បណ្ណាល័យកណ្ដាលនៃកម្ពុជា Cambodia Central Library

  • Home
  • Cambodia
  • Phnom Penh
  • បណ្ណាល័យកណ្ដាលនៃកម្ពុជា Cambodia Central Library

បណ្ណាល័យកណ្ដាលនៃកម្ពុជា Cambodia Central Library បណ្ណាល័យកណ្ដាលនៃកម្ពុជា Cambodia Central Library

ព្រះពុទ្ធ និង មហាសាវ័ក ៨០ អង្គ (អសីតិសាវ័ក)ព្រះអញ្ញាកោណ្ឌញ្ញៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានវស្សាច្រើន (បួសមុនគេបង្អស់) ។...
26/04/2026

ព្រះពុទ្ធ និង មហាសាវ័ក ៨០ អង្គ (អសីតិសាវ័ក)

ព្រះអញ្ញាកោណ្ឌញ្ញៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានវស្សាច្រើន (បួសមុនគេបង្អស់) ។
ព្រះកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ធុតង្គ (សមាទានព្រៃ) ។
ព្រះអនុរុទ្ធ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានទិព្វចក្ខុ (ភ្នែកទិព្វ) ។
ព្រះភទ្ទិយកាឡិគោធាយបុត្រ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានត្រកូលខ្ពង់ខ្ពស់ ។
ព្រះលកុណ្តកភទ្ទិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានសំឡេងពិរោះ ។
ព្រះបិណ្ឌោលភារទ្វាជៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងបន្លឺសីហនាទ ។
ព្រះបុណ្ណមន្តានីបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងធម្មកថិក ។
ព្រះមហាកច្ចាយនៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងចែកសេចក្តីក្នុងធម៌របស់ព្រះសាស្តាឲ្យពិស្តារបាន ។
ព្រះចូឡបន្ថកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងនិម្មិតកាយជារូបរៀងដទៃសម្រេចដោយចិត្ត និងឈ្លាសក្នុងការផ្លាស់ប្តូរផ្លូវចិត្ត ។
ព្រះមហាបន្ថកៈ
ព្រះសុភូតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកនៅដោយឥតកិលេស និងជាអ្នកគួរដល់ទក្ខិណាទាន ។
ព្រះរេវតខទិរវនិយៈ
ព្រះកង្ខារេវតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រេកអរក្នុងការចូលឈាន គឺស្ទាត់ជំនាញខាងចូលឈានសមាបត្តិ ។
ព្រះសោណកោលិវិសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកប្រារព្ធសេចក្តីព្យាយាម ។
ព្រះសោណកុដិកណ្ណៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពោលពាក្យពិរោះ ។
ព្រះសីវលី ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានលាភ ។
ព្រះវក្កលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាអ្នកមានសទ្ធាស៊ប់ ។
ព្រះរាហុល ជាកំពូលលើភិក្ខុដទៃផ្នែកខាងអ្នកស្រឡាញ់ការសិក្សា ។
ព្រះរដ្ឋបាល ជាកំពូលលើភិក្ខុដទៃផ្នែកខាងចេញបួសដោយសទ្ធា ។
ព្រះកុណ្ឌធាន ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាប់ស្លាកជាដំបូង ។
ព្រះវង្គីសៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបដិភាណ ។
ព្រះឧបសេនវង្គន្តបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកអ្នកនាំមកនូវសេចក្តីជ្រះថ្លាដោយជុំវិញ ។
ព្រះទព្វមល្លបុត្ត ជាកំពូលលើភិក្ខុដទៃផ្នែកខាងចាត់ចែងទីសេនាសនៈ ។
ព្រះបិលិន្ទវច្ឆៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងជាទីស្រឡាញ់គាប់ចិត្តនៃទេវតាទាំងឡាយ ។
ព្រះពាហិយទារុចីរិយៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងត្រាស់ដឹងឆាប់រហ័ស ។
ព្រះកុមារកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងធម៌ដ៏វិចិត្រ ។
ព្រះមហាកោដ្ឋិតៈ
ព្រះអានន្ទ ជាកំពូលលើភិក្ខុដទៃផ្នែកខាងពហុសូត មានសតិ មានគតិ មានធិតិ ជាពុទ្ធុប្បដ្ឋាក
ព្រះឧរុវេលកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានបរិវារច្រើន ។
ព្រះកាឡុទាយី ជាកំពូលលើភិក្ខុដទៃផ្នែកខាងធ្វើឲ្យត្រកូលជ្រះថ្លា ។
ព្រះពាកុលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងគ្មានអាពាធ (គ្មានជំងឺ) ។
ព្រះសោភិតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរឭកឃើញនូវបុព្វេនិវាស ។
ព្រះឧបាលិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូព្រះវិន័យ ។
ព្រះនន្ទកៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឲ្យឱវាទដល់ពួកភិក្ខុនី និងសម្តែងធម៌ធ្វើឲ្យបរិស័ទទាំង៤ពួកជ្រះថ្លាក្នុងព្រះសាសនា ។
ព្រះនន្ទសក្យៈ
ព្រះមហាកបិន ជាកំពូលលើភិក្ខុដទៃផ្នែកខាងឲ្យឱវាទដល់ពួកភិក្ខុ ។
ព្រះសាគតៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងឈ្លាសវៃក្នុងតេជោធាតុ ។
ព្រះរាធៈ
ព្រះមោឃរាជ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់ចីវរសៅហ្មង ។
ព្រះវិមល
ព្រះសុពាហុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណធម៌ផ្នែកលោកុត្តរៈ ។
ព្រះបុណ្ណជិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងមានចិត្តរឹងមាំ ។
ព្រះគវម្បតិ ជាកំពូលលើភិក្ខុដទៃផ្នែកខាងសម្តែងឫទ្ធិ ។
ព្រះនទីកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់គុណដ៏ប្រសើរ ។
ព្រះគយាកស្សបៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់អរិយធម៌ដ៏វិសេស ។
ព្រះភគ្គុ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវការចេះដឹង ។
ព្រះកិម្ពិលៈ ជាកំពូលលើភិក្ខុដទៃផ្នែកខាងទ្រទ្រង់នូវអរហត្តធម៌ ។
ព្រះមហាចុន្ទ (ប្អូនប្រុសរបស់ព្រះសារីបុត្ត)
ព្រះអជិតៈ
ព្រះតិស្សមេត្តេយ្យ
ព្រះបុណ្ណកៈ
ព្រះមេត្តគួ
ព្រះធោតកៈ
ព្រះឧបសីវៈ
ព្រះនន្ទត្ថេរ ជាកំពូលលើភិក្ខុដទៃផ្នែកខាងរក្សាទ្វារក្នុងឥន្ទ្រីយ៍ទាំងឡាយ (សង្រួមក្នុងភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត) ។
ព្រះហេមកៈ
ព្រះតោទេយ្យ
ព្រះកប្បៈ
ព្រះជតុកណ្ណី
ព្រះភទ្រាវុធ
ព្រះឧទយត្ថេរ
ព្រះបោសាលៈ
ព្រះបិង្គិយៈ
ព្រះនាគិតៈ
ព្រះនាលកៈ
ព្រះបុណ្ណៈ
ព្រះមេឃិយៈ
ព្រះយសោជៈ
ព្រះសភិយៈ
ព្រះសេលៈ
ព្រះឧទាយី
ព្រះឧបវាណៈ
ព្រះអង្គុលីមាល៍
ព្រះវប្បៈ
ព្រះភទ្ទិយៈ
ព្រះមហានាម
ព្រះអស្សជិ
ព្រះយស
ព្រះចុន្ទត្ថេរ (ចុន្ទកាម្មារបុត្ត បុត្តរបស់ជាងមាស)
ជីវកៈ

(សម្រង់ចាកពីហ្វេសប៊ុកលោក LY Prong)

ស្ថាបត្យកម្មដែលតភ្ជាប់អតីតកាល និងអនាគត៖ លោកស្រី Zaha Hadid និងវិទ្យាស្ថានស្លឹករឹតលោកស្រី Zaha Hadid (១៩៥០-២០១៦) ម្ចាស់ពា...
07/04/2026

ស្ថាបត្យកម្មដែលតភ្ជាប់អតីតកាល និងអនាគត៖ លោកស្រី Zaha Hadid និងវិទ្យាស្ថានស្លឹករឹត

លោកស្រី Zaha Hadid (១៩៥០-២០១៦) ម្ចាស់ពានរង្វាន់ Pritzker Architecture Prize គឺជាកំពូលស្ថាបត្យករដែលបានបន្សល់ទុកនូវមរតកដ៏អស្ចារ្យសម្រាប់ពិភពលោក។ ក្នុងនោះដែរ លោកស្រីក៏បានរចនាប្លង់ដ៏វិសេសវិសាលសម្រាប់ "វិទ្យាស្ថានស្លឹករឹត" (Sleuk Rith Institute) ដែលជាមជ្ឈមណ្ឌលសម្រាប់តម្កល់ឯកសារ ក៏ដូចជាការចងចាំអំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមនៅក្នុងរាជធានីភ្នំពេញ។

💡 ភាពអស្ចារ្យនៃវិទ្យាស្ថានស្លឹករឹត៖
* ការរួមបញ្ចូលគ្នារវាងសម័យកាល៖ រចនាបថត្រូវបានបំផុសគំនិតចេញពីទម្រង់នៃប្រាសាទបុរាណខ្មែរ មកបញ្ចូនក្នុងរូបរាងទំនើបបែបបច្ចេកវិទ្យា។
* និមិត្តរូបនៃក្តីសង្ឃឹម៖ ជំនួសឱ្យការប្រើរចនាបថបែបអាប់អួរ លោកស្រីបានជ្រើសរើសការប្រើប្រាស់សម្ភារៈពីឈើ និងពន្លឺធម្មជាតិ ដើម្បីបង្ហាញពីការព្យាបាលផ្លូវចិត្ត ការងើបឡើងវិញ និងក្តីសង្ឃឹមសម្រាប់កូនខ្មែរជំនាន់ក្រោយ។
* មរតកចុងក្រោយ៖ នេះគឺជាគម្រោងស្ថាបត្យកម្មឈើដ៏ធំបំផុតមួយ ដែលលោកស្រីបានរចនាឡើង ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងការអប់រំ។
ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលឹកដល់ស្នាដៃដ៏ឧត្តុង្គឧត្តមរបស់លោកស្រីដែលបានរួមចំណែកដល់ការចងចាំជាប្រវត្តិសាស្ត្រនៃមាតុភូមិកម្ពុជា។

សម្តេច នរោត្តម អរុណរស្មី នឹងយាងជាព្រះរាជតំណាងព្រះមហាក្សត្រ ក្នុងពិធីសម្ពោធ «សួនច្បារ នរោត្តម សីហនុ» នៅ Fère-en-Tardenois...
07/01/2026

សម្តេច នរោត្តម អរុណរស្មី នឹងយាងជាព្រះរាជតំណាងព្រះមហាក្សត្រ ក្នុងពិធីសម្ពោធ «សួនច្បារ នរោត្តម សីហនុ» នៅ Fère-en-Tardenois

ពិធីសម្ពោធ «សួនច្បារ នរោត្តម សីហនុ» ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ។

បើតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង សួនច្បារ​ដែល​ប្រសិទ្ធនាមថា «សួន​ច្បារ នរោត្តម សីហនុ» ស្ថិតនៅ​បរិវេណសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ប្រទេសបារាំង។

ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។

ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។

-en-Tardenois

07/01/2026

ចង់ជួយឱ្យប្រទេសខ្លាំង? ចម្លើយគឺនៅត្រង់ការ «អាន»!

ចំណេះដឹងរបស់អ្នក គឺជាអនាគតរបស់ជាតិ។

ខ្មែរ​រួបរួម​ ខ្មែរ​ខ្លាំង
19/12/2025

ខ្មែរ​រួបរួម​ ខ្មែរ​ខ្លាំង

បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានកម្ពស់ ៥ជាន់...
31/05/2025

បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត

ស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានកម្ពស់ ៥ជាន់ ស្មើនឹង ៣៧បន្ទប់ ដែលត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានកម្ចីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានរចនាឡើង ដោយឈរលើទស្សនាទានបីរួមគ្នាគឺ អប់រំ វប្បធម៌ និងសាសនា។ អគារនេះមានទម្រង់ ជាអក្សរ «រ» នៅពីលើអក្សរ «អ» ដែលតំណាងឱ្យការអប់រំ ដោយប្រើប្រាស់ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមានដំបូលលើមាត់ទ្វាររាងដូច ដំបូលព្រះវិហារ ដែលតំណាងឱ្យព្រះពុទ្ធសាសនា។

បណ្ណាល័យបានប្រមូលផ្តុំឯកសារ ស្តីពីការអប់រំរបស់កម្ពុជា ចាប់តាំងពីមុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូរនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និងស្រាវជ្រាវបានដោយសេរី បណ្ណាល័យមានបំពាក់សៀវភៅពាក់ព័ន្ធនឹងការអប់រំជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យសិក្សា និងធ្វើការជាក្រុម បន្ទប់ស្ទីឌីយ៉ូសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់ កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់ រក្សាឯកសារក្រោមដី បន្ទប់ថែទាំទារកសម្រាប់ស្ត្រីមានកូនតូច៕

ការអានសៀវភៅផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់ភាពជោគជ័យរបស់យើង"? ពេលនេះខ្ញុំសូមចែករំលែកអត្ថប្រយោជន៍សំខាន់ៗបីយ៉ាង ដែលខ្លួនខ...
01/03/2020

ការអានសៀវភៅផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់ភាពជោគជ័យរបស់យើង"? ពេលនេះខ្ញុំសូមចែករំលែកអត្ថប្រយោជន៍សំខាន់ៗបីយ៉ាង ដែលខ្លួនខ្ញុំផ្ទាល់ ទទួលបានពីការអានសៀវភៅ!

#ទីមួយការអានសៀវភៅធ្វើឲ្យយើងទទួលបានព័ត៌មានគ្រប់គ្រាន់៖

ខ្ញុំជឿជាក់ថា​ យើងម្នាក់ៗសុទ្ធតែមានសមត្ថភាពដើម្បីទទួលជោគជ័យនូវអ្វីដែលខ្លួនត្រូវការ ពីព្រោះយើងមាន កម្លាំង បញ្ញា និង​ ស្មារតី។ ប៉ុន្ដែ ហេតុអ្វីក៏បានជាយើងបរាជ័យ? នេះក៏ព្រោះតែយើង ខ្វះខាតព័ត៌មាន។ យើងសុទ្ធតែដឹងហើយថា "ព័ត៌មាន មានសារៈ​សំខាន់ខ្លាំងណាស់ក្នុងការសម្រេចចិត្ដ ឯការសម្រេចចិត្ដក៏មានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់យើង"។
​ ការសម្រេចចិត្ដមួយ ដែលមិនល្អ មិនច្បាស់លាស់ មិនប្រាកដនិយម គឺជាកត្ដាដែលនាំមកនូវភាពបរាជ័យ។ ឯការសម្រេចិត្ដនេះសរបញ្ជាក់ឲ្យឃើញថា យើងមិនទាន់ទទួលបានព័ត៌មាន ឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវនៅឡើយ។

ដូច្នោះ ការអានសៀវភៅ គឺហាក់បីដូចជាការប្រមូលព័ត៌មានមកពីគ្រប់ទីកន្លែង មកផ្ដុំទុកក្នុងខួរក្បាលរបស់យើង ដើម្បីធ្វើឲ្យការសម្រេចចិត្ដរបស់យើងមានលក្ខណៈប្រាកដនិយមបាន។

ឧទារណ៍ថា បើយើងអានច្រើនពីសៀវភៅដែលធ្វើអាជីវកម្ម ពេលនេះយើង នឹងទទួលបាននូវព័ត៌មាន និងគំនិតល្អៗ ដែលទាក់ទង និងការធ្វើអាជីវកម្ម ហើយគំនិត និងព័ត៌មានទាំងអស់នេះមិនត្រឹមតែជួយជំរុញលើកទឹកចិត្ដយើង ឲ្យហ៊ានបោះជំហ៊ានចូលក្នុងវិស័យនេះតែប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយធ្វើឲ្យការសម្រេចចិត្ដរបស់យើង មានលក្ខណៈល្អប្រសើរនៅគ្រប់ជំហ៊ានដែលយើងដើរនៅក្នុងវិស័យនេះថែមទៀតផង ។ មិនខុសអ្វីនិងការធ្វើដំណើរនៅលើចំការមីននោះឡើយ បើយើង ដឹងព័ត៌មានច្បាស់អំពីតំបន់មួយនេះ ពេលនោះយើងនឹងដឹងថា ផ្លូវមួយណាដែលត្រូវដើរ ហើយផ្លូវមួយណា នឹងត្រូវចៀសវាងមិនខាន។

#ទីពីរការអានសៀវភៅជួយសន្សំពេលវេលបានច្រើនហួសពីការស្មាន៖

តើអ្នកទាំងអស់គ្នាមានដឹងទេថា? សៀវភៅមួយចំនួនត្រូវបាននិពន្ធ និងចងក្រងអស់រយៈពេលម្ភៃឆ្នាំ ប៉ុន្ដែយើងចំណាយពេលតែម្ភៃថ្ងៃប៉ុណ្ណោះ ដើម្បីអានវាចប់។

ដូចគ្នានេះដែរ មានបុគ្គលមួយចំនួនចាប់ផ្ដើមពីដៃទទេ តស៊ូក្នុងជីវិតអស់រយៈពេលម្ភៃ ទៅសាប់សិបឆ្នាំ រហូតទៅដល់ក្លាយជាបុគ្គលជោគជ័យម្នាក់ ហើយបុគ្គលទាំងអស់នេះចំណាយពេលវេលារបស់ខ្លួន ដើម្បីនិពន្ធសៀវភៅមួយក្បាល​ដើម្បីបង្ហាញថា តើធ្វើយ៉ាងណាដើម្បីក្លាយទៅជាបុគ្គលជោគជ័យ? ហើយបើយើងមិនអានសៀវភៅរបស់គាត់ទេនោះ វាគឺជាការគួរឲ្យសោកស្ដាយជាទីបំផុត។

មានគេនិយាយថា "ភាពជោគជ័យ តែងបន្សល់ទុកនូវដានជើងរបស់វាជានិច្ច"!
​ ដូច្នោះ ដោយគ្រាន់តែចំណាយពេលដើម្បីតាមអង្កេតមើលមនុស្សដែលជោគជ័យ ឬដោយគ្រាន់តែចំណាយពេលដើម្បីអានសៀវភៅរបស់អ្នកជោគជ័យ ពេលនោះយើងនឹងបានឃើញគោលការណ៍ជោគជ័យដែលបុគ្គលជោគជ័យទាំងនោះបានអនុវត្ដក្នុងជីវិត ហើយដោយគ្រាន់តែអនុវត្ដិតាមគោលការណ៍ទាំងអស់នោះ យើងអាចក្លាយជាមនុស្សជោគជ័យដូចជាគាត់ដែរ។

ផ្ទុយមកវិញ បើមិនអានទេ យើងប្រហែលជាមិនបានដឹងគោលការណ៍ទាំងអស់នោះឡើយ ហើយអាចចំណាយពេ១០ទៅ២០ឆ្នាំ នៃជីវិតរបស់យើង ដើម្បីដើរស្វែរកគោលការណ៍ជោគជ័យដោយខ្លួនឯង។ វាគឺជាការខ្ជះខ្ជាយពេលវេលា ដែលយើងមិនគួរណាអនុវត្ដិឡើយ។

#ទីបីការអានសៀវភៅបានអភិវឌ្ឍន៍ខ្លួនយើងបានជាប់ជានិច្ច៖

សង្គមមានការផ្លាស់ប្ដូរឥតឈប់ឈរ ដូច្នោះដើម្បីអាចរបស់នៅក្នុងសង្គមនេះបាន យើងក៏ត្រូវតែអភិវឌ្ឍន៍ខ្លួនឯងឲ្យជាប់ជានិច្ចផងដែរ។ ពោលគឺយើងត្រូវតែរៀនចំណេះដឹងថ្មីៗ រៀនគំនិតថ្មីៗ រៀនជំនាញ និងបច្ចេកទេសថ្មីៗ ។

ដូចដើម្បីឈើមួយដើម បើចង់លូតលាស់កាន់តែខ្ពស់ ដើមឈើនេះត្រូវតែចាក់ឫសឲ្យកាន់តែជ្រៅ។ ដូចគ្នាដែរ​ មនុស្សយើងត្រូវតែបណ្ដុះសម្ថភាព គំនិតនិង បញ្ញាឲ្យកាន់តែស៊ីជម្រៅឲ្យកាន់តែទូលំទូលាយ និងសម្បូរបែប។ មានវិធីច្រើនណាស់ ដែលបណ្ដុះសមត្ថភាព និងគំនិតរបស់យើង។ ប៉ុន្ដែវិធីដែលល្អជាងគេ គឺការអានសៀវភៅ ពីព្រោះតែគំនិតល្អ របស់មនុស្សជោគជ័យ និងអស្ចារ្យ ត្រូវបានគេចងក្រងទុកនៅក្នុងសៀវភៅ ។

មែនហើយ ក្រោយពីចប់ពីសកលវិទ្យាល័យ បន្ទាប់ពីទទួលបានការងារធ្វើ ត្រូវមានអាជីវកម្មផ្ទាល់ខ្លួន យើងពិតជាមានពេលវេលាតិចតួចខ្លាំងណាស់ ដើម្បីថ្នាក់អនុបណ្ឌិត តែនេះមិនមែនមានន័យថា យើងបាត់បង់ឱកាសដើម្បីអភិវឌ្ឍន៍ចំណេះដឹងរបស់យើងនោះឡើយ ពីព្រោះយើងនៅមានមធ្យោបាយពិសេសមួយទៀត គឺការអានសៀវភៅ។

ការអានសៀវភៅ គឺអាចធ្វើបាននៅគ្រប់ទីកន្លែង និងពេលវេលា អ្វីដែលយើងត្រូវធ្វើបាន គឺគ្រាន់តែតាំងចិត្ដដើម្បីអានវាតែប៉ុណ្ណោះ។ បើយើងអាចធ្វើបាន ខ្ញុំជឿជាក់ថា វានឹងជួយអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងរបស់យើង បានល្អប្រសើរជាងមធ្យោបាយផ្សេងៗទៀត។
ទាំងនេះ គឺជាអត្ថប្រយោជន៍៣សំខាន់ៗ កើតចេញពីការអាន សៀវភៅ។
តើបងប្អូនមានបទពិសោធន៍ ដែលទាក់ទងនិង ការអានសៀវភៅដែរឬទេ? បើមានសូមចែករំលែកទាំងអស់គ្នា! អរគុណ

Source: អ៊េដយូ edu

សំដីមាសទាំង​ ៧​ របស់​
30/12/2019

សំដីមាសទាំង​ ៧​ របស់​

✍️បញ្ជីព្រះនាម និងមរណនាម 🙏របស់ព្រះមហាក្សត្រខ្មែរយើងពីសម័យអង្គរ ដល់សម័យចតុមុខ🙏 #ប្រវត្តិវិទ្យា  #ប្រវត្តិសាស្ត្រកម្ពុជា
26/12/2019

✍️បញ្ជីព្រះនាម និងមរណនាម 🙏របស់ព្រះមហាក្សត្រខ្មែរយើងពីសម័យអង្គរ ដល់សម័យចតុមុខ🙏
#ប្រវត្តិវិទ្យា #ប្រវត្តិសាស្ត្រកម្ពុជា

គោលការណ៍៦យ៉ាងរបស់ជីវិត 😍
08/06/2018

គោលការណ៍៦យ៉ាងរបស់ជីវិត 😍

តំណរសម្រាប់ទាញយកឯកសារទាំងអស់អំពីយើង-------------------------------------- សៀវភៅទាំងអស់ : https://drive.google.com/drive/...
03/06/2018

តំណរសម្រាប់ទាញយកឯកសារទាំងអស់អំពីយើង
-------------------------------------
- សៀវភៅទាំងអស់ : https://drive.google.com/drive/folders/0B1dv5sqSPsPbfk1ZSXNud1pvWl9BV2Franh2ZFl0S0hweTBhT3QyNFUxWGgzQkFpOGUtd0k?usp=sharing
- គណិតវិទ្យា : https://drive.google.com/drive/folders/0B1dv5sqSPsPbbEdYWHBkYzEtM1U?usp=sharing
- សៀវភៅពេទ្យ : https://drive.google.com/drive/folders/0B1dv5sqSPsPbY3gzcUJzbGc4RHM?usp=sharing
- សៀវភៅអគ្គិសនី : https://drive.google.com/drive/folders/0B1dv5sqSPsPbOWtOaWpRZy1VVjQ?usp=sharing
- គីមី : https://drive.google.com/drive/folders/0B53vac_jMbs9cTFwaHVPM0NSZWc?usp=sharing
-សៀវភៅជាភាសាខ្មែរ : https://drive.google.com/open?id=0B7OmNithn8yCYzRGdjZkYnFWZUU
- សៀវភៅច្បាប់ : https://drive.google.com/open?id=0B7OmNithn8yCLWxGbHV0QmhXcDA
- គណិតវិទ្យា : https://drive.google.com/open?id=0B7OmNithn8yCZUhkRHRhY19vN1U
- គតិលោក : https://drive.google.com/open?id=0B7OmNithn8yCLVlwaWozMmhJYzA

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when បណ្ណាល័យកណ្ដាលនៃកម្ពុជា Cambodia Central Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category