ឈប់ទើស គឺឈប់ឈឺចិត្ត ដោយលោកគ្រូ សាន សុជា
ព្រះពុទ្ធសាសនា
ចែករំលែកចំណេះដឹង និង ការរិះគន់ដើម្?
យល់ព្រមចំពោះជីវិត ដោយលោកគ្រូ សាន សុជា
ចូរប្រយ័ត្ន មនុស្សចរិតពីរ ដោយ លោកគ្រូ សាន សុជា🙏🙏🙏
11/09/2022
តើឈាន និងមគ្គ ខុសគ្នា ដូចម្តេច? អង្គឈានទាំង៥ មិនអាចលះនីវរណធម៌៥ បាននោះទេ ពោលគឺត្រឹមតែគ្របសង្កត់មិនឲ្យកម្រើកឡើងបានប៉ុណ្ណោះ តែកាលណា ឈានចិត្តសាបសូន្យ នីវរណធម៌នេះ នឹងកម្រើកឡើងវិញជាធម្មតាដូចដើម។ មានសេចក្តីឧបមាថា យកសន្លឹកសង្កសីទៅគ្របលើស្មៅ ស្មៅនឹងមិនដុះលូតលាស់ទេ តែឫសគល់របស់វានៅក្នុងដីនៅឡើយ តែកាលណាយកសន្លឹកសង្កសីនោះចេញ ស្មៅនឹងដុះលូតលាស់ឡើងវិញជាធម្មតា។ ប៉ុន្តែ អង្គមគ្គវិញ គឺមានការគាស់រម្លើងឫសគល់សំយោជនៈកិលេស ដាច់អស់ពីក្ខន្ធសន្តានតែម្តង មិនត្រឡប់កើតទៀតជាថ្មីនោះទេ។ មានសេចក្តីឧបមាថា យកចបកាប់គាស់ផ្តាច់ពូជ ទាំងដើម ទាំងឫស នៃស្មៅទាំងឡាយ មិនឲ្យដុះលូតលាស់ឡើងវិញជាថ្មីបានទៀតទេ។ សម្គាល់៖ អង្គឈានទាំង៥ គឺ៖១- វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរកអារម្មណ៍ដែលកំពុងភាវនា; ២- វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា; ៣- បីតិ សេចក្ដីឆ្អែតចិត្ត; ៤- សុខៈ សេចក្ដីសប្បាយក្នុងចិត្ត; ៥- ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅក្នុងអារម្មណ៍តែមួយ។ នីវរណធម៌៥ គឺ៖១-កាមច្ឆន្ទៈ សេចក្ដីប្រាថ្នាឬការពេញចិត្តចំពោះកាម; ២-ព្យាបាទៈ គំនុំឬសេចក្ដីគុំកួនធ្វើឲ្យអ្នកដទៃវិនាស; ៣-ថីនមិទ្ធៈ ការច្រអូសធុញទ្រាន់និងការងងុយដេក; ៤- ឧទ្ធច្ច-កុក្កុច្ចៈ សេចក្ដីរាយមាយនិងសេចក្ដីរសាប់រសល់ឬក្ដៅក្រហាយក្នុងចិត្ត; ៥-វិចិកិច្ឆា សេចក្ដីសន្ទិះសង្ស័យមិនដាច់ស្រេចក្នុងចិត្ត។ មគ្គ៤ គឺ៖ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ, និងអរហត្តមគ្គ។ ផល៤ គឺ៖ សោតាបត្តិផល, សកទាគាមិផល, អនាគាមិផល, និងអរហត្តផល។ និង និព្វាន ១។
🙏ធម្មទានបូជាមាឃបូជា🙏
🌹ធម្មជាតិនៃវិបស្សនាកម្មដ្ឋាន(មគ្គញាណ ផលញាណ)និង សមថកម្មដ្ឋាន(សមាបត្តិ៨ និរោធសមាបត្តិ)🌹
🌺ដើមកំណើតអវិជ្ជាគឺចាប់ផ្ដើមកើតមាននៅពេលមហាភុតរូប៤(បឋវីធាតុ តេជោធាតុ វាយោធាតុ អាបោធាតុ) អាកាសធាតុ វិញ្ញាណធាតុផ្សំផ្គុំកើតបានជីវៈពេញលក្ខណៈបរិបូណ៌ជាសភាវៈមានចិត្តគ្រប់គ្រងក៏ជាប់ជំពាក់ក្នុងកងទុក្ខ១២គឺ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរាមរណ:ភ្លាមតែម្ដង ដូចនេះហើយលោកនេះមានប្រាកដត្រឹមជាលោកនៃចក្ខុវិញ្ញាណ លោកនេះមានប្រាកដត្រឹមជាលោកនៃសោតៈវិញ្ញាណ លោកនេះមានប្រាកដត្រឹមជាលោកនៃឃាន:វិញ្ញាណ លោកនេះមានប្រាកដត្រឹមជាលោកនៃជីវ្ហាវិញ្ញាណ លោកនេះមានប្រាកដត្រឹមជាលោកនៃកាយវិញ្ញាណ លោកនេះមានប្រាកដត្រឹមជាលោកនៃចិត្ត(ចិត្តដែលអាស្រ័យហទយវត្ថុក្រៅពីទ្វិបញ្ចទ្វារវិញ្ញាណចិត្ត១០ដួង) លោកនេះមានប្រាកដត្រឹមជាលោកនៃការសន្មតិ លោកនេះជាលោកនៃអនិច្ចំ ទុក្ខំ អនត្តា ការរួចចាកពីលោកបានដោយអំណាចសីល សមាធិ បញ្ញា។🌷 ជីវិតប្រចាំថ្ងៃរបស់សត្វលោកក្នុង១ថ្ងៃៗ ចម្រើនអកុសលចិត្តច្រើនជាងកុសលចិត្ត បើការបដិបត្តិធម៌មិនស្របតាមដំណើរធម្មជាតិរបស់ចិត្តទេ មិិនចេះឧបាយបង្អត់ចំណីដល់អកុសលចិត្ត មិនចេះឧបាយវាយប្រហារអកុសលចិត្ត មិនចេះឧបាយមើលថែកុសលចិត្ត មិនចេះឧបាយឲ្យចំណីទំនុកបម្រុងកុសលចិត្តឲ្យមានកម្លាំងចម្រើនឡើងប្រយុទ្ធប្រឆាំងជាមួយនិងអកុសលចិត្តនោះទេ គឺការបដិបត្តិធម៌នោះពុំសូវជាបានផលឡើយ ព្រោះថាការធ្វើសមាធិគឺជាការធ្វើសឹឹឹកសង្គ្រាមរវាងកុសលចិត្តជាមួយនិងអកុសលចិត្ត។🌷អារម្មណ៍ដែលកើតឡើងតាមបញ្ចទ្វារជាអាហាររបស់ចិត្ត ចិត្តនេះឆីអាហារគ្រប់វិនាទីនៅពេលសត្វលោកភ្ញាក់ពីដំណេក។ នៅពេលធ្វើសមាធិយោគាវចរបានព្យាយាមបិទទ្វារទាំង៥ ក្នុងខណៈនោះអាហារថ្មីរបស់ចិត្តមិនមានកើតឡើង ចិត្តនេះក៏ទៅស្វែងរកអាហារកាលពីអតីតៈមកឆីបន្ត ហេតុដូច្នេះហើយកាលដែលចិត្តនេះនៅមិនទាន់អប់រំបានល្អ ភាពរាយមាយរមែងកើតមានក្នុងពេលធ្វើសមាធិជារឿងធម្មតា។🌷 ការលះសក្កាយទិដ្ឋិថ្នាក់លោកិយបញ្ញាត្រូវមានសតិបញ្ញាតាំងមាំក្នុងសមាធិចិត្តនៃជីវិតប្រចាំថ្ងៃព្រោះកាលចិត្តនេះពុំទាន់បានប្រទះជាមួយនិងអារម្មណ៍ណាមួយកើតតាមបញ្ចទ្វារទេយើងនៅមិនទាន់ដឹងថាចិត្តជាកុសលឬអកុសលនឹងកើតឡើងនោះឡើយ ដូច្នេះសតិប្បដ្ឋាន៤ជាឧបការដល់ឧបចារសមាធិ។🌷
បដិបត្តិវិបស្សនាសមថកម្មដ្ឋានត្រូវដំណើរការតាមអំណាចធម្មជាតិមិនមានសត្វ បុគ្គល តួខ្លួនណាប្រព្រឹត្តិឡើយ។ វិបស្សនាកម្មដ្ឋាននិងសមថកម្មដ្ឋានដុះចេញពីឫសគល់តែមួយគឺឧបចារសមាធិដែលហ្វឹកហាត់បានមកអំពីការចម្រើនកម្មដ្ឋាន៤០ ឧទាហរណ៍: បើយោគាវចរចាប់យកអានាបាណស្សតិត្រូវហ្វឹកហាត់ខ្យល់៤ត្រកូលឲ្យបានចប់ជាមុនសិនទើបចម្រើនតទៅបានដល់ឧបចារសមាធិ(កម្រិតចិត្តអប់រំទូន្មានបានល្អក្នុងភូមិកាមាវចរចិត្ត៥៤ដួង) ប៉ុន្តែក៏មានបុគ្គលខ្លះបានបដិបត្តិសន្សំឈាននិងកុសលច្រើនអំពីអតីតៈជាតិមកជាឧបនិស្ស័យអាចសម្រេចឧបចារសមាធិឬអប្បនាសមាធិ(បាទនៃឈាន)ពេលមានបីតិកើតឡើងជ្រះថ្លាចំពោះព្រះពុទ្ធគុណ ហើយក៏មានបុគ្គលខ្លះមានឧបនិស្ស័យស្ដើងជាងនេះអាចសម្រេចឧបចារសមាធិឬអប្បនាសមាធិក្នុងត្រកូលខ្យល់ណាមួយ។ យោគាវចរត្រូវចេះពិចារណាមើលថាតើវេទនា(សុខ ទុក្ខ សោមនស្ស ទោមនស្ស ឧបេក្ខា)ដែលកំពុងកើតឡើងប្រាកដនោះជាចំណីរបស់កុសលចិត្តឬអកុសលចិត្ត បើជាចំណីរបស់កុសលចិត្តត្រូវចេះមើលថែរក្សាវេទនានោះឲ្យល្អផូរផង់តាំងនៅបានយូរដើម្បីជាអាហាររបស់កុសលចិត្តក៏ប៉ុន្តែចិត្តកុំត្រេកអរជាប់ជំពាក់ជាមួយនិងវេទនានោះ បើជាចំណីរបស់អកុសលចិត្តវិញ ត្រូវពិចារណាអំពីទោសរបស់អកុសលចិត្តហើយធ្វើព្រងើយចំពោះវេទនានោះខំបន្តព្យាយាមពង្រីងសតិបញ្ញាតាមអង្កេតដឹងលក្ខណៈរបស់អារម្មណ៍និងចិត្តឲ្យបានកាន់តែជ្រៅល្អិតថែមទៀត។🌷ហេតុ៣កើតមានក្នុងសមាធិ: ១-បុព្វេកម្មកើតឡើងរំខានសមធិ ២- ខន្ធមារនិងកិលេសមារកើតឡើងរំខានសមាធិ ៣- នៅពេលចិត្តស្ងប់សតិដឹងអំពីសភាពអវិជ្ជមាននៃរូបកាយ។🌷 សភាវៈនៃសមាធិគឺមាននៅក្នុងបញ្ចខន្ធ(រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ វិញ្ញាណខន្ធ) សមាធិគឺជាការតម្កល់ចិត្តហ្នឹងស្ងប់ កម្មដ្ឋានគឺជាការអប់រំចិត្តចម្រើនសតិបញ្ញា ភាវនាគឺជាការបង្អោនចិត្តនឹកចំពោះអារម្មណ៍កម្មដ្ឋាន។ នៅពេលយោគាវចរហ្វឹកហាត់កម្មដ្ឋានអប់រំចិត្តមានសមាធិសតិបញ្ញាតាំងមាំក្នុងភាវនាបានល្អហើយ បន្ទាប់មកចិត្តក៏កើតមានសភាពស្ងប់ជាបច្ច័យញ៉ាំងកាយឲ្យកើតមានសភាពស្ងប់ផងដែរ ពេលកាយបានដល់សភាពស្ងប់ហើយ អារម្មណ៍កើតតាមបញ្ចទ្វារក៏ខ្សោយទៅៗជាបច្ច័យញ៉ាំងចិត្តកើតឡើងដឹងអំពីអារម្មណ៍ស្ដើងទៅៗហើយស្ងប់ទៅៗបន្ថែមទៀត ខណៈនោះសង្ខារខន្ធ(ចេតសិ៥០)ដែលជាសភាវៈធម៌ពុះកញ្ជ្រោលក៏ស្ងប់រម្ងាប់សូន្យទៅបានដល់កាយបស្សទ្ធិ(សេចក្ដីស្ងប់កាយគឺមានធាតុឬធាតុត្រជាក់គ្របដណ្ដប់លើរាងកាយសុខស្ងប់ជាការពាល់ត្រូវធម្មគឺបាតុភូតធម្មជាតិ អ្នកខ្លះក៏ពាល់ត្រូវបាតុភូតផ្សេងៗតាមឧបនិស្ស័យ)និងចិត្តបស្សទ្ធិ(សេចក្ដីស្ងប់ចិត្តគឺចិត្តស្ងប់បរិសុទ្ធិដាច់ស្រឡះពីអារម្មណ៍)កើតឡើងបានដល់ឧបចារសមាធិ ក្នុងកម្រិតនេះបើយោគាវចរមានបំណងស្វែងរកមគ្គផលត្រូវបន្តចម្រើនរូបកម្មដ្ឋាននិងវេទនាកម្មដ្ឋាន បើមានបំណងឡើងទៅកាន់អប្បនាសមាធិត្រូវបន្តចម្រើនសតិបញ្ញារឹងមាំសង្កេតខ្យល់ដង្ហើម អារម្មណ៍ ចិត្តនិងកាយថែមទៀត។🌷 វិបស្សនាកម្មដ្ឋាន:
យោគាវចរត្រូវចម្រើនរូបកម្មដ្ឋានរហូតអសុភនិមិត្តកើតឡើងប្រាកដដល់យោគាវចរ ហើយយោគាវចរត្រូវបង្អោនចិត្តចូលជ្រៅទៅក្នុងអសុភភាវនា(ចិត្តមិនជាប់ជំពាក់ជាមួយនិងអារម្មណ៍)ដើម្បីពិចារណារូបបរមត្ថជាអនិច្ចំ ទុក្ខំ អនត្តារហូតបីតិកើតឡើងជាអាហាររបស់ចិត្តដែលញ៉ាំងចិត្តឲ្យនឿយណាយចំពោះរូបរហូតបញ្ញាលះបង់រូបចោលយ៉ាងប្រាកដ។ បន្ទាប់មកយោគាវចរត្រូវចម្រើនវេទនាកម្មដ្ឋានរហូតបញ្ញាមើលឃើញវេទនាជាសភាវធម៌កើតរលត់ៗមិនមានសត្វ បុគ្គល តួខ្លួនហើយយោគាវចរត្រូវបង្អោនចិត្តចូលជ្រៅទៅក្នុងអនត្តាភាវនា(ចិត្តមិនជាប់ជំពាក់ជាមួយនិងអារម្មណ៍)រហូតបីតិកើតឡើងជាអាហាររបស់ចិត្តដែលញ៉ាំងចិត្តឲ្យនឿយណាយចំពោះវេទនារហូតបញ្ញាលះបង់វេទនាចោលយ៉ាងប្រាកដ ខណៈនោះចិត្តរឹតតែសង្វេគចំពោះសង្ខារធម៌។ តទៅទៀតយោគាវចរនឹងមានបញ្ញាមើលឃើញនាមធម៌ដាច់ដោយឡែកពីរូបធម៌ហើយត្រូវយកនាមរូបបរិច្ឆេទញាណជាអារម្មណ៍កម្មដ្ឋានរហូតដល់ធម្មកើតឡើងបំបែកនាមធម៌ដាច់ចេញពីរូបធម៌យ៉ាងពិតៗ ក្នុងខណៈនោះនាមមើលឃើញរូបដូចជាគល់ឈើឬសាកសពពេលគ្មានវិញ្ញាណនៅគ្រប់គ្រងទើបបញ្ញាលះផ្ដាច់ឫសគល់សក្កាយទិដ្ឋិបានពិតប្រាកដ។ យ៉ាងណាមិញ បើយោគាវចរនៅពុំទាន់បានពាល់ត្រូវធម្មបំបែកនាមធម៌ដាច់ចេញពីរូបធម៌ទេ មានន័យថាយោគាវចរមិនទាន់បានលះផ្ដាច់ឫសគល់សក្កាយទិដ្ឋិព្រោះមានវិចិកិច្ឆាចំពោះនាមធម៌ជាសភាវធ្វើកិច្ចចុតិបដិសន្ធិនៅឡើយ។(ឧបមាថា៖ មានបុរសម្នាក់បានមើលឃើញផ្លែធូរេនហើយបានបកផ្លែធូរេនព្រមទាំងបានស្រង់ក្លិនផ្លែធូរេនផង តែដរាបណាបុរសនោះនៅមិនទាន់បានបរិភោគផ្លែធូរេននោះទេ មានន័យថាបុរសនោះពុំទាន់បានជាក់ច្បាស់អំពីរសរបស់ផ្លែធូរេននៅឡើយ)។ បន្ទាប់ពីយោគាវចរបានវិបស្សនាញាណទី១ដល់ទី១៣ហើយ បើយោគាចវរមានកុសល់គ្រប់គ្រាន់ឬមិនមានជាប់សេចក្ដីប្រាថ្នានោះទេនឹងឈានទៅពិចារណាអំពី"អវិជ្ជា សង្ខារ វិញ្ញាណ......ភព ជាតិ ជរាមរណៈ"បញ្ច្រាស់ចុះឡើងរហូតមកដល់ត្រឹមភពហើយញាណក៏ឡើងទៅទេវលោកមើលសម្បត្តិសួគ៌៦ជាន់ បើចិត្តនោះពុំមានការត្រេកអរចំពោះសម្បត្តិទេវលោកទេ មើលឃើញសម្បត្តិទេវលោកជាអនិច្ចំ ទុក្ខំ អនត្តា ហើយបញ្ញាមើលឃើញព្រះនិព្វានជាបរមសុខអស់នូវវិចិកិច្ឆាធម៌កាត់ផ្ដាច់ឧបាទានព្រមទាំងលះផ្ដាច់ឫសគល់លោភៈជាបន្តបន្ទាប់បានដល់មគ្គញាណផលញាណកើតឡើងកាត់ផ្ដាច់ចិត្តពីបុថុជ្ជនទៅជាព្រះអរិយបុគ្គលថ្នាក់សោតាបន្ន។ រីឯព្រះអរិយបុគ្គលនាសម័យពុទ្ធកាល លោកបានកសាងកុសលអស់កាលសែននៃមហាកប្បមកហើយ ប្រៀបបានដូចជាផ្កាឈូកលូតផុតពីទឹកដល់កាលវេលាទទួលពន្លឹព្រះអាទិត្យក៏រីកបញ្ចេញសម្រស់ភ្លាម ពីព្រោះឧបនិស្ស័យចាស់ក្លារបស់លោកកើតមានសមាធិចិត្តនៅពេលបានស្ដាប់ធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធ ហើយក៏បង្អោនចិត្តទៅតាមខ្សែធម៌ បញ្ញាមើលឃើញធម៌តាមលក្ខណៈសច្ចៈ សេចក្ដីជ្រះថ្លានិងបីតិកើតឡើងជាកម្លាំងបានដល់មគ្គញាណនិងផលញាណ។ បើព្រះសោតាបន្នមានបំណងយកសកទាគាមិមគ្កផល ព្រះសោតាបន្នត្រូវចម្រើនយករូបឈានក្នុងថ្នាក់ណាមួយ(ឈានត្រង់នេះប្រៀបដូចជាកាំជណ្ដើរសម្រាប់ឡើងទៅយកសកទាគាមិមគ្គផល)ដើម្បីបានផលសមាបត្តិប្រត្យក្សច្បាស់ព្រះនិព្វានជាលើកទី២ដោយការពាល់ត្រូវអនិមិត្តវិមោក្ខ(ព្រះនិព្វាន)បានដល់សកាទាគាមិមគ្គផល។ ព្រះសកទាគាមីចូលឈានពិចារណានាមរូបរហូតបញ្ញាទម្លុះសច្ចៈធម៌មើលឃើញដើមកំណើតអវិជ្ជាផ្សំផ្គុំឡើងត្រឹមជាធាតុហើយលះផ្ដាច់ឫសគល់ទោសៈពាល់ត្រូវព្រះនិព្វានបានដល់អនាគាមិមគ្គផល។ ព្រះអនាគាមីចូលឈានពិចារណាទោសរបស់មោហៈរហូតបញ្ញាមើលឃើញដំណើរសង្ខារក្នុងសំសារវដ្ដមិនមានទីបញ្ចប់លះផ្ដាច់ឫសគល់អវិជ្ជាពាល់ត្រូវព្រះនិព្វានបានដល់អរហត្តមគ្គផលត្រាស់ជាអរហន្ត...សាធុ🙏 សាធុ🙏 សាធុ🙏។🌷សមថកម្មដ្ឋានថ្នាក់រូបឈាន:
កាលដែលយោគាវចរបន្តហ្វឹកហាត់ទៅមុខទៀត ឧបចារសមាធិចិត្តមានកម្លាំងចម្រើនខ្លាំងឡើងស្ងប់មួយកម្រិតទៀតជាបច្ច័យញ៉ាំងវេទនាខន្ធស្ងប់រម្ងាប់សូន្យទៅ ក្នុងខណៈនោះសតិដឹងអារម្មណ៍ស្ងប់ដូចជាកំពុងដេកលក់ព្រោះវេទនាខន្ធនិងសង្ខារខន្ធបានចុះទៅកាន់ខ្សែភវង្គជាចិត្តបរិសុទ្ធិបានដល់អប្បនាសមាធិ។ នៅពេលអប្បនាសមាធិចិត្តមានកម្លាំងចម្រើនខ្លាំងឡើងស្ងប់មួយកម្រិតទៀតបានដល់បឋមជ្ឈាន(ឈានចែកចេញជា២ប្រភេទគឺ១-លក្ខណូបនិជ្ឈានជាផ្នែកបញ្ញាវិមុត្តិបានដល់វិបស្សនាមគ្គនិងផល ព្រះអរហន្តពួកបញ្ញាវិមុត្តិមិនមានឫទ្ធិអភិញ្ញាទេ ២-អារម្មណូបនិជ្ឈាជាផ្នែកចេតោវិមុត្តិបានដល់សមាបត្តិ៨មានរូបឈាន៤និងអរូបឈាន៤ ព្រះអរហន្តពួកចេតោវិមុត្តិមានឫទ្ធិអភិញ្ញា) ជាឈានលាភី ពេលនោះឈានលាភីនឹងបានជួបនីវរណធម៌៥ រីឯអង្គ៥នៃបឋមជ្ឈានជាកាំជណ្តើរឡើងទៅទុតិយជ្ឈាន កាលមានកាមឆន្ទ ព្យាបាទ ថីនមិទ្ធ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆាកើតឡើងជាឧបសគ្កក្នុងសមាបត្តិ ឈានលាភីត្រូវចូលអង្គទី១គឺវិតក្កៈធ្វើការពិចារណាទោសរបស់នីវរណធម៌នីមួយៗដើម្បីរំលស់ចោល វិតក្កៈជាឧបការដល់វិចារៈអង្គទី២កើតឡើងជាសភាពចិត្តបានរួចស្រឡះពីអំណាចនៃនីវរណធម៌ហើយមានសេរីភាពក្នុងឧបរក្ខាចិត្ត វិចារៈជាឧបការដល់បីតិអង្គទី៣កើតឡើងអំពីការតាំងចិត្តសុខស្ងប់ស៑ប់ក្នុងភាវនា រំភើបរីករាយឆ្អែតចិត្តចំពោះកុសលធម៌ ពិចារណាធម៌ត្រឹមត្រូវតាមលក្ខណសច្ចៈដែលជាអាហារបំប៉នកុសលឈានចិត្តឲ្យមានកម្លាំងចម្រើនខ្លាំងឡើង បីតិជាឧបការដល់សុខៈអង្គទី៤(សុខកាយនិងសុខចិត្ត= សុខកាយគឺមានធាតុឬធាតុត្រជាក់់មកគ្រប់ដណ្ដប់រាងកាយធ្វើឲ្យរាងកាយសុខស្រួលខ្លួនក្រៃលែង សុខចិត្តគឺចិត្តដឹងពីសភាពសុខស្ងប់កើតឡើងប្រាកដថា៖"ពុំមានសេចក្ដីសុខណាស្មើសេចក្ដីស្ងប់ឡើយ"ដូចព្រះពុទ្ធបានសម្ដែងទុកមកនោះឯង)កើតឡើងញ៉ាំងសទ្ធាមុតមាំក្នុងការបដិបត្តិ សុខៈជាឧបការដល់ឯកគ្គតាអង្គទី៥កើតឡើងតាំងនៅរហូតមានកម្លាំងចម្រើនខ្លាំងឡើងបានដល់ទុតិយជ្ឈានមានចិត្តស្ងប់មួយកម្រិតទៀត។ ក្នុងទុតិយជ្ឈាននេះឈានលាភីលះវិតក្កៈនិងវចារៈដោយការពិចារណាទោសរបស់អង្គទាំង២ឬលះដោយដំណើរធម្មជាតិរបស់ឧបេក្ខាចិត្តរហូូតបានដល់តតិយជ្ឈានមានចិត្តស្ងប់មួយកម្រិតទៀត ក្នុងតតិយជ្ឈានត្រូវលះបីតិហើយចិត្តស្រាល់ស្រឡះបានដល់ចតុត្ថជ្ឈានមានចិត្តស្ងប់មួយកម្រិតទៀតត្រូូវលះសុខៈចិត្តអស់ជំពាក់នៅសល់ឯកគ្កតាក្នុងឧបេក្ខារម្មណ៍បានដល់អធិមោក្ខ គឺសភាពធ្វើឲ្យចិត្តតាំងចុះណែនស្ងប់ស៑ប់ក្នុងអារម្មណ៍ ការម្រើនឈានក្នុងរូបាវចរភូមិនៅមានសញ្ញាដឹឹងអំំពីរូប។🌷អរូបឈាន: នៅពេលរូបាវចរកុសលឈានចិត្តមានកម្លាំងចម្រើនខ្លាំងក្លាឡើងក៏រំកិលខ្លួនចូលទៅក្នុងដែនអរូបភូមិដោយធម្មជាតិឬឈានលោភីហ្វឹកហាត់តាមទ្រឹស្ដី ពេលនោះអារម្មណ៍ដែលកើតតាមបញ្ចទ្វារខ្សោយទៅៗ សូម្បីចលនាសួតនិងបេះដួងក៏ដំណើរការស្រាលទៅៗរហូតអស់ខ្យល់ដង្ហើមសូន្យហើយសួតក៏ចង់ដកដង្ហើមយកខ្យល់ចូល ក្នុងខណៈនោះសន្ទះខ្យល់ត្រង់បំពង់កបិទដោយធម្មជាតិធ្វើឲ្យសួតយកខ្យល់ចូលមិនបានខ្យល់ដង្ហើមត្រូវបានកាត់ផ្ដាច់ជាស្ថាពរ ខណៈនោះស្រាប់តែមានឈាន(ធាតុជាថាមពលស្រូបទាញប៉ុនមាត់ចានចង្កឹះកើតក្នុងពោះទ្រទ្រង់ជីវិតឆ្លងផុុតមរណាខណៈបញ្ឈប់ដង្ហើមមួយរយៈពេលខ្លី)ចលនាពេញរាងកាយ ក្រោយមកក៏ចម្រើនធំឡើងមកតាំងនៅតឹងណែនអួួលដើមទ្រូងចាប់ផ្ដើមស្រូបទាញអភិញ្ញា(ថាមពលចក្រវាល)មកបាញ់ចំកណ្ដាលចន្លោះចិញ្ចើមព្រាកៗលើផ្ទៃបរិវេណភ្នែកទាំងគូព្រមទាំងចូលតាមប្រស្រីភ្នែកមកដើមទ្រូងនិិងស្រោបក្ដោបរាងកាយ ពេលចម្រើនឈានក្រោយៗមកទៀតជួនកាលមានអារម្មណ៍ស្រាលផើតៗខ្លួន នៅពេលឈានមានកម្លាំងចម្រើនខ្លាំងឡើងក៏រម្ងាប់សញ្ញាខន្ធឲ្យស្ងប់សូន្យ(ចម្រើឈានក្នុងអរូបាវចរភូមិមិនមានសញ្ញាដឹងអំពីរូប)បានដល់ពាល់ត្រូវធម្មកើតនៅក្បាលធ្វើឲ្យក្នុងក្បាលទទេស្រឡះមានអាកាសល្វឹងល្វើយគ្មានទីបំផុត ពេលនេះហើយឈានលាភីបានដល់អាកាសានញ្ចាយតនឈាន។ ពេលចម្រើនឈានក្រោយទៀត ធម្មជាតិរបស់ចិត្តរមែងពិចារណាទៅលើអ្វីដែលកើតមានពីមុនមកធ្វើជាអារម្មណ៍កម្មដ្ឋាន បន្តពិចារណាមើលអាកាសធំដល់ណាទៅ ពិចារណារហូតបញ្ញាកំណត់បានទំហំវិញ្ញាណដឹងស្មើនិងអាកាសគ្មានទីបំផុតបានដល់វិញ្ញាណញ្ចាយតនឈាន។ ក្រោយពីបានវិញ្ញាណញ្ចាយតនឈានហើយបន្តចម្រើនឈានតទៅទៀត ចិត្តតាំងនៅជាសុខស្ងប់ស្រូបយកអភិញ្ញារហូតមានធម្មកើតក្នុងដើមទ្រូងធ្វើឲ្យចិត្តស្រឡះទទេបរិសុទ្ធិបានដល់អាកិញ្ចញ្ញាយតនឈាន។ បន្ទាប់ពីបានអាកិញ្ចញ្ញាយតនឈានហើយបន្តចម្រើនឈានតទៅទៀត ចិត្តតាំងនៅជាសុខស្ងប់ស្រូបយកអភិញ្ញារហូតវិមុត្តិកើតឡើងប្រាកដដឹងច្បាស់អស់បច្ច័យតាក់តែងនៅទីនេះបានដល់នេវសញ្ញានាសញ្ញាយតនឈាន។🌷ពេលបានសមាបត្តិ៨ហើយបន្តចម្រើនឈានតទៅទៀតនឹងបានជួបបាតុភូត:
១-កើតមានតេជោធាតុក្ដៅនិងត្រជាក់ផុសចេញពីកណ្ដាលដើមទ្រូង អាចបង្កើតធាតុបាននៅពេលខ្យល់អស្សាសបស្សាសៈសូន្យហើយខ្ទប់ដង្ហើមឲ្យជាប់ប្រឹងដង្ហើមអស្សាសៈបង្កើតតេជោធាតុក្ដៅ ប្រឹងដង្ហើមបស្សាសៈបង្កើតតេជោធាតុត្រជាក់ដើម្បីសម្របខ្លួនទៅនិងសីតណ្ហភាណខាងក្រៅ។ ២-ធាតុស្រោចស្រោបរាងកាយព្រមទាំងខួងចូលកណ្ដាលក្បាលស្រឹបៗព្រឺព្រួចស្រួលខ្លួន។ ៣-ធាតុត្រជាក់ស្រោចស្រោបរាងកាយស្រឹបៗរងាព្រឺព្រួចខ្លួនប្រាណ។ ៤-ធាតុត្រជាក់ផុសចេញពីកណ្ដាលដើមទ្រូងរីកផ្សាយពេញរាងកាយស្រឹបៗព្រឺព្រួចស្រួលខ្លួន។ ៥-កលាប(កោសិកា)កម្រើកញ័រពេញរាងកាយស្រួលខ្លួន។ ៦-ស្រូបធាតុចូលរាងកាយតាមរន្ធញើសស្រឹបៗព្រឺព្រួចស្រួលខ្លួនក្នុងខណរលត់ដង្ហើម។ ថាមពលទាំងនេះអាចជួយសម្រួលធាតុទាំង៤ក្នុងរាងកាយដំណើរការស្មើគ្នា ជួសផុលអវយវៈណាខ្សោយសមត្ថភាពបន្តិចបន្តូច ព្យាបាលជំងឺសើស្បែកនិងជាឧបការដល់និរោធសមាបត្តិផងដែរ។ នៅពេលឈានមានកម្លាំងចម្រើងខ្លាំងឡើងរំលត់ខ្យល់អស្សាសបស្សាសៈសូន្យទៅថាមពលក៏ដំណើរការស្រឹបៗក្នុងដើមទ្រូងយ៉ាងស្រាលបំផុតរយៈពេលប្រហែល២នាទីទើបចិត្ត(វិញ្ញាណខន្ធ)រលត់សូន្យទៅបានដល់ធាតុដឹង(មិនដឹងអារម្មណ៍)ថ្មីកើតបន្តតាំងនៅសូន្យចាកបញ្ចខន្ធរហូតថាមពលចុះខ្សោយសតិកើតឡើងវិញបន្តមិនដកដង្ហើមប្រហែល២នាទីទើបសួតដំណើរការជាធម្មតាឡើងវិញ។ ការចូលនិរោធសមាបត្តិបានមួយគ្រាៗនោះត្រូវប្រកបដោយកម្លាំង២ផ្នែកគឺទាំងសមថនិងវិបស្សនា បុគ្គលអាចចូលនិរោធសមាបត្តិបានចាប់ពីព្រះអនាគាមីនិងព្រះអរហន្ត និរោធសមាបត្តិ តាំងនៅបាន៧ថ្ងៃ។ បុថុជ្ជនឯណាមានជាប់ស្ដេចក្ដីប្រាថ្នាបានកសាងបារមី ចម្រើនកម្មដ្ឋាន(វិបស្សនានិងឈាន)សន្សំទុកក្នុងសន្ដានប្រហាក់ប្រហែលព្រះអនាគាមីក៏អាចចូលនិរោធសមាបត្តិបានតាមខណចិត្តមួយគ្រាៗស្របនិងធម៌ព្រះសម្មាសម្ពុទ្ធបានសម្ដែងទុកក្នុងបច្ចេកពុទ្ធបទានមកថា៖"ពួកជនជាអ្នកប្រាជ្ញណាចម្រើននូវសុញ្ញតវិមោក្ខ(ឈ្មោះព្រះនិព្វានគឺសភាពសូន្យចាកសង្ខារទាំង៣) អប្បណិហិតវិមោក្ខ(ឈ្មោះព្រះនិព្វានគឺមិនមានទីតាំងសង្ខារទាំង៣) អនិមិត្តវិមោក្ខ(ឈ្មោះព្រះនិព្វានគឺមិនមាននិមិត្តសង្ខារទាំង៣) ក្នុងសាសនាព្រះជិនស្រីហើយ តែមិនបានសម្រេចភាពជាសាវកទេ ពួកជនជាអ្នកប្រាជ្ញនោះគង់បានជាព្រះបច្ចេកពុទ្ធត្រាស់ដឹងឯង"។ បដិបត្តិសម្រេចឈានទី៩នេះនឹងបានអភិញ្ញាគុណធម៌វិសេស៕🌷
👉សំគាល់: ១-ឈានថ្នាក់រូបឈានជាចិត្តស្ងប់ដូចដេកលក់។ ២-ឈានថ្នាក់អរូបឈានជាថាមពលស្រូបទាញ។ ៣-អភិញ្ញាជាថាមពលចក្រវាល។ ៤-ចូលឈានគឺដំណើរការចូលរូបឈាន។ ៥-ចម្រើនឈានគឺដំណើរការសន្សំថាមពល។ ៦-ឈានអភិញ្ញាគឺថាមពលស្រូបទាញ+ថាមពលចក្រវាល។
26/03/2022
ដំណេីរ និង ការប្រព្រឹត្តទៅនៃ ការកេីត ចាស់ ឈឺ ស្លាប់ វិលវល់ក្នុងវាលវដ្ដសង្សារ របស់សត្វលោក
មេីលរូបពេញ: https://issuu.com/metakhanhtay/docs/wheel-of-life3
អានសៀវភៅ:http://5000-years.org/book/36668/padechaksamobatak.pdf
20/04/2021
បុរសទី១ជិះLexusតម្លៃ១០ម៉ឺនតែគេមានបំណុលធនាគារ៤០ម៉ឺន ជីវិតប្រឈមមុខរវាងស្លាប់រស់
បុរសទី២ជិះRevoតម្លៃ៥ម៉ឺនតែគេមានបំណុលធនាគារ២០ម៉ឺន ជីវិតមានតែរឿងដែលត្រូវខ្វល់ខ្វាយ
បុរសទី៣ជិះម៉ូតូDreamតម្លៃ២ពាន់តែគេមានលុយទុកក្នុងធនាគារ២ម៉ឺន ជីវិតមិនមានអីត្រូវខ្វល់ តែក៏មានអារម្មណ៍ថាជីវិតអត់មានរសជាតិ
ពេលពួកគេបានជួបគ្នា បុរសជិះម៉ូតូច្រណែនអ្នកជិះRevo
អ្នកជិះRevoច្រណែននឹងអ្នកជិះLexus
អ្នកជិះLexusច្រណែននឹងអ្នកជិះម៉ូតូព្រោះជីវិតមិនចាំបាច់សូវខ្វល់អី។
#យើងម្នាក់ៗសុទ្ធតែធ្លាក់ជាទាសករមាសប្រាក់នឹងមហិច្ឆតា
ឆ្មាចូលចិត្តស៊ីត្រី តែបែរជាមិនចេះហែលទឹក
ត្រីចូលចិត្តស៊ីជន្លេនបែរជាមិនអាចឡើងគោកមកជីកជន្លេនបាន
កម្មលិខិតយកនុយមកជន្លយើងយ៉ាងសន្ធឹកសន្ធាប់ តែមិនព្រមឱ្យយើងបានវាមកដោយងាយៗ។
រឿងធំប៉ុនណានៅថ្ងៃនេះដល់ស្អែកក៏ក្លាយជាអតីត
រឿងធំប៉ុនណានៅឆ្នាំនេះដល់ឆ្នាំក្រោយក៏ជានិទាន
យ៉ាងច្រើនពួកយើងក៏ត្រឹមមាននិទានរបស់អតីតទុកនិយាយឱ្យគេស្តាប់
#ជីវិតក៏មានតែប៉ុណ្ណឹង
#សង្រួមតណ្ហាអ្នកនៅតូចប៉ុនណា #ក្តីសុខនឹងមកបំពេញចន្លោះទំនេរនោះ។
#អត្ថបទចម្លង
13/04/2021
ថ្នាំបំពុលសម្លាប់ប្ដី
កាលពីសម័យមួយ វាមានប្រពន្ធម្នាក់ធុញទ្រាន់នឹងប្ដីហួសហេតុពេក ក៏នាងមានបំណងចង់បំពុលសម្លាប់ប្ដីចោល។
នាព្រឹកមួយ នាងបានទៅពិគ្រោះនឹងម្ដាយថា៖
-" ឱម៉ែអេីយ ខ្ញុំធុញទ្រាន់នឹងប្ដីចោលម្សៀតរបស់ខ្ញុំណាស់ ហេីយខ្ញុំចង់តែបំពុលសម្លាប់គាត់ចោលទេ តែខ្ញុំខ្លាចមានទោសណាស់ តេីម៉ែអាចជួយខ្ញុំបានដែរឬទេ? "
ម្ដាយតបវិញថា៖
-" ម៉ែអាចជួយកូនបាន តែយេីងត្រូវតែរៀបចំផែនការដ៏ប្រុងប្រយ័ត្នមួយ ទេីបគេមិនដឹង ណាកូនស្រី!
១. កូនស្រីត្រូវតែធ្វេីល្អដាក់ប្ដី ទេីបគេមិនសង្ស័យកូនស្រី នៅពេលដែលប្ដីស្លាប់ទៅ!
២. កូនស្រីត្រូវតែតុបតែកាយាឲ្យស្រស់ស្អាតដូចនៅវ័យក្មេង
៣. កូនស្រីត្រូវតែចេះអត់ធ្មត់ យកចិត្តប្ដី ស្ដាប់បង្គាប់ប្ដី មិនប្រច័ណ្ឌប្ដី និងគោរពប្ដី
៤. កូនស្រីត្រូវចេះឲ្យតម្លៃប្ដី និងថែរក្សាប្ដី
៥. កូនស្រីត្រូវចេះចាយប្រាក់ទិញអំណោយធ្វេីឲ្យប្ដីភ្ញាក់ផ្អេីល ហេីយកុំរករឿងប្ដីឲ្យសោះ បេីប្ដីរកលុយមិនបានចូលផ្ទះ
៦. កូនស្រីកុំប្រកែកតមាត់នឹងប្ដី ចេះថ្នាក់ថ្នម និងស្រឡាញ់ប្ដីឲ្យគេបានឃេីញ នោះគេប្រាកដជាមិនសង្ស័យកូនស្រីនោះទេ នៅពេលដែលប្ដីកូនស្រីស្លាប់ទៅ!
តេីកូនស្រីអាចធ្វេីបានឬទេ បេីកូនស្រីអាចធ្វេីបាន នេះគឺម្សៅបំពុល កូនស្រីត្រូវយកទៅលាយក្នុងអាហាររបស់ប្ដី ឲ្យប្ដីហូបរាល់ថ្ងៃ នោះវានឹងសម្លាប់ប្ដីដោយស្ងាត់ស្ងៀម ក្នុងរយៈពេលមួយខែ! "
មួយខែក្រោយមក កូនស្រីបានរត់ត្រហេបត្រហបមករកម្ដាយ ហេីយនាងនិយាយផង និងយំផងថា៖
-" ឱម៉ែអេីយ ខ្ញុំលែងចង់សម្លាប់ប្ដីខ្ញុំទៀតហេីយ!
គាត់កែប្រែច្រេីនណាស់ គឺគាត់បានក្លាយទៅជាឧត្តមស្វាមីដ៏ពិសេសម្នាក់ ហេីយខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ណាម៉ែ!
តេីខ្ញុំត្រូវធ្វេីដូចម្ដេចដេីម្បីកុំឲ្យគាត់ស្លាប់វិញ?
ខ្ញុំសូមអង្វរម៉ែ! ម៉ែជួយខ្ញុំផង ម៉ែ! "
ម្ដាយសម្លឹងមេីលមុខកូនស្រីដោយក្ដីអាណិតអាសូរ រួចបន្លឺថា៖
-" កុំព្រួយបារម្ភកូនស្រី! ថ្ងៃមុននោះ ម៉ែបានឲ្យម្សៅរមៀតទៅកូនស្រីទេតេី វាមិនអាចសម្លាប់ប្ដីរបស់កូនស្រីនោះទេ!
កូនដឹងទេ តាមពិត វាគឺរូបកូនស្រីនោះទេ ដែលជាថ្នាំបំពុលដ៏សាហាវ ដែលអាចសម្លាប់ប្ដីរបស់កូនស្រីបាន ដោយសារតែជំងឺធ្លាក់ទឹកចិត្ត សម្ពាធផ្លូវចិត្ត ស្ត្រេស និងភាពអស់សង្ឃឹមនោះ!
កូនស្រីឃេីញឬទេ? នៅពេលដែលកូនស្រីយកចិត្តប្ដី ថ្នាក់ថ្នមប្ដី មិនរករឿងប្ដី និងស្រឡាញ់ប្ដី ប្ដីកូនស្រីក៏បានប្រែក្លាយទៅជាឧត្តមស្វាមី! "
តាមពិត បុរសមិនមែនសុទ្ធសឹងតែជាបុរសចោលម្សៀត និងសាហាវយង់ឃ្នងនោះទេ គឺវាអាចអាស្រ័យទៅដោយការប្រតិបត្តិរបស់ភរិយាចំពោះស្វាមីផងដែរ...
ឱសុភាពនារីអេីយ បេីនាងចេះគោរព យកចិត្ត ថែរក្សា ថ្នាក់ថ្នម និងស្រឡាញ់ស្វាមី អស់ពីដួងហឫទ័យ នោះស្វាមីពិតជាស្ថិតក្នុងផែនឱរ៉ារបស់នាងទាំងស្រុងហេីយ...
Cr.FB
23/11/2018
ទាញយក៖
https://drive.google.com/file/d/0B33hdIyYDienNC1MX3gxWXdKTE0
23/11/2018
ទាញយក៖
https://drive.google.com/open?id=0B33hdIyYDienNzNzOEpJQW9Rb0k
23/11/2018
ទាញយកសៀវភៅ ធម៌ទីនេះ
https://drive.google.com/open?id=0B33hdIyYDienS19GRndObkF0NGM
24/10/2016
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
#123
Phnom Penh
12151