16/04/2026
សួស្តីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ 🇰🇭
ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃមហាសង្រ្កាន្ត ចូលឆ្នាំថ្មី វេលាម៉ោង១០ និង៤៨នាទីព្រឹក។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គលគ្រប់ប្រការដល់ជនរួមជាតិខ្មែរទាំងអស់ ឱ្យប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល គ្រប់ក្រុមគ្រួសារ និងសមប្រកបដោយពុទ្ធពរជ័យទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គេហទំព័រNUM: num.edu.kh
12/04/2026
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះ លោកស្រី ជុននួន និមល
ព្រឹទ្ធបុរស នៃមហាវិទ្យាល័យគ្រប់គ្រង ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
សូមគោរពជូនពរពីថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃមហាវិទ្យាល័យគ្រប់គ្រង 🙏
12/04/2026
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គលគ្រប់ប្រការជូនចំពោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
26/02/2026
សហកម្មភាព ប្រជុំនៃមហាវិទ្យាល័យគ្រប់គ្រងសម្រាប់លោកលោកស្រីសាស្ត្រាចារ្យ ដើម្បីធានាដល់ការបង្រៀននិងការសិក្សារបស់និស្សិតប្រកបដោយប្រសិទ្ធភាពនៅក្នុងឆមាសថ្មីនេះ ដែលប្រព្រឹត្តនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង 8:30am នៅសាលប្រជុំ B (Hall B )
The Faculty of Management held a meeting for professors to ensure effective teaching and student learning in the new semester that was held on February 26, 2026 at 8:30am in Hall B, National University of Management.
Location: https://maps.app.goo.gl/6q33ywjZf4jVKffm6?g_st=ic
Telegram: +855 96 781 2069
Email: [email protected]
14/02/2026
Happy Valentines everyone 🤝
12/02/2026
ជម្រាបសួរអ្នកទាំងអស់គ្នា,
ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ចូលរួមក្នុងការប្រកួតវាយសីនាពេលខាងមុខ សូមមកកាន់ការិយាល័យ NUMIC ដើម្បីចុះឈ្មោះ។
*ចំនួនគូដែលត្រូវការ៖ មានតែ ៤គូពី FOM សម្រាប់ការប្រកួតនេះ (អ្នកណាមកមុនបានមុន)។
*របៀបលេង៖ វាយគូ (អ្នកត្រូវតែមានដៃគូ ដូច្នេះសូមស្វែងរកដៃគូរបស់អ្នកមុនពេលចុះឈ្មោះ)។
ប្រសិនបើអ្នកមានសំណួរណាមួយ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកខ្ញុំ ឬទាក់ទង៖ +855 99 234 530 (Hor Youlong)
សូមអរគុណ។
Dear everyone,
If you are interested in participating in the upcoming badminton competition, please come to the NUMIC office to register your name.
*Number of pairs required: Only 4 pairs from FOM for this competition (first come, first served).
*Gameplay: Doubles (you must have a partner, so please find your own partner before registering).
If you have any questions, please don’t hesitate to reach out to me or contact: +855 99 234 530 (Hor Youlong)
Thank you.
06/01/2026
Expert Opinion:
Thai Illegal Occupation in Cambodian Territory.
After the ceasefire came into effect, Thai armed force has violated Cambodian territory by installing barbed wire, placing shipping containers, erecting national flags on Cambodian land and unilaterally declaring the areas to be Thai territory. These actions are considered an illegal occupation under international law. Thailand has breached the Article 2(4) of the UN Charter, prohibiting the threat or use of force against the territorial integrity of another state.
POK Phearoun
Assistant Professor,
National University of Management
31/12/2025
Happy New Year !!!
គោរពជូនពរពីមហាវិទ្យាល័យគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង៖
ស្ថិតក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងមកដល់នាពេលខាងមុខ ហើយក៏ជាថ្ងៃអភិរម្យឧត្ដុង្គឧត្ដមប្រកបនឹងមនោសញ្ចេតនាសោមនស្សរីករាយ មហាវិទ្យាល័យគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមសម្ដែងនូវគារវកិច្ចដ៏ស្មោះស្ម័គ្រសូមគោរពជូនពរ ឯកឧត្ដមបណ្ឌិតសាកលវិទ្យាធិការ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានភាពជោគជ័យគ្រប់ភារកិច្ច។