06/10/2025
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំវគ្គប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធី Techno Pre-Incubation Program 2025 ដើម្បីជ្រើសរើសក្រុមជ័យលាភី០៣ ក្រុមចុងក្រោយសម្រាប់រដូវកាលនេះ ។
បន្ទាប់ពីការបណ្តុះបណ្តាលរយៈពេល ១០ សប្តាហ៍នៃកម្មវិធី Techno Pre-Incubation Program 2025 ស្តីពីសហគ្រិនភាពក្រុមទាំង ០៩ ត្រូវបានជ្រើសរើសអោយចូលរួមប្រកួតប្រជែងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះហើយយើងបានរកឃើញក្រុមជ័យលាភីទាំង ០៣ ដែលនឹងទទួលបានថវិកាគាំទ្របន្ថែម។
🏆 សូមអបអរសាទរក្រុមដែលទទួលបានជ័យលាភី៖
🥇 ជ័យលាភីលេខ ១ បានទៅលើក្រុម "InsulTech Innovators" ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ៖ ៤,000,000 រៀល សម្រាប់អភិវឌ្ឈន៍គម្រោងបន្ត
🥈 ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុម "GenZ Noodle" ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ៖ ៣,000,000 រៀល សម្រាប់អភិវឌ្ឈន៍គម្រោងបន្ត
🥉 ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម "Safety Sense" ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ៖ ២,000,000 រៀល សម្រាប់អភិវឌ្ឈន៍គម្រោងបន្ត
យើងសូមយកឱកាសនេះដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គណៈកម្មការកិត្តិយសទាំងបួនរបស់យើងសម្រាប់ពេលវេលាដ៏មានតម្លៃចូលរួមមតិកែលម្អ និងធ្វើការវាយតម្លៃដាក់ពិន្ទុទៅកាន់ក្រុមចូលរួមប្រកួតទាំងអស់។
កម្មវិធីនេះរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការៀបចំដោយ សហគ្រិនខ្មែរ ឧបត្ថម្ភថវិកាដោយក្រុមហ៊ុន Smart Axiata, មូលនិធិ CBRD និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
(FTB)។
-----------------------------------------------------------------
On October 04, 2025, the Institute of Technology of Cambodia (ITC) organized the Final Pitch of the Techno Pre-Incubation Program 2025 to select the Top 3 winning teams of this season.
After 10 weeks of training on Entrepreneurship, 9 teams competed in the final round, and the top 3 teams were selected as follows:
🏆 Congratulations to the Winning Teams
🥇 1st Place goes to "InsulTech Innovators" with Financial Support: 4,000,000 Riel
🥈 2nd Place goes to "GenZ Noodle" with Financial Support: 3,000,000 Riel
🥉 3rd Place goes to "Safety Sense" with Financial Support: 2,000,000 Riel
We would like to take this opportunity to extend our heartfelt thanks to our four honorable judges for their valuable time, insightful feedback, and thoughtful evaluation of all participating teams. Your guidance and expertise played a vital role in selecting this year’s winners.
This program is organized by the Institute of Technology of Cambodia (ITC) and supported by the Ministry of Education, Youth and Sport, the Ministry of Industry, Science, Technology and Innovation, and the Ministry of Post and Telecommunications, Incooperate by Khmer Enterprise, Funded by Smart Axiata, CBRD Fund, and Foreign Trade Bank of Cambodia (FTB).
25/08/2025
On Saturday, August 23, 2025, the Institute of Technology of Cambodia continued the Techno Pre-Incubation Program 2025. In this session, the teams explored Partnership & Stakeholder Engagement along with Pricing & Business Viability, guided by our trainer, Mr. Hywfi Leng.
Thank you to Mr. Hywfi for sharing his expertise and to all the participants for their dedication in building sustainable and impactful business ideas.
20/08/2025
On Sunday, August 17, 2025, the Institute of Technology of Cambodia continued the Techno Pre-Incubation Program 2025. In Week 3, the teams gained insights into Unique Value Proposition (UVP), led by our trainer, Mr. Yi Chanreaksmey.
Thank you to trainer for continuously guiding the participants and to all teams for their strong commitment and engagement throughout the program
14/08/2025
On Saturday, August 9, 2025, the Institute of Technology of Cambodia held the Week 2 training of the Techno Pre-Incubation Program 2025. This week’s topic was Marketing: Channel and Positioning.
Participants learned how to choose the right channels to reach customers and how to position their products in the market. Thank you to Ms. Kheng Chanbormei for sharing her knowledge, and to all participants for your great effort and involvement.
08/08/2025
[Techno Pre-Incubation Program]
On Saturday, August 2, 2025, the Institute of Technology of Cambodia organized the Techno Pre-Incubation Program 2025. Here are some of the activities from the first week, A big thanks to Mr. Yi Chanreaksmey for his guidance to the teams, where learned about competitor analysis. Thank you to all participants for your engagement and commitment! 🚀
23/06/2025
បន្ទាប់ពីឆ្លងកាត់៤សប្តាហ៍រួចមកកម្មវិធីបានរកឃើញក្រុមទាំង ៨ ក្រុមដែលត្រូវបានជ្រើសរើសនៅវគ្គផ្តាច់ព្រ័ត្រ។
សូមធ្វើការអបអរសាទរដល់ក្រុមទាំង៨ដែលទទួលបានជ័យលាភីទទួលជាទឹកប្រាក់ចំនួន ២,០០០,០០០រៀលក្នុងមួយក្រុមបានទៅលើក្រុម ៖
-shesafe
-អស្សាមិករណ៍
-safety sence
-Genz noodle
-Skymate
-Serksa
-Savemeal
-Kidcoder
នៅថ្ងៃសៅរ៍ ទី21 ខែមិថុនា ឆ្នាំ២០២៥ វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជាបានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា២០២៥ ក្នុងរដូវកាលទី៨ ។
ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ, និងការចូលរូមតំណាងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាលោកបណ្ឌិត ប៊ុន គឹមងន់, តំណាងក្រុមហ៊ុន Smart Axiata, និងតំណាងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។
ក្នុងនោះកម្មវីធីក៏បានផ្តល់ឧ៌កាសដល់២ក្រុមចុងក្រោយទៀតគឺក្រុម៖ Smean និង InsulTech Innovators ក្នុងការបន្តវគ្គរបណ្តុះបណ្តាលដូចនេះក្រុមជ័យលាភីទាំងអស់នឹងបន្តចូលបណ្តុះបណ្តាល រយៈពេល ១០ សប្តាហ៍ទៀតនៃកម្មវិធី Techno Pre-Incubation Program 2025ដែលជាដំណាក់កាលបន្ទាប់របស់កម្មវិធីស្តីអំពីការចាប់ផ្តើមធ្វើអាជីកម្មផងដែរ។
ហើយយើងសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់គណៈកម្មការរបស់យើងចំពោះពេលវេលាដ៌មានតម្លៃចូលរួមក្នុងការដាក់ពិន្ទុយ៉ាងសុក្រិតបំផុត។
កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សហការៀបចំដោយ សហគ្រិនខ្មែរ Khmer Enterprise ឧបត្ថម្ភថវិកាដោយ ក្រុមហ៊ុន Smart Axiata, មូលនិធិ ស.អ CBRD Fund និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា FTB។
20/06/2025
កម្មវិធីការប្រកួតប្រជែងការច្នៃប្រឌិតតិចណូកម្ពុជា ឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត្រ។
ក្រុមទាំង១៧នឹងធ្វើបទបង្ហាញទៅកាន់គណ:កម្មការកិត្តិយសដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ក្នុងសប្តាហ៍នេះ។
កម្មវិធីនឹងជ្រើសយក០៨ក្រុមចុងក្រោយដែលមានគំនិតនិងសមទ្ធិផលច្នៃប្រឌិតខ្ពស់បំផុតក្នុងការធ្វើអាជីវកម្មនិងដោះស្រាយបញ្ហារបស់សង្គមជាតិដើម្បីទទួលបានប្រាក់រង្វាន់ជ័យលាភី។
កម្មវិធីនឹងរៀបចំឡើងនៅ៖ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី០៩ មហាវិថី OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ទី ២១ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទីព្រឹកដល់ ៥:០០ល្ងាច
Techno Innovation Challenge Cambodia 2025 Final pitch. The top 17 teams are going to pitch their innovation to the judges on final round to compete for awards at this weekend.
Venue: Business Development Center (BDC) Building, 09th Floor, OCIC Blvd., Sangkat Chroy Changvar, Khan Chroy Changvar, Phnom Penh, Cambodia
Date/Time: Saturday, June 21, 2025, from 8:00am to 5:00pm.
16/06/2025
នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្មវិធីប្រកួតប្រជែងការច្នៃប្រឌិត តិចណូ កម្ពុជា ២០២៥ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយកម្មវិធីបានរកឃើញ១៧ក្រុមចុងក្រោយក្នុងចំណោម២៩ក្រុម ដែលនឹងឈានទៅប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងជ្រើសយក៨ក្រុមចុងក្រោយទៀតដែលមានគំនិតនិងសមទ្ធិផលឆ្នៃប្រឌិតខ្ពស់បំផុតក្នុងការធ្វើអាជីវកម្មនិងដោះស្រាយបញ្ហារបស់សង្គមជាតិ។
ហើយក៏សូមឆ្លៀតយកឧ៌កាសនេះសូមថ្លែងអំណអរគុណដល់គណៈកម្មការកិត្តិយសដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីដាក់ពិន្ទុដល់ក្រុមនីមួយៗក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះយ៉ាងសុក្រិតបំផុត។
On Saturday, June 14, 2025, Techno Innovation Challenge Cambodia 2025 Semi-finals. The program has selected 17 teams of the 29 teams that will advance to the Final-round in order to find out the top 8 teams with creative and innovation ideas that can solving the real world problems.
And we would like to take this opportunity to thank our judges for their valuable time and feedback.
09/06/2025
សកម្មភាពខ្លះៗក្នុងសប្តាហ៍ទី២ វគ្គបណ្តុះបណ្តាលស្តីពីហិរញ្ញវត្ថុសម្រាប់ការចាប់ផ្តើមអាជីវកម្មថ្មី។ ថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥
Some activities in week 2 of the training on Finances for a new startup. Saturday, June 7, 2025
02/06/2025
Some activities in the first week of TICC 2025
02/06/2025
នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបើកដំណើរការនៃកម្មវិធី ការប្រកួតប្រជែង ការច្នៃប្រឌិត តិចណូកម្ពុជាឆ្នាំ២០២៥ រដូវកាលទី៨
ដោយមានការចូលរួមមតិស្វាគមន៍ និង សំេណះសំណាលពីលោកស្រី មួយយុទ្ធ សុគន្ធា នាយិកានាយកដ្ឋានគ្រប់គ្រងបណ្តាញសាខាស្តីទីនៃធនាគារ FTB,
កញ្ញា ចែម ស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata, លោកបណ្ឌិត ប៊ុន ឡុង នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
និងការប្រកាសបើកកម្មវិធីដោយកញ្ញា ហ៊ុន ស្រីណាង អ្នកជំនាញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៃសហគ្រិនខ្មែរ។
កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡានិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សហការៀបចំដោយ សហគ្រិនខ្មែរ Khmer Enterprise ឧបត្ថម្ភថវិកាដោយ ក្រុមហ៊ុន Smart Axiata, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, មូលនិធិ ស.អ CBRD Fund និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា FTB។