11/05/2026
#ដឹកនាំគ្មានប្រព័ន្ធ
មោទនភាពរបស់មេដឹកនាំ មិនមែនស្ថិតនៅលើការក្តោបក្តាប់អំណាចសម្រេចចិត្តតូចតាចគ្រប់រឿងនោះទេ ប៉ុន្តែស្ថិតនៅលើការកសាងប្រព័ន្ធមួយដែលរឹងមាំ ទោះគ្មានវត្តមានមេ ក៏ការងារនៅតែដើរទៅមុខដោយរលូន។
ស្ថាប័នមួយ ប្រៀបដូចជាតន្ត្រីមួយវង់។ មេដឹកនាំគឺជា អ្នកបញ្ជាវង់តន្ត្រី ដែលមានភារកិច្ចតម្រង់ទិសឱ្យគ្រប់ឧបករណ៍លេងត្រូវចង្វាក់គ្នា។ បើមេដឹកនាំចុះទៅលេងព្យាណូផង កាន់ស្គរផង ចុចហ្គីតាផង នោះវង់តន្ត្រីនឹងមានតែភាពរញ៉េរញ៉ៃ។ មេដឹកនាំដែលចំណាន គឺចេះប្រើមនុស្សឱ្យត្រូវតាមរចនាសម្ព័ន្ធ និងផ្តល់តម្លៃឱ្យសមាជិកគ្រប់ជាន់ថ្នាក់មានម្ចាស់ការលើការងាររៀងៗខ្លួន។ ការចាត់ចែងរញ៉េរញ៉ៃ មិនត្រឹមតែធ្វើឱ្យមេហត់នឿយនោះទេ ប៉ុន្តែវាកំពុងសម្លាប់សមត្ថភាពបុគ្គលិក និងធ្វើឱ្យស្ថាប័នទាំងមូលបាត់បង់តុល្យភាព។
Credit By : Clara Nuth
Care