Youth Center for Career Counseling-KAPE

Youth Center for Career Counseling-KAPE

Share

Youth Center for Career Counseling Service is one of activities of Kampuchean Action for Primary Education (KAPE).

13/05/2024

នៅពេលណាយើងនិយាយអំពី បរិយាបន្នអប់រំនៅសម័យថ្មីនេះ គេនឹងដឹងថា យើងនឹងសំដៅដល់សិទ្ធិក្នុងការទទួលបានការអប់រំគ្រប់ៗគ្នា មិនថាឡើយកុមារពិការ ឬកុមារងាយរងគ្រោះផ្សេងៗ។ វាជាវបញ្ហាមូលដ្ឋាននៃការធ្វើយ៉ាងណាកុមារគ្រប់គ្នាបានទទួលការអប់រំប្រកបដោយសមធម៍ (access or no child left behind)។

នៅក្នុងយុគសម័យថ្មីៗនេះ AI បានចូលមកជំនួសអ្វីដែលមនុស្សធ្លាប់ធ្វើ ធ្លាប់រៀន និងផ្សេងទៀតពីមុន បានធ្វើឱ្យមានគម្លាតកាន់តែខ្លាំង រវាងសិទ្ធិទទួលបានការអប់រំរបស់កុមារគ្រប់រូប ជាពិសេសកុមារដែលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ប្រទេសក្រីក្រ ឬនៅក្នុងតំបន់ដាច់ស្រយាល ទីជនបទ និងតំបន់ជួបការលំបាក។ នេះមានន័យថា Digital Education ការអប់រំបែបឌីជីថលនឹងបង្កើតគម្លាតថ្មីមួយទៀតនៅក្នុងយុគសម័យឌីជីថលនេះ ដែលជានិយមន័យថ្មី ផ្តោតលើការសិទ្ធិទទួលបានការអប់រំពេញលេញនាពេលបច្ចុប្បន្ន។ ដូច្នេះ បរិយាបន្ននៃការអប់រំបែបឌីជីថល នឹងជាបញ្ហាថ្មីមួយទៀតដែលអ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងអ្នកប្រតិបត្តិត្រូវគិតពិចារណា។

—————————
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤


#ការអប់រំបែបឌីជីថល

09/03/2024

គេថា “ចាស់ស្គាល់ផ្លូវ ក្មេងដើរលឿន” ទស្សនៈនេះហាក់យល់ផ្សេងគ្នាអាស្រ័យលើទីតាំងនៃបុគ្គលនោះ (zone) មនុស្សចាស់ (មួយចំនួន) ប្រើពាក្យនេះមកកាន់ក្មេងដោយដាស់សតិថាមនុស្សចាស់បានឆ្លងកាត់បទពិសោធន៍ច្រើន ឬចង់ប្រាប់ចាស់ដឹងគ្រប់រឿង និងគន្លុកគន្លាត។ ក្មេងដើរលឿនចង់ប្រាប់ពីន័យអវិជ្ជមាន (មនុស្សចាស់ខ្លះ) គឺធ្វើអ្វីមួយដោយមិនបានស្ទៀបស្ទង់ វិភាគគ្រប់ជ្រុងជ្រោយដោយដើរទៅមុខឱ្យលឿន។ ឬន័យអវិជ្ជមានខ្លះទៀត ដោយគិតថាក្មេងជាមេបញ្ហាដែលអាចបង្ករហេតុផ្សេងៗ។

ទស្សនៈខ្ញុំ: គ្រប់មនុស្សចាស់មិនប្រាកដថាស្គាល់គ្រប់ផ្លូវ មនុស្សក្មេងមិនប្រកដថាដើរលឿនទាំងអស់នោះទេ។ ហើយបើចាស់ស្គាល់ផ្លូវតែមិនដើរទៅមុខ (នៅស្ងៀមធ្មឹង) នោះក៏មិនមានប្រយោជន៍អ្វីដល់សង្គមជាតិដែរ ហើយក្មេងដើរលឿន លឿនរហូតដល់គ្មានយុទ្ធសាស្ដ្រ និងគោលដៅច្បាស់លាស់ នោះក៏គ្រាន់តែការដើរហាត់ប្រាណតែប៉ុណ្ណោះ មិនមានផលអ្វីមកជាសាធារណៈប្រយោជន៍អ្វីដែរ។

តាមពិត ពាក្យនេះមានអត្ថន័យជ្រាលជ្រៅណាស់នៅក្នុងសង្គម ជាពិសេសការកាត់បន្ថយគម្លាតមនុស្សចាស់ និងក្មេង នៅក្នុងសង្គម។ មនុស្សចាស់ជាមនុស្សមានបទពិសោធន៍ច្រើន ត្រូវណែនាំ ដឹកនាំ ឱ្យក្មេងជាមនុស្សមានថាមពលធ្វើការងារប្រកបដោយការគាំទ្រ និងត្រវពង្រឹងសិទ្ធិអំណាចដល់ពូកគេក្នុងការសម្រេចចិត្តក្នុងកិច្ចការស្ថាប័នឬជាតិ។ មនុស្សក្មេងត្រូវការគំនិតយោបល់ និងការប្រឹក្សាដើម្បីជាមាគ៌ាសម្រាប់ដើរទៅមុនឱ្យចំគោលដៅ។ មនុស្សទាំងពីរក្រុមនេះមិនអាចខ្វះគ្នាបានឡើយគ្រាន់តែត្រង់ចំនួនក្រុមតិចច្រើនតាមកាល:ទេស:។

Photos from Youth Center for Career Counseling-KAPE's post 30/07/2021

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២:០០នាទី ដល់ម៉ោង៤:០០នាទីរសៀល វិទ្យាល័យហ៊ុន សែន កំពង់ចាម កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំសិក្ខាសាលាស្ដីអំពី “ការត្រៀមខ្លួនបន្ដការសិក្សានៅសកលវិទ្យាល័យ”។ កម្មវិធីនេះមាន ការបើកកម្មវិធីដោយ លោក នាយក សឿង វណ្ណ និងមានវាគ្មិនកិត្តិយសចូលរួមពីររូបគឺ លោក ហេង ឧត្តមភារុណ ជាបុគ្គលិកអប់រំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ហើយលោកក៏ជាអតីតនិស្សិតអាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលអប់រំនៅសកលវិទ្យារជ្ជផ័តឈៀងរ៉ាយ (ប្រទេសថៃ)។ វាគ្មិនកិត្តិយសម្នាក់ទៀតគឺ កញ្ញា ស៊ាង វីលីយ៉ា ជានិស្សិតអាហារូបករណ៍១០០% នៃសកលវិទ្យាល័យ AUPP ជំនាញព័ត៌មានវិទ្យា និងសារគមនាគមន៍។
កម្មវិធីនេះមានគោលបំណង ឱ្យប្អូនៗសិស្សានុសិស្សចាប់ពីថ្នាក់ទី១០ ដល់ទី១២ បានស្វែងយល់អំពីការដាក់អាហារូបករណ៍ និងទទួលបានបទពិសោធន៍ថ្មីអំពីការរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឆ្ពោះទៅរកការសិក្សានៅថ្នាក់សកលវិទ្យាល័យដោយភាពជឿជាក់។ នៅក្នុងសិក្ខាសាលានេះមានសិស្សចូលរួមចំនួន១០០នាក់ផងដែរ។ រៀបចំដោយគ្រូប្រឹក្សាអាជីព ផាត ភឿក ។

11/11/2020

ការសិក្សា នៅសាលារៀន(ផ្ដល់ប្រឹក្សាផ្ទាល់) ឬ នៅផ្ទះ(ផ្ដល់ប្រឹក្សាអនឡាញ) គ្រូប្រឹក្សានៅតែបន្ដផ្ដល់សេវាប្រឹក្សាដល់ប្អូនៗជានិច្ច។
#គ្រូប្រឹក្សាអាជីព_នៃកម្មវិធីសាលារៀនជំនាន់ថ្មី

10/11/2020

លាងហ៊ុយជាសិស្សឧស្សាហ៍រៀនសូត្រមួយរូបនៃវិទ្យាល័យហ៊ុន សែនកំពង់ចាម។ ស្ថិតក្នុងវ័យសិក្សានេះផងដែរ គាត់ក៏បានចូលរួមជា​សមាជិកក្រុមប្រឹក្សាយុវវ័យខាងលេខាធិកា ដែលបានចូលរួមក្នុងកម្មវិធី​អភិវឌ្ឍ​សាលាជាច្រើនផងដែរ។
ចំណែកក្ដីស្រមៃរបស់គាត់គឺគាត់ចង់ក្លាយជាគ្រូបង្រៀនមួយរូបទៅថ្ងៃអនាគត។ ចុះអ្នកវិញបានគិតពីអាជីពហើយឬនៅ😉?

«គិតពីអាជីព គិតពីអនាគតរបស់អ្នក»

06/11/2020

កម្មវិធីប្រឹក្សាអាជីព ផ្តល់អោយសិស្សានុសិស្សនូវ

1.ភាពជាអ្នកដឹកនាំ និងការស្គាល់ខ្លួនឯង
2.ជម្រើសអាជីព និងផែនការអនាគត
3.ជម្រើសការសិក្សា និងការងារ

ដើម្បីសិស្សអាចត្រៀមលក្ខណៈសម្រាប់ការងារក្នុងសតវត្សទី21

សៀវភៅ​ណែនាំ ស្ដីពី មគ្គុទ្ទេសក៍​អាជីព និង​ការ​ផ្ដល់​ប្រឹក្សា​សម្រាប់​មធ្យមសិក្សា​ទុតិ 30/10/2020

សៀវភៅ​ណែនាំ ស្ដីពី មគ្គុទ្ទេសក៍​អាជីព និង​ការ​ផ្ដល់​ប្រឹក្សា​សម្រាប់​មធ្យមសិក្សា​ទុតិ សៀវភៅ​ណែនាំ ស្ដីពី មគ្គុទ្ទេសក៍​អាជីព និង​ការ​ផ្ដល់​ប្រឹក្សា​សម្រាប់​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​បាន​រ.....

28/10/2020
Photos from Youth Center for Career Counseling-KAPE's post 26/10/2020
20/10/2020

ការសិក្សា នៅសាលារៀន(ផ្ដល់ប្រឹក្សាផ្ទាល់) ឬ នៅផ្ទះ(ផ្ដល់ប្រឹក្សាអនឡាញ) គ្រូប្រឹក្សានៅតែផ្ដល់សេវាប្រឹក្សាដល់ប្អូនៗជានិច្ច។

16/10/2020

គ្រូប្រឹក្សាអាជីព នៃកម្មវិធីសាលារៀនជំនាន់ថ្មី

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


St Norodam, Preah Sisowath High School
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00