Khmer Buddhism

Khmer Buddhism

Share

Why we create this page? We're create it for share the knowledge to everyone on the world that they're want to know about the teaching of the Buddha.Thanks

14/09/2021

ភាពស្ងៀមស្ងាត់ បង្កើតនូវឋាមពលដ៏មហិមា!

19/07/2019
16/07/2019

#អនន្តានិចក្រវាឡានិ
ក្នុងចក្រវាឡទាំងឡាយរាប់ប្រមាណមិនបាន
មានតែចក្រវាឡនេះប៉ុណ្ណោះដែលមានព្រះពុទ្ធត្រាស់ដឹង។
រីឯព្រះពុទ្ធឡាយ ក៏មិនងាយកើតឡើងនៅក្នុងលោក ហើយក៏មិនមែនកើតឡើងដោយចៃដន្យ មានហេតុមានបច្ច័យគ្រប់គ្រាន់ទើបកើតឡើងបាន។

សត្វលោកដែលមាននិស្ស័យល្អសាងក្នុងកាលមុន( បុព្វជាតិ ) ទើបអាចជួបសាសនាល្អឯកនិងកម្រមួយនេះបាន។
បើបុគ្គលណា គ្រាន់តែបានសិក្សាក្នុងទាននិងសីល ក៏មិនទាន់ចាត់ថា បានជួបនូវសាសនានេះនៅឡើយទេ លុះតែបុគ្គលនោះ បានសិក្សាក្នុង បរមត្ថធម៌ ដោយល្អហើយ ទើបចាត់ថាបានជួបនូវសាសនានេះពិតប្រាកដ ។

ពុទ្ធោ ឧប្បត្តិ លោកស្ស
ធម្មោ ឧប្បត្តិ លោកស្ស
សង្ឃោ ឧប្បត្តិ លោកស្ស

ព្រះពុទ្ធកើតឡើងហើយនៅក្នុងលោក
ព្រះធម៌កើតឡើងហើយនៅក្នុងលោក
ព្រះសង្ឃកើតឡើងហើយនៅក្នុងលោក !

កាលពី២៥៦២មុន ក្នុងថ្ងៃនេះ ព្រះពុទ្ធទ្រង់ប្រកាសសម្ដែងធម៌ជាដំបូងបំផុត ដល់ឥសីទាំង៥ក្នុងព្រៃឥសិបតនមិគទាយវ័ន ទេវតាក្នុងម៉ឺនចក្រវាឡ បានជុំគ្នាដើម្បីស្ដាប់ធម៌។ ទេវតានិងព្រហ្ម១៨កោដិបានត្រាស់ដឹងធម៌ក្នុងបឋមទេសនា។
ឥសីទាំងប្រាំបានទទួលនូវឯហិភិក្ខុ សម្រេចបានជាត្រៃរតនៈក្នុងលោក ។ ផែនដីកក្រើករំពើកញាប់ញ័រយ៉ាងក្រៃលែង សំឡេងថ្វាយសាធុការនៃទេវតាទាំងឡាយ ក្នុងម៉ឺនចក្រវាឡបានប្រព្រឹត្តិទៅយ៉ាងឱឡារឹកគគ្រឹកគគ្រេង គួរស្បើមជាពន់ពេក។

ទ្វារនៃព្រះនិព្វានបានរបើកហើយ!

09/07/2019

#ការបន្ទាបខ្លួន

តាមធម្មតា ធម្មជាតិនៃមនុស្សយើងចូលចិត្ត អំនួតអួតអាង ប្រកួតប្រជែងគ្នា ។ អ្នកខ្លះអួតចំណេះ អួតជំនាញ អួតទេពកោសល្យ អួតស្រី អួតស្រា អួតសម្បត្តិ លុយ ឡាន ផ្ទះ វីឡា ។ល។
ការអួតខ្លះ ធ្វើឱ្យបែកបាក់មិត្តភាព ធ្វើឱ្យមានការស្អប់រើសអើងគ្នា ផងក៏មាន អ្នកខ្លះក្លាយជាសត្រូវនឹងគ្នា ព្រោះតែរឿងអួតក៏មាន ដោយសា ភាគីម្ខាងទៀត គ្មានរឿងអួត ឬអួតមិនឈ្នះ ជាដើម។

ដូច្នេះហើយទើបព្រះពុទ្ធទ្រង់ឱ្យមនុស្ស រៀនចេះប្រព្រឹត្តិបន្ទាបខ្លួន ដោយទ្រង់លើកឡើងថា " ការបន្ទាបខ្លួន ជាមង្គលដ៏ប្រសើរ " ។
បន្ទាបខ្លួន មិនមែនមានន័យថា លាក់ពុតលាក់គំនួចអ្វីទេ គឺមានន័យថា ជាការផ្ដល់តម្លៃឱ្យខ្លួនឯងនិងអ្នកជុំវិញខ្លួន ។

នៅលើពិភពលោកនេះ គ្មានអ្នកណាគេគោរពឱ្យតម្លៃ ទៅលើមនុស្សមានអំនួតអួតក្អេងក្អាងនោះទេ ទោះអ្នកមានចំណេះមហាសាលយ៉ាងណាក៏ដោយ ។ តាមពិតនោះ ខ្ញុំក៏ដោយអ្នកដោយ គឺតែងតែគោរពឱ្យតម្លៃមនុស្សដែល មានការបន្ទាបខ្លួន ពោលគឺ មនុស្សដែលមានការក្រែងចិត្តអ្នកផងហ្នឹងឯង ៕

02/07/2019

ព្រះពុទ្ធជាបុគ្គលឯកនៅក្នុងលោក
ការកើតឡើងនៃព្រះពុទ្ធជាការក្រនៅក្នុងលោក

20/08/2018

#បុញ្ញនិធិ(កំណប់បុណ្យ)

កំណប់ទ្រព្យគឺបុណ្យ មិនទូទៅដល់ពួកជនដទៃ ជារបស់ដែលចោរលួចទៅមិនបាន។ ភាពជាស្ដេចប្រទេសរាជ ឥស្សរិយយស សេចក្ដីសុខរបស់ស្ដេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្ដេចនៃទេវតា ក្នុងទេពនិកាយទាំងឡាយផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យន៎ុះ។
បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោាធិញាណ និងពុទ្ធភូមិណាៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យន៎ុះ។
បុញ្ញសម្បទានេះ ឱ្យសម្រេចប្រយោជន៍ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ។ ( សម្រាប់ជាធម្មទាន)

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh
12000