02/08/2024
កម្រងរូបភាពអនុស្សាវរីយ៍នៃការបោះឆ្នោត និងការផ្ទេរតំណែងរបស់សភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី16 ទៅកាន់សភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី17ថ្មី កាលពីព្រឹកថ្ងៃសៅរ៍ ទី27 ខែកក្កដា ឆ្នាំ2024 ដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តិទៅនៅឯសាលលោកបណ្ឌិត ហាន់ ដា (Handa Hall)។ ក្នុងនោះសភានិស្សិតអាណត្តិទី16បានថ្លែងរបាយការណ៍ និងបង្ហាញនូវសមិទ្ធផល និងស្នាដៃ របស់ខ្លួនដែលសម្រេចបានក្នុងរយ:ពេលមួយឆ្នាំកន្លងមកនេះ ទៅកាន់អង្គពិធី និងបានទទួលនូវប័ណ្ឌសរសេីរ និងការថ្លែងអំណរគុណចំពោះការលះបង់ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងសកម្មបំផុតក្នុងការដឹកនាំ ការរៀបចំ និងការបង្កេីតនូវកម្មវិធី និងសកម្មភាពសប្បាយរីករាយជាច្រេីន ជូនសហគមសាកលវិទ្យាល័យកម្ពុជាទាំងមូល របស់សភានិស្សិតអាណត្តិទី16 ពីសំណាក់ថ្នាក់ដឹកនៃសាកលវិទ្យាល័យកម្ពុជា។
យេីងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យកម្ពុជា ដែលតែងតែឧបត្ថម្ភ គាំទ្រ និងផ្តល់ឱកាសដល់សភានិស្សិតអាណត្តិទី16 ក្នុងការរៀបចំរាល់កម្មវិធីសំខាន់ៗនៅសាកលវិទ្យាល័យកម្ពុជា។
សូមគោរពថ្លែងអំណរគុណចំពោះលោក កៅ គឹម បញ្ញា ប្រធានសហព័ន្ធនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា ដែលតែងតែគាំទ្ររាល់សកម្មភាព ការរៀបចំកម្មវិធីជាច្រេីន និងបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្តក្នុងការជួយជម្រុញអោយសភានិស្សិតអាណត្តិទី16សម្រេចបាននូវសមិទ្ធផល និងស្នាដៃល្អៗជាច្រេីន។
សូមថ្លែងអំណរគុណចំពោះគ្រប់សមាជិក សមាជិការនៃសភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី16 ទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងសកម្ម និងបានខិតខំប្រឹងប្រែង តស៊ូ អំណត់ អត់ធ្មត់ជាមួយគ្នាដេីម្បីរៀបចំនៅរាល់កម្មវិធី និងជម្រុញការធ្វេីសកម្មភាពទាំងឡាយអោយបានជោគជ័យ ដែលយេីងទាំងអស់គ្នាសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ និងបង្កេីតបានជាចំណងមិត្តភាពដ៏ល្អ និងមានភាពយូរអង្វែងប្រៀបបានដូចជាបងប្អូនបង្កេីត។
ជាចុងក្រោយ យេីងខ្ញុំសភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី16 សូមអបអរសាទរចំពោះការឡេីងកាន់តំណែងសភានិស្សិតបន្តរបស់ សភានិស្សិតសាលវិទ្យាល័យកម្ពុជា អាណត្តិទី17 ដែលទេីបនឹងជាប់ការបោះឆ្នោតនាពេលថ្មីៗនេះ សូមបន្តនូវការធ្វេីសកម្មភាពជាប្រយោជន៍ជូននិស្សិត និងជូនសាកលវិទ្យាល័យកម្ពុជាទាំងមូល និងសូមជូនពរគ្រប់សមាជិក សមាជិការនៃសភានិស្សិតអាណត្តិទី17 សូមប្រកបនូវជោគជ័យ សិរីមង្គល និងវិបុលសុខ ក្នុងការដឹកនាំបន្តក្នុងអាណត្តិថ្មីនេះ។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
22/06/2024
កម្រងរូបភាពអនុស្សាវីយ៍នាថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី១៦ ក្រោមការដឹកនាំរបស់ លោក កៅ គឹម បញ្ញា ប្រធានសហព័ន្ធនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែងដែលបានផ្តួចផ្តេីមគំនិត សហការ និងរៀបចំពិធីបេីកនៃ "មហោស្រពសិល្បៈនិសិ្សត សាកលវិទ្យាល័យកម្ពុជា លើកទី២ ឆ្នាំ២០២៤" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ឃឹម រ៉ានី សាកលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យកម្ពុជា ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅឯសាលមហោស្រពនៃ ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
ពិធីបេីកនៃអង្គមហោស្រពសិល្បៈនេះត្រូវបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង គណៈសាស្ត្រាចារ្យ មន្ត្រីបុគ្គលិក និងសិស្ស-និស្សិតនៃសាកលវិទ្យាល័យកម្ពុជា។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
26/05/2024
នារសៀលថ្ងៃទី25 ខែឧសភា ឆ្នាំ2024 សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី16 បានរៀបចំការប្រជុំជាមួយបេក្ខជន និងបេក្ខនារីដែលបានប្រឡងជាប់ក្នុងការប្រឡងជម្រុុះនៃកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា លើកទី2 ស្តីពី លក្ខន្តិកៈ និងបទបញ្ញត្តិនៃការប្រកួតផ្តាច់ព្រ័ត្រ។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
21/05/2024
កម្រងរូបភាពសកម្មភាពក្នុង ការប្រឡងវគ្គជម្រុះ (Audition) នៃកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា លើកទី2ឆ្នាំ2024 នារសៀលថ្ងៃទី 21 ខែឧសភា ឆ្នាំ2024។
កម្មវិធីនេះមានការចូលរួម និងសហការយ៉ាងរលូនរវាងសាស្រ្តាចារ្យដែលជាគណៈកម្មការមេប្រយោគ ក្រុមការងារសភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី16 និង បេក្ខជន និងបេក្ខនារី ដែលបានចូលរួមប្រកួតទាំង2ទម្រង់។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
16/05/2024
ថ្ងៃទី16 ខែឧសភា ឆ្នាំ2024 សភានិស្សិតសាកលវិទ្យាល័យ កម្ពុជាអាណត្តិទី16 រៀបចំ និងប្រចាំការនៅកន្លែងចុះឈ្មោះបេក្ខជនសម្រាប់ការប្រឡងជម្រុះកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា លើកទី2 ដែលនឹងធ្វើឡើងនៅថ្ងៃទី21 ខែឧសភា ឆ្នាំ2024ខាងមុខនេះ នៅវេលាម៉ោង 2:30នាទីរសៀល នៅសាល បណ្ឌិត ហាន់ដា (Handa Hall)។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
15/05/2024
សកម្មភាព សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី16 ចុះផ្សព្វផ្សាយក្នុងថ្នាក់សិក្សាវេនល្ងាចអំពីកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2024។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
15/05/2024
រូបសកម្មភាពសភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី16 ចុះផ្សព្វផ្សាយតាមថ្នាក់សិក្សាវេនព្រឹក អំពីកម្មវិធី មហោស្រពសិល្បៈនិស្សិតសាកលវិទ្យាល័យកម្ពុជា លើកទី2 នៅថ្ងៃពុធ ទី15 ខែឧសភា ឆ្នាំ2024។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
15/05/2024
សួស្តីប្អូនៗនិស្សិត និងជម្រាបសួរគណៈសាស្រ្តាចារ្យ មន្ត្រីបុគ្គលិក និងសហគមន៍UCជាទីគោរព និងជាទីស្រឡាញ់!
សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី16 (UCSS, The 16th Mandate) ពិតជាមានកិត្តិយស និងមានមោទកភាព ក្នុងការប្រកាសកម្មវិធី "មហោស្រពសិល្បៈនិស្សិត នៃសាកលវិទ្យាល័យកម្ពុជា" ជាលើកទី2 ដែលហៅកាត់ថា UC-SFOA។
កម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី12 និង13 ខែមិថុនា ឆ្នាំ2024 នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។
បេក្ខជន និងបេក្ខនារី គឺតម្រូវអោយមានការប្រកួតជម្រុះនៅថ្ងៃទី 21 ខែឧសភា ឆ្នាំ2024 នៅវេលាម៉ោង 2:30នាទីរសៀល នៅសាល បណ្ឌិតហាន់ដា (Dr.Handa Hall)។
ទម្រង់នៃការប្រកួតមានចំនួន 2 រួមមាន៖
- ចម្រៀងសម័យ
- ការបង្ហាញម៉ូដ
ជ័យលាភីនៃកម្មវិធី "មហោស្រពសិល្បៈនិស្សិត នៃសាកលវិទ្យាល័យកម្ពុជា" លើកទី2នេះមានចំនួន 3 ក្នុងមួយទម្រង់រួមមាន៖
- ជ័យលាភីមេដាយមាស: នឹងទទួលបាន មេដាយមាសមួយ ប័ណ្ឌសរសើរមួយសន្លឹក ផ្កា និងវត្ថុអនុស្សាវរីយ៍មួយ អមជាមួយនឹងថវិកា 400,000 រៀល (100$)។
- ជ័យលាភីមេដាយប្រាក់: នឹងទទួលបាន មេដាយប្រាក់មួយ ប័ណ្ឌសរសើរមួយសន្លឹក ផ្កា និងវត្ថុអនុស្សាវរីយ៍មួយ អមជាមួយនឹងថវិកា 300,000 រៀល (75$)។
- ជ័យលាភីមេដាយសំរឹទ្ធិ: នឹងទទួលបាន មេដាយសំរឹទ្ធិមួយ ប័ណ្ឌសរសើរមួយសន្លឹក ផ្កា និងវត្ថុអនុស្សាវរីយ៍មួយ អមជាមួយនឹងថវិកា 200,000 រៀល (50$)។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
08/04/2024
[PART 4]
សកម្មភាពបន្ថែមនៃការលក់អាហារ ភេសជ្ជ: និងវត្ថុអនុស្សវរីយ៍ រួមជាមួយការចូលរួមកំសាន្តនាពេលរសៀល និងពេលល្ងាចក្នុងពិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។ ❤️️
សូមអរគុណអ្នកទាំងអស់គ្នាដែលបានជួយគាំទ្រស្តង់ទាំង4 (Pola Bear Beverages, Husky Fuit Juice, Lion Skewer & Devi's Creation) របស់សភានិស្សិតសាកលវិទ្យល័យកម្ពុជាអាណត្តិទី16។ 😍
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
08/04/2024
[PART 3]
កម្រងរូបភាពអនុស្សាវរីយ៍ និងសកម្មភាពក្នុងការលក់អាហារ ភេសជ្ជ: និងវត្ថុអនុស្សាវរីយ៍ រួមជាមួយនឹងការចូលរួមលេងល្បែងប្រជាប្រិយជាមួយសិស្ស-និស្សិត នាពេលរសៀល របស់សភានិស្សិតសាកលវិទ្យាល័យកម្ពុជាអាណត្តិទី16 ក្នុងពិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា
08/04/2024
[PART 2]
កម្រងរូបភាពអនុស្សាវរីយ៍ និងសកម្មភាពរបស់ សភានិស្សិតសាកលវិទ្យាល័យកម្ពុជា អាណត្តិទី16 ក្នុងការចូលរួមកម្មវិធីសូត្រមន្តសង្ឃទាននាពេលព្រឹក ក្នុងពិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាកលវិទ្យាល័យកម្ពុជា កាលពីថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
#សភានិស្សិតសាកលវិទ្យាល័យកម្ពុជា