Mana school (MNS) is private school with general education includes bilingual education (Khmer and English), coeducational, Kindergarten, primary and high school. Mana school is administered by a school Board of Trustees and it provides a guidance policy for long-term planning and formulate administrative and control procedures. The school motto is quality, ethic, creativity, integrity and inter
nationality.
បច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ជាពិសេសវិស័យអប់រំ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ ប្រទេសជាតិ។ សាលា ម៉ាណា ចង់ចូលរួមចំណែកដើម្បីផ្តល់ចំណេះ ដឹងទូទៅដល់ប្អូនៗកុមារ តាមរយៈការបង្រៀនដ៏មានគុណភាពខ្ពស់។
សាលា ម៉ាណា មានកិត្តិយស សូមជម្រាបជូនដល់ ឪពុក ម្ដាយ និងអាណាព្យាបាល សិស្សទាំងអស់អោយបានជ្រាបថា សាលាយើងខ្ញុំ បើកបង្រៀនសិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ (កម្មវិធី សិក្សា ស្មើនឹងសាលារដ្ឋ)។
សាលា ម៉ាណា មានលោកគ្រូ អ្នកគ្រូ បង្រៀនមានសមត្ថភាពខ្ពស់ និង មានបទពិសោធន៍ច្រើនឆ្នាំ មានក្រមសីលធម៌ល្អ ក្នុងការបង្រៀនមាន ភាពហ្មត់ចត់ មានសេចក្តីស្រលាញ់ចំពោះសិស្ស ហើយយកចិត្តទុក ដាក់ក្នុងការបង្រៀន ដល់សិស្សានុសិស្ស អោយមានសមត្ថភាពពិត ប្រាកដ។
សាលាយើងខ្ញុំ មានទីធ្លាធំទូលាយមានបន្ទប់សិក្សាល្អ ធំទូលាយ បំពាក់ដោយឧបករណ៍ សិក្សាគ្រប់គ្រាន់នឹងទំនើប មានបន្ទប់កុំព្យូទ័រ មានបន្ទប់សំរាក និងមានទីធ្លាសម្រាប់លេងកំសាន្តធំទូលាយ។