Khmer Literature in cambodia

Khmer Literature in cambodia

Share

I made it because want to improve to all student that love Khmer literature in the world know about advantages of our Literature.I am Khmer I love Khmer

28/03/2015

អារុណសួស្ដី‌កុលបុត្រខ្មែរគ្រប់ទីកន្លែង‌។

22/03/2015

ប្រភពរឿង
នៅក្នុងអារម្ភបទរឿងទុំទាវ ភិក្ខុសោមសរសេរថា៖
«នេះនឹងថ្លាថ្លែងតែងចារចង ល្បើងល្បងល្បែងល្បាយកាយកាព្យា តាំងតែពីដំណាលកាលមុនជា និទានយូរយារឃ្លាឃ្លាតឆ្ងាយ។ មិនទៀងល្អៀងល្អក់ឃ្លាឃ្លាត សង្វាតផ្ទៀងផ្ទាត់បទបរិយាយ យើងកែជាថ្មីដែនដីអាយ ស្រង់ស្រាយតទុកទៅមុខទៀត។»
សេចក្តីនេះមានន័យថា ភិក្ខុសោមមិនមែនជាអ្នកតែងរឿងទុំទាវទាំងស្រុងដោយខ្លួនឯងទេ។ តាមពិតរឿងនេះមានដំណាលតៗគ្នា តាមបែបជារឿងព្រេង តាំងពីយូរយារណាស់មកហើយ។ ក្នុងការសិក្សាស្រាវជ្រាវអំពីព្រះរាជពង្សាវតារខ្មែរ តាមសាស្ត្រាស្លឹករឹត លោក អេង សុត បានរកឃើញថា រឿងនេះកើតនៅក្នុងរាជ្យព្រះបរមិន្ទរាជា ដែលមានរាជធានីនៅលង្វែក ហើយសោយរាជ្យពីឆ្នាំ១៥៦៨ ដល់១៥៧៦។ ឯកសារដដែលបានកត់ទុកថា នៅពេលដឹងថា ចាញ់បោកម្តាយហើយ នាងទាវក៏ធ្វើសំបុត្រមួយទៅហៅទុំពីលង្វែកមក ចុះថ្ងៃ១កើត ខែផល្គុន ឆ្នាំមមែ ត្រីស័ក ព.ស.២១១៥ ត្រូវនឹងគ.ស.១៥៧២។ ត្រង់នេះបញ្ជាក់ឲ្យឃើញថា រឿងអាចមានដំណាលតាំងពីសម័យលង្វែកមក ប៉ុន្តែទាល់តែពេលក្រោយឆ្ងាយមកទៀត ទើបមានអ្នកសរសេរទុកលើសាស្ត្រាស្លឹករឹត។ នៅឆ្នាំ១៨៥៧ ឧកញ៉ាំសន្ធរវោហារម៉ុកបានចារជាកាព្យពាក្យ៧ ប្រកបដោយសិល្ប៍និពន្ធយ៉ាងល្អ គួរឲ្យចាប់អារម្មណ៍ ព្រោះលោកចេះរើសពាក្យដែលមានន័យចំ និងត្រឹមត្រូវ ដូចនេះហើយបានជារឿងរបស់លោកមានទំហំខ្លី ប៉ុន្តែមានន័យគ្រប់គ្រាន់ ទស្សនៈវណ្ណៈ និងប្រជាជនច្បាស់លាស់ ដែលនាំឲ្យលោកបង្ហាញ់លក្ខណៈតួបានជាក់លាក់ និងរូបី។ ប៉ុន្តែគួរឲ្យស្តាយ ព្រោះរឿងទុំទាវស្នាដៃឧកញ៉ាំសន្ធរម៉ុក បានត្រូវបាត់ផ្នែកខាងចុង រកមិនឃើញតាំងពីមុនឆ្នាំ១៩៧០មកម៉្លេះ គឺបាត់ត្រង់វគ្គ «ព្រះបាទរាមាដាក់ទោសលើអរជូន»។ បន្ទាប់មកទៀត ភិក្ខុសោមក៏លើកយករឿងនេះ មកសរសេរឡើងវិញ នៅឆ្នាំ១៩១៥។ ដូចសេចក្តីក្នុងអារម្ភកថាបានបញ្ជាក់ស្រាប់ ហើយនៅឆ្នាំ១៩៤២ ឧកញ៉ានូកន ក៏សរសេរបានមួយបែបទៀត ដោយដាក់ចំណងជើងថា «ទាវឯង»។
តាមការស្រាវជ្រាវ ផ្ទឹមស្នាដៃសន្ធរវោហារម៉ុក និងភិក្ខុសោម យើងឃើញថា ភិក្ខុសោមមិនមែនសរសេររឿងនេះឡើង ដោយយករឿងដំណាលជាគោលទេ តែលោកបែរជានិពន្ធ ដោយឈានចេញពីស្នាដៃរបស់សន្ធរម៉ុកទៅវិញ ពីព្រោះក្នុងស្នាដៃរបស់លោក មានសេចក្តីមួយចំនួនធំដូចគ្នាបេះបិទ ទាំងន័យ ទាំងពាក្យពេចន៍ ទៅនឹងអត្ថបទរបស់សន្ធរម៉ុក។ ឧទាហរណ៍៖ វគ្គឆ្លើយឆ្លងគ្នារវាងទុំ និងទាវ។ ហើយក្នុងឃ្លាមួយចំនួនធំ មានខុសពាក្យគ្នាតែមួយ ឬពីរម៉ាត់៖
ភិក្ខុសោម
កាលនោះល្បីឈ្មោះបណ្ឌិតទុំ នៅខេត្តត្បូងឃ្មុំប្រុះប្រាជ្ញប្រាយ ចេះច្រៀងឆ្លាស់រឿងសុះសព្វសាយ ក្នុងដែនដីអាយប្រៀបពុំបាន។ មួយទៀតនាមឈ្មោះបណ្ឌិតពេជ្រ ជាស្រេចចេះភ្លេងល្បែងប៉ុន្មាន ឮល្បីឈ្មោះអ្នកទាំងពីរប្រាណ ក្សត្រក្សាន្តទ្រង់មានរាជបញ្ជា។
សន្ធរម៉ុក
កាលនោះល្បីឈ្មោះថាម៉ឺនទុំ នៅខេត្តត្បូងឃ្មុំប្រុះប្រាជ្ញប្រាយ ចេះច្រៀងដឹងរឿងរ៉ាវផងទាំងឡាយ ក្នុងដែនដីអាយប្រៀបពុំបាន។ មានឈ្មោះពេជ្រក៏យ៉ាងឯង តែប៉ែកខាងភ្លេងពន់ប្រមាណ ល្បីឈ្មោះសាយសុះទាំងពីរប្រាណ ក្សត្រក្សាន្តសេ្តចមានរាជឱង្ការ។
តែក៏មានវគ្គខ្លះកាត់ចោល ហើយបន្ថែមថ្មីទៀតជាច្រើន ដែលនាំឲ្យយើងឃើញថា ភិក្ខុសោមមានទស្សនៈខ្លះជ្រលិះ ឬខុសគ្នាស្រឡះពីសន្ធរម៉ុក។
នៅមានបញ្ហាមួយដែលយើងគួរពិចារណាបញ្ជាក់បន្ថែម។ ក្នុងដំណើររឿងទុំទាវ អ្នកនិពន្ធបានបញ្ជាក់ច្បាស់ថា ស្តេចសោយរាជ្យនៅសម័យកើតឡើងនោះ មាននាមថាព្រះរាមាជើងព្រៃ តាំងរាជធានីនៅលង្វែក។ តាមពិតឯកសារប្រវត្តិសាស្ត្រនានា បានឲ្យដឹងថា ព្រះបាទរាមាជើងព្រៃមិនមានរាជធានីនៅលង្វែកទេ។ ព្រះអង្គតាំងរាជធានីនៅស្រីសន្ធរ ហើយសោយរាជ្យបានតែបីឆ្នាំ គឺពីឆ្នាំ១៥៩៤ ដល់១៥៩៦។ ក្នុងពេល៣ឆ្នាំនេះ ពីរឆ្នាំដំបូងជាសម័យវឹកវរ ជ្រួលច្របល់ជាខ្លាំង ព្រោះព្រះអង្គត្រូវដើរកេណ្ឌពលនៅតាមខេត្តនានា ដើម្បីដេញទ័ពសៀម ដែលកាន់កាប់រាជធានីបន្ទាយលង្វែក។ ពេលដេញកំចាត់ទ័ពសៀមពីបន្ទាយលង្វែកបានហើយ(១៥៩៥) រាជ្យស្តេចអង្គនេះ បានស្គាល់សន្តិភាពតែមួយឆ្នាំគត់ ដោយនៅឆ្នាំ១៥៩៦ ស្តេចក៏ត្រូវជនជាតព័រទុគេ (ឈ្មោះ ឌីយេគោបេឡាសូ) និងអេស្ប៉ាញ៉ុល (ឈ្មោះ ប្លាស់រីស) ធ្វើគុតដោយគ្រាប់កាំភ្លើង ក្នុងពេលប្រយុទ្ធនារាត្រីមួយ។
ក្នុងរយៈពេលមួយឆ្នាំនេះ ស្តេចពុំអាចមានឱកាសចូលប្រលូកក្នុងព្រឹត្តិការណ៍ទុំទាវបានទេ។ ម៉្យាងទៀត លក្ខណៈព្រះបាទរាមាជើងព្រៃ ក្នុងប្រវត្តិសាស្ត្រ ក៏ខុសពីលក្ខណៈតួអង្គក្នុងរឿងដែរ ព្រោះក្នុងតថភាព ព្រះបាទរាមាជើងព្រៃ ពុំមែនជាអ្នកគោរព ហើយចេះលះបង់តាមការទូន្មានប្រៀនប្រដៅនៃពុទ្ធោវាទ ដូចតួអង្គស្តេចក្នុងរឿងទេ។ ដូចនេះ យើងយល់ថា រឿងនិទានទុំទាវប្រហែលកើតឡើងមុនរាជព្រះរាមាជើងព្រៃ ដូចព្រះរាជពង្សាវតារសាស្ត្រាស្លឹករឹតបានកត់ទុកនោះពិតមែន។ បើតាមដំណើរនេះ ពិតជាសមស្របតាមទីកន្លែង(លង្វែក) ហើយលក្ខណៈតួព្រះរាជាអាចចុះសម្រុងគ្នាបាន។ ស្តេចក្នុងរឿងទុំទាវ ហាក់ដូចជាតួអង្គបន្ទាប់បន្សំ ប៉ុន្តែតាមពិតលក្ខណៈតួអង្គនេះ សំខាន់ណាស់ ព្រោះថាសេចក្តីសម្រេចចិត្តរបស់តួអង្គនេះ មានឥទ្ធិពលអាចបង្វែរទិសដំណើររឿងទាំងមូលបាន៕
_____________________
ប្រភព៖ អត្ថបទនេះដកស្រង់ពីសៀវភៅ «បទអត្ថាធិប្បាយរឿង ទុំ ទាវ» បោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពផ្សាយ អប់រំ ក្នុងសម័យរដ្ឋកម្ពុជា ឆ្នាំ១៩៨៩។ អ្នកនិពន្ធ៖ សមមិត្តនារី យិន វ៉ាន់ថា។ អ្នករៀបរៀង៖ សមមិត្ត លី សុមុនី និងសមមិត្ត ប្រាក់ ព្រុំ។ អ្នករចនាក្រប៖ សមមិត្ត ប៉ាន់ ត្រា។ (អរគុណចាបតូចដែលបានប្រាប់អំពីប្រភពសៀវភៅ)

Photos 22/03/2015

តារាងពាក្យព្យាង្គតម្រួតពិសេស ។ចូរចងចាំ

26/02/2015

ស្រៈនិស្ស័យនៅក្នុងភាសាខ្មែរបច្ចុប្បន្នមានចំនួន ២៣ តួគឺ៖
(ខាងក្រោមនេះគឺស្រៈនិស្ស័យ ប្រកបជាមួយនឹងព្យញ្ជនៈ "ក")
កា កិ កី កឹ កឺ
កុ កូ កួ កើ កឿ
កៀ កេ កែ កៃ កោ
កៅ កុំ កំ កាំ កះ
កុះ កេះ កោះ
(ដកស្រង់ពីសៀវភៅ ភាសាខ្មែរ ថ្នាក់ទី១ របស់ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពឆ្នាំ ២០១២)

16/02/2015

គំនិតគួរពិចារណា
បុរសប្រមឹក២នាក់ ពេលដែលកំពុងផឹកជោកជាំបាននិយាយដល់រឿងស្ត្រី។
បុរសប្រមឹកទី១៖ ឯងចង់ដឹងទេសម្លាញ់ ថាការដាក់ទោសគួរឱ្យខ្លាចបំផុតដល់ស្ត្រី គឺអ្វីទៅ?
បុរសប្រមឹកទី២៖ គ្នាមិនដឹងទេ តើជាស្អីទៅ?
បុរសប្រមឹកទី១៖ នែ៎! គឺការដែលឱ្យនាងស្លៀកសម្លៀកបំពាក់ ដ៏ស្អាតៗបំផុត ហើយមិនឱ្យពួកនាងឆ្លុះកញ្ចក់៕
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៨៤ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩)

14/02/2015

ការស្ដាប់ គឺជាកត្តាសំខាន់សំរាប់មនុស្សទូទៅ គួរគាបបីយល់ដឹងផងដែរ ដូចជាការចូលរួមក្នពិធីអ្វីមួយ ឬកិច្ចប្រជុំ ការសន្ទនា ការស្តាប់មេរៀនគ្រូពន្យល់ – ល-។

=> លក្ខណៈនៃការស្តាប់របស់មនុស្សមាន៥ចំនុច:

ការអត់ស្តាប់សោះ (ignored listening )

ការធ្វើពត់ជាស្តាប់ ( pretended listening )

ការស្តាប់រើសចំនុច ( selective listening )

ការស្តាប់ទាំងបង្ខំ (Active listening )

ការស្តាប់ដោយយកចិត្តទុកដាក់ ( Emputhic listening )

+ដូចនេះក្នុងការស្តាប់ទោះជាគេនិយាយអ្វីហើយ បើយើងមិនបានស្តាប់ នៅពាក្យពេជ្យដេលញគេនិយាយ នោះប្រាកដជាអ្នកមិនបានដឹងយល់នូវអ្វីដែលជារឿងសំខាន់និងមិនសំខាន់។ នៅពេលធ្វើការប្រជុំ ឬ ការសន្ទនា ក៏ដូចជាការជជាក គ្នាលេងក៏ដោយ បើយើងគ្រាន់តែអង្គុយស្តាប់ ធ្វើខ្លួនដូចជាស្តាប់ ហើយ អត់ស្តាប់សោះ ឬ ក៏ស្តាប់បន្តិចបន្តួច ឬ បង្ខំចិតស្តាប់ ព្រោះជាទូនាទីខកខានពុំបាន ។

+លក្ខណៈជាសិស្ស នូវពេលគ្រូពន្យល់មេរៀន ក្នុងនាមជាសិស្ស នូវក្នុងម៉ោងរៀន គួគាបបីយកចិត្តទុកដាក់ក្នុងការស្តាប់ មិនមែនចេះតែស្តាប់ ឬ ធ្វើពត់ជាស្តាប់នោះទេ នៅពេលគ្រូពន្យល់ចប់ ច្បាស់ជាអត់យល់ អត់ដឺងអ្វីសោះ មានន័យថាចំណាយ ពេលវេលាអត់ ប្រយោជន៍ចោលទទេ។

+កត្តាសំខាន់ យើងចាំបាច់ត្រូវ យកចិត្តទុកដាក់ ក្នុងការស្តាប់ ទោះបីជានៅក្នុងខណៈពេលណាក៏ដោយ ទោះបីជាយើងមិន ពេញចិត្តស្តាប់ ក៏ត្រូវស្តាប់់អោយបាន ច្បាស់អោយយល់ ប្រសិនជាយើងអង្គុយ ស្តាប់ហើយមិនបាន យកចិត្តទុកដាក់ស្តាប់នោះទេ នោះការស្តាប់របស់ យើងនិងបរាជ៏យ។

+ចំពោះដៃគូរសន្ទនា ពិតជាកត្តាសំខាន់ណាស់ និងមានសារៈប្រយោជន៍ ចំពោះយើង ក្នុងការ ប្រស្រ័យ ទាក់ទងនិង ការងារអ្វីមួយ បើសិនជាយើងយល់អ្វី ដែលគេនិយាយមកកាន់យើង។យើងពូកែស្តាប់នោះយើង និង អាចទទួលបានជំនេះ ដឹងនិងបទពិសោធន៍ ច្រើនថែមទៀតសំរាប់ជីវិត្ត។
សំគាល់ ដកស្រង់ចេញពីវេបសាយវិគីភីឌា

27/12/2014

ចូរបកស្រាយប្រធានបទមួយដែល លើកឡើងថា ការសិក្សាជោគជ័យអាស្រ័យលើគ្រូបង្រៀន ។

Photos 05/09/2014

ចំណាប់ចុងចួន កំណាព្យបទពាក្យ៧ខ្មែរ

05/09/2014

បទពង្សាវតារខ្មែរ

បទពង្សាវតារខ្មែរ

ខ្មែរអើយចូរចាំជាក់ថា តាមសាវតារ
ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ
សព្វសាយរុងរឿង គេ…ឯងតែងលើកតម្កើង
តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង។
អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ
គំនិតសិក្សា តន្ត្រី…ទស្សនវិជ្ជាព្រះពុទ្ធសាសនា
ជាគោលការណ៍ ខ្មែរផ្សាយទៅ។
ខ្មែរអើយចូរស្តាប់សាវតារ ដែលបានចរចា
បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ
បញ្ចេញតម្កើង តម្លៃ…នៃជាតិខ្មែរយើង
ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។
ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត.

05/09/2014

នាងខ្ញុុំបង្កើតPage នេះឡើងគឺដើម្បីជួយសំរួលការលំបាករបស់សិស្សនិសិ្សតខ្មែរដែលមានការលំបាកក្នុងការសិក្សាស្រាវជ្រាវអក្សរសាស្រ្តខ្មែរ។ខ្ញុំសង្ឃឹមថាPage នេះនឹងជាយានសំរាប់បំភ្លឺផ្លូវ ដល់សិស្សានុសឹស្សខ្មែរគ្រប់ៗរូប។គ្រប់ទិន្នន័យនៃPage នេះគឺដកស្រង់ចេញពីបណ្តុំវេបសាយល្បីៗ។ដូច្នេះសូមមិត្តទាំងអស់គ្នាមេត្តាជួយផ្សព្វផ្សាយPage នេះផង ដើម្បីកូនខ្មែរ ដែលស្រលាញ់អក្សរសាស្រ្តខ្មែរ និងចង់បានចំនេះដឹងថ្មីៗពីPage របស់នាងខ្ញុំ។គួរមិនគួរសូមជួយកែលំអPage នាងខ្ញុំផង។
សូមអរគុណមិត្រទាំងអស់គ្នាទុកជាមុន ពីខ្ញុុំ SSK

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh
Phnom Penh