26/08/2026
វគ្គ៨ ព្រះមហោសថបង្ក្រាបគំនិតចក្រពត្តិ
ដោយសារតែមតិប្រឹក្សាដ៏ពិសិដ្ឋរបស់ព្រះមហោសថធ្វើអោយព្រះបាទវីទេហរាជតម្រែតម្រង់នគរមិថិលាក្លាយជាអរិយប្រទេស - ប្រជានុរាស្ត្របានរស់នៅឯកភាពគ្នាមានជីវភាពប្រសើរថ្លៃថ្លាក្រោមម្លប់ប្រាជ្ញាបារមី ។ ព្រះមហោសថឈ្វេងយល់ធ្លាយទៅមុខ លោកបានជំរុញអោយព្រះបាទវីទេហរាជពង្រីករាជវាំងធំទូលាយ សង់កំពែងការពារខ្ពស់រឹងមាំឲ្យជិកគូទឹកជុំវិញនគរ បង្ហូរទឹកដាក់គូ ជីកស្រះទឹកធំៗបង្ការទឹកទុកប្រើប្រាស់លោកឲ្យជួសជុលសាលាចាស់ៗជាថ្មីបង្កើតនូវច្រកទ្វាររឹងមាំការពារសត្រូវមិនអោយវាយលុកបាន ។ ឯពលទាហាន នាយទាហានលោកបានចាត់ចែងបណ្ណាការផ្គត់ផ្គង់ពួកគេ ក្រុមគ្រួសារយ៉ាងពេញទំហឹងដើម្បីតុបទៅនឹងភក្តីភាពរបស់ពួកគេចំពោះនគររួមទាំងការប្រទាននូវគ្រឿងឥស្សរិយយសដ៏មានតម្លៃជូនពួកគេតាមឋានានុក្រម ។ ដោយឡែកសំរាប់ឈ្មួញជួញដូរជិតធ្លាយលោកអោយរៀបចំទីឋានលក់ដូរយ៉ាងប្រសើរសង់ទីស្នាក់អាស្រ័យនៃឈ្មួញពីស្រុកនានារួមទាំងបានប្រទាននូវងារឧត្តមដល់ឈ្មួញមានគុណបំណាច់សំខាន់ៗជួយដ ល់សង្គមថែមទៀត ។ មិនតែប៉ុណ្ណោះលោកប្រាប់អោយពង្រីកទីឋានទូន្មានបណ្តុះ ចំណេះប្រាជ្ញាដល់ពលរដ្ឋមន្ត្រីក្រមការគ្រប់ជាន់ថ្នាក់ឲ្យចេះដឹងពីក្រិត្យវិន័យនគរ ។ បង្កើតកន្លែងសំរាប់សមណព្រាហ្មណ៍ ដូនជី តាជី ប្រាស្រ័យវិន័យធម៌អាថ៌ ហើយព្រះមហោសថមិនភ្លេចឡើយអោយព្រះរាជាចំណាយទ្រព្យបំរើសុខភាពពល យោធា ពលរដ្ឋកែលំអទីកំសាន្តសប្បាយនៃមនុស្សសត្វរៀបចំភូមិឋានមន្ត្រីរាជការ ពលរដ្ឋប្រកបដោយផាសុកភាពស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធទាក់ទងពីស្រុកនានាម កកាន់នគរជាដើម ។ បញ្ញាញាណរៀបចំនគរនេះធ្វើអោយអ្នករាជការ មន្ត្រី យោធា ពលរដ្ឋ អ្នកបួសកើតបីតិសោមនស្សជ្រះថ្លាដាក់កាយដាក់ចិត្តជិវីតធ្វើពលីកម្មជាប្រយោជន៍ព្រះនគរមិថិលាគ្រប់គ្នាៗពុំមានក្តីទ្រើសប្រទូស្តនឹងមាត្រានគរឡើង ។
១.អ្នកប្រាជ្ញកេវដ្ឋព្រាហ្មណ៍ល្មោភយស
ចំណេរតមកនៅក្នុងដែនឧត្តរបញ្ចាលនគរ សោយរាជ្យដោយស្តេចចូលនី ព្រោះតែតាមកេវដ្ដព្រាហ្មណ៍បានប្រើអំណាចយោធាវាយបង្ក្រាបលើនគរទាំង១០១ ឲ្យឋិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។ កេវដ្ដព្រាហ្មណ៍ និងស្តេចចូលនីមូលមតិគ្នាថា នឹងយកថ្ងៃណាមួយរៀបចំពិធីលាងសាយភោជន៍ហើយដាក់ថ្នាំពិសក្នុងស្រាផ្តាច់សង្ខារស្ដេចនគរ១០១រួចក្រោយមកយកទ្រព្យ អំណាចត្រួតនគរទាំងនោះ តាំងជាស្ដេចពត្រាធិរាជត្រួតអស់ជម្ពូទ្វីប ។ មិនស្កប់ស្កល់កេវដ្តព្រាហ្មណ៍បានណែនាំអោយព្រះបាទចុលនីនិងស្ដេចរណបទាំង១០១លើកសេនារេហ៍ពល ប្រមាណ១៨អក្ខោបភិនីកំទេចនគរមិថិលាមកកាន់កាប់ជាចុងក្រោយ ។ ព្រះមហោសថ បានយល់ដឹងឧបាយកលល្មោភសង្គ្រាមនៃស្តេចចូលនីតាមសំដីញុះញង់កេវដ្ដព្រាហ្មណ៍ឥតចន្លោះតាមរយៈសេកសារិកានាំសារដ៏ជំនិតលោកយកការណ៍មករ៉ាយរ៉ាប់ប្រាប់យ៉ាងពិស្តារនោះ ។ ព័ត៌មាននេះធ្វើឲ្យព្រះបាទវិទេហរាជ និងអាចារ្យទាំង៤កើតក្តីភិតភ័យប្រុងរកច្រកគេចខ្លួនយកសុខសាន្តពុំខ្វល់រវល់ស្រាយវិបត្តិនគរឡើយ ។ ព្រះមហោសថធានាថានឹងដោះស្រាយបញ្ហានេះដោយពុំធ្វើឲ្យពលសេនាមានគ្រោះថ្នាក់និងបង្កមហន្តរាយដល់រាស្ត្រនិងទគរឡើយ ។
២-វិធានការដ៏ឈ្លាសវៃព្រះមហោសថទល់នឹងបច្ចាមិត្រ
ព្រះមហោសថតាំងឯកសណ្ឋានជាមេទ័ពបញ្ជាដល់កំលាំងការពារគ្រប់ផ្នែក ត្រៀមស្បៀងអាហារបង្ការទុកដ៏សន្ធឹកសន្ធាប់និងអោយសេនាយោធាយាមប្រចាំ ការម៉ឺងម៉ាត់តាមច្រកទ្វារចូលនគរនិងត្រៀមបរិក្ខារសឹកតាមប៉មកំពែងបង្ការទុកស្រេចឥតចន្លោះឡើយ ។ ពេលដែលទ័ពស្តេចចុលនីនិង បរិពារទាំង១០១ឡោមព័ទ្ធនគរមិថិលាចំងាយ ៧យោជន៍នោះ ព្រះមហោសថបានប្រកាសរៀបចំពិធីមហោស្រពក្នុងនគរដោយឲ្យពលសេនាប្រជារាស្ត្រច្រៀងរាំសប្បាយក្អាកក្អាយពុំមានខ្វល់ខ្វាយពីគ្រោះភ័យអ្វីទាំងអស់ ។ ព័ត៌មាននេះធ្វើអោយស្តេចចុលនីនិងបរិវារពុំយល់តម្រិះព្រះមហោសថក៏បានលើករេហ៍ពលវាយសង្ខុញចូលទៅកាន់នគរមិថិលា ។ ព្រះមហោសថបញ្ជាដល់សេនាឡើងកំពែងក្រវែងគប់ដុំថ្ម លំពែងលើទ័ពស្តេចចុលនី បិទទ្វារនគរយ៉ាងរឹងមាំហើយឲ្យពលសេនាលោកស្រែកចំអកបំបាក់ស្មារតីថា”ពួកឯងក្រុមអត់ឃ្លានឬមិនអីទេខំវាយចូលមកនឹងបានស៊ីផឹកម្ហូបអាហារឆ្ងាញ់ៗជាមួយ គ្នាក្នុងផ្ទៃនគរ” ។ ទាហានស្តេចចុលនីលីពាក្យចំអកបែបនេះបាក់ទឹកចិត្តអស់កំលាំងប្រយុទ្ធ ។ ស្តេចចុលនីបញ្ជាទ័ពដកថយមួយគ្រាហើយ សុំយោបល់ពីអាចារ្យកេវដ្ដព្រាហ្មណ៍ប្រាប់យុទ្ធសាស្ត្រថ្មីបំបាក់ស្មារតីទ័ពព្រះមហោសថវិញ អាចារ្យនោះបានអោយប្តូរយុទ្ធសាស្រ្តគំរាមតាមបែបរូបមន្តទ័ពច្បាំងព្រោះអាហារបរិបូរ ។
ពេលនោះចុលទីបានសរសេរសំបុត្រចងភ្ជាប់ព្រួញបាញ់ចូលព្ធដ៏រង្វង់នគរមិថិលា ។ គឺថាខ្លួននឹងបង្ហូរទឹកឲ្យអស់ខ្សោះពីនគរ ផ្តាច់ទឹក ផ្តាច់អុសបង្អត់អាហារអោយក្សិណក្ស័យបើពុំព្រមចុះញ៉មនោះទេ ។ ព្រះមហោសថបានបង្ហាញនូវអំណាចស្បៀងតបសត្រូវដោយអោយសេនាបារភក់ព្រាចស្រូវដុះខៀវស្រងាត់តាមក្បាលបន្ទាយនិងអោយគេកាប់អុសគរជាពំនូតខ្ពស់ត្រដែតលេចផុសពីកំផែងនគរ ទាល់គំនិតពុំអាចបំបាក់ស្មារតីសាមគ្គីទ័ពព្រះមហោសថបាន ស្តេចចុលនី និងបរិវារសំរេចនាំទ័ពថយទៅកាន់នគរខ្លួនវិញ ។ ប៉ុន្តែកេវដ្ដព្រាហ្មណ៍ឃាត់ទុកឲ្យគេប្រើ” ធម្មយុទ្ធ"ចរចាល្បងចាប់ព្រះមហោសថអោយបានដើម្បីផ្តាច់បង្គោលគ្រាក់បញ្ជាទ័ពអោយបាន ។ កេវដ្ដព្រាហ្មណ៍បានធ្វើសំបុត្រអោយរាជទូតនាំថ្វាយព្រះបាទវិទេហរាជសូមជួបជុំចរចាដោយនឹងជូននូវទ្រព្យ សព្វាវុធស្បៀងជាថ្នូរនៃចំណងមិត្តភាពនឹងខ្លបខ្លាចតេជានុភាព ។ ព្រះមហោសថបានទទួលភារកិច្ចតាមគំនិត” ធម្មយុទ្ធ” របស់អាចារ្យកេវដ្ដព្រាហ្មណ៍នៅ ខាងក្រៅប៉ែកខាងលិចកំពែងនគរ ។
៣-ព្រះមហោសថផ្ចាញ់ល្បិចធម្មយុទ្ធអាចារ្យកេវដ្ដព្រាហ្មណ៍
ពេលកំណត់ជួបចរចាធម្មយុទ្ធក៏បានមកដល់ ។ ព្រះមហោសថបានបង្វែងដំណើរចេញតាមច្រកទ្វារផ្សេងទៅជួបអាចារ្យទុរយសនោះ ។ មណ្ឌលធម្មយុទ្ធដែលបានកំណត់បង្ការល្បិចវាយលុកដោយសំងាត់របស់ទ័ពស្តេចចុលនី ។ គ្រានោះព្រះមហោសថបានតាក់តែងកាយជាឯកសណ្ឋានមេទ័ពដ៏អង់អាចបំពាក់ដោយរតនវត្ថុតំលៃប្រមាណ១សែនដំឡឹងមាស ដៃកាន់កែវមណីរតន៍ភ្លឺរន្ទាលអមដោយសេនា ជំនិតជាមិត្តយូរយារមកហើយចំនួន១០០០នាក់ ។ ក្នុងដំណើរអើតអង្គដូចរាជសីហ៍ធ្វើអោយពលសេនាស្តេចចុលនីព្រឺស្ញើបទ្រាំពុំបានបន្ទន់កាយគោរពព្រះមហោសថគ្រប់ៗគ្នា ។ ពេលទៅដល់មណ្ឌលធម្មយុទ្ឋកេវដ្ដព្រាហ្មណ៍រមើលឃើញ ព្រះមហោសថកាន់កែវមុនីរតន៍គិតថាមហោសថនឹងផ្តល់កែវនេះជាបណ្តាការនៃការចរចាទុកជាអនុស្សាវរីយ៍ពុំខាន។ ព្រះមហោសថបានយល់អារម្មណ៍កេវដ្តព្រាហ្មណ៍ក៏ស្រដីឲ្យគេលាដៃទទួលយកកែវមុនីរតន៍នេះ ។ ប៉ុន្តែកែវនេះបានប្រមៀលចេញពីដៃអាចារ្យនោះធ្លាក់នៅទៀបនឹងបាទាព្រះមហោសថ។ អាចារ្យនោះលុតជង្គង់ឱនរើសកែវនោះ ។ ព្រះមហោសថបានយកដៃដ៏រឹងមាំច្បាមសង្កត់កពីក្រោយឈ្លីមុខអាចារ្យនោះលើដីឈាមហូររហាមហើយថ្លែងខ្លាំងៗ ក្នុងចំនោមមេទ័ពស្តេចចុលនី”សូមអាចារ្យកេវដ្ដព្រាហ្មណ៏ងើបមុខឡើងពុំចាំបាច់ ឱនក្រាបសំពះយើងជាមនុស្សក្មេងបែបនេះទេ” ។ អាចារ្យកំហូចនោះប្រឹងគេចពីដៃសង្កត់ព្រះមហោសថ ។ មេទ័ពចូលរួមធម្មយុទ្ធក្រឡេកឃើញអាចារ្យនោះឱនគោរពព្រះមហោសថរហូតឈាមថ្ងាសក៏ពិចារណាថា”អាចារ្យកេវដ្ដព្រាហ្មណ៍តំណាងម្ចាស់ដ៏មានអំណាចខ្លួនកោតខ្លាចព្រះមហោសថបែបនេះទៅហើយខ្លួន នឹងរំពឹងអ្វីទៀត?” ។ នាខណៈនោះពួកគេក៏បានប្រកូកប្រកាសគ្នីគ្នានាំស្តេចខ្លួនរត់គេចប្រញាយទៅនគររៀងខ្លួន ទោះបីកេវដ្ដព្រាហ្មណ៍ស្រែកក្លែងៗថាៈ ខ្លួនឱនរើសកែវមុនីរតន៍ក្រោមបាទាព្រះមហោសថហើយត្រូវព្រះមហោសថច្បាមសង្កត់ខ្លួន អោយឱនងើបៗ ។ តែពួកគេគ្មានជឿស្តាប់បន្តិចសោះឡើយ ។ នេះជាបរាជ័យទី២រសប់ស្តេចចុលនី និងអាចារ្យលោភលន់គំនិតមហិច្ឆតាត្រួតត្រាមិថិលាពុំក្រែង រអែងប្រាជ្ញាពិសិដ្ឋព្រះមហោសថនោះ ។
៤-ល្បិចនាំសត្រូវធ្វើជាចំណីក្រពើ
ដើម្បីអោយស្តេចចុលនី កេវដ្ដព្រាហ្មណ៍ និងស្តេចនគរទាំង១០១បញ្ចប់នូវ គំនិតលេបត្របាក់យកនគរមិថិលានោះ ។ព្រះមហោសថបានចាត់អោយមហាសេនាក្លែងខ្លួនជាអនុកេវដ្តទៅសុំចុះចូលស្ដេចចុលនី ។ អនុរកេវដ្តធ្វើតាមល្បិចព្រះមហោសថដោយវាយដំខ្លួនឯងអោយមានស្នាកស្នាមរបួសរត់ទៅកាន់ សំណាក់ស្តេចចុលនីដោយធ្វើជាអោនក្រាបសុំខ្លួនបំរើស្តេចចុលនីដោយបានប្រកាសថាខ្លួនធ្លាប់បានបំរើព្រះបាទវីទេហរាជ និងព្រះមហោសថដោយស្មោះប៉ុន្តែពួកគេ ពុំដែលផ្តល់នូវការតបស្នងណាមួយដល់ខ្លួនឡើយ ។ ខ្លួនថែមទាំងទទួលនូវ ទារុណកម្មរចោទពីបទសរសើរព្រះកិត្តិនាមនៃព្រះមហាចុលនី និងប្រាជ្ញាអ្នកប្រាជ្ញ កេវដ្តព្រាហ្មណ៍រទៀត ។ អនុកេវដ្ដព្រាហ្មណ៍ធានាចំពោះព្រះបាទចុលនីថាបើព្រះអង្គ ប្រោសប្រណីយកខ្លួនជាខ្ញុំបំរើគេនឹងអះអាងដឹកនាំទ័ពទៅកំទេចនគរមិថិលា និង ចាប់ខ្លួនមេទុរយសទាំងពីរ រួចកាត់ក្បាលយកមកថ្វាយព្រះអង្គអោយបាន ។ ស្តេចចុលនី និងអាចារ្យកេវដ្ដព្រាហ្មណ៍ហេតុតែសន្តានអន្ធកាលមហិច្ឆតា គ្រប់ដណ្តប់ខ្លាំងក្លាក៏ព្រមជឿស្លុងធ្វើតាមពាក្យមាយារបស់អនុកេវដ្ដព្រាហ្មណ៍ ។ ស្តេចចូលនីបានប្រកាសអោយស្តេចចំនុះទាំង១០១ត្រៀមកំលាំងទ័ពវាយនគរមិថិលា សាជាថ្មីទៀតដោយមានអនុកេវដ្ដព្រាហ្មណ៍ជាអ្នកនាំមុខក្បាលទ័ព ។ អនុកេវដ្តព្រាហ្មណ៏នាំទ័ពទៅប្រយុទ្ធដោយពុំពើបប្រទះនឹងការរារាំង ពីទ័ពព្រះមហោសថ បញ្ហានេះធ្វើអោយអនុកេវដ្ដព្រាហ្មណ៍ទទួលទំនុកចិត្តពីព្រះបាទចុលនីថាគេដឹងចូលផ្លូវ សំងាត់ទើបអាចរលៀកទ័ពចូលដោយគ្មានកំលាំងទ័ព ព្រះមហោសថវាយប្រហារចំបន្តិចបន្តួចសោះ ។ ដោយដឹងពីអារម្មណ៍ឥតសន្ទុះសង្ស័យ ពីព្រះបាទចុលនីគេបាននាំពួកពលសេនាទាំងអស់ទៅកាន់សំបុកទីឋានក្រពើកាច សាហាវ ។ គ្រានោះអនុកេវដ្ដព្រាហ្មណ៍បានបំបែកខ្លួនចូលទៅនគរមិថិលា បានរួចស្រែកអោយពលទាហានសំរុកចូលតាមខ្លួន ។ ពួកនោះចូលតាមក៏ បានក្លាយជាចំនីរបស់ក្រពើ ។ ដោយទ្រាំទ្រពុំបាននឹងទ័ពក្រពើយ៉ាង ច្រើនមីរដេដាសសេនាទាំងអស់រត់ផាសក្រញ៉ាំចោលស្តេចរបស់ខ្លួនទោះបីជា ព្រះរាជាខ្លួនបញ្ជាអោយទៅមុខក្តីក៏ពួកគេលែងស្តាប់ហើយដកថយរប៉ាត់រប៉ាយមក កាន់ទីឋានរៀងៗខ្លួន ។ អនុកេវដ្ដព្រាហ្មណ៍ឃើញបែបនេះក៏ស្រែកសន្ធប់ពីក្នុងខ្លាំង។ពួកយើងចេញទៅ ឡោមចាប់សត្រូវបាក់ទ័ពហើយ ។ សេនាស្តេចចុលនីកាន់តែរន្ធត់រត់ចោលស្តេចខ្លួន ។ ស្តេចចុលនី និងស្តេចនគរ១០១ដកខ្លួនថយនឹងទឹងខ្លួនពុំគួរចាញ់បោក មនុស្សបង្កប់របស់ព្រះមហោសថបែបនេះសោះឡើយ ។ ពេលចប់សព្វគ្រប់ហើយនោះព្រះមហោសថបានទូលស្នើដល់ព្រះបាទវិទេហរាជ ប្រទាននូវងារដ៏ខ្ពង់ខ្ពស់ដល់អនុកេវដ្ដព្រាហ្មណ៍ព្រមទាំងផ្តល់រង្វាន់នូវសម្បត្តិទ្រ ព្យដ៏ឧត្តមជាច្រើនទៀត ។ បន្តមកទៀតនោះព្រះមហោសថចេញបញ្ជាថ្មីគឺបានចាត់អោយសេនាទាំងឡាយដើរប្រមូលទ្រព្យសំណល់ពីបក្សពួករបស់ស្តេចចូលនី កន្លះខែទើបអស់ ។ ពេលនោះក្នុងឃ្លាំងសំបូរដោយស្បៀងអាវុធ និងរតនវត្ថុដ៏
មានតំលៃជាច្រើនទៀតដែលពួកបច្ចាមិត្របោះបង់ចោលបាក់ទ័ពរត់យកតែមួយ ចង្កេះទៅនោះ ។ ភាពស្ងាត់ស្ងៀមនៃស្តេចចុលនីរួមទាំងស្តេចនគរទាំង១០១ បានអូសអន្លាយទៅរយៈពេល១ឆ្នាំពុំហ៊ានអើតងើតតបមកនឹងនគរមិថិលា បន្ទាប់ពីបរាជ័យចុងក្រោយនៅទីស្ថានសមរភូមិសំបូរដោយសត្វក្រពើនោះមក ។
វគ្គ៩ ទោសកើតពីការវង្វេង និងកាមគុណ
មានកាលថ្ងៃមួយនោះអាចារ្យកេវដ្ដព្រាហ្មណ៍ឆ្លុះកញ្ចក់យល់ស្រមោលស្នាមដំបៅ លើថ្ងាសរបស់ខ្លួនក៏កើតមានសេចក្តីខឹងមហិមាក្រៃកន្លងចំពោះព្រះមហោសថ ទើបខ្លួនរិះគិតទៅគាល់ស្តេចចុលនីពន្យុះអោយសងសឹកចំពោះអ្នកប្រាជ្ញបណ្ឌិតរួមនិងស្តេចវីទេហរាជនិងអោយស្តេចនគរ១០១ចូលរួមផងដែរ ។
១-ល្បិចប្រើស្រីស្អាតជាឈ្នាន់ចងពៀរ
គិតរួចហើយអាចារ្យកេវដ្ដព្រាហ្មណ៍ទូលសុំការយល់ព្រមពីស្តេចចុលនីប្រទានបុត្រីព្រះនាមបញ្ចាលចន្ទីអោយធ្វើជាមហេសីព្រះបាទវីទេហរាជ ដើម្បីមានឱកាសចូលទៅកៀកជិតព្រះមហោសថ និងស្តេចវីទេហរាជ ងាយស្រួលចាត់វិធាន ការកំចាត់បុគ្គលទាំងពីររួចធ្វើការសថង្គ្រប់ច្បាមយកនគរមិថិលាត្រួតត្រាសមតាមបំណងប្រាថ្នាខ្លួន ។ មធ្យោបាយជាដំបូងគឺ កេវដ្ដព្រាហ្មណ៍បានប្រមែប្រមូលក្មេងតូចៗច្រើនណាស់សូត្រទន្ទេញពាក្យពេចន៍សរសើរពីសំរស់ដ៏ស្រស់សោភាគ្មានពីររបស់ព្រះនាងបញ្ចាលចន្ទីអោយលាន់លឺគ្រប់ទីកន្លែង ។ មិនយូរប៉ុន្មានចំរៀងកាព្យសរសើរ ពីរូបឆោមលោមពណ៌របស់ព្រះនាងបញ្ចាលចន្ទី បានរសាត់អណ្តែតលើដល់ព្រះបាទវិទេហរាជ ធ្វើអោយព្រះអង្គកើតក្តីប្រតិព័ទ្ធចង់រួមរស់មេត្រីជាមួយនឹងព្រះនាងបញ្ជាលចន្ទីពន់ប្រមាណ ។ ប៉ុន្តែព្រះអង្គនៅតែមានឧបសគ្គត្រង់ថានេះជា ឧបាយកលដែលកេវដ្ដព្រាហ្មណ៍និងស្តេចចុលនីបង្កើតឡើងដើម្បីលេបផ្លែសន្ទូច ហើយអូសព្រះអង្គយកទៅសំលាប់ចោលនោះ ។ មិនអស់សង្ឃឹមអាចារ្យកេវដ្ដព្រាហ្មណ៏បានតែងកំណាព្យសរសើរពីសំរស់ទ្រង់ទ្រាយរំពើករំពើន ល្អល្អាច់ថ្មីៗរបស់ព្រះនាងបញ្ចាលចន្ទីបន្ថែមផ្សំបញ្ចូលថាស្រីស្រស់កល្យាណីនេះគឺបើបានជាគូគាប់នឹងព្រះបាទវីទេហរាជ សក្តិសមសោភាដូច ទេពធីតាសួគ៌ជាគូនឹងព្រះឥន្ទ្រាធិរាជ ។ ព្រះបាទវីទេហរាជចាត់អោយរាជអាមាត្យនាំក្រុមចំរៀងនេះមកច្រៀងថ្វាយព្រះអង្គទ្រង់ព្រះសណ្តាប់ ។ ទ្រង់សព្វព្រះរាជ ហទ័យជាខ្លាំងប្រទាននូវមាសប្រាក់រង្វាន់ជាច្រើនដល់ពួករបាំរាំច្រៀងដែលជាកំលាំងបង្កប់របស់កេវដ្ដព្រាហ្មណ៍ ។ ព្រះបាទវីទេហរាជចេះតែក្រសាលឥតដាច់បទចំរៀង នៃពួករបាំទាំងនោះរួមទាំងផ្តល់រង្វាន់ទ្វេឡើង ។ ទ្រង់ពុំនឹករវល់នឹងពាក្យនិន្ទាថាការក្រសាលនេះនឹងបង្កភ័យដល់នគរនឹងព្រះអង្គសោះឡើយ ។ ព្រះអង្គបានត្រាស់បញ្ជាដល់ពួកក្រុមចំរៀងពាំនាំពាក្យព្រះអង្គទូលថ្វាយស្ដេចចុលនីពីការចង់បានព្រះនាងបញ្ចាលចន្ទីជាមហេសី ។ ព័ត៌មានពីក្រុមអ្នកចំរៀងបានធ្វើអោយអាចារ្យកេវដ្ដព្រាហ្មណ៍ព្រមទាំងស្តេចចុលនីរំភើបត្រេកអរពន់ពេក ។ ថ្ងៃមួយគេបាននាំបណ្ណាការចូលគាល់ព្រះបាទវីទេហរាជ ។ វត្តមានអាចារ្យកំហូចនេះត្រូវបានមន្ត្រីអាណាប្រជានុរាស្រ្តកាត់បាន់យល់ថា ជាប្រផ្នូលធ្វើអោយនគរមិថិលាជួបកោលាហលនាថ្ងៃណាមួយមិនខានឡើយ ។ កេវដ្ដព្រាហ្មណ៍ទទួលលាងខ្លួនថា ខ្លួនក្តី ព្រះរាជាខ្លួនក្តីពុំហ៊ានលើកថ្វាយព្រះនាងបញ្ចាលចន្ទីជាមហេសីដោយខ្លាចព្រះអង្គចោទថាការប្រទានបែបនេះគឺក្នុងបំណងអាក្រក់ចង់ស៊ើបការណ៍ពីនគរមិថិលារួចបំផ្លិចបំផ្លាញសងសឹកលើ គំនុំចាស់ពីពេលមុននោះ ។ ព្រះបាទវីទេហរាជត្រេកអរហើយតបថាទ្រង់ពុំយល់ ដូចនោះទេ តែសូមអាចារ្យជួបពិភាក្សាបញ្ហាចងស្ពានមានមេត្រីនេះជាមួយព្រះមហោសថជារាជបុត្រាព្រះអង្គទៅចុះ ។ អាចារ្យកេវដ្ដព្រាហ្មណ៍ទៅជួបព្រះមហោសថតែត្រូវព្រះមហោសថសំដែងអាការៈពុំពេញចិត្តក៏វិលមករាជមន្ទីរទូលចាក់រុកព្រះបាទវីទេហរាជថា”មហោសថជា មនុស្សឥតធម៌សប្បុរស ពុំស្តីពុំទទួលទូលបង្គំឡើយ” ។ ព្រះរាជាខ្ញាល់បែរទៅពិភាក្សាជាមួយអាចារ្យទាំង៤ ។ អាចារ្យទាំង៤អោយយោបល់ព្រមគ្នាថា” ព្រះអង្គទទួលយកព្រះនាងបញ្ចាលចន្ទីពិតជាសក្តិសមពុំមានអ្វីទាស់ខុសឡើយ” ។ ព្រះមហោសថបានចេញមកទូលរំលឹកព្រះបាទវីទេហរាជថា”ស្តេចចុលនីសំបូរ ទ័ពចូលចិត្តធ្វើសង្គ្រាមឈ្លានពានដូចនេះគេអោយអាចារ្យកេវដ្ដព្រាហ្មណ៍មកក្នុងថ្ងៃនេះនាំយកព្រះអង្គទៅនគរបញ្ចាលរួចនឹងធ្វើគត់ព្រះអង្គជាក់ជាពុំខាន” ។ ព្រះបាទវិទេហរាជខ្ញាល់នឹងពាក្យព្រមានរបស់ព្រះមហោសថរួចចេញបញ្ជាអោយសេនានាំព្រះមហោសថចាកចេញពីរាជមន្ទីរ ។ ព្រះមហោសថបានចាកចេញដោយពុំចាំបាច់អោយសេនាចាប់ប្រទាញធ្វើអោយប៉ះពាល់ដល់កិត្តិនាមលោកឡើយ ។ ប៉ុន្តែពេលទៅដល់ផ្ទះលោកនៅតែគិតដល់សុវត្ថិភាពព្រះបាទវីទេហរាជរួចបានអោយសេកសោមបណ្ឌិតហើរទៅកាន់នគរបញ្ចាលស៊ើបការណ៍ពិតនៅទីនោះដើម្បីរកវិធីដោះស្រាយជាបន្ទាន់ ។ គ្រានោះបើជំទាស់នឹងព្រះបាទវីទេហរាជពុំបាន ឡើយព្រោះព្រះអង្គកំពុងតែងប់វង្វេងនឹងកាមរាគលែងពិចារណាឃើញនូវទុក្ខានាអនាគតឡើយ......។
២.ស៊ើបយកព័ត៌មានពិត
ថិតក្នុងស្ថានភាពតឹងតែងស្មុគស្មាញនៃស្វាមី នាងអមរាគិតគូរខ្នះខ្នែងផ្កាប់ផ្ទួនបំរើស្វាមីទាំងអាហារភោជន៍ទីស្នាក់អាស្រ័យប្រកបដោយផាសុខភាព ។ នាងអមរាផ្តល់នូវកំលាំងចិត្តយោបល់ស្វាមីដោយការសសើរលួងលោមពីបញ្ហា ញាណ ភក្ដីភាព មនុញ្ញភាព របស់ស្វាមីនឹងទទួលបាននៅបុញ្ញពុំមានការភ្លាំងភ្លាត់ផ្លោះថ្លោយព្រះរាជកិច្ចឡើយ ។ នាងអមរាតែងបានស្អិតស្អាងកាយស្វាមី កាន់តែមានរាសីចិញ្ចាចចិញ្ចែងមិនអោយឃើញភាពទន់ខ្សោយទ្រុឌទ្រោមដែលនាំអោយគេសំគាល់ថាការងារសង្គ្រោះព្រះបាទវីទេហរាជថិតក្នុងភាពទាល់ច្រកឡើយ ។ ពេលអរុណោទ័យនាថ្ងៃបន្ទាប់មកនោះក្រោយពីបានបរិភោគអាហារប្រណិតសំរិតសំរាងដោយនាងអមរាព្រមទាំងការតុបតែងកាយដ៏ស្រស់សោភារួចមកនោះ ព្រះមហោសថបានផ្តល់សញ្ញាអោយសេកសោមបណ្ឌិតមកជួបដើម្បីបំពេញការងារស៊ើបពីស្ថានភាពពិតនៃរាជវាំងស្តេចចុលនី អោយដឹងពីទីតាំងស្នាក់អាស្រ័យនៃព្រះញាតិវង្សព្រះបាទចុលនីនិងដឹងពីគំរោងការណ៍ពិតនៃស្ដេចចុលនីក្នុងការលើ កព្រះរាជបុត្រីថ្វាយព្រះបាទវីទេហរាជ ។
ព្រះមហោសថបានផ្តល់នូវវីធីនានាសំរាប់អន្ទងសារិកាដែលជំនិតនៅឃ្លាំចាំទ្វារដំណាក់ព្រះបាទចុលនីនិងមហេសីនន្ទាទេវី ។ សារិកានេះឯងក៏ជាសត្វដ៏ឆ្លាតឈ្លាសវៃស្មោះស្ម័គ្រនឹងម្ចាស់ពុំងាយនរណាឆ្លើយឆ្លាស់ឈ្លេចយកការណ៍សំងាត់ពីក្សត្របញ្ចាលនគរឡើយ ។ នរណាដែលមានបំណងយាយីស្តេចចុលនីពុំអាចរំលងភ្នែកសារិកាសូម្បីបន្តិចសោះឡើយ ។ ពេលនេះសេកសោមបណ្ឌិតជាចារបុរសត្រាច់ចរពីមិថិលា តើអាចស៊ើបការណ៍សំងាត់ពីស្តេចចុលនីប្រាប់ដល់ព្រះមហោសថបានដែរឬទេ?
៣.ល្បិចល្បងស្នេហ៍សេកសោមបណ្ឌិតចំពោះសារិកា
ពេលទៅដល់ប្រាសាទស្តេចចុលនីជាទីស្នាក់អាស្រ័យនៃសារិកាហើយនោះសេកសោមបានបន្លឺសូរសៀងពិរោះទាក់ទាញអារម្មណ៍សារិកា ។ សេកហើរឆ្វែលផ្ទាត់បង្អួតរាងសារិកា ធ្វើអោយសារិកាទប់ប្រាណពុំបានក៏ស្រែកហៅសេកសោម មកឃ្លេចសួរការណ៍ពីដំណើរចូលមកកាន់មណ្ឌលផែនដីរបស់ខ្លួន ។ សេកសោមបានពោលសំដីសរសើរសម្រស់សារិកាថាមានចំអេងស្លាបទន់ទាបសមនឹង ចំពុះក្រចក ព្រមទាំងសំដីពិរោះស្រទន់សមជាស្រីប្រកបដោយលក្ខណា ។ សារិកាបានបន្តការជជីកសួរសេកសោមពីប្រវត្តិដើម ។ សេកសោមថ្លែងភាសាភូតភរកុហកថា គេមកពីអរិដ្ឋបុរីស្រីព្រះមហានគរជាបំរើព្រះបាទសិរីរាជ ។ ទ្រង់មានព្រះទ័យទូលាយដោះស្រាយបញ្ហាសត្វអោយទៅមកដោយព្រះទ័យជ្រះថ្លាទើបខ្លួនអាចមានឱកាសតាមមករកសារិកាដ៏ស្រស់ប្រិមប្រិយនាពេលនេះ សារិកាមិនអស់ចិត្តសួរពីប្រវត្តិប្រពន្ធកូនសេកសោមបណ្ឌិត ។ សេកសោមបណ្ឌិតបានបន្តប្រពន្ធខ្លួនត្រូវបានខ្លែងឆាប់ឆក់ជាចំណីពេលដែល ដង្ហែម្ចាស់ទៅប្រពាតឧទ្យាន ។ ការបែកពីប្រពន្ធបានធ្វើអោយរូបគេទុក្ខសោក ដេកពុំបាន លេបអាហារពុំចូល ជលនេត្រាហូររហែងគ្មានដាច់ ។ មើលឃើញពីទុក្ខសោកនេះម្ចាស់ខ្លួនបានណែនាំពីវត្តមានសារិកានៃនគរបញ្ចាលក្នុងសំណា ក់ព្រះបាទចុលនីថាបើសារិកាល្មមស្ម័គ្រមេត្រីព្រះសិរីរាជនឹងលើកភស្តុភារបណ្ណការមង្គលសិរីដល់រូបគេតាមប្រពៃណី ។ សារិកាតបថា "យើងនឹងរួមរក្សស្ម័គ្រ មេត្រី នឹងគ្នាម្តេចបានបើយើងមានពូជពង្សខុសគ្នានោះ។ បើហ៊ានបំពាននឹងរងនូវពាក្យដំនៀលពុំខាន។ សេកសោមតបដោយសេចក្តីប្រៀបធៀបពីរឿងស្ដេចពាសុ ទេពរាជជាក្សត្រយកជម្កាវតីបានគ្មានខ្លាចគេនិន្ទា វច្ឆមហាឫស្សី យកនាងកិន្នរីរតនវតីសុខចិត្តលះបង់បព្វជ្ជាមកជាគ្រហស្ថរួមរស់សុខលុះក្ស័យជន្មាពុំមាននរណាថាអ្វី ឡើយ។ គឺសំខាន់ថិតលើភាពស្មោះត្រង់មេត្រីភាពនឹងគ្នានោះឯង។ សារិកាស្តាប់ទឹកមន្តស្នេហ៍សេកសោមទន់ចិត្តដោយពុំមានមាត់កតបឡើយ។ ជាឱកាសល្អសេកសោមសាកសួរពីបំណងស្តេចចុលនីថ្វាយបុត្រីទៅព្រះបាទវីទេហរាជ និងទីស្ថានរាជវង្សបញ្ចាលនគរ លំនៅអាចារ្យកេវដ្ដព្រាហ្មណ៍ ។ សារិកាបានប្រាប់ពីបំណងទុរយសព្រះបាទចុលនី ប្រើប្រាស់រាជបុត្រីទាក់យកព្រះបាទវីទេហរាជ និងចៅមហោសថមកសំលាប់ចោល ព្រមទាំងរ៉ាយរ៉ាប់ប្រាប់ឥតចន្លោះពីទីស្ថាននៃអ្នកទាំងឡាយដែលសេកសោមបណ្ឌិតចង់ដឹង។ សេកសោមបណ្ឌិតសែន ត្រេកអរពោលសរសើរពីសម្រស់ម្ចាស់ក្សត្រីបញ្ចាលចន្ទីផ្គាប់ចិត្តសារិកាដែលសក្តិសមជាមហេសីព្រះបាទវីទេហរាជដោយព្រះនាងមានរូបឆោមឆាយដូចផ្កាយកណ្តាល អាកាស មានព្រះភក្ត្រ័នោះផូរផង់សៀវស្រស់ញញឹមប្រិមប្រិយ ព្រះកេសីឆ្មារខ្មៅ គន់ទៅដូចស្លាបភមរាមានចុងត្រួយទ្រទួយឡើងដូចចុងក្រើស មានភមោនោះ កោងទ្រទេសទ្រទួយឡើងដូចចង្កួយកៅទណ្ឌ ពុំនោះសោតដូចជាងវាសមានព្រះនេត្រយង់ខ្មៅថាបើ នឹងគន់ទៅដូចកូនម្រឹគីកើតមួយថ្ងៃមានព្រះទន្តនោះជិតដ៏ប្រកិត ប្រដាប់ប្រស្រីស្រេចស្រស់ស្រាប់ប្រដាប់ពាក់នូវគាងតុលី មានព្រះបិដ្ឋិនោះល្អ ប្រពៃមានព្រះសុរងនោះមូល ម៉ត់ម៉ង់មូលសសូលផ្នូលផ្នត់កកង្កាញ់ៗ មានព្រះថនា នោះក្បោះក្បំសមនឹងព្រះឧរាដូចបទុមាឧត្តមក្រពុំពីរភ្លោះពុំនោះសោតដូចផ្លែទន្លាប់ មាស ផ្ទាប់ព្ធដ៏ឱរាមានព្រះអង្គរាងនោះមូលត្រគាកស្រឡះស្រលួត មានព្រះហស្ថ នោះមូល សសួលទន់ ល្វន់ល្វាសដូចទងចេកមាសត្រូវខ្យល់បក់លំទោន មាន ម្រាមព្រះហស្ថនោះវែងស្ទុងដូចទងលំពង់ចុងវារលូតលាស់ខ្ចី មានព្រះដំណើរនោះទ្រទន់ញ៉ែងញ៉ង....។ ក្រោយពីបានស៊ើបព័ត៌មានច្បាស់លាស់ពីនាងសារិកាស្តីពីបំណងស្តេចចុលនី និងទិដ្ឋភាពនគរបញ្ចាលរួចមក សេកសោមបណ្ឌិតបានស្រដីលានាងសារិកាថាខ្លួន នឹងទៅទូលប្រាប់ម្ចាស់អោយរៀបចំបណ្ណាការ ចូលមករៀបចំអាពាហ៍ពិពាហ៍មង្គល សួស្តីទៅតាមឫក្សពារពេលាល្អប្រពៃរ៍ ។ សារិកាតបទៅវិញថាសេចក្តីថ្លែងអាថ៌កំបាំង ដែលខ្លួនស្រដីពុំត្រូវសេកចំហប្រាប់អ្នកដទៃណាមួយផ្សេងទៀតឡើយ ។ ជាចុង ក្រោយសារិកាស្រដីទាំងអួលអាក់ថា " អ្នកសន្យា៧ថ្ងៃ នឹងមកដល់សូមអោយពិត ដូចវាចាអោយខ្ញុំស្រាកពីសេចក្តីទុក្ខបើពុំឃើញទេប្អូនពិតជាពុំមានជីវិតរស់នៅបាន បងពុំឃើញមុខប្អូនក្នុងទ្រនំដូចប្រក្រតីតទៅទៀតឡើយ។ ពេលទៅដល់នគរមិថិលា សេកសោមបណ្ឌិតបានហើរទៅទំលើស្មាព្រះមហោសថដែលកំពុងឋិតនៅលើទីប្រាសាទដ៏ស្ងាត់ជ្រង់ម្នាក់ឯង។ សេកបានថ្លាថ្លែងអស់អាថ៌សេចក្តីអាថ៌កំបាំងទាំងពួងដែលសារិកាបានរ៉ាយរ៉ាប់ប្រកាសប្រាប់ដល់ព្រះមហោសថសព្វសារពើឥតចន្លោះឡើយ។ ព្រះមហោសថកុមារនឹកគិតសង្វេគដល់គុណូបការៈសារិកាដោយឧទ្ទិសថា ការងារសំរេចបានផលល្អជម្ពូទ្វីបមានសន្តិភាពគឺមានការរួមចំណែកដ៏ថ្លាថ្លៃនូវព័ត៌មានពិតដែលសារិកាបានផ្តល់មកតាមរយៈ សេកសោមបណ្ឌិតនោះ ។
៤.យុទ្ធសាស្ត្រព្រះមហោសថសង្គ្រោះស្តេចវិទេហរាជ និងព្ធដ៏ជម្ពូទ្វីប
គ្រានោះព្រះមហោសថបានគិតថា ពេលនេះបើខ្លួនសង្គ្រោះដោះទុក្ខម្ចាស់ខ្លួនពុំបាន អ្នកដទៃនឹងដំនៀលថាខ្លួនជាអ្នកប្រាជ្ញចោលម្សៀត ។ លុះពិចារណារួចហើយ ព្រះមហោសថបានរៀបចំយុទ្ធសាស្ត្រសំខាន់ៗសំរាប់ដោះស្រាយបញ្ហាចំពោះមុខ យ៉ាងល្អិតល្អន់រួចស្រេចព្រះមហោសថបានលីលាទៅស្រង់នូវទឹកអប់ត្រឡប់នូវគន្ធពិដោរប្រពៃរ៍ ដែលនាងអមរាបានទំនុកបំរុងជូនស្វាមីនោះ ។ ប្រដាប់កាយារួច កាលណាមហោសថបានលីលាដោយដំណើរសីហនាថអមដោយនាងអមរានិង បរិពារស្មោះស្ម័គ្រមេត្រីឡើងកាន់រាជមន្ទីរព្រះបាទវីទេហរាជហើយទូលព្រះអង្គថា លោកនឹងទៅកាន់នគរបញ្ចាលបុរីមុនដើម្បីចាត់ចែងរៀបចំទីប្រថាប់ព្រះរាជាអោយ បានសក្តិសមនឹងឋានៈមហាក្សត្រថ្លៃឆ្នើម និងចរចាជាមួយព្រះបាទចុលនីក្នុងការធ្វើបដិសណ្ឋារកិច្ច រៀបចំពិធីអភិសេកក្នុងរាជវាំងបញ្ចាលអោយបានឧឡារិក អធឹកអធប្រកបដោយមហាកិត្តិយសដ៏ឧត្តមលើសលន់នោះ ។ ព្រះរាជាវីទេហរាជ ទ្រង់សណ្តាប់កិច្ចយកចិត្តទុកដាក់ឥតកែខ្វែជំទាស់ដូចមុនរបស់ព្រះមហាសថរួមទាំង េចញមុខចាត់ចែងពិធីអភិសេកព្រះអង្គនឹងរាជបុត្រីស្តេចចុលនីល្អឥតខ្ចោះបែបនេះ ទ្រង់មានព្រះទ័យសោមនស្សរីករាយរសាយអស់នូវក្តីហ្មងសៅទាំងឡាយដែលព្រះអង្គ ធ្លាប់មានចំពោះព្រះមហោសថ ។ ព្រះអង្គបានប្រទានសិទ្ធិអំណាចខ្ពស់ដល់ព្រះម ហោសថក្នុងការបញ្ជាមន្ត្រីតូចធំសេនានឹងប្រើប្រាស់រាជទ្រព្យតាមតំរូវការដើម្បីចាត់ចែងពិធីថ្វាយព្រះអង្គនៅពេលខាងមុខ ។ ទន្ទឹមនឹងនេះព្រះអង្គបានប្រទានរាជសិទ្ធិ ដល់ព្រះមហោសថជាមហារាជទូតចរចាដោះស្រាយការងារចំពោះព្រះបាទចុលនីយ៉ាងពេញលក្ខណៈបំផុត ។ ព្រះមហោសថមានចិត្តរំភើបហើយសច្ចាចំពោះព្រះបាទរទេហរាជថានឹងដោះស្រាយបញ្ហាទាំងឡាយថ្វាយព្រះរាជាមិនអោយមានផលអាក្រក់ទាំងឡាយកើតឡើងឡើយ។
ក-យុទ្ធវិធីទី១
ព្រះមហោសថបានដោះលែងអ្នកជាប់ពន្ធនាគារទាំងបួនដឹកនាំ ដោយវរសេនីយ៍៨នាក់រួមទាំងមេជាងចំណានៗច្រើនប្រភេទរៀបចំកសាងកំពែងបុរី ធំទូលាយនាខេត្តកប្បិលដែលតាំងនៅខាងនាយទន្លេគង្គាចំងាយ១គាវុធក្បែរព្រំដែន បញ្ចូលនគរ។ នៅគ្រប់ច្រកល្ហកព្រះមហោសថបែងចែកអោយកំលាំងទាហានជាក្រុមៗទទួលការការពារសុវត្ថិភាពក្នុង១ក្រុម១យោជន៍ចាប់ពីនគរមិថិលាទៅដល់ទន្លេគង្គា និងបានរៀបចំកំលាំងទៅរៀបចំពន្លាដ៏ល្អប្រណីតក្នុងឧត្តរបញ្ចាលនគរដើម្បីប្រារព្ធពិធីអភិសេក។ គំនិតនេះព្រះបាទចុលនីយល់ព្រមឥតជំទាស់ឡើយ។ ពីពន្លាទៅរាជវាំងស្តេចចុលនីព្រះមហោសថចាត់កំលាំងយាមការពារមិនអោយនរណាម្នាក់ចេញចូលនាំព័ត៌មានណាមួយទូលស្តេចចុលនីបានឡើយ ។
ខ-យុទ្ធវិធីទី២
ព្រះមហោសថសូមការអនុញ្ញត្តិពីព្រះបាទចុលនីចូលឆែកឆេរប្រាសាទព្រះមហាក្សត្រីសាលាកទេវីជាមាតាព្រះបាទចុលនី និងសូមរុះរើឆែកឆេរលំនៅអាចារ្យកេវដ្ដព្រាហ្មណ៍ណ៍ ។ ព្រះបាទចុលនីយល់ព្រមបែបនេះដើម្បីអន្លង ចិត្តព្រះមហោសថកុំអោយសង្ស័យចិត្តបាបរបស់ព្រះអង្គ គឺទ្រង់គិតថាពេល ព្រះបាទវិទេហរាជមកដល់កាលណានឹងបញ្ជាទ័ពកាត់ក្បាលអ្នកទាំងពីរតែម្តង ពុំហួសពេលវេលាឡើយ។ ការរុះរើឆែកឆេរសំណាក់ព្រះមាតាសាលាកទេវីនិង អាចារ្យកេវដ្ដព្រាហ្មណ៏ធ្វើអោយពួកគេភិតភ័យរួចយកមាសប្រាក់ជាច្រើនមក សូកសូមក្តីអង្វរកព្រះមហោសថ ។ ព្រះមហោសថបានទទួលយកទ្រព្យទាំងនោះទៅទុកនៅពន្លាជ័យជាសម្បត្តិនគរមិថិលា។ព្រះមហោសថបានទូលថ្វាយ ព្រះបាទចុលនីថាការរៀបចំដំណើរការទទួលព្រះវិទេហរាជមកអភិសេកនៅឧត្តរបញ្ចាលនគរនេះគឺប្រើរយៈពេល៤ខែ។
គ-យុទ្ធវិធីទី៣
ព្រះមហោសថចាត់អោយអានន្ទកុមារគ្រប់គ្រងជាងឈើ ផលិតទូកចំនួន៣០០ទូកទំលាក់ទុកជាស្រេចតាមឆ្នេរទន្លេគង្គារួមទាំងត្រៀមកំលាំង ទាហានប្រដាប់ដោយអាវុធគ្រប់ដៃរ៉ាប់រងទប់ទល់តាមទូកនីមួយៗទៀតផង ។
ឃ-យុទ្ធវិធីទី៤
ព្រះមហោសថបានអោយជាងដ៏ចំណានជីករៀបចំឧម្មង្គក្រោមដី បំពាក់ដោយគន្លឹះយន្តទ្វារយន្ត បំភ្លឺដោយភ្លើងគោមរួមទាំងបន្ទប់ស្នាក់នៅយ៉ាងល្អវិចិត្រ ។ ឧម្មង្គនេះតភ្ជាប់ពីព្រំដែនឧត្តរបញ្ចាលនគរមកកាន់ដែនដីនគរមិថិលា លាក់ការណ៍សំងាត់មិនអោយពួកនគរស្តេចចុលនីដឹងសូម្បីតែម្នាក់នោះឡើយ ។
ពេលវេលាត្រៀមពិធីអភិសេកបានមកដល់ហើយព្រះមហោសថបានផ្ញើសារទូលថ្វាយព្រះបាទវីទេហរាជយាងមកកាន់បុរីឧបការជិតទន្លេគង្គាដោយអោយអាចារ្យទាំង៤រួម ទាំងបរិពារដង្ហែព្រះអង្គមកផង។ ពេលដឹងនូវព្រឹត្តិការណ៍នេះស្តេចចុលនីបានបញ្ជាទ័ពទៅឡោមព័ទ្ធចាប់ព្រះបាទវីទេហរាជនៅខាងក្រៅបុរីឧបការ(ឧម្មង្គសំងាត់)តែពុំប្រទះក្បួនដង្ហែព្រះបាទវីទេហរាជឡើយ ។ ដោយដឹងពីល្បិចជម្លៀសទ័ពតាមប្រមាញ់របស់ស្តេចចុលនីចេញឆ្ងាយស្ងាត់ពីព្រះនគរព្រះមហោសថបានបញ្ជាអោយសេនាជំនិតចេញពីឧម្មង្គទៅចាប់ព្រះរាជវង្សានុវង្ស៤ព្រះអង្គរបស់ស្តេចចុលនី គឺ១ព្រះនាងនន្ទាទេវីជាអគ្គមហេសីរបស់ស្តេចចុលនី ២.ព្រះនាងបញ្ជលចន្ទី ជាបុត្រី ៣ បញ្ចូលច័ន្ទជាបុត្រ ៤ព្រះមហាក្សត្រីសាលាកទេវីជាព្រះមាតាស្តេចចុលនី នាំចូលឧម្មង្គមកទុកនៅកៀនខាងក្នុងប្របកំផែងនគរ។ សំលេងខ្សឹកខ្សួលនៃព្រះ នាងនន្ទាទេវីលាន់ឮដល់ព្រះកាណ៌ព្រះបាទចុលនីដែលនៅខាងក្រៅកំផែងនគរ។ ពួកគេមានការងឿងឆ្ងល់ពន់ពេកនឹកស្មានពុំដល់សោះឡើយ ។ និយាយពីព្រះបាទវីទេហរាជ និងអាចារ្យទាំង៤ដែលពុំដឹងរឿងអ្វីទាំងអស់ មានសេចក្តីភិតភ័យតក់ស្លុតស្ងួតមាត់ស្ងួតកពេលលឺសំលេងហ៊ោកញ្ចៀវឡោមព័ទ្ធ អមដោយភ្លើងបំភ្លឺពេលព្រលប់ព្រោងព្រាតរបស់កងទព័ដ៏ច្រើនមីរដេរដាសនៃស្ដេចចុលនី អមស្តេចនគរ១០១ជាបរិពារ។ ព្រះមហោសថបានឆ្លៀតយកឱកាសនេះផ្តល់ ឱវាទចំពោះព្រះបាទវីទេហរាជដោយពុំមានសេចក្ដីកោតក្រែងថា ព្រះអង្គទើបតែ ពេលនេះទើបចាត់ទុកមហោសថជាមនុស្សសំខាន់ ។ ព្រះអង្គងប់នឹងស្នេហាជឿតាមពាក្យបញ្ជារពីអាចារ្យទាំង៤ អស្មិមានះចង់បានបុត្រីសត្រូវពុំគិតមុខគិតក្រោយ ចាត់ទុកទូលបង្គំជាកូនរាស្ត្រសាមញ្ញឥតបានការបណ្តេញអោយទៅទីទៃ តាមពាក្យញុះញង់របស់អាចារ្យទាំងបួន ។ ពេលដល់ថ្ងៃអន្សារទើបកើតក្តីទុក្ខ សោកខ្សឹកខ្សួល ”។ ព្រះរាជាស្វាងអារម្មណ៍ដូចយប់ពេញបូរមីស្រដីសូមអន្តរាគមន៍ ពីព្រះមហោសថ ។ ឯអាចារ្យទាំងបួនឃើញសេចក្តីស្លាប់នៅចំពោះមុខក៏ ស្រដីសូមថ្នាំពិសពីមហោសថផឹកសំលាប់ខ្លួន ខ្លះថាសូមចងកសំលាប់ខ្លួនអោយ ឆាប់រហ័សព្រោះមិនចង់រងទុក្ខដោយការធ្វើទារុណកម្មផ្សេងៗពីព្រះបាទចុលនីពួកគេ លន់តួអង្វរកដល់ព្រះមហោសថជួយស្រោចស្រង់ខ្លួនពីភ័យអាសន្នអន្ធក្រ ហើយ សន្យាត្រងត្រាប់តាមឱវាទទាំងឡាយរបស់ព្រះមហោសថជារៀងរហូត។ ព្រះមហោសថបានតបដោយគតិបណ្ឌិតថា "នរូបុរសបុគ្គលឯណាមួយបាននូវសិរីសម្បត្តិ យសសក្តិអំពីព្រះមហាក្សត្រណាហើយពុំបានបំពេញនូវប្រយោជន៍ដល់ស្តេចនោះហៅថា ជាមិត្រទ្រុស្តិស្តេចនោះហោង ។ អាចារ្យទាំងបួននឹកកោតស្ញប់ស្ញែងនឹង ឧត្តមគតិពោរពេញទៅដោយភក្ដីភាពនិង ចិត្តស្ងប់ទូលាយប្រកបដោយព្រហ្មវិហារ ធម៌ព្រះមហោសថពន់ពេកហើយរន្ធត់នឹងភាពក្លាហានរបស់ព្រះមហោសថក្នុងការហ៊ានប្រឈមមុខដោះស្រាយបញ្ហាស្មុគស្មាញក្នុងពេលនេះ ។ គ្រារាត្រីស្ងាត់នោះព្រះមហោសថបានបញ្ជាអោយឆ្មាំទ្វារមហាឧម្មង្គបើកគន្លឹះ យន្តនាំព្រះបាទវីទេហរាជ អាចារ្យទាំងបួនរួមទាំងបរិពារចាកចេញពីពន្លាបណ្តោះអាសន្នដើរចេញទៅឡើងក្បែរទន្លេគង្គាអោយចូលទៅប្រថាប់ក្នុងរោងដ៏ធំទូលាយដែលជាទីធ្វើរាជាភិសេករួមទាំងនាំព្រះរាជវង្សទាំងបួននៃស្តេចចូលនីទៅផងដែរ ពេលជួបជុំគ្នាអស់ហើយលោកអ្នកប្រាជ្ញបញ្ជាអោយពួកគេ ។ ចុះទៅក្នុងនាវាទាំង ៣០០ចម្លងទៅត្រើយម្ខាងរួចប្រគល់អោយសេនានៅត្រើយម្ខាងចម្លងបន្តទៅកាន់នគរមិថិលាវិញ។ ពេលព្រះបាទវិទេហរាជចូលក្នុងនាវាសុវត្ថិភាពរួចហើយទ្រង់បានស្រដីញាប់រន្ថើនអោយព្រះមហោសថប្រញាប់រួសរាន់ចុះទូកចាកចេញទៅជាមួយព្រះអង្គ។ ព្រះមហោសថបានតបដោយពាក្យពេចន៍មហាមានន័យថា " ទូលព្រះបង្គំជាប្រមុខនៃសេនារាប់សែននាក់ នឹងលះបង់ពួកគេអោយរងគ្រោះដោះយករួចតែខ្លួនឯងនេះ