Southbridge International School Cambodia

Southbridge International School Cambodia

Share

We are one of the leading international schools in Cambodia, offering premier International Curricula (IP) and an Integrated Curriculum (IC).

We nurture lifelong learning in a secure environment, following the IEYC and Cambridge IGCSE, AS, and A Levels. Southbridge International School Cambodia (SISC) provides a safe and nurturing learning environment that fosters high expectations for success and lifelong learning. We value individual differences, promote international-mindedness, and strive to actively involve parents, teachers, and c

Photos from Southbridge International School Cambodia's post 28/04/2026

[English Below]
ការបង្កើតឱ្យមានការផ្លាស់ប្តូរដើម្បីការពារបរិស្ថាន នៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា! | Making an Environmental Difference at SISC! 🌍

ស្របពេលដែលយើងធ្វើការ ដើម្បីឆ្ពោះទៅរកគោលដៅ ក្នុងការក្លាយជាសាលាមួយដែលមានទំនួលខុសត្រូវចំពោះបរិស្ថាន យើងបានបន្តបញ្ចូល និងបញ្រ្ជាបគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ទៅក្នុងកម្មវិធីសិក្សា ក៏ដូចជាសកម្មភាពក្រៅកម្មវិធីសិក្សានានារបស់សាលាផងដែរ។

ក្នុងឱកាសទិវាភពផែនដីនេះ យើងមិនត្រឹមតែបង្កើន និងពង្រឹងចំណេះដឹងផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានដឹកនាំសិស្សានុសិស្ស ឱ្យចូលរួមក្នុងសកម្មភាពជាប្រចាំ ដើម្បីថែរក្សាភពផែនដីរបស់យើងផងដែរ។ ការរស់នៅប្រកបដោយចីរភាព ត្រូវតែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង លើសពីថ្ងៃមួយដែលគ្រាន់តែមាននៅក្នុងប្រតិទិន។

សិស្សានុសិស្សក្មេងៗ បានសិក្សារៀនសូត្រអំពីការគ្រប់គ្រងកាកសំណល់ ដូចជាការបែងចែកសំរាមនៅក្នុងបរិវេណសាលារៀន ទៅតាមប្រភេទ រួមមានសំរាមដែលអាចកែច្នៃ និងមិនអាចកែច្នៃឡើងវិញបាន សំណល់សរីរាង្គ និងសំណល់អសរីរាង្គ។ ពួកគេក៏បានថែសួនច្បារ និងសួនបន្លែរបស់សាលាផងដែរ។ ♻️🌿🌷

សិស្សានុសិស្សធំៗរបស់យើង បានធ្វើការសិក្សាអំពីវិធីដែលសាលារបស់យើង អាចប្រែក្លាយជាសាលាដែលគ្មានផ្លាស្ទិចនាពេលអនាគត ដោយចាប់ផ្តើមពីការបញ្ឈប់ការប្រើប្រាស់ដបទឹកប្លាស្ទិកដែលប្រើបានតែម្តង។ សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាក៏បានចូលរួមនៅក្នុងថ្ងៃនោះដូចគ្នា ដោយបានបិទភ្លើង និងម៉ាស៊ីនត្រជាក់ទាំងអស់។ 💡⚡️🔌

នៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា យើងកំពុងបង្រៀន និងបណ្តុះបណ្ដាលសិស្សានុសិស្សរបស់យើងឱ្យដឹងថា រាល់សកម្មភាពរបស់យើង មិនថាតិចតួចប៉ុណ្ណានោះទេ គឺសុទ្ធតែអាចបង្កើតឱ្យមានការផ្លាស់ប្តូរ ដោយហេតុនេះ យើងទាំងអស់គ្នាមានការទទួលខុសត្រូវ ក្នុងការកសាងអនាគតឱ្យកាន់តែល្អប្រសើរ។

សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ ទូរសព្ទលេខ 📞 ០២៣ ២៣១ ១២២ | អាសយដ្ឋានអ៊ីមែល ✉️ [email protected]

As we work towards our goal of becoming an environmentally responsible school, we are embedding the United Nation's Sustainable Development Goals into our curriculum and also our extra-curricular activities.

This Earth Day, we worked to not only raise awareness, but also we had our students participate in ongoing activities to care for our planet. Sustainable living must become part of our daily life, beyond just one day on the calendar.

The younger children learnt about waste management - sorting out our school's trash into recyclable and non-recyclable, biodegradable and non-biodegradable. They also looked after our gardens and vegetable patches. ♻️🌿🌷

Our older students worked on ways that our school can become Zero Plastic in the future, starting by eliminating disposable plastic bottles. Secondary students also spent parts of the day with all of the lights and airconditioners off. 💡⚡️🔌

At Southbridge, we are teaching our children that every action of ours, no matter how small, makes an impact, and that we are responsible for a better future.

📞 Contact us at 023 231 122 | ✉️ [email protected]

Photos from Southbridge International School Cambodia's post 27/04/2026

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ទទួលជោគជ័យ ក្នុងវគ្គជម្រើសជាតិជុំទី១ នៃការប្រកួតសេដ្ឋកិច្ចវិទ្យាអន្តរជាតិអូឡាំពិក - 𝐈𝐄𝐎! | 𝐒𝐨𝐮𝐭𝐡𝐛𝐫𝐢𝐝𝐠𝐞 𝐒𝐡𝐢𝐧𝐞𝐬 𝐚𝐭 𝐈𝐄𝐎 𝐑𝐨𝐮𝐧𝐝 𝟏!🎓

[English Below]

សិស្សឆ្នើមរបស់យើង ចំនួន ០៥​ នាក់ បានចូលរួមវគ្គជម្រើសជាតិជុំទី១ នៃការប្រកួតសេដ្ឋកិច្ចវិទ្យាអន្តរជាតិអូឡាំពិក (IEO) ប្រចាំឆ្នាំ ២០២៦។ ការប្រកួតដ៏តឹងរ៉ឹងនេះ វាស់ស្ទង់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសមត្ថភាពក្នុងការវិភាគសេដ្ឋកិច្ចនៅកម្រិតអន្តរជាតិ។

សាលា មានសេចក្តីសោមនស្សរីករាយ ក្នុងការអបអរសាទរ ចំពោះសិស្សានុសិស្សទាំងបីនាក់ ដែលបានឈានទៅកាន់វគ្គបន្ទាប់ដោយជោគជ័យ។ សមិទ្ធផលនេះ ឆ្លុះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ផ្នែកសិក្សាធិការ និងស្មារតីនៃការប្រកួតប្រជែង ដែលយើងបានបណ្ដុះបណ្ដាល នៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា។

Five of our bright minds participated in the first round of the International Economics Olympiad (IEO) 2026. This rigorous competition tests financial literacy and economic reasoning at an international level.

We are delighted to celebrate the three students who have successfully advanced to the next phase. This achievement reflects the academic rigour and competitive spirit we foster here at Southbridge.

Photos from Southbridge International School Cambodia's post 26/04/2026

សូមអបអរសាទរដល់ភាពជោគជ័យដ៏អស្ចារ្យ សម្រាប់កម្មវិធីតាំងពិព័រណ៍អប់រំស្ទីមរបស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា | 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐑𝐞𝐬𝐨𝐮𝐧𝐝𝐢𝐧𝐠 𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐚𝐭 𝐭𝐡𝐞 𝐒𝐈𝐒𝐂 𝐒𝐓𝐄𝐀𝐌 𝐄𝐱𝐡𝐢𝐛𝐢𝐭𝐢𝐨𝐧 🚀✨

[English Below]

កម្មវិធីតាំងពិព័រណ៍អប់រំស្ទីមរបស់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជារបស់យើង ដែលប្រារព្ធឡើងនៅក្នុងបរិវេណផ្សារទំនើបអ៊ីអន មានជ័យ គឺជាជោគជ័យដែលមិនអាចបំភ្លេចបាន! ពេញមួយថ្ងៃនៃកម្មវិធី បានប្រែក្លាយផ្សារទំនើបមួយ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃនវានុវត្តន៍ ដែលទាក់ទាញរាប់រយក្រុមគ្រួសារ អ្នកស្រឡាញ់ចូលចិត្តបច្ចេកវិទ្យា និងសមាជិកនៃសហគមន៍សាលារៀន ឱ្យអញ្ជើញចូលរួមជាសក្ខីភាព នៃសក្តានុពលលើភាពច្នៃប្រឌិតរបស់សិស្សានុសិស្សនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា។

ក្រោមមូលបទ “ការជម្រុញការចង់ចេះចង់ដឹង និងការបញ្ចេញសមត្ថភាពលើភាពច្នៃប្រឌិត" កម្មវិធីតាំងពិពិព័រណ៍នេះ បានបង្ហាញពីពហុជំនាញ នៃទេពកោសល្យចម្រុះរបស់សិស្សានុសិស្សនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ទាក់ទងនឹងមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ ការបង្ហាញដែលទាក់ទាញទស្សនិកជនជាពិសេសនោះ គឺកម្មវិធីដើរបង្ហាញម៉ូដសម្លៀកបំពាក់ចម្រុះបែបច្នៃប្រឌិត (Creative Fusion Fashion Show) ដោយសិស្សានុសិស្សរបស់យើងបានដើរបង្ហាញការរចនាម៉ូដរបស់ពួកគេនៅលើឆាក។ ភាពលេចធ្លោមួយផ្សេងទៀត គឺការតស៊ូមតិផ្ទាល់របស់សិស្ស ដោយពួកគេបានប្រកួតប្រជែងគ្នានៅលើឆាក និងជជែកដេញដោល ថាតើប្រព័ន្ធបណ្ដាញសង្គមមានអត្ថប្រយោជន៍ច្រើនជាង ឬមានផលប៉ះពាល់ច្រើនជាងសម្រាប់ក្មេងវ័យជំទង់។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារសិស្ស សិស្សានុសិស្ស និងបុគ្គលិកទាំងអស់ដែលបានជួយរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងអ្នកដែលបានអញ្ជើញចូលរួមនៅក្នុងថ្ងៃនោះផងដែរ!

សូមរីករាយទស្សនាកម្រងរូបភាព នៃសកម្មភាពសំខាន់ៗនៅខាងក្រោមនេះ! 📸👇

អំពីសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា (SISC)
សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់សិស្សានុសិស្ស តាមរយៈកម្មវិធីសិក្សាកម្រិតស្តង់ដារអន្តរជាតិ ដែលសង្កត់ធ្ងន់ទៅលើនវានុវត្តន៍ សុចរិតភាព និងឧត្តមភាពសិក្សា។

👇 សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ តាមរយៈអាសយដ្ឋានអ៊ីមែល [email protected] ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២៣១ ១២២។

Our SISC STEAM Exhibition which was held at AEON MALL Mean Chey was an unforgettable success! The day-long event transformed the mall into a vibrant hub of innovation, attracting hundreds of families, tech enthusiasts, and community members to witness the creative potential of SISC students.

Under the theme of ''Sparking Curiosity & Unleashing Creativity'', the exhibition showcased the multidisciplinary talents of SISC students across Science, Technology, Engineering, Arts, and Mathematics. A special crowd favourite was the Creative Fusion Fashion Show, with our students walking the runway in their original designs. Another highlight was the live Student Debate where our students battled it out on stage arguing whether social media has more benefits or risks for teenagers.

A huge thank you to the families, students and staff that helped to put this event together, and to everyone else who joined us on the day!

Check out the highlights below! 📸👇

𝐀𝐛𝐨𝐮𝐭 𝐒𝐨𝐮𝐭𝐡𝐛𝐫𝐢𝐝𝐠𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 (𝐒𝐈𝐒𝐂)
SISC is dedicated to empowering students through an international curriculum that emphasises innovation, integrity, and academic excellence.

👇 Email us now at [email protected] or call 023 231 122.


Photos from Southbridge International School Cambodia's post 25/04/2026

𝐂𝐡𝐞𝐜𝐤𝐦𝐚𝐭𝐞! 🏆 វាមិនមែនគ្រាន់តែជាល្បែងកម្សាន្តមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញអំពីការផ្តោតអារម្មណ៍ វិន័យ និងការតស៊ូ។ | 𝐂𝐡𝐞𝐜𝐤𝐦𝐚𝐭𝐞! 🏆 𝐈𝐭’𝐬 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝐣𝐮𝐬𝐭 𝐚 𝐠𝐚𝐦𝐞—𝐢𝐭’𝐬 𝐚𝐛𝐨𝐮𝐭 𝐟𝐨𝐜𝐮𝐬, 𝐝𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞, 𝐚𝐧𝐝 𝐠𝐫𝐢𝐭. 🧠💪

[English Below]
សូមអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ចំពោះក្រុមកីឡាអុក នៃសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជាដ៏អស្ចារ្យរបស់យើង សម្រាប់ការបង្ហាញសម្ថតភាពរបស់ពួកគេ នៅក្នុងការប្រកួតជ្រើសរើសជើងឯកអុករហ័ស (Rapid Chess Tournament)។ សមិទ្ធផលរបស់ពួកគេ ឆ្លុះបង្ហាញពីការត្រិះរិះដោយវិភាគ និងភាពអត់ធន់ ដែលយើងខិតខំបណ្តុះបណ្តាលសិស្សានុសិស្សរបស់យើង។

សិស្សានុសិស្សរបស់យើងសម្រេចបាននូវ៖
🏆 ពានរង្វាន់ "កីឡាករល្អបំផុត" ចំនួន ០២
🤝 កីឡាករដែលមានស្មារតីកីឡា ១០០%

សូមអបអរសាទរដល់បេក្ខជនដែលបានចូលរួមប្រកួតទាំងអស់របស់យើង សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការបង្ហាញសមត្ថភាពដ៏ឈ្លាសវៃ និងពូកែរបស់ពួកគេ ព្រមទាំងការធ្វើឱ្យសាលារបស់យើងមានមោទនភាពផងដែរ!

👇 សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ តាមរយៈអាសយដ្ឋានអ៊ីមែល [email protected] ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២៣១ ១២២។

A huge shoutout to our incredible Southbridge Chess Team for their performance in the Rapid Chess Tournament. Their achievement reflects the analytical thinking and perseverance that we work to cultivate in our students.

Our students achieved:
🏆 2 "Best Player" Awards
🤝 100% Sportsmanship.

Congratulations to our competitors for their dedication and outstanding performance, and for making our school proud!

👇 Email us now at [email protected] or call 023 231 122.

24/04/2026

[English Below]
អបអរសាទរខួបលើកទី៩ នៃសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា 🎉

ចាប់តាំងពីឆ្នាំ២០១៧មក សាលារៀនអន្តរជាតិសៅប្រ៊ីដកម្ពុជា បានកំណត់ស្តង់ដារនៃឧត្តមភាពក្នុងវិស័យអប់រំ នៅកម្ពុជាយ៉ាងមោទនភាព តាមរយៈការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានគំនិតច្នៃប្រឌិត និងបំផុសពួកគេឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។

Happy 9th Anniversary to Southbridge International School Cambodia (SISC)🎉

Since 2017, SISC has proudly set the benchmark for excellence in education in Cambodia, shaping student minds and inspiring future leaders.

23/04/2026

[English Below]
ការបណ្តុះអ្នកដឹកនាំអនាគតនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា 🇰🇭✨ | Shaping Future Leaders at Southbridge International School Cambodia 🇰🇭✨

នៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា យើងជឿជាក់ថា ការអប់រំ គឺលើសពីការសិក្សានៅក្នុងថ្នាក់រៀន។ យើងប្តេជ្ញាចិត្ត ក្នុងការខិតខំបណ្តុះបណ្តាលក្មេងៗដែលពោរពេញទៅដោយការចង់ចេះចង់ដឺង អភិវឌ្ឍទស្សនៈសកល និងបង្កើតសហគមន៍សិក្សាមួយ ដែលកម្មវិធីសិក្សាអន្តរជាតិដ៏ម៉ត់ចត់របស់យើង ជំរុញឱ្យសិស្សានុសិស្សសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

ចាប់ពីគ្រូបង្រៀនដែលពោរពេញទៅដោយឆន្ទៈ រហូតដល់សម្ភារៈបរិក្ខារលំដាប់ពិភពលោករបស់យើង សូមលោក លោកស្រីអញ្ជើញស្វែងយល់ហេតុផល ដែលធ្វើឱ្យសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ក្លាយជាជម្រើសដ៏ឈានមុខសម្រាប់ក្រុមគ្រួសារសិស្ស។ សូមទស្សនារបៀបដែលយើងកំពុងកសាងមូលដ្ឋានគ្រឹះសម្រាប់អ្នកដឹកនាំនាពេលអនាគត!

លោក លោកស្រីអាចធ្វើការកក់កន្លែង ដើម្បីមកទស្សនាសាលារៀន តាមរយៈគេហទំព័រ៖ https://www.sisc.edu.kh/book-a-tour/

At SISC, we believe that education goes beyond the classroom. We are dedicated to nurturing curious minds, developing global perspectives, and creating a learning community where a rigorous international curriculum empowers students to reach their full potential.

From our passionate educators to our world class facilities, discover what makes Southbridge the premier choice for families. Watch how we are building the foundation for tomorrow’s leaders! You can book a school tour today at https://www.sisc.edu.kh/book-a-tour/.

Photos from Southbridge International School Cambodia's post 22/04/2026

[English Below]
សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា និង SI-UK បានរៀបចំកម្មវិធីពិព័រណ៍សាកលវិទ្យាល័យប្រចាំឆ្នាំ២០២៦ ដោយជោគជ័យ | Southbridge International School Cambodia and SI-UK Successfully Host the 2026 University EXPO✨

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានសហការជាមួយនឹង SI-UK រៀបចំកម្មវិធីពិព័រណ៍សាកលវិទ្យាល័យប្រចាំឆ្នាំ២០២៦ ដោយស្វាគមន៍អ្នកតំណាងសាកលវិទ្យាល័យមកពីចក្រភពអង់គ្លេស កាណាដា អៀរឡង់ ស្វីស សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត។ ព្រឹត្តិការណ៍នេះបានអនុញ្ញាតឱ្យសិស្សានុសិស្សសិក្សាស្វែងយល់អំពីជម្រើសនៃការសិក្សានៅឯបរទេស ទទួលបានដំបូន្មានពីអ្នកជំនាញដែលជាប្រតិភូសាកលវិទ្យាល័យ និងបានស្វែងយល់អំពីកម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសថ្នាលសិក្សា (Pathway Programmes)។

បន្ទាប់ពីការធ្វើបទបង្ហាញ សិស្សានុសិស្សបានចូលរួមវគ្គ “មួយថ្ងៃ ក្នុងជីវិតជានិស្សិតសាកលវិទ្យាល័យ ”។ ពួកគេក៏មានឱកាសបានជួបជាមួយនឹងប្រតិភូសាកលវិទ្យាល័យដោយផ្ទាល់ ដើម្បីពិភាក្សាអំពីការចុះឈ្មោះចូលរៀន វប្បធម៌នៅក្នុងបរិវេណសាកលវិទ្យាល័យ និងមុខជំនាញ ដែលបានផ្តល់ជូនសម្រាប់សិក្សា។

ដោយទទួលស្គាល់ថា ដំណើរនៃការសិក្សារបស់សិស្សានុសិស្សគ្រប់រូប គឺមានលក្ខណៈខុសប្លែកពីគ្នា កម្មវិធីពិព័រណ៍នេះ ក៏ផ្តល់ជូននូវវគ្គពិសេសមួយអំពី ស្ថាប័ននានាដែលផ្តល់ជម្រើសផ្សេងៗសម្រាប់ថ្នាលសិក្សា (Pathway Providers) ផងដែរ។ វគ្គនេះបានរៀបរាប់យ៉ាងលម្អិតអំពីជម្រើសផ្សេងៗ សម្រាប់សិស្សានុសិស្សដែលមិនទាន់មានគុណវឌ្ឍគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ។ អ្នកតំណាងមកពីសកលវិទ្យាល័យ Rochester Independent College, Kings Education, Malvern International និង OnCampus បានមានវត្តមាន ដើម្បីណែនាំអ្នកចូលរួម អំពីជម្រើសដែលអាចបត់បែនបានទាំងនេះ។

បរិយាកាសនាពេលរសៀលមានភាពរស់រវើក និងទាក់ទាញ ដោយមានការសម្តែងដ៏អស្ចារ្យពីក្រុមតន្រ្តី SISC។ វគ្គសំណួរ-ចម្លើយក៏បានអនុញ្ញាតឱ្យសិស្សានុសិស្សស្រាយភ្លាមៗនូវរាល់ចម្ងល់ ដែលពួកគេចង់ដឹងទាក់ទិននឹងការសិក្សានៅបរទេសផងដែរ។

នៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា យើងប្តេជ្ញាចិត្តក្នុងការត្រួសត្រាយផ្លូវសម្រាប់សិស្សានុសិស្សរបស់យើង ឱ្យទទួលបានភាពជោគជ័យជាសកល ដោយនាំយកធនធាននៃការអប់រំលំដាប់អន្តរជាតិមកកាន់បរិវេណសាលារៀនរបស់យើងដោយផ្ទាល់។

SISC in collaboration with SI-UK, hosted the 2026 University EXPO, welcoming universityrepresentatives from the UK, Canada, Ireland, Switzerland, the USA, and beyond. The event allowed students to explore study abroad options, receive expert advice from university delegates, and learn about academic pathway programmes.

Following the presentations, students attended a "Day in the Life of a University Student" session. They also had the opportunity to meet directly with university delegates to discuss admissions, campus culture, and academic programme offerings.

Recognising that every student's educational journey is unique, the EXPO featured a dedicated segment on Pathway Providers. This session detailed alternative routes for students who may not meet initial direct entry requirements. Representatives from Rochester Independent College, Kings Education, Malvern International, and OnCampus were on hand to guide attendees through these flexible options.

The afternoon was lively and engaging, punctuated by fantastic live performances from the SISC Band. Interactive Q&A sessions also allowed students to get immediate answers to their pressing questions about studying overseas.

At SISC, we are committed to preparing our students for global success by bringing world-class educational resources directly to our campus.

Photos from Southbridge International School Cambodia's post 22/04/2026

[English Below]

ដំណើរផ្សងព្រេង និងអ្វីលើសពីនេះ៖ ដំណើរទស្សនកិច្ចសិក្សា សម្រាប់សិស្សកម្រិតមត្តេយ្យសិក្សា! | Adventures and Beyond - Early Years Field Trips! 🌟

សិស្សានុសិស្សនៅកម្រិតមត្តេយ្យសិក្សារបស់យើង បានបោះជំហានចេញពីថ្នាក់រៀន សម្រាប់សប្តាហ៍ នៃដំណើរទស្សនកិច្ចសិក្សាដែលពុំអាចបំភ្លេចបាន! ដំណើរកម្សាន្តទាំងនេះបានធ្វើឱ្យមេរៀន IEYC មានជីវិត បង្កើនឯករាជ្យភាព ការចង់ចេះចង់ដឹង និងជំនាញសង្គម តាមរយៈការស្វែងយល់ដោយផ្ទាល់។

សិស្សានុសិស្សនៅថ្នាក់មត្តេយ្យសិក្សាកម្រិតដំបូងរបស់យើង បានធ្វើដំណើរទៅកាន់សួនកម្សាន្ត Doozii ដោយបានសិក្សាស្វែងយល់អំពី "Creepy Crawlies" ដែលទាក់ទងនឹងមេរៀនរបស់ពួកគេ។ ខណៈពេលដែលសិស្សានុសិស្សនៅថ្នាក់ K1 និង K2 បានទៅមជ្ឍមណ្ឌលកម្សាន្ត ឃីដផាក (KIDS Park) សម្រាប់ថ្ងៃសិក្សាស្វែងយល់ដោយសកម្ម ហើយសិស្សានុសិស្សនៅកម្រិតឆ្នាំទី១ របស់យើង បានធ្វើដំណើរទៅកាន់សួនកម្សាន្ត The Champion ដើម្បីនាំយកចំណេះដឹងរបស់ពួកគេ អំពី Blast Off ទៅកាន់តែខ្ពស់ និងឆ្ងាយ។

ចាប់ពីការសម្របខ្លួនទៅនឹងបរិយាកាសថ្មី រហូតដល់ការសហការជាមួយមិត្តភក្ដិ សិស្សានុសិស្សរបស់យើងបានបញ្ជាក់បង្ហាញថា ពិភពខាងក្រៅពិតជាថ្នាក់រៀនដ៏ល្អបំផុតមួយ! 🌍✨

សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈ 📞 ទូរសព្ទលេខ៖ ០២៣ ២៣១ ១២២ | ✉️ អាសយដ្ឋានអ៊ីមែល៖ [email protected]

Our Early Years students stepped out of the classroom for an unforgettable week of field trips! These excursions helped to bring our IEYC units to life, fostering independence, curiosity, and social skills through hands-on exploration.

Our Nursery students explored Doozi Park, diving into their "Creepy Crawlies" unit. While K1 & K2 visited Kids Park for a day of active discovery, and our Year 1s headed to The Champion to bring their "Blast Off" unit to new heights.

From navigating new environments to collaborating with peers, our students proved that the external world is really the best classroom! 🌍✨

📞 Contact us at 023 231 122 | ✉️ [email protected]

20/04/2026

[English Below]
🌟 អបអរសាទរគម្រប់ខួប ៩ ឆ្នាំ នៃឧត្តមភាពនៃការសិក្សា! 🎉 ធានាអនាគតបុត្រធីតារបស់លោក លោកស្រី និងសន្សំបានរហូតដល់ទៅ ១៤០០ ដុល្លារ | 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝟗 𝐘𝐞𝐚𝐫𝐬 𝐨𝐟 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞! 𝐒𝐞𝐜𝐮𝐫𝐞 𝐘𝐨𝐮𝐫 𝐂𝐡𝐢𝐥𝐝’𝐬 𝐅𝐮𝐭𝐮𝐫𝐞 & 𝐒𝐀𝐕𝐄 𝐔𝐏 𝐓𝐎 $𝟏𝟒𝟎𝟎!🎉 🎓

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យក្លាយជាអ្នកដែលពោរពេញទៅដោយចំណេះដឹង និងកសាងអ្នកដឹកនាំអនាគត។ ដើម្បីអបអរសាទរគម្រប់ខួប​ ៩ ឆ្នាំ សាលានឹងផ្ដល់ជូននូវបទពិសោធ និងឱកាសដ៏ពិសេស សម្រាប់បុត្រធីតារបស់លោក លោកស្រី ក្នុងការចូលរួមថ្នាក់រៀនដ៏រស់រវើករបស់យើង សិក្សារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូដែលមានជំនាញ ព្រមទាំងសិក្សាជាមួយ​សម្ភារៈបរិក្ខាទំនើបៗ។

ចុះឈ្មោះចូលរៀនឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ពិសេសពីកម្មវិធីគម្រប់ខួប​ ៩ ឆ្នាំនេះ៖

✅ ទទួលបានការបញ្ចុះតម្លៃ​ ១០០% លើថ្លៃចុះឈ្មោះចូលរៀន
✅ ទទួលបានការបញ្ចុះតម្លៃ​ ១០០% លើថ្លៃធ្វើតេស្តចូលរៀន
✅ ចូលរៀនសាកល្បងដោយឥតគិតថ្លៃ រយៈពេល ៩ ថ្ងៃ
✅ ទទួលបានសម្ភារៈសិក្សាដោយឥតគិតថ្លៃ
✅ ទទួលបានកាដូនានា សម្រាប់កម្មវិធីគម្រប់ខួបនេះ!

រៀបចំអនាគតបុត្រធីតា របស់លោក លោកស្រី ឱ្យទទួលបានភាពជោគជ័យក្នុងការសិក្សា ជាមួយនឹងកម្មវិធីសិក្សាដែលទទួលស្គាល់ជាកម្រិតអន្តរជាតិ។ រួសរាន់ឡើង កន្លែងមានកំណត់!

📲 សូមចុះឈ្មោះចូលរៀនថ្ងៃនេះ
📞​ ០២៣ ២៣១ ១២២ / ០១៧ ៥៥៥ ៧៤៤
✉️ [email protected]
📍 ទីតាំងស្ថិតនៅផ្ទះលេខ ៣៦៧ ផ្លូវប៉ូឡារីស នៅក្នុងបុរីប៉េងហួតបឹងស្នោ

Southbridge International School Cambodia has been inspiring bright minds and building future leaders. To celebrate our 9th Anniversary, we are offering an exclusive experience for your child to join our vibrant classrooms, work with our expert teachers, and study in our top-tier facilities.

Enrol now to unlock these amazing anniversary perks:

✅ 100% FREE Registration
✅ 100% FREE Placement Test
✅ 9-Day FREE Trial
✅ FREE Study Materials
✅ Exclusive Anniversary Gift!

Set your child up for success with our internationally recognised academic programmes. Spaces are filling up fast!

📲 Enrol Today:
📞 023 231 122 | 017 555 744
📧 [email protected]
📍 #367, Polaris Street, Borey Peng Houth Boeung Snor

Photos from Southbridge International School Cambodia's post 18/04/2026

[English Below]
🎉 សូមអបអរសាទរ! 🎉

សិស្សានុសិស្សឆ្នើមរបស់យើងថ្មីៗនេះបានតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេសពិភពលោក វគ្គផ្តាច់ព្រ័ត្រសកល (WMC/WSC/WEC ​Global Finals) ដែលបានធ្វើឡើងនៅទីក្រុងជូហៃ ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។ ពួកគេសម្រេចបានលទ្ធផលដ៏អស្ចារ្យ ដោយដណ្តើមបានពានរង្វាន់ជើងឯក ពានរង្វាន់តារាពិភពលោក និងមេដាយជាច្រើន។

ព័ត៌មានលម្អិតនៃសមិទ្ធិផលរបស់ពួកគេមានដូចខាងក្រោម៖

ឆោម ឆាយាភ្រឹត សិស្សឆ្នាំទី ៨
- ពានរង្វាន់ជើងឯក ចំនួន ១
- ពានរង្វាន់តារាពិភពលោក ចំនួន ១
- មេដាយមាស ចំនួន ១ សម្រាប់វិញ្ញាសាគណិតវិទ្យា
- មេដាយពេជ្រ ចំនួន ១ សម្រាប់វិញ្ញាសាវិទ្យាសាស្ត្រ
- មេដាយពេជ្រ ចំនួន ១ សម្រាប់វិញ្ញាសាភាសាអង់គ្លេស

ឆោម ចក្រាយុធ សិស្សឆ្នាំទី ៦
- ពានរង្វាន់ជើងឯក ចំនួន ១
- ពានរង្វាន់តារាពិភពលោក ចំនួន ១
- មេដាយប្រាក់ ចំនួន ១ សម្រាប់វិញ្ញាសាគណិតវិទ្យា
- មេដាយពេជ្រ ចំនួន ១ សម្រាប់វិញ្ញាសាវិទ្យាសាស្ត្រ
- មេដាយពេជ្រ ចំនួន ១ សម្រាប់វិញ្ញាសាភាសាអង់គ្លេស

ឆោម ឆដាភា សិស្សឆ្នាំទី​ ៤
- មេដាយប្រាក់ ចំនួន ១ សម្រាប់វិញ្ញាសាគណិតវិទ្យា
- មេដាយមាស ចំនួន ១ សម្រាប់វិញ្ញាសាវិទ្យាសាស្ត្រ
- មេដាយប្រាក់ ចំនួន ១ សម្រាប់វិញ្ញាសាភាសាអង់គ្លេស

យើងសូមជូនពរពួកគេឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងការសិក្សា។

📲 សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣ ២៣១ ១២២ / ០១៧ ៥៥៥ ៧៤៤
✉️ សូមផ្ញើអ៊ីមែលតាមរយៈអាសយដ្ឋាន៖ [email protected]
📍 ទីតាំងសាលារៀន ស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ

🎉​ Congratulations! 🎉

Our outstanding students recently represented Cambodia at the 2026 World Mathematics, Science, and English Cup (WMC/WSC/WEC) Global Finals, held in Zhuhai, China, from 9th to 13th April 2026. They achieved wonderful results, winning champion titles, world star awards, and medals.

The details of their achievements are as follows:

Chhayaprite CHHOM, Year 8
- 1 Champion
- 1 World Star Award
- 1 Gold Medal for Mathematics
- 1 Diamond Medal for Science
- 1 Diamond Medal for English

Chakrayute CHHOM, Year 6
- 1 Champion
- 1 World Star Award
- 1 Silver Medal for Mathematics
- 1 Diamond Medal for Science
- 1 Diamond Medal for English

Chhordaphea CHHOM, Year 4
- 1 Silver Medal for Mathematics
- 1 Gold Medal for Science
- 1 Silver Medal for English

We wish them continued success in their academic endeavours.

📲 Contact us today at 023 231 122 / 017 555 744
✉️ Email us at [email protected].
📍 Campus located at Borey Peng Huoth Boeung Snor

Photos from Southbridge International School Cambodia's post 17/04/2026

[English Below]

កម្មវិធីសង្ក្រាន្តសៅប្រ៊ីដ ឆ្នាំ២០២៦ នាំមកនូវការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាសហគមន៍មួយ!​ | 𝐒𝐈𝐒𝐂 𝐒𝐚𝐧𝐠𝐤𝐫𝐚𝐧𝐭𝐚 𝟐𝟎𝟐𝟔 𝐁𝐫𝐢𝐧𝐠𝐬 𝐢𝐧 𝐭𝐡𝐞 𝐊𝐡𝐦𝐞𝐫 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐚𝐬 𝐚 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲! ✨🇰🇭🌸

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា មានមោទនភាព ក្នុងការប្រារព្ធកម្មវីធី “សង្ក្រាន្តសៅប្រ៊ីដ ឆ្នាំ២០២៦” ដែលបាននាំសិស្សានុសិស្ស ក្រុមគ្រួសារសិស្ស និងលោកគ្រូ អ្នកគ្រូមកជួបជុំគ្នា ដើម្បីអបអរសារទរ ក៏ដូចជាគោរព និងផ្ដល់តម្លៃចំពោះប្រពៃណីវប្បធម៌ជាតិខ្មែរ។ ព្រឹត្តិការណ៍នេះបានផ្លាស់ប្តូរបរិវេណសាលារៀន ឱ្យក្លាយទៅជាមជ្ឈមណ្ឌលបេតិកភណ្ឌ នៃមរតកវប្បធម៌ដ៏រស់រវើក ដោយអមជាមួយនឹងការសម្តែងរបាំប្រពៃណីដ៏ទាក់ទាញ ល្បែងប្រជាប្រិយខ្មែរពីបុរាណកាល និងផ្សារវប្បធម៌ដ៏មមាញឹក ដែលបានដាក់លក់វត្ថុអនុស្សាវរីយ៍នានាមកពីសិប្បកម្មក្នុងស្រុក និងអាហារប្រពៃណីសម្រាប់ពិធីបុណ្យដ៏អធិកអធមនេះ។ សកម្មភាពដែលលេចធ្លោដ៏សំខាន់មួយ គឺ “កម្មវិធីប្រឡងសមត្ថភាព SISC’s Got Talent” ដែលបានបង្ហាញពីទេពកោសល្យចម្រុះ និងភាពច្នៃប្រឌិតរបស់សិស្សានុសិស្សរបស់យើង។

លោកស្រី Louisa Condorelli ដែលជានាយិកាសាលាបានមានប្រសាសន៍ថា “សង្ក្រាន្តសៅប្រ៊ីដរបស់យើង គឺមិនមែនត្រឹមតែជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសមួយសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារសិស្សរបស់យើង ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងវប្បធម៌ខ្មែរ ស្របពេលជាមួយនឹងការពង្រឹងសហគមន៍សាលារបស់យើងផងដែរ”។

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា សូមថ្លែងអំណរគុណយ៉ាងក្រៃលែងអស់ពីចិត្តចំពោះមាតាបិតាសិស្ស បុគ្គលិកសាលា និងសិស្សានុសិស្សទាំងអស់ដែលបានធ្វើឱ្យកម្មវិធីសង្ក្រាន្តឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យ និងមិនអាចបំភ្លេចបាន។ សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!

Southbridge International School Cambodia (SISC) proudly celebrated “SISC Sangkranta 2026,” bringing students, families, and faculty together to honour Cambodian traditions. The event transformed the campus into a lively hub of cultural heritage, featuring captivating traditional dance performances, classic Khmer games, and a vibrant cultural market offering local crafts and festive treats. A major highlight was the “SISC’s Got Talent” Show, which displayed the diverse and creative skills of our student body.

''Our SISC Sangkranta is more than just a celebration each year; it's an opportunity for our students and families to connect with Cambodian culture, while strengthening our school community,” said Ms. Louisa Condorelli, Head of School.

SISC extends its heartfelt gratitude to all the parents, staff, and students who made this year’s Sangkranta an unforgettable success! Happy Khmer New Year!

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


#367, Polaris Street, Borey Peng Huoth Boeung Snor, National Road No. 1
Phnom Penh

Opening Hours

Monday 07:30 - 04:30
Tuesday 07:30 - 04:30
Wednesday 07:30 - 04:30
Thursday 07:30 - 04:30
Friday 07:30 - 04:30
Saturday 07:30 - 12:00