31/01/2026
អន្តេវាសិកនិស្សិតបុរសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
សូមអបអរសាទរដល់សិស្សច្បង ឈ្មោះ អាន ស៊ីដែន Ann Siden ជាសមាជិកអន្តេវាសិកនិស្សិត ជាអតីតនិស្សិតឆ្នើមនៅសាលាតិចណូ និងជាគ្រូបង្រៀននៅសាលាតិចណូផងដែរ។ កំឡុងពេលនេះគាត់បានកំពុងធ្វើដំណើរតាមរយៈជើងហោះហើរទៅកាន់ប្រទេសបារាំងដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត👏។
យើងទាំងអស់គ្នាដែលជាសមាជិកអន្តេវាសិកទាំងអស់ សូមជូនពរឱ្យសិស្សច្បងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ព្រមទាំងសម្រេចបាននូវរាល់កិច្ចការ កុំបីឃ្លាតឡើយ🙏។
29/01/2026
🏢មជ្ឈមណ្ឌលអន្តេវាសិកនិស្សិត
ក្នុងនាមជាសមាជិកគ្រួសារអន្តេវាសិកដ្ឋានទាំងអស់ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ រៀមច្បង ព្រីង គ្រៀម ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ បើកថ្នាក់បង្រៀន Advanced Concrete ដល់ប្អូនៗអន្តេវាសិកដ្ឋានដោយឥតគិតថ្លៃ។
ថ្នាក់បង្រៀននេះ ពិតជាជួយពង្រឹងសមត្ថភាពប្អូនៗក្នុងការសិក្សានិងផ្ដល់នូវជំនាញបន្ថែមសម្រាប់អាជីពការងារនាពេលអនាគត ជាពិសេសថែមទាំងបានបង្ហាញយ៉ាងច្បាស់ពី វប្បធម៌នៃការចែករំលែក និងការបណ្តុះ ស្មារតីសាមគ្គីភាព ដល់ប្អូនៗជំនាន់ក្រោយ។
សូមជូនពររៀមច្បង មានសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ!
#បងប្អូននិងវប្បធម៌ចែករំលែក
14/01/2026
🏢មជ្ឈមណ្ឌលអន្តេវាសិកនិស្សិត
សកម្មភាពថ្នាក់រៀនភាសាបារាំងត្រៀមសម្រាប់ការប្រលង DELF B1 "Atelier preparé Delf B1" ដែលបង្រៀនដោយផ្ទាល់ពីសំណាក់សិស្សច្បង លេង សុីដែន។
សូមថ្លែងអំណរគុណបង ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ បើកថ្នាក់បង្រៀន និងចែករំលែកចំណេះដឹងដល់ប្អូនៗជំនាន់ក្រោយ🙏
#បងប្អូននិងវប្បធម៌ចែករំលែក
29/12/2025
🏠អន្តេវាសិកនិស្សិតបុរសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥ អន្តេវាសិកនិស្សិតបុរសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបាន សាមគ្គីគ្នាជាកម្លាំង ដើម្បីចូលរួមពលកម្ម ក្នុងទិសដៅ រួបរួម សណ្ដាប់ធ្នាប់ និងការរស់នៅស្អាត។
💐ខាងក្រោមនេះជាកម្រងរូបភាពអនុស្សាវរីយ៍ សម្រាប់បន្សល់ទុកនូវការចងចាំ ស្នាដៃរបស់សិស្សច្បង និងសិស្សប្អូនដែលឆ្លុះបញ្ចាំងអំពីស្មារតីស្រឡាញ់ ចូលរួម និងថែរក្សា។
#ទាំងអស់គ្នាដើម្បីអន្តេរបស់យើងស្អាត
#ផ្ទះតែមួយបេះដូងតែមួយ
#អន្តេវាសិកនិស្សិត
19/11/2025
👉សូមថ្លែងអំណរគុណដល់គណៈកម្មការសម្រាប់អាណត្តិឆ្នាំសិក្សា២០២៤-២០២៥ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំអន្ដេវាសិកដ្ឋានបុរសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងបន្សល់ទុកនូវស្នាដៃសម្រាប់អន្ដេបុរសឲ្យនិស្សិតក្រីក្រមកពីខេត្តឆ្ងាយៗជំនាន់ក្រោយដែលរៀននៅសាលាតិចណូបានស្នាក់នៅបណ្ដោះអាសន្ន ដើម្បីបន្ដការសិក្សារយៈពេល២ឆ្នាំ ថ្នាក់បរិញ្ញាបត្ររងវិស្វកម្ម និង៥ឆ្នាំ ថ្នាក់បរិញ្ញាបត្រវិស្វករ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិស្វកររយៈពេល៦ឆ្នាំ។🥰🙏
👉សូមអបអរសាទរដល់ប្រធាន អនុប្រធាន ដឹកនាំអន្តេវាសិកដ្ឋានបុរសសម្រាប់អាណត្តិថ្មី ឆ្នាំសិក្សា២០២៥-២០២៦ នេះ។
សូមបន្ដថែរក្សា និងដឹកនាំនិស្សិតយើងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។👏🎉🥰
ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥
🏡
# អន្ដេវាសិកដ្ឋានបុរសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
# មជ្ឈមណ្ឌលអន្ដេវាសិកនិស្សិត
13/11/2025
ឪកាសសម្រាប់ប្អូនៗនិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) បុរស និង នារី ចង់ស្នាក់នៅក្នុងអន្តេវាសិកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា