25/08/2026
មោទនភាពផលិតផលកសិផលខ្មែរនៅលើឆាកអន្តរជាតិ៖ ការឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតផលកសិ-កែច្នៃកម្ពុជា..
ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្ម តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។
ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ ដោយអង្ករប្រណីត (Phka Malis) ក្រោមស្លាកយីហោ Comptoir du Grain បានចូលទៅកាន់ធ្នើផ្សារទំនើបខ្នាតយក្ស E.Leclerc នៅប្រទេសបារាំង, អង្ករប្រណីត Emerald River នៅលើទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើធ្នើផ្សារទំនើបលក់ដុំធំបំផុតមួយរបស់សហរដ្ឋអាមេរិក COSTCO Wholesale ផងដែរ។ លើសពីនេះ លើទីផ្សារអាស៊ី អង្ករប្រណីតម៉ាក Apsara Rice របស់ក្រុមហ៊ុន Amru Rice ក៏បានដាក់ ចូលក្នុងបណ្តាញផ្សារទំនើបលំដាប់ខ្ពស់ ដោយអ្នកប្រើប្រាស់អាចរកជាវបានយ៉ាងងាយស្រួលនៅផ្សារទំនើប Cold Storage ក្នុងប្រទេសសិង្ហបុរី និងនៅបណ្តាញផ្សារទំនើប DFI Retail Group ក្នុងទីក្រុងហុងកុង។
ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់នៃវិស័យស្រូវ-អង្ករ ផលិតផលកសិ-កែច្នៃកម្ពុជាក៏បានបង្ហាញវត្តមានលើធ្នើផ្សារទំនើប COSTCO យ៉ាងរឹងមាំផងដែរ តាមរយៈផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដែលបានឆ្លងកាត់ការវាយតម្លៃស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់ រហូតឈានដល់ការចែកចាយជាផ្លូវការក្រោមម៉ាកសញ្ញាឯកជន Kirkland Signature ដែលជាសក្ខីភាពបញ្ជាក់ពីការបង្កើនតម្លៃបន្ថែមដល់កសិផលជាតិ។ ស្របពេលនោះដែរ ផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន Misota ក៏បានពង្រីកទីផ្សារគោលដៅសំខាន់ៗរបស់ខ្លួនរួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ដោយក្នុងនោះដៃគូចែកចាយនៅប្រទេសជប៉ុនបានផ្គត់ផ្គង់ទៅកាន់ផ្សារទំនើប AEON នៅប្រទេសជប៉ុន ហើយនៅលើទីផ្សារប្រទេសបារាំង ផលិតផលក្រោមយីហោ OJA កំពុងមានវត្តមាននៅផ្សារទំនើប Carrefour ចំនួន ៦ សាខា និងឱសថស្ថានចំនួន ២០ ទីតាំង ព្រមទាំងគ្រោងពង្រីកខ្លួនបន្ថែមទៅកាន់ Monoprix, EPIC & GIE UNIFRAIS និង Intermarché នាពេលឆាប់ៗខាងមុខ។ បន្ថែមលើនេះ តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន HCST ក៏បានកត់ត្រានូវសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស) ដោយផ្ទាល់ជាលើកដំបូង និងក្រុមហ៊ុន Boettger នៃប្រទេសអាល្លឺម៉ង់។
ក្រៅពីភាពជោគជ័យនៃវិស័យស្រូវ-អង្ករ ស្វាយកែច្នៃ និងគ្រាប់ស្វាយចន្ទី កម្ពុជានៅមានផលិតផលកសិកម្ម និងកសិ-កែច្នៃសក្តានុពលខ្ពស់ជាច្រើនទៀតដែលកំពុងពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញលំដាប់ប្រណីត ទទួលបានការគាំទ្រខ្លាំងលើទីផ្សារសហភាពអឺរ៉ុប អាមេរិក និងជប៉ុន។ ទន្ទឹមនឹងនេះ ក្រុមផលិតផលគ្រឿងទេស ទឹកជ្រលក់ និងម្ហូបពាក់កណ្តាលសម្រេច (Ready-to-Cook) រួមមាន គ្រឿងសម្លប្រពៃណី (អាម៉ុក ការី) ទឹកត្រីស្តង់ដាគុណភាពខ្ពស់ និងផលិតផលជលផលកែច្នៃ (ប្រហុក ត្រីឆ្អើរ) ក៏កំពុងពង្រីកការនាំចេញយ៉ាងសកម្មទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អូស្ត្រាលី និងអឺរ៉ុបផងដែរ។
បច្ចុប្បន្ន ផលិតផលកសិផល និងកសិ-កែច្នៃកម្រិតខ្ពស់របស់កម្ពុជា បានបង្កើតជំហរយ៉ាងរឹងមាំនៅលើទីផ្សារអន្តរជាតិ ដោយមានវត្តមានលើធ្នើផ្សារទំនើបឈានមុខលំដាប់ពិភពលោក រួមមាន COSTCO, E.Leclerc, Carrefour, Monoprix, EPIC & GIE UNIFRAIS, Intermarché, Boettger, Cold Storage, NTUC FairPrice, DFI Retail Group, Whitworths និង AEON Japan។ ជាពិសេស គ្រាប់ស្វាយចន្ទីកម្ពុជាកំពុងចរាចរលក់នៅលើបណ្ដាញផ្សារទំនើប FamilyMart រហូតដល់ប្រមាណ ១៦,០០០ សាខាទូទាំងប្រទេសជប៉ុន ដែលឆ្លុះបញ្ចាំងពីវិសាលភាពគ្របដណ្ដប់លើទីផ្សារយុទ្ធសាស្ត្រសំខាន់ៗដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប អូស្ត្រាលី សិង្ហបុរី ហុងកុង ជប៉ុន ចិន និងកូរ៉េខាងត្បូង។
សមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តដើរតួនាទីជាសេនាធិការដ៏សកម្មរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយអត្តសញ្ញាណ «Product of Cambodia» ឱ្យទៅជាជម្រើសប្រកបដោយទំនុកចិត្តខ្ពស់ តាមរយៈការពង្រឹងគុណភាព ស្តង់ដា និងការបង្កើនតម្លៃបន្ថែម ឈានទៅពង្រីកចំណែកទីផ្សារ និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្មកម្ពុជាលើឆាកអន្តរជាតិ។
---
Cambodian Agricultural Pride on the Global Stage: Reflecting the Strategic Vision of Samdech Moha Borvor Thipadei HUN Manet in Advancing Cambodia’s Agricultural and Agro-Processing Value Chains..
Guided by the high-level direction and vision of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to further promote market diversification, enhance domestic processing capacity, and strengthen national agri-food value chains, the Ministry of Commerce, through the Export Promotion Task Force (EPTF), has been making significant strides under the “Made in Cambodia” campaign to advance Cambodian agricultural and agro-processed products into premium international markets and the world’s leading retail networks.
The strategic partnership between the Royal Government and the private sector has delivered tangible and historic achievements in bringing the distinctive identity of Cambodian agricultural products to major international markets. In the premium rice sector, Amru Rice has continued to strengthen the global reputation of Cambodian rice. Its premium Phka Malis jasmine rice, marketed under the Comptoir du Grain brand, has reached the shelves of E.Leclerc, one of France’s leading hypermarket chains. Meanwhile, its Emerald River premium rice has expanded its presence in the United States, including on the shelves of COSTCO Wholesale, one of the country’s largest wholesale retail networks. In Asia, Amru Rice’s Apsara Rice brand has also entered premium supermarket networks and is readily available to consumers at Cold Storage in Singapore and through the DFI Retail Group network in Hong Kong.
Alongside the remarkable achievements of the rice sector, Cambodian agro-processed products have also secured a strong presence at COSTCO Wholesale through processed mango products from Kirirom Food Production (KFP). Having successfully met rigorous sanitary, food-safety, and quality requirements, the products are now officially distributed under Kirkland Signature, COSTCO’s private-label brand—demonstrating Cambodia’s growing capacity to add value to its agricultural products.
At the same time, processed mango products from Misota have expanded into key target markets, including Japan, the United States, the United Kingdom, and the European Union. In Japan, the company’s distribution partners supply its products to AEON supermarkets. In France, products under the OJA brand are currently available at six Carrefour locations and 20 pharmacies, with plans to expand into Monoprix, EPIC & GIE UNIFRAIS, and Intermarché in the near future. Furthermore, through the facilitation of the Ministry of Commerce, HCST achieved a historic milestone by exporting fully processed Cambodian cashew nuts directly, for the first time, to Whitworths in the United Kingdom and Boettger in Germany.
Beyond the successes achieved in rice, processed mangoes, and cashew nuts, Cambodia has many other high-potential agricultural and agro-processed products that are steadily expanding their international presence. These include Kampot Pepper, Kampot-Kep Flower of Salt, and Kampong Speu Palm Sugar—premium Geographical Indication (GI) products that have gained strong recognition in the European Union, the United States, and Japan. At the same time, a growing range of Cambodian seasonings, sauces, and ready-to-cook products—including traditional Amok and curry pastes, premium-quality fish sauce, and processed fishery products such as Prahok and smoked fish—is actively expanding into markets in the United States, Australia, and Europe.
Today, Cambodia’s premium agricultural and agro-processed products have established a strong position in international markets, with a presence across leading global retail and distribution networks, including COSTCO, E.Leclerc, Carrefour, Monoprix, EPIC & GIE UNIFRAIS, Intermarché, Boettger, Cold Storage, NTUC FairPrice, DFI Retail Group, Whitworths, and AEON Japan. Notably, Cambodian cashew nuts are distributed through approximately 16,000 FamilyMart convenience stores across Japan. These achievements reflect Cambodia’s growing market reach across strategic destinations, including the United States, the United Kingdom, France, Germany, the broader European Union, Australia, Singapore, Hong Kong, Japan, China, and the Republic of Korea.
These remarkable achievements clearly demonstrate the steadfast commitment of the Ministry of Commerce to continuing its proactive role as a key implementing arm of the Royal Government. Through sustained efforts to enhance quality, strengthen standards, and increase value addition, the Ministry is working to transform the “Product of Cambodia” identity into a trusted mark of quality and distinction, while expanding Cambodia’s international market share and strengthening the resilience of the country’s agro-trade value chains.