28/04/2026
[English Below]
សូមអបអរសាទរយ៉ាងក្រៃលែងចំពោះសិស្សានុសិស្សរបស់សាលាដែលបានតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតជុំសកលនៃ ICIA 2026។
សាលាអន្ដរជាតិ នីរ៉ា មានសិស្សពីរក្រុមដែលបានតំណាងឱ្យសាលាផងដែរ។ សិស្សឈ្មោះ លឹម យីលីញ, សិស្សឈ្មោះ សុខ រតនា និងសិស្សឈ្មោះ លី វ៉ាន់នីរ័ត្ន បានទទួលពានរង្វាន់មេដាយប្រាក់សម្រាប់គម្រោង BetterBio របស់ពួកគេ។ ខណៈដែលមួយក្រុមទៀត សិស្សឈ្មោះ ចៅ ម៉នឡុងបញ្ញា, សិស្សឈ្មោះ ឃិន លីនធាដានីល និងសិស្សឈ្មោះ អៀង មុនីរតនៈ បានទទួលពានរង្វាន់មេដាយសំរិទ្ធសម្រាប់ Sustainabricks។
ប្អូនៗបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រកួតប្រជែងនៅក្នុងវិញ្ញាសារនេះ ហើយការច្នៃប្រឌិតរបស់ពួកគេពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ នេះគឺជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀនរបស់ពួកគេ។ សាលាមានមោទនភាពយ៉ាងខ្លាំងចំពោះប្អូនៗដែលបានទទួលជ័យជម្នះនេះ។
Huge congratulations to our students who represented Cambodia at the Global Round of ICIA 2026.
NIRA had two teams representing the school. LIM Yilinh, SOK Ratana and LY Vannyroth achieved a Silver Award for their project BetterBio, while CHAO Mornlong Panha, KHIN Linthea Danil and EANG Monyrothanak received a Bronze Award for Sustainabricks.
They worked incredibly hard to compete at this level and their innovations were very impressive. This is a fantastic achievement for our students and their teachers. We are incredibly proud of them.
24/04/2026
[English Below]
សាលាពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ DS Education ក្នុងភាពជាដៃគូជាមួយ Navitas ដើម្បីផ្តល់ជូនពីសិក្ខាសាលាដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់សិស្សថ្នាក់ទី៩ របស់យើងខ្ញុំ។ វគ្គមួយនេះត្រូវបានដឹកនាំដោយ Ulethbridge International College Calgary (UICC) និងធ្វើបទបង្ហាញដោយ លោក Meaghan McLean ដោយផ្តោតលើ " Presenting Your Best Self: Essential Interview Skills"។
សិក្ខាសាលាមួយនេះបានជួយបង្ហាញដល់សិស្សានុសិស្សក្នុងការអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់ផ្លូវសិក្សា និងអាជីពនាពេលអនាគត។ ពួកគេបានស្វែងយល់ពីរបៀបរៀបចំការឆ្លើយតបក្នុងការសម្ភាសន៍ដ៏រឹងមាំ ទំនាក់ទំនងដោយទំនុកចិត្ត និងការបង្ហាញពីចំណុចខ្លាំងរបស់ពួកគេយ៉ាងច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈ។
វគ្គនេះក៏បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកម្មវិធីសិក្សាភាសាអង់គ្លេសថ្មីៗរបស់ពួកគេស្តីពីការទំនាក់ទំនង និងការសម្ភាសន៍ ដែលផ្តល់នូវឱកាសដ៏មានតម្លៃដើម្បីអនុវត្តការរៀនសូត្ររបស់ពួកគេនៅក្នុងបរិបទផ្សេងៗគ្នា។ សាលាមានមោទនភាពចំពោះសិស្សានុសិស្សរបស់យើង ដែលបានចូលរួមយ៉ាងសកម្ម ជាមួយនឹងទំនុកចិត្ត និងមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អ។
សូមថ្លែងអំណរគុណដល់ដៃគូសហការរបស់សាលាសម្រាប់ការផ្ដល់នូវបទពិសោធន៍នេះ។
We were pleased to welcome DS Education, in partnership with Navitas, to deliver an engaging workshop for our Grade 9 students. The session was led by Ulethbridge International College Calgary (UICC) and presented by Meaghan McLean, focusing on “Presenting Your Best Self: Essential Interview Skills.”
This interactive workshop supported students in developing key skills for future academic and career pathways. They explored how to structure strong interview responses, communicate with confidence, and present their strengths clearly and professionally.
The session also linked closely to their recent English curriculum modules on communication and interviews, providing a valuable opportunity to apply their learning in a different context. We are proud of our students, who were actively engaged, confident and highly communicative throughout.
Thank you to our partners for supporting this experience.
24/04/2026
[English Below]
យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលមានសិស្សចំនួន ៣៥ នាក់ មកពីសាលាអន្តរជាតិ នីរ៉ា បានចូលរួមក្នុងការប្រកួតមួយនេះ។
សូមអបអរសាទរជាពិសេសចំពោះសិស្សដែលឈ្នះរង្វាន់មេដាយមាស គឺ សិស្សឈ្មោះ ម៉ម សំរឹទ្ធិចេស្ដា និងសិស្សឈ្មោះ សំបូរ សុវណ្ណលាភា ដែលជាសមិទ្ធផលល្អដ៏លេចធ្លោមួយ។
ការប្រកួតប្រជែងទាំងមូលនេះ សិស្សានុសិស្សរបស់សាលាទទួលបានលទ្ធផលដូចខាងក្រោម៖
រង្វាន់មេដាយមាសចំនួន ២
រង្វាន់មេដាយប្រាក់ចំនួន ១០
រង្វាន់មេដាយសំរិទ្ធចំនួន ៧
រង្វាន់កិត្តិយសចំនួន ៤
សិស្សានុសិស្សដែលបានឈ្នះរង្វាន់ មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ មានសិទ្ធិចូលរួមជាផ្លូវការក្នុងការតំណាងឱ្យប្រទេសកម្ពុជានៅ SIMOC 2026 នៅប្រទេសសិង្ហបុរី ហើយសិស្សដែលទទួលបានពានរង្វាន់កិត្តិយសក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលស្គាល់ដែរ។
ពិតជាធ្វើបានល្អណាស់ សិស្សានុសិស្សរបស់សាលាអន្ដរជាតិ នីរ៉ា!
We are very proud to have had 35 students from NIRA International School take part in this competition.
A special congratulations to our Gold Award winners, Mam Samrithchesda and Sambo Sovannleaphea, an outstanding achievement.
Across the competition, our students achieved:
2 Gold Awards
10 Silver Awards
7 Bronze Awards
4 Honourable Mentions
Gold, Silver, and Bronze medalists are officially eligible to represent Cambodia at SIMOC 2026 in Singapore, and Honourable Mention awardees have the opportunity to qualify.
Well done, NIRA students!
13/04/2026
[English Below] Part 2/2
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា និងអាណាព្យាបាល ព្រមទាំងបុគ្គលិកសាលាទាំងអស់ដែលបានចូលរួមជាមួយគ្នាសម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែររបស់សាលា។
បរិយាកាសដ៏អស្ចារ្យនៅក្នុងបរិវេណសាលា ជាមួយនឹងស្នាមញញឹមជាច្រើន ការសម្តែងដ៏អស្ចារ្យ និងសកម្មភាពគួរឱ្យចាប់អារម្មណ៍នាពេលពេញមួយព្រឹកនេះ។ នេះក៏តែងតែជាសេចក្តីរីករាយក្នុងការអបអរសាទរអំពីវប្បធម៌ខ្មែរ និងប្រពៃណីខ្មែរជាមួយគ្នាជាសហគមន៍តែមួយ។
សូមជូនពរលោក-លោកស្រីទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
Thank you to all of our parents and families who joined us for our Khmer New Year celebration.
There was such a great atmosphere on campus, with so many smiles, wonderful performances and engaging activities throughout the morning. It is always a joy to celebrate Khmer culture and traditions together as a community.
Wishing you all a happy Khmer New Year.
13/04/2026
[English Below] Part 1/2
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា និងអាណាព្យាបាល ព្រមទាំងបុគ្គលិកសាលាទាំងអស់ដែលបានចូលរួមជាមួយគ្នាសម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែររបស់សាលា។
បរិយាកាសដ៏អស្ចារ្យនៅក្នុងបរិវេណសាលា ជាមួយនឹងស្នាមញញឹមជាច្រើន ការសម្តែងដ៏អស្ចារ្យ និងសកម្មភាពគួរឱ្យចាប់អារម្មណ៍នាពេលពេញមួយព្រឹកនេះ។ នេះក៏តែងតែជាសេចក្តីរីករាយក្នុងការអបអរសាទរអំពីវប្បធម៌ខ្មែរ និងប្រពៃណីខ្មែរជាមួយគ្នាជាសហគមន៍តែមួយ។
សូមជូនពរលោក-លោកស្រីទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
Thank you to all of our parents and families who joined us for our Khmer New Year celebration.
There was such a great atmosphere on campus, with so many smiles, wonderful performances and engaging activities throughout the morning. It is always a joy to celebrate Khmer culture and traditions together as a community.
Wishing you all a happy Khmer New Year.
20/03/2026
[English Below]
សិស្សានុសិស្សរបស់សាលាអន្ដរជាតិ នីរ៉ា មានពេលវេលាដ៏អស្ចារ្យមួយនៅក្នុងដំណើរទស្សនកិច្ចសិក្សានៅខេត្តកំពតរបស់ប្អូនៗ។ ក្នុងរយៈពេលពីរថ្ងៃ ប្អូនៗបានចូលរួមក្នុងបទពិសោធន៍ជាក់ស្តែងជាច្រើនដែលគួរឱ្យចាប់អារម្មណ៍។ នេះរួមបញ្ចូលទាំងការទៅទស្សនាចម្ការទុរេន ការរុករកវាលស្រែអំបិល ការដាំដើមឈើកោងកាង និងការរៀនអំពីនិរន្តរភាពនៅ La Plantation។ នេះជាការលើកទឹកចិត្តដែលបានឃើញពីភាពរីករាយរបស់ពួកគេពេញមួយដំណើរកម្សាន្ដនេះ ក៏ដូចជាឆន្ទៈរបស់ពួកគេក្នុងការសាកល្បងនូវបទពិសោធន៍ថ្មីៗផងដែរ។
Our students had a fantastic time on their Kampot educational field trip. Over the two days, they took part in a range of engaging, hands-on experiences. This included visiting a durian farm, exploring the salt fields, planting mangroves and learning about sustainability at La Plantation. It was encouraging to see their enthusiasm throughout the trip, as well as their willingness to try new experiences.
17/03/2026
[English Below]
ជាភាពរីករាយមួយដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអប់រំអង់គ្លេសនៅសាកលវិទ្យាល័យ De Montfort។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលបានស្តាប់ទស្សនៈផ្សេងៗគ្នា និងស្វែងយល់បន្ថែមអំពីតម្រូវការដែលកំពុងវិវត្តសម្រាប់ការអប់រំអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំក៏មានការរំភើបផងដែរក្នុងការចូលរួមចំណែកដល់មគ្គុទ្ទេសក៍សាលាអន្តរជាតិ ហើយមានមោទនភាពចំពោះអ្វីដែលវាតំណាងឱ្យគ្រួសារ និងសហគមន៍អប់រំទូលំទូលាយ។
It was a pleasure to attend the British Education Summit at De Montfort University. It was interesting to hear different perspectives and learn more about the evolving demand for international education in Cambodia. We are also excited to contribute to the International Schools’ Guide and are proud of what it represents for families and the wider education community.
17/03/2026
[English Below]
សិស្សានុសិស្សកម្រិតថ្នាក់ទី២ ដល់ទី៥ របស់សាលាមានភាពសប្បាយយ៉ាងខ្លាំងនៅថ្ងៃដ៏រីករាយមួយនៅរាជិនីលង្វែកផងដែរ។ ប្អូនៗបានចូលរួមក្នុងសកម្មភាពជាក់ស្តែងដូចគ្នានឹងក្រុមមុនៗ ដែលផ្តល់ឱ្យប្អូនៗទទួលបាននូវឱកាសដ៏ល្អក្នុងការសិក្សារៀនសូត្រ ការស្វែងយល់ជាមួយគ្នា និងរីករាយជាមួយនឹងខ្យល់អាកាសបរិសុទ្ធដែលនៅឆ្ងាយពីថ្នាក់រៀនរបស់ពួកគេ។
Our Grade 2 to Grade 5 students also enjoyed a fun-filled day at Reachny Longvek. They took part in the same engaging hands-on activities as the earlier group, giving them a great opportunity to learn, explore together and enjoy some fresh air away from the classroom.
16/03/2026
[English Below]
សាលាពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ បង្រៀនរបស់យើងដែលបានចូលរួមក្នុងការប្រកួតជ្រើសរើសកម្រិតថ្នាក់ជាតិ ICIA 2026 នៅប្រទេសកម្ពុជា។
ក្រុមសិស្សចំនួនបួនក្រុម បានតំណាងឱ្យសាលារបស់យើងដោយមោទនភាព ហើយសាលាមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជូនថាក្រុមទាំងបួនបានឆ្លងកាត់ការជ្រើសរើសកម្រិតថ្នាក់ជាតិបានដោយជោគជ័យ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនៅថ្នាក់អន្តរជាតិ។ សិស្សានុសិស្សរបស់សាលាទទួលបានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍គឺ ចំណាត់ថ្នាក់ លេខរៀងទី៦, លេខរៀងទី១៤, លេខរៀងទី១៨ និងលេខរៀងទី១៩ សម្រាប់ចំណាត់ថ្នាក់ដែលទទួលបាននៃការប្រកួតពីរប្រភេទ ដោយមានសាលាដែលបានចូលរួមជាង ៧០ សាលារៀនមកពីទូទាំងប្រទេសកម្ពុជា។
នេះគឺជាសមិទ្ធផលដ៏អស្ចារ្យ និងជាភស្តុតាងនៃសមិទ្ធផលយ៉ាងច្បាស់លាស់នៃការខិតខំប្រឹងប្រែង និងវឌ្ឍនភាពដែលកំពុងកើតឡើងនៅក្នុងថ្នាក់រៀនទាំងនេះ។
សាលាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការណែនាំបង្ហាត់បង្ហាញរបស់អ្នកគ្រូ Joy និងអ្នកគ្រូ Chin សម្រាប់ការប្រកួតរបស់ប្អូនៗមួយនេះ។
សូមអបអរសាទរដល់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូដែលបានចូលរួម។ សាលាសូមជូនពរឱ្យក្រុមសិស្សរបស់សាលាទទួលបានជោគជ័យបំផុតនៅក្នុងការប្រកួតថ្នាក់អន្តរជាតិ។
We are incredibly proud of our students and teachers who participated in the ICIA 2026 Cambodia National Selection.
Four groups proudly represented our school, and we are delighted to share that all four teams successfully passed the national selection and qualified for the international round. Our students achieved impressive placements of 6th, 14th, 18th and 19th place overall, across two categories with more than 70 schools from across Cambodia in attendance.
This is a brilliant achievement and clear evidence of the hard work and progress taking place in these classrooms.
We are also very grateful to Teacher Joy and Teacher Chin for their guidance and mentorship throughout the competition.
Congratulations to everyone involved. We wish our teams the very best of luck in the international round.
12/03/2026
[English Below]
សិស្សានុសិស្សកម្រិតថ្នាក់ទី៨ និងទី៩ ពិតជាមានភាពសប្បាយរីករាយនឹងដំណើរទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ ដ៏អស្ចារ្យមួយទៅកាន់ខេត្តសៀមរាប។ ចាប់ផ្ដើមពីការស្វែងយល់ពីអច្ឆរិយៈនៃប្រាសាទអង្គរវត្ត និងការរៀនសូត្រអំពីប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ប្អូនៗក៏បានចុះទៅសិក្សានិងបានទស្សនាសិក្ខាសាលានៃសិប្បករក្នុងស្រុក និងការជួបបទពិសោធន៍ជីវិតនៅលើបឹងទន្លេសាប ដំណើរកម្សាន្តនេះបានផ្តល់ឱកាសជាច្រើនសម្រាប់ការសិក្សាស្វែងយល់លើសពីក្នុងថ្នាក់រៀន។ បទពិសោធន៍នេះក៏បានជួយសិស្សទាំងអស់ឱ្យអភិវឌ្ឍឯករាជ្យភាពកាន់តែច្រើនជាងមុន ពង្រឹងមិត្តភាព និងទទួលបានការកោតសរសើរកាន់តែស៊ីជម្រៅចំពោះវប្បធម៌ខ្មែរ និងបេតិកភណ្ឌរបស់ប្រទេសកម្ពុជា។
Our Grade 8 and 9 students enjoyed an incredible 3-day educational trip to Siem Reap. From exploring the wonders of Angkor and learning about Cambodia’s rich history to visiting local artisan workshops and experiencing life on Tonlé Sap Lake, the trip offered many opportunities for learning beyond the classroom. The experience also helped students develop greater independence, strengthen friendships and gain a deeper appreciation for Cambodia’s culture and heritage.