ក្រុមនិស្សិតច្បាប់មេគង្គ

ក្រុមនិស្សិតច្បាប់មេគង្គ ចែករំលែកចំនេះដឹងច្បាប់

 #ភតិសន្យាពិសេសសម្រាប់បងប្អូនកម្មករ សិស្ស និស្សិតដែលជួលអចលវត្ថុក្នុងគោលបំណងស្នាក់នៅ
17/02/2023

#ភតិសន្យាពិសេស
សម្រាប់បងប្អូនកម្មករ សិស្ស និស្សិតដែលជួលអចលវត្ថុក្នុងគោលបំណងស្នាក់នៅ

យល់ដឹង ពីវិមានឈ្នះៗAcknowlegdement about the win-win memorial!
31/05/2020

យល់ដឹង ពីវិមានឈ្នះៗ
Acknowlegdement about the win-win memorial!

ច្បាប់ស្តីពីសញ្ជាតិ
31/12/2019

ច្បាប់ស្តីពីសញ្ជាតិ

26/04/2018

@កិច្ចសន្យាការងារ
១»និយមន័យ
យោងតាមមាត្រា ៦៥ នៃច្បាប់ការងារ កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតអោយមានទំនាក់ទំនងការងាររវាងនិយោជក និងកម្មករនិយោជិត។ ដោយសារកម្មករនិយោជិត គឺជាជនគ្រប់ប្រភេទ និងគ្រប់សញ្ជាតិដែលបានចុះកិច្ចសន្យាធ្វើការយកកម្រៃក្រោមការគ្រប់គ្រងរបស់បុគ្គលម្នាក់ទៀតជារូបវន្ត័បុគ្គល ឬនីតិបុគ្គល(និយោជក)៕ ដូចនេះយើងអាចផ្តល់និយមន័យនៃពាក្យកិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលកំណត់អំពីកាតព្វកិច្ចរបស់និយោជក និងកម្មករនិយោជិត ដោយកម្មករ~និយោជិតយល់ព្រមនៅក្រោមបញ្ជាគតិយុត្ត (អធិនភាព) ណាមួយរបស់និយាជក ហើយនិយោជកយលព្រមផ្តល់ប្រាក់បៀវត្សន៍ និងប្រាក់កំរៃ ឬអ្វីផ្សេងៗទៀត។
គ្រប់សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមច្បាប់ការងារទាំងអស់ត្រូវចុះកិច្ចសន្យាការងារ ជាមួយបុគ្គលិក កម្មករនិយោជិតជាដរាប។ ទោះបីកិច្ចសន្យានោះជាកិច្ចសន្យាអ្វីក៏ដោយ។
២»សញ្ញាណទូទៅនៃកិច្ចសន្យាការងារ
កិច្ចសន្យាការងារត្រូវបំពេញធាតុសំខាន់ៗបីគឺ៖
៚ការបំពេញតាវកាលិក (បំពេញអត្ថប្រយោជន៍)
៚ផលតបស្នង ដែលគេហៅថាប្រាក់បៀវត្សន៍
៚ការស្ថិតនៅក្រោមចំណងអធិនភាព
***ពន្យល់ពីចំណងអធិនភាព
កិច្ចសន្យាការងារ បានដាក់ឱ្យកម្មករ~និយោជិតស្ថិតនៅក្រោមស្ថានភាពមួយមិនឯករាជ។ មានន័យថា ចំណងអធិភាព គឺជាចំណងដែលដាក់ឱ្យកម្មករ~និយោជិតស្ថិតនៅក្រោមអំណាច ឬចំណុះនៃនិយោជករបស់ខ្លួន ដែលនិយោជកមានសិទ្ធិបញ្ជាឱ្យកម្មករ~និយោជិតអនុវត្តការងារ និងមានសិទ្ធិត្រួតពិនិត្យនូវការបំពេញការងារនិងលទ្ធផល។
លក្ខណៈកំណត់ពីចំណងអធិនភាពមាន
៙បុគ្គល៖ ទាក់ទងទៅនឹងអ្នកទទួលបានផលចំណេញពីការបំពេញការងារជាក់ស្តែង គឺនិយោជក។
៙ទីកន្លែងការងារ និងល័ក្ខខ័ណ្ឌការងារ៖ យើងត្រូវដឹងថាកម្មករ~និយោជិតធ្វើការនៅកន្លែងណាដែលសហគ្រិនតាំងនៅ ពីព្រោះធាតុមួយនេះអាចនិយោជកប្រើអំណាចត្រួតពិនិត្យ ឃ្លាំមើលទៅលើកម្មករនិយោជិតបាន ដូចគ្នាដែរចំពោះម៉ងការងារ។ ធាតុមួយទៀតគឺកម្មករ~និយោជកអាចទទួលបាននូវសំភារៈសំខាន់ៗនានា ដែលនិយោជកផ្តល់អោយបំពេញការងារ។
៙ការត្រួតពិនិត្យការងារ៖ ល័ក្ខខ័ណ្ឌនេះបង្ហាញពីអំណាចនិយោជក ដែលមានទៅលើកម្មករ~និយោជិត ដូចជាអំណាចដឹកនាំ គ្រប់គ្រងកម្មករ~និយោជិត ហើយកម្មករនិយោជិតត្រូវស្ថិតនៅក្រោមការបង្គាប់ បញ្ជារបស់និយោជក។
៙ប្រាក់ឈ្នួល៖ជាធាតុមួយដែលគេប្រើសម្រាប់សម្គាល់លក្ខណៈរបស់កម្មករ និយោជិត ពីព្រោះវាជាហេតុមួយដែលនិយោជកបើកប្រាក់ឈ្នួលទៅអោយនរណាម្នាកើក្នុងពេលតែមួយ។
នៅមានបន្ត..........

11/10/2017

និយមន័យបទល្មើស៖
បទល្មើសព្រហ្មទណ្ឌ គឺជាអំពើរដែលត្រូវផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌហើយជាកំហុសរបស់ចារីផ្ទាល់។ ប្រសិនបើច្បាប់មិនចាត់ទុកថាអំពើណាមួយជាបទល្មើសទេ អំពើនោះមិនអាចចាត់ទុកថាជាបទល្មើសបានឡើយ​ យោងតាមគោលការណ៍នីត្យានុកូលភាពដែលមានចែងនៅមាត្រា៣ នៃក្រមព្រហ្មទណ្ឌ។
***បទល្មើសមានធាតុផ្សំបីយ៉ាងគឺ៖
-ធាតុផ្សំនីត្យានុកូល៖ ច្បាប់ដែលចាត់ទុកអំពើណាមួួជាបទល្មើស។
-ធាតុផ្សំសត្យានុម័ត៖ សកម្មភាព ឫអសកម្មភាពប្រព្រឹត្តដោយជនល្មើស។
-ធាតុផ្សំអត្តនោម័ត៖ កំហុសដោយចេតនា ឫអចេតនារបស់ជនល្មើស។

26/12/2016

កិច្ចសន្យាខ្ចីបរិភោគ៖
***និយមន័យនៃការខ្ចីបរិភោគ (មាត្រា ៥៧៨)
->ការខ្ចីបរិភោគ សំដៅទៅលើកិច្ចសន្យា ដែលភាគីម្ខាង ហៅថាអ្នកឱ្យខ្ចី មានកណីកិច្ចប្រគល់ការប្រើប្រាស់ដោយសេរី នូវប្រាក់ ស្បៀងអាហារ ឬ វត្ថុជំនួសផ្សេងទៀតក្នុងអំឡុងពេលដែលមានកំណត់ ឱ្យទៅភាគីម្ខាងទៀត ហៅថាអ្នកខ្ចី ហើយនៅក្រោយពេលដែលអំឡុងពេលនោះបានកន្លងផុត អ្នកខ្ចីមានករណីកិច្ចសងទៅឱ្យអ្នកឱ្យខ្ចីវវិញ នូវវត្ថុដែលមានប្រភេទ គុណភាព និងចំនួន ស្មើនឹងវត្ថុដែលបានទទួលពីអ្នកឱ្យខ្ចីនោះ។
***ការបង្កើតកិច្ចសន្យាខ្ចីបរិភោគ (មាត្រា ៥៧៩)
->កិច្ចសន្យាខ្ចីបរិភោគត្រូវបង្កើតឡើង ដោយការព្រមព្រៀងរវាងអ្នកឱ្យខ្ចី និង អ្នកខ្ចីតែប៉ុណ្ណោះ។
***ការខ្ចីបរិភោគដោយភ្ជាប់ការប្រាក់
+សិទ្ធិលើបំណុលដែលជាការប្រាក់(មាត្រា ៥៨៣)
->១. ការប្រាក់ សំដៅទៅលើចំនួនទឹកប្រាក់ ឬវត្ថុផ្សេងទៀត ដែលត្រូវបានផ្តល់ទៅឱ្យតាមសមាមាត្រនៃអំឡុងពេលនៃការប្រើប្រាស់ ក្នុងនាមជាតម្លៃតបចំពោះការប្រើប្រាស់ប្រាក់ ឬ វត្ថុ ដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចី ហើយដែលត្រូវគណនាដោយយកចំនួនទឹកប្រាក់ ឬ វត្ថុដែលបានខ្ចី មកគុណជាមួយនឹងអត្រាដែលត្រូវបានកំណត់។បន្ថែម (តម្លៃថ្នូរចំពោះការដែលអ្នកឱ្យខ្ចីមិនអាចប្រើប្រាស់វត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួន ក្នុងអំឡុងពេលកំណត់មួយ ត្រូវហៅថាជាការប្រាក់។
២. នៅក្នុងបញ្ញតិនៃកថាខណ្ឌទី១ ខាងលើនេះ វត្ថុដែលត្រូវបានប្រគល់ឱ្យអ្នកខ្ចីហៅថា ប្រាក់ដើម ភាគដែលបានកំណត់ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងចំនួនទឹកប្រាក់នៃប្រាក់ដើម ហៅថាអត្រាការប្រាក់។
៣. ភាគីនៃកិច្ចសន្យាខ្ចីបរិភោគ អាចយកកម្មវត្ថុនៃការសងការប្រាក់មកបង្កើតជាសិទ្ធិលើបំណុល តាមការព្រមព្រៀងបាន។ ប៉ុន្តែចំពោះការព្រមព្រៀងបង្កើតសិទ្ធិលើបំណុលនៃការប្រាក់ ប្រសិនបើពុំបានធ្វើតាមលិខិតជាលាយល័ក្ខណ៍អក្សរ ដោយមានចុះហត្ថលេខារបស់អ្នកខ្ចីទេ ពុំមានអានុភាពឡើយ។
៤. នៅក្នុងការព្រមព្រៀងបង្កើតសិទ្ធិលើបំណុលនៃការប្រាក់ ដោយមិនយោលតាមលិខិតជាលាយល័ក្ខអក្សរ ដែលមានចុះហត្ថលេខារបស់អ្នកខ្ចី ប្រសិនបើបានសងដោយដឹងអំពីការអនុវត្តបញ្ញត្តិវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី៣ ខាងលើនេះ ការសងមានអានុភាពត្រឹមកម្រិតដែលត្រូវបានសងនោះតែប៉ុណ្ណោះ។
***ពន្យល់ មាត្រា ៥៨៣
ការប្រាក់ជាបន្ទុកមួយដ៏ធ្ងន់សម្រាប់ កូនបំណុល ហេតុនេះហើយប្រសិនបើកិច្ចព្រមព្រៀងនោះមិនបានធ្វើដោយលិខិតជាលាយល័ក្ខណ៍អក្សរដែលមានចុះហត្ថលេខារបស់អ្នកខ្ចីទេ ជាគោលការណ៍ សិទ្ធិលើបំណុលចំពោះការប្រាក់មិនត្រូវកើតឡើងឡើយ។ ក៏ប៉ុន្តែ ក្នុងជីវភាពរៀងរាល់ថ្ងៃ អាចមានការសន្យាបង់ការប្រាក់ដោយផ្ទាល់មាត់ ។ ក្នុងករណីនេះដើម្បីការពារកុំឱ្យមានវិវាទកើតឡើងដែលអ្នកខ្ចីទាមទារឱ្យសងវិញនូវការប្រាក់ដែលខ្លួនបានបង់ដោយស្ម័គ្រចិត្តរួចហើយ កថាខ័ណ្ឌទី៤ខាងលើនេះត្រូវបានរៀបចំឡើង។

25/07/2016
វិញ្ញាសាប្រឡងជ្រេីសរេីសសិស្សអាជ្ញាសាលាជំនាន់ទី១ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
25/07/2016

វិញ្ញាសាប្រឡងជ្រេីសរេីសសិស្សអាជ្ញាសាលាជំនាន់ទី១ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

Address

Phnom Penh

Telephone

098418136

Website

Alerts

Be the first to know and let us send you an email when ក្រុមនិស្សិតច្បាប់មេគង្គ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category