សាលិខិតពី លោកស្រីនាយិកា ហេង ប៊ុណ្ណារ៉ាយ
“កិត្តិយស កិត្តិនាម ស្នាមញញឹម និងសុភមង្គល របស់អស់លោក លោកស្រី ជាមាតាបិតា ស្ថិតនៅលើការរីកចំរើន និងមានអនាគតល្អត្រចះត្រចង់ របស់បុត្រាបុត្រីគ្រប់រូប សូមអនុញ្ញាតឲ្យយើងខ្ញុំចូលរួមសម្រេចសេចក្តីសុបិន្តនេះ ជូនអស់លោក លោកស្រី”
ជម្រាបសួរ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ទាំងអស់ !
មនុស្សជាច្រើនបានសួរខ្ញុំថា ហេតុអ្វីបានជាសម្រចចិត្តិវិនិយោគក្នុងវិស័យអប់រំ។ ហេតុផលចំបង ន
ោះគឺនាងខ្ញុំយល់ថាវិស័យអប់រំ គឺជាគ្រឺះស្ថាននៃការអភិវឌ្ឍវិស័យនានាទាំងអស់។ យើងចង់ដំណើរអាជីវកម្មមួយដែលនាំមកនូវគុណតម្លៃដល់សង្គមជាតិ។
ក្នុងនាមនាយិកា គណៈគ្រប់គ្រង់បុគ្គលិកគ្រូបង្រៀនទាំងអស់ និងក្នុងនាមនាងខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបាននិង កំពុងគាំទ្រគុណភាព និងសេវាកម្មអប់រំរបស់សាលារៀន ម៉ាណាអន្តរជាតិ យើងខ្ញុំ។
ក្នុងឱកាសនេះដែល យើងខ្ញុំសូមស្វាគមន៍ និងគោរពអញ្ជើញ មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និងសាធារណៈជនទូទៅទាំងអស់ ទំនាក់ទំនងចុះឈ្មោះចូលរៀនសាលារៀនយើងខ្ញុំចាប់ពីពេលនេះតទៅ។
ខាងក្រោមនេះ ជាទិសដៅ និងគម្រោងសកម្មភាពសំខានៗ ដែលសាលារៀនយើងខ្ញុំនិងអនុវត្តន៍សម្រេចឲ្យបានក្នុងឆ្នាំសិក្សាថ្មីនេះក្នុងទិសដៅអភិវឌ្ឍន៍ចំណេះដឹង ជំនាញ សមត្ថភាព និងផ្នត់គំនិតវិជ្ជមានជូនសិស្សានុសិស្សទាំងអស់ ដើម្បីឲ្យកុមារ និងយុវជនទាំងអស់អាចក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
បន្តអភិវឌ្ឍន៍សេវាកម្ម និងគុណភាពអប់រំបច្ចុប្បន្នរបស់សាលារៀនយើងខ្ញុំ។ កែសម្រួលនិងអភិវឌ្ឍន៍បន្ថែមកម្មវិធី ភាសាអង់គ្លេសសម្រាប់កុមារ (៣ឆ្នាំ-៦ឆ្នាំ) ដោយផ្តោតជាគោលលើសមត្ថភាព ទំនាក់ទំនងជាភាសាអង់គ្លេស។
កែសម្រួលនិងអភិវឌ្ឍន៍បន្ថែម កម្មវិធីភាសាអង់គ្លេស សម្រាប់សិស្ស ក្នុងទិសដៅបង្កលក្ខណៈដល់សិស្សប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងការងារ និងបន្តការសិក្សាក្នុងមជ្ឈដ្ឋានជាភាសាអង់គ្លេសបានល្អប្រសើរជាងមុន។ បន្តពង្រឹង និងអភិវឌ្ឍន៍វិន័យស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំជូនសិស្សានុសិស្ស។
បទពិសោធន៍ក្នុងការគ្រប់គ្រង់និងអភិវឌ្ឍន៍វិស័យអប់រំរបស់នាងខ្ញុំ បានបណ្តុះឡើងក្នុងចិត្តនាងខ្ញុំនូវមនោសញ្ចេតនាស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយកុលបុត្រ កុលធីតាខ្មែរ និងមានឆន្ទៈចង់រួមចំណែក អភិវឌ្ឍន៍ពួកគាត់ឲ្យក្លាយជាសរសរគ្រឹះដ៏រឹងមាំមួយសម្រាប់សង្គមជាតិកម្ពុជាយើង។ក្នុងសុបិន្តរបស់នាងខ្ញុំគឺចង់ផ្តល់ជូនដល់កូនខ្មែរយើងគ្រប់ៗរូបនូវសេវាកម្មអប់រំមួយ ដែលប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជាពិសេសសិស្សានុសិស្សគ្រប់ៗរូប ដែលបានមកសិក្សានៅសាលារៀន ម៉ាណាអន្តរជាតិ និងមានចំណេះដឹងជំនាញ សមត្ថភាព បំពេញការងារល្អព្រមទាំងមានផ្នត់គំនិតជាវិជ្ជា និងមានចរិកសម្បត្តិថ្លៃថ្នូរ ដែលនិងឲ្យសិស្សានុសិស្សក្លាយជា សិស្សល្អ កូនល្អ និងពលរដ្ឋ ល្អ ក្នុងសង្គម។
ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អស់លោក លោកស្រី អ្នកនាង កញ្ញា សិស្សានុសិស្ស ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រសេវាកម្មអប់រំយើងខ្ញុំ។
Alerts
Be the first to know and let us send you an email when Mana International School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.