The Westline School, Tuol Tumpoung Branch

The Westline School, Tuol Tumpoung Branch សាលារៀនវ៉េស្ទឡាញន៍ សាខាទួលទំពូង គឺជាគ្រឹះស្ថានបណ្តុះបណ្តាលវិស័៍យអប់រំឯកជន ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី ១២ ។

សាលារៀនផ្តល់ជូននូវសេវាកម្មអប់រំ ដែលមានកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និង កម្មវិធីភាសាចិន ។

25/08/2026

🎒 Back to school, new memories!

A day in my life as a Westline International School student.

សេចក្តីជូនដំណឹង ស្តីពីសិក្ខាសាលាផ្សព្វផ្សាយ «ការជ្រើសរើសជំនាញសិក្សា និងស្វែងយល់ពីព័ត៌មានទីផ្សារការងារ»
25/08/2026

សេចក្តីជូនដំណឹង ស្តីពីសិក្ខាសាលាផ្សព្វផ្សាយ «ការជ្រើសរើសជំនាញសិក្សា និងស្វែងយល់ពីព័ត៌មានទីផ្សារការងារ»

25/08/2026

🎓 តើ Pearson Edexcel ជួយអ្វីខ្លះដល់អនាគតសិស្សានុសិស្ស?

ឈ្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel និងឱកាសសិក្សាដែលអាចបើកទ្វារទៅកាន់អនាគតកាន់តែទូលំទូលាយ។

Podcast «កញ្ចក់ទិព្វ» | EP.1 ប្រធានបទ «រៀនជំនាញឆ្ពោះទៅកាន់ទីផ្សារការងារ៖ ហេតុអ្វី TVET ជាចម្លើយដ៏ល្អប្រសើរ?»🔎 វាគ្មិនពិស...
24/08/2026

Podcast «កញ្ចក់ទិព្វ» | EP.1 ប្រធានបទ «រៀនជំនាញឆ្ពោះទៅកាន់ទីផ្សារការងារ៖ ហេតុអ្វី TVET ជាចម្លើយដ៏ល្អប្រសើរ?»

🔎 វាគ្មិនពិសេសពីររូបដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖
- ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- លោក ម៉ា សុភា មន្ត្រីជាន់ខ្ពស់ផ្នែកសង្គម នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទអាចទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធីតាមរយៈលេខ 1297 ដោយឥតគិតថ្លៃ។

ផ្សាយផ្ទាល់ (Live) ចាប់ពីវេលាម៉ោង ៥៖៣០នាទី ដល់ ៧៖០០នាទីល្ងាច ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Facebook, YouTube, Telegram)

24/08/2026

🤔 Pearson Edexcel គឺជាអ្វី? ហេតុអ្វីបានជាមាតាបិតាគួរយល់ដឹងពីកម្មវិធីសិក្សាអន្តរជាតិនេះ?

ចង់ដឹងថា Pearson Edexcel ខុសពីកម្មវិធីសិក្សាទូទៅយ៉ាងដូចម្តេច? តោះមកស្វែងយល់ជាមួយគ្នា!

23/08/2026

ការអប់រំសម្រាប់អនាគត មិនមែនសម្រាប់តែថ្ងៃនេះ

ក្នុងនាមជាឪពុកម្តាយ យើងតែងចង់ឱ្យកូនទទួលបានការអប់រំល្អបំផុត។ ប៉ុន្តែសំណួរសំខាន់មួយគឺ៖ តើយើងកំពុងរៀបចំកូនសម្រាប់ការងារនៅថ្ងៃនេះ ឬសម្រាប់ពិភពការងារដែលនឹងមកដល់ក្នុងរយៈពេល ១០–២០ ឆ្នាំខាងមុខ?

តើការប្រកួតប្រជែងនឹងមានលក្ខណៈបែបណា? តើការងារនឹងផ្លាស់ប្តូរយ៉ាងដូចម្តេច? ហើយតើកូនៗរបស់យើងត្រូវមានជំនាញអ្វីខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកនោះ?

នេះជាចំណុចដែលលោកអគ្គនាយក ប៉ិច បូឡែន ចង់ឱ្យអ្នកអាណាព្យាបាលពិចារណាអំពី ទិសដៅពិតប្រាកដនៃការអប់រំ។

កម្មវិធីសិក្សាអន្តរជាតិដែលត្រូវបានប្រើប្រាស់នៅជាង ១១០ ប្រទេស🌐 ពីកម្ពុជា ឆ្ពោះទៅកាន់ពិភពលោកកម្មវិធីសិក្សាអន្តរជាតិ Pearso...
22/08/2026

កម្មវិធីសិក្សាអន្តរជាតិដែលត្រូវបានប្រើប្រាស់នៅជាង ១១០ ប្រទេស
🌐 ពីកម្ពុជា ឆ្ពោះទៅកាន់ពិភពលោក
កម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel កំពុងត្រូវបានប្រើប្រាស់នៅក្នុង ជាង ១១០ ប្រទេស ជុំវិញពិភពលោក ដែលឆ្លុះបញ្ចាំងពីគុណភាព និងការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ។
តាមរយៈការសិក្សានៅ សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍សិស្សានុសិស្សនឹងទទួលបាន មូលដ្ឋាន ចំណេះដឹង និងជំនាញតាមស្តង់ដារអន្តរជាតិដូចគ្នានឹងសិស្សនៅទីក្រុងធំៗលើពិភពលោក ដូចជា ទីក្រុងឡុងដ៍ (London) ញូវយ៉ក (New York) និង ស៊ីដនី (Sydney)។
🌍 ពីថ្នាក់រៀននៅកម្ពុជា ទៅកាន់ឱកាសសិក្សា និងអនាគតនៅលើឆាកអន្តរជាតិ!
📩 សូមទាក់ទងក្រុមការងាររបស់យើងថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel។

22/08/2026

មូលហេតុអ្វីដែលសាលាជ្រើសរើស កម្មវិធី អន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស?
----------------------------------------
🎓 🎓 បើកទទួលចុះឈ្មោះសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦–២០២៧ សាលារៀនវ៉េស្ទឡាញន៍ សូមស្វាគមន៍សិស្សានុសិស្សថ្មី និងមាតាបិតាទាំងអស់ មកកាន់បវេសនកាលថ្មី ឆ្នាំសិក្សា២០២៦–២០២៧។
📚 កម្មវិធីសិក្សាឈានមុខគេ៖✅ កម្មវិធីចំណេះទូទៅខ្មែរ (មត្តេយ្យ ដល់ថ្នាក់ទី ១២)✅ កម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel (IGCSE & AS/A-Levels) មកពីអង់គ្លេស✅ កម្មវិធីភាសាអង់គ្លេស និងភាសាចិន គ្រប់កម្រិត 📅 កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី ០៣ និង ១៧ សីហា ២០២៦យើងបើកទទួលចុះឈ្មោះសិស្សចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ជាមួយកម្មវិធីសិក្សាគុណភាពខ្ពស់ ដែលរួមបញ្ចូលទាំងកម្មវិធីជាតិ និងកម្មវិធីអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស។
-----------------------------------------
សាលារៀនបានបញ្ចូលកម្មវិធីបណ្ដុះបណ្ដាលអន្តរជាតិចំនួន ៣: 📕កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ (មកពីសហរដ្ឋអាមេរិក🇺🇸)📗កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ (មកពីប្រទេសិង្ហបុរី🇸🇬)📘កម្មវិធីបណ្តុះបណ្តាលជំនាញកុំព្យូទ័រ បច្ចេកវិទ្យា ឌីជីថល និងAI (មកពីសហរដ្ឋអាមេរិក🇺🇸)។

យើងខ្ញុំសូមស្វាគមន៍ដោយរីករាយ សម្រាប់ការសាកសួរព័ត៌មានបន្ថែម
☎️ 016 546 123 / 092 506 168
👉Telegram: https://t.me/+85516546123
👉TikTok: https://www.tiktok.com/?_t=ZS-8vGcXiIip3C&_r=1
🏫 ទីតាំងសាលារៀន: https://maps.app.goo.gl/pY9wfevJWphuxNHn8
------------------------
សម្រាប់ព័ត៌មានបន្ថែម🙏 សូមចុចតំណភ្ជាប់
https://www.facebook.com/share/v/1588FYtYfg/

22/08/2026

ទស្សនីយភាពការសម្តែងរបាំនារីជាជួរ របស់សិស្សានុសិស្សបឋមសិក្សាចំណេះទូទៅភាសាខ្មែរ នៃសាលារៀនវ៉េស្ទឡាញន៍ សាខាទួលទំពូង។
--------------------------------------------------------
#ប្រវត្តិរបាំនារីជាជួរ
របាំនារីជាជួរ គឺជារបាំប្រពៃណីខ្មែរ ដែលបង្ហាញពីភាពស្រស់ស្អាត សុភាពរាបសារ និងភាពសាមគ្គីរបស់នារីខ្មែរ។ របាំនេះត្រូវបានរៀបចំឱ្យអ្នករាំជានារីជាច្រើននាក់ ឈរ ឬរាំជាជួរ ដោយធ្វើចលនាស្របគ្នាតាមចង្វាក់ភ្លេង។
ក្បាច់រាំរបស់របាំនារីជាជួរ ផ្តោតលើ កាយវិការដៃ ការបត់ខ្លួន ការដើរ និងការផ្លាស់ទីជាជួរ យ៉ាងមានរបៀបរៀបរយ។ សម្លៀកបំពាក់របស់អ្នករាំភាគច្រើនប្រើសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលបង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណវប្បធម៌ជាតិ។
របាំនេះមានអត្ថន័យសំខាន់ក្នុងការបង្ហាញពី សាមគ្គីភាព វិន័យ ភាពស្រស់ស្អាត និងសុជីវធម៌របស់នារីខ្មែរ។ ជាពិសេស ការរាំជាជួរដោយធ្វើកាយវិការស្របគ្នា បង្ហាញពីការរួបរួម និងការសហការគ្នា។
សព្វថ្ងៃ របាំនារីជាជួរ ត្រូវបានយកមកសម្តែងក្នុងកម្មវិធីសិល្បៈ ពិធីបុណ្យ និងកម្មវិធីសិក្សាផ្សេងៗ ដើម្បី អភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ដល់មនុស្សជំនាន់ក្រោយ។

យើងខ្ញុំសូមស្វាគមន៍ដោយរីករាយ សម្រាប់ការសាកសួរព័ត៌មានបន្ថែម
☎️ 016 546 123 / 092 506 168
👉Telegram: https://t.me/+85516546123
👉TikTok: https://www.tiktok.com/?_t=ZS-8vGcXiIip3C&_r=1
🏫 ទីតាំងសាលារៀន: https://maps.app.goo.gl/pY9wfevJWphuxNHn8
------------------------
សម្រាប់ព័ត៌មានបន្ថែម🙏 សូមចុចតំណភ្ជាប់
https://www.facebook.com/share/v/1588FYtYfg/

Address

Building 548, Str. 163, Toul Toumpoung I, Chomkamorn
Phnom Penh
855

Alerts

Be the first to know and let us send you an email when The Westline School, Tuol Tumpoung Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Westline School, Tuol Tumpoung Branch:

Shortcuts

Share

Category