08/06/2026
កសាងចំណេះដឹង ពង្រឹកសីលធម៌ គុណធម៌ និងបណ្តុះស្មារតីកតញ្ញូចំពោះជាតិមាតុភូមិ មាតាបិតា លោកគ្រូ និងអ្នកមានគុណទាំងឡាយ ជាកិច្ចការចម្បងរបស់យើង។ ថ្ងៃនេះជាថ្ងៃគោរពទង់ជាតិចុងក្រោយ ក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦។ លោកគ្រូ អ្នកគ្រូសូមឱ្យកូន ទទួលបានជោគជ័យក្នុងការប្រឡង។
05/06/2026
សូមចូលរួមត្រេកអរសាទរ ចំពោះកូនៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានតារាងកិត្តិយសប្រចាំខែឧសភា ។ ការខំប្រឹងប្រែងរបស់ប្អូនៗ គឺបង្ហាញពីការស្រលាញ់ការសិក្សា យកចិត្តទុកដាក់ចំពោះការសិក្សា ការព្រមទទួលចំណេះដឹងថ្មីៗល្អពីលោកគ្រូអ្នកគ្រូ ការលះបង់ គោរពវិន័យ និងការផ្លាស់ប្តូរជាវិជ្ជមាន។
04/06/2026
📝 សកម្មភាពណែនាំសិស្សានុសិស្សមុនការប្រឡងឆមាសទី២
ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ និងធានាបាននូវភាពរលូនក្នុងការប្រឡងឆមាសទី២ ដែលជិតចូលមកដល់នេះ ។
នៅក្នុងកិច្ចប្រជុំនេះ ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវបានណែនាំយ៉ាងលម្អិតអំពី៖
📜 បទបញ្ញត្តិ និងវិន័យទូទៅនៅក្នុងបន្ទប់ប្រឡង
⏰ ការគ្រប់គ្រងពេលវេលា និងការរៀបចំសម្ភារៈសិក្សាដែលចាំបាច់ ។
01/06/2026
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ៥០រូបបានចូលរួម ជាមួយអត្តពលិកជាតិ-អន្តរជាតិប្រមាណជិត ៤០០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ក្នុងកម្មវិធីរត់ប្រណាំង «១ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» នៅតំបន់បរិវេណតំបន់កោះពេជ្រ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា៕
01/06/2026
សាលាបញ្ញាសាស្ត្រអន្តរជាតិ (PSIS) បានរៀបចំដំណើរទស្សនកិច្ចសិក្សាដ៏ពិសេសមួយជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១២ ទៅកាន់ វិទ្យាស្ថាន (PIE)។
កម្មវិធី "High School Student Field Trip & Culinary and F&B Workshop" នេះ នឹងផ្តល់ឱកាសឱ្យប្អូនៗទទួលបានបទពិសោធន៍ផ្ទាល់ពីការសិក្សាក្រៅកម្មវិធីសិក្សា ដើម្បីស្វែងយល់ពីការងារក្នុងវិស័យសិល្បៈចម្អិនអាហារ (Culinary Arts) និងផ្នែកបដិសណ្ឋារកិច្ច។