សូមអញ្ជើញ។

អរគុណសម្រាប់ការយោគយល់និងរង់ចាំ។ យ៉ាងទៀតចំពោះបងប្អូនណាដែលចង់បានអាវ តែមិនទាន់បានកម្មង់សូមអញ្ជើញដាក់លេខកម្មង់ និងបង់ប្រាក់ ដើម្បីយើងខ្ញុំអាចចាត់ចែងអាវជូន។ អរគុណ។

---"អាវនៃការចងចាំ, ៥ថ្ងៃ កក្កដា ២៥"-- ទើបមកដល់ចំនួន ១០អាវ ដើម្បីសាកល្បង និងពិនិត្យគុណភាពមិនមែនលក់អាវនេះ ដើម្បីមុខរបរ ឬអា...
11/08/2025

---"អាវនៃការចងចាំ, ៥ថ្ងៃ កក្កដា ២៥"-- ទើបមកដល់ចំនួន ១០អាវ ដើម្បីសាកល្បង និងពិនិត្យគុណភាព

មិនមែនលក់អាវនេះ ដើម្បីមុខរបរ ឬអាជីវកម្មទេ តែយើងខ្ញុំបារម្ភថា បងប្អូនខ្មែរខ្លះអាចងាយភ្លេចនូវរឿងរ៉ាវដ៏សាហាវឃោរឃៅ ដែលគេធ្វើចំពោះជាតិសាសន៍យើង។ យើងខ្ញុំបារម្ភថា ស្ងាត់ៗតែមួយរយៈខ្លី ខ្មែរយើងក៏បែរជាចូលចិត្តគេវិញ គួបផ្សំជាមួយសំដីផ្អែមរបស់គេ ដែលពួកតែលួងចិត្តស្រាប់ផងនោះ។

យើខ្ញុំចង់ឃើញបងប្អូនខ្មែរពាក់អាវនេះ ជាការរំលឹកខ្លួនឯងថា "ខ្លួនជាខ្មែរ, ត្រូវតែចងចាំជានិច្ច "៥ថ្ងៃ កក្កដា ២០២៥", នូវអ្វីៗដែលគេបានធ្វើចំពោះប្រទេសជាតិខ្លួន។ វាជាការពាក់អាវស្មារតីជាតិ និងជាការរំលឹកខ្លួនឯងថា "ខ្ញុំជាខ្មែរ"។

ថ្លៃដើម--: $5 (ភាគីរោងពុម្ភយកតែថ្លៃដើម, $5)
ថ្លៃលក់--: $15
ចំណេញ--: $10 ដាក់ចូលមូលនិធិវីរៈកងទ័ពខ្មែរ របស់សមាគមអតីតអ្នកបួសខ្មែរ។

បញ្ជាក់--: ១. ថ្លៃដឹកជញ្ជួនជាបន្ទុករបស់អ្នកទិញ, ២. ប្រាប់ទំហំ, ៣. ជ្រើសរើសពណ៌, ៤. ចំនួនអាច, និង ៥. បង់ប្រាក់ជាមុន និងថតការបង់ប្រាក់ផ្ញើមក។

សមាគមអតីតអ្នកបួសខ្មែរបង្កើតមូលនិធីវីរៈកងទ័ពខ្មែរ ដើម្បីប្រមូលថវិកាជួយវីរៈកងទ៍ព និងគ្រួសាររងគ្រោយដោយសារសង្គ្រាមឈ្លានពាន។

យើងខ្ញុំជំពាក់គុណវីរៈកងទ័ពខ្មែរ! យើងនឹងចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់វីរៈកងទ័ពខ្មែរ ប្រកបដោយសារឈឺចាប់បំផុត។

បើគាំទ្រ សូមអញ្ជើញជាវអាវខាងលើ ឬបរិច្ចាគចូលមូលនិធិ តាមរយៈ QR code ខាងក្រោម។

អរគុណ

ទោះបីយើងទៅមិនដល់តែលុយទៅដល់ និងសម្ភារៈទៅដល់!!សមាគមអតីតអ្នកបួសខ្មែរ សូឡាមួយឈុតដល់់បងៗវីរៈកងទ័ពខ្មែរនៅព្រំដែន សម្រាប់ប្រើប្...
06/08/2025

ទោះបីយើងទៅមិនដល់
តែលុយទៅដល់ និងសម្ភារៈទៅដល់!!
សមាគមអតីតអ្នកបួសខ្មែរ សូឡាមួយឈុតដល់់បងៗវីរៈកងទ័ពខ្មែរនៅព្រំដែន សម្រាប់ប្រើប្រាស់លើតម្រូវការចាំបាច់...។

បងៗស្នើសុំ២ ទៅ ៤ឈុត តែយើងអាចឆ្លើយតបត្រឹមតែ ១ឈុតសិន ក៏ជាការល្អបំផុត។ មួយឈុតថ្លៃ ១,៥០០,០០០៛ ម៉ារួចស្រេចប្រើបាន ដោយម្ចាស់នៅតំបន់នោះទៅដំឡើងឲ្យផ្ទាល់...។ បើបងប្អូនចង់ជួយថែម សូមអញ្ជើញបរិច្ចាគ ឬប្រាប់មកយើងខ្ញុំ។ អរគុណ

អរគុណលោកបង សួន វីល្លាម លោកប្អូន វ៉ន សាវន និងលោក សែន ពិសិដ្ឋ ដំណាងសមាគមអតីតអ្នកបួសខ្មែរ ដែលបានយកថវិកាសប្បុរសជន ទៅចូលបុណ្យ...
04/08/2025

អរគុណលោកបង សួន វីល្លាម លោកប្អូន វ៉ន សាវន និងលោក សែន ពិសិដ្ឋ ដំណាងសមាគមអតីតអ្នកបួសខ្មែរ ដែលបានយកថវិកាសប្បុរសជន ទៅចូលបុណ្យសពវីរៈកងទ័ពយើង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម

ថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្រោមការណែនាំពី ឯកឧត្តម ហឿន សំនឿង ប្រធានសមាគមអតីតអ្នកបួសខ្មែរ បានចាត់ឱ្យយើងខ្ញុំដែលជាសមាជិកអតីតអ្នកបួសខ្មែរនៅខេត្តសៀមរាប យកថវិកាចំនួន ៥០០,០០០រៀល និងសាររំលែកមរណទុក្ខ ជូនដល់គ្រួសារវីរជនកងទ័ពការពារបូរណភាពទឹកដីដែលបានពលីក្នុងបុព្វហេតុជាតិនៅសមរភូមិ។ ថវិកានេះបានយកទៅជូនគ្រួសារសពផ្ទាល់ នៅភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

យើងខ្ញុំសូមលំឱនកាយគោរព និងចងចាំជានិច្ច នៅគំរូវីរភាពដ៏អង់អាចក្លាហានសម្រាប់បុព្វហេតុជាតិ របស់ លោក អនុសេនីយ៍ឯក ចឹក ឆុន និងសូមបួងសួងឧទ្ទិសនូវបុណ្យកុសលជូនដួងវិញ្ញាណក្ខន្ធ របស់លោក អនុសេនីយ៍ឯក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏

---"អាវនៃការចងចាំ, ៥ថ្ងៃកក្កដា ២៥"--ចេញជាផ្លូវការហើយ អាវនៃការចងចាំ, ៥ថ្ងៃ កក្កដា ២០២៥ សូមអញ្ជើញជាវក្នុងស្មារតី "ខ្ញុំជាខ...
03/08/2025

---"អាវនៃការចងចាំ, ៥ថ្ងៃកក្កដា ២៥"--

ចេញជាផ្លូវការហើយ អាវនៃការចងចាំ, ៥ថ្ងៃ កក្កដា ២០២៥ សូមអញ្ជើញជាវក្នុងស្មារតី "ខ្ញុំជាខ្មែរ"!!!

ថ្លៃដើម--: $5 (ផ្តល់ឲ្យរោងពុម្ភ យកតែថ្លៃដើម)
ថ្លៃលក់--: $15
ចំណេញ--: $10 ដាក់ចូលមូលនិធិវីរៈកងទ័ពខ្មែរ របស់សមាគមអតីតអ្នកបួសខ្មែរ។

បញ្ជាក់--: ១. ថ្លៃដឹកជញ្ជួនជាបន្ទុករបស់អ្នកទិញ, ២. ប្រាប់ទំហំ, ៣. ជ្រើសរើសពណ៌, ៤. ចំនួនអាច, និង ៥. បង់ប្រាក់ជាមុន។

សមាគមអតីតអ្នកបួសខ្មែរបង្កើតមូលនិធីវីរៈកងទ័ពខ្មែរ ដើម្បីប្រមូលថវិកាជួយវីរៈកងទ៍ព និងគ្រួសាររងគ្រោយដោយសារសង្គ្រាមឈ្លានពាន។

យើងខ្ញុំជំពាក់គុណវីរៈកងទ័ពខ្មែរ! យើងនឹងចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់វីរៈកងទ័ពខ្មែរ ប្រកបដោយសារឈឺចាប់បំផុត។

បើគាំទ្រ សូមអញ្ជើញជាវអាវខាងលើ ឬបរិច្ចាគចូលមូលនិធិ តាមរយៈ QR code ខាងក្រោម។

អរគុណ

02/08/2025

ពិធីសូត្រធម៌បង្សុកូល ចម្រើនព្រះបរិត្តសង្ខេប ដើម្បី ឧទ្ទិសកុសលជូនលោកវីរៈសេនីយ៍ត្រី ថន ញ៉ាញ់ ជាវីរៈកងទ័ព និងជាអតីតអ្នបួស ដែលបានពលីក្នុងបុព្វហេតុមាតុភូមិនៃយើង។

ជាថ្មីម្ដងទៀតយើងខ្ញុំសូមឧទ្ទិសបុណ្យកុសលជូនលោកថន ញាញ់ និងវីរៈកងទ័ពខ្មែរទាំងអស់ ដែលបានពលី ជូនជាតោមាតុភូមិនៃយើង។

សាររំលែកទុក្ខសមាគមអតីតអ្នកបួសខ្មែរ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ ដែលលោក ចឹក ឆុន ជាវីរៈកងទ័ពខ្ម...
02/08/2025

សាររំលែកទុក្ខ

សមាគមអតីតអ្នកបួសខ្មែរ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ ដែលលោក ចឹក ឆុន ជាវីរៈកងទ័ពខ្មែរដ៏អង់អាចក្លាហាន បានលះបង់បូជាជីវិតដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាពីការឈ្លានពានរបស់កងទ័ពសៀម។

យើងខ្ញុំជាថ្នាក់ដឹកនាំបានទៅជួបផ្ទាល់ និងធ្វើការគោរពសម្ដែងការដឹងគុណចំពោះលោកវីរៈកងទ័ព ចឹក ឆុន នៅឯមន្ទីរពេទ្យ កាលពីម្សិលមិញ នាពេលព្រឹក តែពេលរសៀលបន្តិចលោកក៏បានលាពួកយើងហើយ, លាទៅជារៀងរហូត។

យើងខ្ញុំសូមគោរពដឹងគុណជានិច្ចនិងចង់ចាំនូវវីរភាពដ៏អង់អាចក្លាហាន ប្រកបដោយការឈឺចាប់បំផុត ដែលបងបានលះបង់ជនជាតិ។

សូមបដិសន្ធិវិញ្ញាណរបស់លោកវរៈកងទ័ព ចឹក ឆុនទៅកាន់សុគតិភពកុំបីខានឡើយ។

បញ្ជាក់---: ប្រសិនបើបងប្អូនចង់ចូលរួមបុណ្យសពរបស់ព្រះកងទ័ព ចឹក ឆុន សូមអញ្ជើញបរិច្ចាកតាម qr code ខាងក្រោម តែសូមសរសេរថា ---"ចូលរួមបុណ្យសពវីរៈកងទ័ពជាតិខ្មែរ"---អរគុណ

សមាគមអតីតបួសខ្មែរបានចុះសួរសុខទុក្ខបងប្អូនវីរៈកងទ័ពខ្មែរដែលប្រយុទ្ធតតាំងយ៉ាងអង់អាចក្លាហានប្រឆាំងនឹងទាហ៊ានឈ្លានពានសៀមនៅទិស...
31/07/2025

សមាគមអតីតបួសខ្មែរបានចុះសួរសុខទុក្ខបងប្អូនវីរៈកងទ័ពខ្មែរដែលប្រយុទ្ធតតាំងយ៉ាងអង់អាចក្លាហានប្រឆាំងនឹងទាហ៊ានឈ្លានពានសៀមនៅទិសខេត្តឧត្តរមានជ័យ។

សមាគមអតីតអ្នកយើងខ្ញុំសូមសម្តែងនូវកតញ្ញុតាធម៌ សេចក្តីគោរព និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពនៃព្រះរាជាណាចក្រកម្ពុជាយើង ក្នុងការពារប្រទេសជាតិមាតុភូមិ បូរណភាពទឹកដី អធិបតេយ្យភាព និងសន្យិភាពរបស់កម្ពុជា។

យើងខ្ញុំ សូមជូនពរដល់វីរៈកងទ័ពខ្មែរយើងនៅគ្រប់ទិសទាំងអស់ សូមបានជោគជ័យបន្ថែមទៀតក្នុងការការពារប្រទេសជាតិមាតុភូមិ និងសូមឱ្យវីរៈកងទ័ពទាំងអស់បានប្រដោយពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដំណើរចុះសួរសុខទុក្ខនេះ ប្រព្រឹត្តិទៅកាលពី ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
July 31, 2025

---មហាកិត្តិយសនៃអតីតអ្នកបួសខ្មែរ---សមាគមអតីតអ្នកបួសខ្មែរ ពិតជាមានមហាកិត្តិយស និងសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះលោកពលបាលឯក...
31/07/2025

---មហាកិត្តិយសនៃអតីតអ្នកបួសខ្មែរ---

សមាគមអតីតអ្នកបួសខ្មែរ ពិតជាមានមហាកិត្តិយស និងសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះលោកពលបាលឯក រ័ត្ន សុវណ្ណ ជំនួយការការិយាល័យអភិវឌ្ឃន៍ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដែលធ្លាប់បានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនាអស់រយៈពេល១១វស្សា ហើយឥឡូវកំពុងចូលរួមយ៉ាងសកម្ម និងស្វាហាប់ ក្នុងនាមជាជាវីរៈកងទ័ពជួរមុខនៅប្រាសាទតាក្របី តតាំងជាមួយទាហ៊ានឈ្លានពានសៀម។

ក្នុងនាមសមាគមអតីតអ្នកបួសខ្មែរ យើងខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្តីគោរព សេចក្តីស្រឡាញ់ និងការដឹងគុណជាខ្លាំងចំពោះលោកពលបាលឯករ័ត្ន សុវណ្ណ និងបងៗ ប្អូនៗ ពូៗ ជាវីរៈកងទ័ពខ្មែរទាំងអស់ ដែលបានពុះពារធានាលុះត្រារក្សាបាននូវបូរណភាពទឹក និងអធិបតេយ្យភាពជាតិ

យើងខ្ញុំសូមជូនពរលោកពលបាលឯក រ័ត្ន សុវណ្ណ ជោគជ័យបន្ថែមទៀត ក្នុងភារៈកិច្ចបម្រើជាតិមាតុ និងបានប្រដោយពុទ្ធពរ ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ថ្ងៃព្រហស្បតិ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥

Address

Phnom Penh
Phnom Penh
12043

Alerts

Be the first to know and let us send you an email when សមាគមអតីតអ្នកបួសខ្មែរ - Former Khmer Monk Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category