03/04/2026
សូមចូលរួមអបអរសាទរលោកគ្រូ គង់ បណ្ឌិត ដែលបានបញ្ចប់វគ្គសិក្សា “An Essential Guide to AI for Educators” និង Certified in “GenAI Literacy Trainer Essentials” ពី Train-the-Trainer Institute នៃ AI for Education នៅសហរដ្ឋអាមេរិច។
-
លោកគ្រូបានចូលរួមវគ្គសិក្សាខាងលើនេះរយៈពេល ៦ សប្តាហ៍ តាមរយៈអនឡាញ និងបានធ្វើគម្រោងបញ្ចប់ដើម្បីទទួលបាន Certified Badge នៅ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។
-
សូមបញ្ជាក់ថារយៈពេលជាង ២ឆ្នាំចុងក្រោយនេះលោកគ្រូ បណ្ឌិត បានបណ្តុះបណ្តាលជំនាញ Generative AI Literacy ទៅកាន់សិក្ខាកាមជាង ១៥០០ នាក់ នៅទូទាំងប្រទេសកម្ពុជា។ លទ្ធផលខាងលើនេះបានជំរុញឲ្យលោកគ្រូបន្តបេសកកម្ម Generative AI Literacy for Cambodia មួយនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត។
-
ចង់ដឹងបន្ថែមពីវគ្គសិក្សាខាងលើនេះ សូមចូលគេហទំព័រ៖https://www.aiforeducation.io/
សម្រាប់ព័ត៌មានពីវគ្គសិក្សា AI ផ្សេងៗនៅ P2M សូមឆាតចូលផេក៖ http://m.me/p2mkh
30/10/2025
វគ្គអនុវត្តផ្ទាល់លើ AI កាលពីថ្ងៃ អាទិត្យ ទី 26 ខែ តុលា ឆ្នាំ 2025 មានការចូលរួមយ៉ាងយកចិត្តទុកដាក់ និងសកម្ម ពីសំណាក់សិក្ខាកាមទាំងក្នុងថ្នាក់ផ្ទាល់ និងតាមអនឡាញ។
-
វគ្គសិក្សានេះ មានគោលដៅ ធ្វើយ៉ាងណាឲ្យអ្នកចូលរួម អាចយល់បាន កាន់តែច្បាស់ពីមូលដ្ឋានគ្រឹះ បច្ចេកទេសក្នុងការសួរ និងគន្លឹះសំខាន់ៗ នៃការប្រើប្រាស់ AI ដើម្បីអាចទទួលលទ្ធផលជាអតិបរមា។
បន្ថែមពីនេះ លោកគ្រូក៏បានបង្ហាញពី AI សំខាន់ៗមួយចំនួន ដែលទើបតែចេញថ្មី ដូចជា៖
🤖 AI Agent របស់ ChatGPT ដែលអាចបំពេញកិច្ចការច្រើនជំហាន ដោយស្វ័យប្រវត្ត ដើម្បីសម្រេចគោលដៅ ដែលយើងចង់បាន
🤖 Google AI Studio ដែលអាចបង្កើត Application (អ៊ែប) ជាមួយ Prompt ដោយមិនចាំបាច់សរសេរកូដ
🤖 VEO3 ក្នុង Gemini ដែលអាចបង្កើតវីដេអូ និយាយភាសាខ្មែរបានល្អ និងត្រូវតាមមាត់
🤖 Live Voice របស់ Gemini ដែលអាចនិយាយសន្ទនាជាភាសាខ្មែរបានយ៉ាងល្អ
-
គ្រូឧទ្ទេស លោក គង់ បណ្ឌិត បានចែករំលែកច្បាស់ៗ យ៉ាងលម្អិត ដោយផ្អែកលើបទពិសោធន៍ប្រើប្រាស់ AI ជិត 3 ឆ្នាំ និងបានបង្រៀនសិស្សជាង 1,500 នាក់កន្លងមកនេះ។
-
សម្រាប់ព័ត៌មានពីវគ្គសិក្សា សូមចុចប៊ូតុតឆាតចូលផេកខាងក្រោម👇👇👇
13/10/2025
P2M is honored to take part in this wonderful event and is grateful for the opportunity to share our Cambodia AI Literacy Mission with H.E. Dr. Hang Chuon Naron, Deputy Prime Minister and Minister of Education, Youth and Sport, at the Smart Startup Space 🙏
03/10/2025
នាព្រឹក ថ្ងៃ ច័ន្ទ ទី ០១ ខែ តុលា ឆ្នាំ ២០២៥ នេះ លោក គង់ បណ្ឌិត មានកិត្តិយស និងសេចក្ដីសោមនស្សក្រៃលែង ដែលមានឱកាសធ្វើបទបង្ហាញអំពី បេសកកម្ម អក្ខរកម្មបញ្ញាសិប្បនិមិត្ម (AI Literacy) នៅកម្ពុជា របស់ P2M ទៅកាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងកម្មវីធីរបស់ Smart Startup Space។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍ និងសារៈសំខាន់ជាច្រើនរបស់បញ្ញាសប្បនិម្មិត (AI) នៅក្នុងការអប់រំ សិក្សារៀនសូត្រ ក៏ដូចជាការងារផ្សេងៗផងដែរ។ លោកក៏បានបញ្ជាក់ពីការមកដល់នៃ AI Agent ដែលវានឹងមានឥទ្ធិពលកាន់តែខ្លាំងទៅលើគ្រប់វិស័យទាំងអស់។
យោងតាមសុន្ទរកថារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ខាងលើនេះ បងប្អូនទាំងអស់គ្នាគួរតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់ពីបញ្ញាសប្បនិម្មិត (AI)។ ពេលដែលយល់ច្បាស់ បងប្អូននឹងអាចប្រើវាបានដោយត្រឹមត្រូវ ទាញប្រយោជន៍បានច្រើនពីវា (AI) និងជៀសផុតពីការប្រើខុស ដែលអាចបណ្តាលឲ្យថយចុះនូវសមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាហានិភ័យផ្សេងៗផងដែរ។
---
សម្រាប់ព័ត៌មានពីកម្មវិធីអក្ខរកម្មបញ្ញាសិប្បនិមិត្ម (AI Literacy Program) សូមចុចឆាតចូលផេក 👉 m.me/155626807632508
06/09/2025
វគ្គអនុវត្តផ្ទាល់លើ AI កាលពីថ្ងៃ អាទិត្យ ទី 31 ខែ កក្កដា ឆ្នាំ 2025 មានការចូលរួមយ៉ាងយកចិត្តទុកដាក់ និងសកម្ម ពីសំណាក់សិក្ខាកាមទាំងក្នុងថ្នាក់ផ្ទាល់ និងតាមអនឡាញ។
-
វគ្គសិក្សានេះ មានគោលដៅ ធ្វើយ៉ាងណាឲ្យអ្នកចូលរួម អាចយល់បាន កាន់តែច្បាស់ពីមូលដ្ឋានគ្រឹះ បច្ចេកទេសក្នុងការសួរ និងគន្លឹះសំខាន់ៗ នៃការប្រើប្រាស់ AI ដើម្បីអាចទទួលលទ្ធផលជាអតិបរមា។
-
គ្រូឧទ្ទេស លោក គង់ បណ្ឌិត បានចែករំលែកយ៉ាងលម្អិត តាមរយៈបទពិសោធន៍ប្រើប្រាស់ AI ជិត 3 ឆ្នាំ និងបានបង្រៀនសិស្សប្រមាណ 1,500 នាក់កន្លងមកនេះ។
-
សម្រាប់ព័ត៌មានលម្អិត សូមចុចប៊ូតុតឆាតចូលផេកខាងក្រោម👇👇👇
15/08/2025
កញ្ចប់វីដេអូមេរៀន AI ជាភាសាខ្មែរ 🇰🇭 ងាយស្រួលរៀន មិនស្មុគស្មាញ 🤗